ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។ [embed-health-tool-ovulation] ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក? ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​ ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់ រលាក​ស្បែក​ធ្ងន់ធ្ងរ មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។ ចំណុចសំខាន់ ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ អត្ថបទគួរអាន៖ […]

ស្វែងរក ស្បែក

ស្បែក

ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជាបច្ចេកទេសម៉ាស្សាផ្ទៃមុខ និងក ដោយប្រើចលនាថ្នមៗ និងយឺតៗអូសសង្កត់លើប្រព័ន្ធទឹករងៃដើម្បីកម្ចាត់​ជាតិពុលចេញពីផ្ទៃមុខតាមវិធីធម្មជាតិ។ តើការម៉ាស្សាបែបនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់ស្បែកមុខ? ហើយយើងគួរម៉ាស្សាមុខបែបណា? ១. ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជួយស្បែកមុខ កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ កាត់​បន្ថយ​រង្វង់ភ្នែកខ្មៅ​ និងការហើមក្រោម​ភ្នែក​ កាត់​បន្ថយការហើមមុខដោយជំរុញការបញ្ចេញជាតិទឹកពីផ្ទៃមុខ ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ ជួសជុលកោសិកាស្បែកមុខ កាត់បន្ថយស្នាមមុន និងការកើតមុន ២. វិធីម៉ាស្សាមុខជំរុញរំហូរទឹករងៃ យើងត្រូវសម្អាតដៃឱ្យស្អាតជាមុនសិនមុននឹងចាប់ផ្តើមម៉ាស្សាមុខជំរុញរំហូរទឹករងៃតាមជំហានដូចខាងក្រោម៖ ក. ម៉ាស្សាថ្ងាស ដាក់ម្រាមដៃបួនទាំងសង (ចង្អុរ កណ្តាល នាង និងកូន) នៅកណ្តាលថ្ងាស ហើយអូសទាញម្រាមដៃមកកាន់សៀតផ្កា ៣ ដង។ ខ.ម៉ាស្សាត្រចៀក យកម្រាមដៃសងខាងទាំង ៥ សង្កត់ថ្នមៗ ៣ ដងនៅតំបន់ក្រោយទង​ត្រចៀកទាំងសងខាងដើម្បីធ្វើឱ្យប្រព័ន្ធទឹករងៃសកម្ម។ គ. ម៉ាស្សាក្រោមភ្នែក យកម្រាមដៃ​ចង្អុលសង្ក់តលើថង់ដក់ក្រោមគល់ភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ឃ. ម៉ាស្សាត្របកភ្នែក យកម្រាមដៃ​ចង្អុលសង្កត់លើត្របកភ្នែកត្រង់ចំណុចប្រសព្វនឹងរន្ធទឹកភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។ ង. ម៉ាស្សាច្រមុះនិងមាត់ យកម្រាមដៃកណ្តាលសង្កត់លើចង្អូរលើបបូរមាត់ ៣ ដង (សាច់ចន្លោះច្រមុះនិងមាត់) រួចយកម្រាមដៃកណ្តាលទាំងសងខាងអូសពីចង្អូរលើបបូរមាត់ទៅកាន់គុម្ពត្រចៀក ៣ ដង។ [embed-health-tool-bmi] ច. ម៉ាស្សាចង្កា យកម្រាមដៃចង្អុរ និងកណ្តាលដៃទាំងសងខាងមកអូសថ្នមៗពីចំណុចកណ្តាលចង្កាទៅកាន់ថ្គាម រួចអូសទៅទងក្រោយទងត្រចៀក ៣ ដង។ ឆ. ម៉ាស្សាក ជាចុងក្រោមយើងត្រូវប្រើចុងម្រាមដៃចង្អុរ […]


ស្បែក

ចង់ឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗយើងមិនគួររំលងវីតាមីន ៥ ប្រភេទនេះ

សុខភាពស្បែកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារដែលយើងញុំា ព្រោះអាចជួយឱ្យ​ស្បែកយើង​ស្រស់ស្អាតចេញពីខាងក្នុងពេញទាំងរាងកាយ។ ក្នុងនោះមានរបបអាហារ​មួយចំនួន​សម្បូរទៅដោយវីតាមីនដែលជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត។ តើវីតាមីន​អ្វី​ខ្លះ​ដែលល្អចំពោះស្បែក ហើយសម្បូរនៅក្នុងអាហារណាខ្លះ? ពពួកវីតាមីនដែលជួយឱ្យស្បែកយើងស្រស់ស្អាតរួមមាន៖ ១. វីតាមីន D វីតាមីន D មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងការរលាកដែលអាចជួយកាត់បន្ថយ​ស្បែក​ពី​ការរលាក ឡើង​ក្រហម និងកើតមុន។ មួយវិញទៀត វីតាមីន D ក៏ជួយការពារស្បែកពីភាពចាស់​ដែរ។ តាមការសិក្សាបានឱ្យដឹងថា អ្នកមានកម្រិតវីតាមីន D ខ្ពស់នៅក្នុងខ្លួន ក្មេងជាងអ្នក​​មានកម្រិតវីតាមីន D ទាបក្នុងខ្លួនដល់​ទៅប្រាំឆ្នាំ។ អាហារ​សម្បូរ​វីតាមីន D រួមមាន​ត្រី​សាល់ម៉ុន ធូណា ផ្សិត ស៊ុត។ល។ ២. វីតាមីន C វីតាមីន C ជួយឱ្យស្បែកយើងភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ ការឡើងក្រហម​របស់ស្បែក​ដោយ​សារ​ការរលាក និងការខ្មៅរង្វង់ក្រោមភ្នែកជាដើម។ លើសពីនេះទៅទៀត វីតាមីន C ក៏ជំរុញការ​ផលិត​ខូឡាជែន​ដែលជួយស្បែកប្រឆាំង​នឹងភាពចាស់ កាត់បន្ថយភាពយារធ្លាក់ និងស្នាមជ្រីវជ្រួញ។ វីតាមីន C សម្បូរនៅក្នុងអាហារដូចជា ផ្លែឈើអម្បូរក្រូច គីវី ស្ត្របឺរី ម្ទេស ម្ទេសហាវៃ ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី។ល។ ៣. វីតាមីន […]


ស្បែក

ធ្លាប់ឆ្ងល់អត់ហេតុអ្វីបបូរមាត់ពណ៌ក្រហម?

គ្នា​យើង​ដែល​ឆ្ងល់​អត់​ម៉េច​បាន​បបូរមាត់​​មាន​ពណ៌​ក្រហម​ ហើយ​ងាយ​ប្រេះ​ ឬ​ស្ងួត​ជាង​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាងកាយ​? បបូរ​មាត់​ដើរ​តួ​សំខាន់​សម្រាប់​ការ​ញ៉ាំ​អាហារ ដំណក​ដង្ហើម និង​ការ​និយាយ​ស្ដី​។ បបូរ​មាត់​​ក៏​ជា​សរីរាង្គ​មួយ​ដែល​មាន​រំញោច​ខ្លាំង​ផង​ដែរ ដោយ​សារ​វា​ជា​បណ្ដុំ​នៃ​ប្រព័ន្ធ​ប្រសាទ​ប្រហែល​១លាន។ ដោយសារតែ​ហេតុ​នេះ​ហើយ​បាន​ជា​បបូរ​មាត់ងាយ​មាន​ប្រតិកម្ម​ពេល​ប៉ះ ឬ​ពេល​មាន​សីតុណ្ហភាព​ប្រែ​ប្រួល​។ ស្បែក​នៅ​បបូរ​មាត់​មាន​ស្រទាប់​កោសិកា​ពី​បី​ទៅ​ប្រាំ​ស្រទាប់ ដែល​មាន​សភាព​ស្ដើង​ខ្លាំង​បើ​ធៀប​ទៅ​នឹង​ស្បែក​មុខ​​ដែល​មាន​​រហូត​ដល់​​១៦​ស្រទាប់​។ ទន្ទឹម​នឹង​មាន​ស្បែក​ស្ដើង​ បបូរ​មាត់​ក៏​មាន​ផ្ទុក​កោសិកា​ផលិត​ជាតិ​ពណ៌​តិច​ដែរ។ ដោយ​សារ​តែ​ហេតុ​នេះ ទើប​សរសៃ​ឈាម​លេច​ចេញ​នៅ​ស្បែក​បបូរ​មាត់​ ដែល​អាច​មើល​ឃើញ​មាន​ពណ៌​ក្រហម​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដូច​គ្នា​ដែរ ស្បែក​បបូរ​មាត់​មាន​សភាព​ស្ដើង​ និង​មិន​មាន​ក្រពេញ​ញើស​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​នឹង​ប្រេះ ឬ​ស្ងួត​។ សំណើម​នៅ​ត្រង់​បបូរ​មាត់ ងាយ​បាត់​បង់​ជា​ងសំណើម​នៅ​លើ​ស្បែក​មុខ ឬ​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​ងាយ​ស្ងួត​ដែរ​។​​​ ការ​សិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ក្រហម​ធ្វើ​ឲ្យ​ស្រ្តី​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។ មួយ​វិញ​ទៀត ពណ៌​ក្រហម​នៅ​លើ​បបូរ​មាត់​ក៏​ជា​ភាព​ទាក់​ទាញ​មួយ​ដល់​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា​។ អត្ថបទគួរអាន៖ វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន ពេលមានរបួសគួរថែទាំស្បែកបែបណាទើបមិនផ្លែសាច់? តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ ក្រៅ​ពី​នេះ បបូរ​មាត់​ក៏​ដើរ​តួច​សំខាន់​ក្នុង​ការ​និយាយ​ស្ដី​ផង​ដែរ។ ការ​បញ្ចេញ​សូរសៀង​មួយ​ចំនួន​ត្រូវ​ការ​ចាំ​បាច់​ប្រើ​​បបូរ​មាត់​ បើ​សិន​ជា​មិន​មាន​បបូរ​មាត់​ទេ យើង​នឹង​មិន​អាច​បញ្ចេញ​សំនៀង​នៃ​ពាក្យ​មួយ​ចំនួន​បាន​ច្បាស់​នោះ​ដែរ​ ពិសេស​ការ​បញ្ចេញ​សូរ​លើ​ស្រះ​និស្ស័យ​​។​ក្រៅ​ពី​នេះ ​ចំពោះ​​ការ​ញ៉ាំ​អាហារ បបូរ​មាត់​ដើរ​តួ​កាន់​តែ​សំខាន់​ថែម​ទៀត​។​


ស្បែក

អ្នកជំនាញបង្ហើបថា ថ្នាំពីរប្រភេទនេះក៏អាចបណ្តាលឱ្យស្រីៗជាំមុខដែរ

ការជាំមុខធ្វើឱ្យស្បែកលើថ្ងាស ថ្ពាល់ ច្រមុះ ឬបបូរមាត់យើងឡើងស្នាម​ពណ៌​ត្នោត ឬក្រមៅស្រាល​ដែល​បង្កឡើងដោយកត្តាជាច្រើន តែអ្វីដែលនឹកស្មានមិនដល់​គឺក្នុងនោះក៏មានថ្នាំមួយ​ចំនួន​ដែល​ស្រីៗ​ភាគច្រើនប្រើដែរ។ តើថ្នាំនោះជាថ្នាំអ្វី? ហើយក្រៅពីថ្នាំមានកត្តាអ្វីខ្លះ? យើងអាច​ការពារ​ជាំ​មុខ​តាមវិធីណាខ្លះ? វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជាំ​មុខ​ក៏អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំពន្យារ​កំណើតដែលមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន និង​ប្រូហ្សេស្តេរ៉ូន​ដែរ ព្រោះ​អ័រម៉ូនទាំង ២ នេះមាននាទីសំខាន់ក្នុងការភ្ញោចកោសិកា​មេឡាណូសាយ​​ឱ្យ​ផលិតជាតិពណ៌មេឡានីន (ជាតិពណ៌ក្រមៅក្នុងស្បែក)។ ក្រៅពីនេះក៏មានថ្នាំប្រភេទប្រឆាំងនឹងការប្រកាច់មួយចំនួនដែលក្រោយ​ពីប្រើប្រាស់មួយរយៈនឹងធ្វើឱ្យមុខយើងមានការកើនឡើងនូវជាតិ​ពណ៌ក្រមៅ។ អ្នកស្រីវេជ្ជបណ្ឌិត​ក៏បានបន្ថែមថា ក្រៅពីថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងការប្រកាច់ ជាំមុខក៏អាចបណ្តាល​មក​ពី៖ ១. ការប្រែប្រួលអ័រម៉ូន ភាគច្រើនកើតលើម៉ាក់ៗពពោះដែលមានកើនឡើងនូវអ័រម៉ូនអ៊ីស្រ្តូសែន ប្រូហ្សេស្តេរ៉ូនឬអ័រម៉ូន​រំញោច​កោសិកាមេឡាណូសាយ​ដែលជួយភ្ញោចកោសិកាមេឡាណូសាយ​ឱ្យផលិត​សារធាតុ​មេឡានីន​ច្រើន ហើយបង្កឱ្យម៉ាក់ៗមានការជាំមុខបន្តិចម្តងៗ។ ម៉ាក់ៗមួយចំនួនអាចជាំមុខក្នុងអំឡុងពេលពពោះ ហើយម៉ាក់ៗមួយចំនួនទៀតអាច​ជាំមុខ​ក្រោយ​ពេល​សម្រាលរួចប៉ុន្មានខែ។ [embed-health-tool-ovulation] ២. ការត្រូវពន្លឺថ្ងៃខ្លាំង ពេលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃខ្លាំង កោសិកាមេឡាណូសាយ​នឹងផលិត​ជាតិ​មេឡានីន​កាន់តែ​ច្រើន​ដែលធ្វើឱ្យមុខយើងឡើងពណ៌ក្រមៅ។ ៣. ការប្រើប្រាស់ផលិតផលមានជាតិកាត់​ ការប្រើប្រាស់ផលិតផលជាតិកាត់​ ឬជាតិបកធ្វើឱ្យស្បែករបស់យើងខ្សោយ​​ដែលបាត់បង់​ប្រព័ន្ធ​ការពារ​លើស្បែក ហើយធ្វើឱ្យយើងងាយប្រឈម​នឹងការជាំមុខ។ ៤. មានប្រវត្តិគ្រួសារងាយជំាមុខ ស្រ្តីដែលមានប្រវត្តិគ្រួសារដែលមានបញ្ហាជំាមុខងាយនឹងប្រឈមនឹងការ​ជំាមុខដែរព្រោះកត្តាតំណពូជ។ វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចការពារកុំឱ្យជាំមុខតាមការណែនាំដូចខាងក្រោម៖ ទម្លាប់ប្រើគ្រីមការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងជាប់លាប់ជាប្រចាំមុនពេលចេញក្រៅ ប្រើប្រាស់ផលិតផលដែលមានការទទួលស្គាល់ត្រឹមត្រូវ និងមានសុវត្ថិភាព​ចំពោះស្បែក​ចៀសវាង​មានការប៉ះពាល់ដល់ស្បែកដែលធ្វើឱ្យស្បែកបាត់បង់ប្រព័ន្ធការពារ ហើយ​ធ្វើ​ឱ្យ​យើង​ងាយជាំមុខ បើយើងដឹងថា យើងប្រើបា្រស់ថ្នាំណាមួយហើយធ្វើឱ្យយើងមានបញ្ហាជាំមុខ យើងគួរពិភាក្សា​ជាមួយ​គ្រូពេទ្យដើម្បីបញ្ឈប់ការប្រើប្រាស់ថ្នាំ ឬកាត់បន្ថយ ឬរកដំណោះស្រាយ​ផ្សេង​ដែល​ស័ក្តិសមនឹងយើង ជាចុងក្រោយបើយើងមានបញ្ហាជាំមុខដោយសារអ្វីដែលមិនអាច​ចៀសផុតដូចជា ការពពោះ យើងអាចប្រើជាប្រភេទគ្រីមការពារកម្តៅថ្ងៃសម្រាប់ស្រ្តីមានផ្ទៃពោះដើម្បីទប់ស្កាត់កត្តាប្រឈមបន្ថែម​​​ទៀត។ បើយើងសង្កេតឃើញស្បែកមុខមានការឡើងក្រមៅ យើងគួរទៅជួបពិគ្រោះ​ជាមួយគ្រូពេទ្យ​សើ​ស្បែក​ដើម្បីទទួលយកការការពារ […]


ស្បែក

ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?

ជាំមុខជាជំងឺវិបត្តិជាតិពណ៌ដែលបណ្តាលមកពីកោសិកាមេឡាណូសាយ​​របស់ស្បែកបញ្ចេញជាតិពណ៌មេឡានីនច្រើន ហើយបង្កឱ្យមានការឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលនៅលើថ្ងាស ថ្ពាល់ ច្រមុះ ឬមាត់។ តើអ្នក​ណាងាយប្រឈមនឹងជាំមុខជាងគេ? ហើយជាំមុខចែកចេញជាប៉ុន្មានប្រភេទ? អាចព្យាបាលជាដែរឬទេ? វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ភាគច្រើនស្រី្តងាយប្រឈមនឹងការជាំមុខជាងបុរស ហើយបើគិតតាមអាយុគឺនៅចន្លោះ ២០ ទៅ ៤០ ឆ្នាំ។ លើសពីនេះទៅទៀត ស្រ្តីដែលមាន​សម្បុរ​ស្រគាំ​ (សណ្តែកបាយ) មាន​ន័យ​ថា មិនសពេក ហើយក៏មិនខ្មៅពេកក៏ងាយប្រឈមនឹងជាំមុខដែរ។ បើ​ស្រ្តីដែលមានសម្បុរស ឬខ្មៅតែម្តងអត់សូវប្រឈមនឹងបញ្ហាជាំមុខទេ។ ស្បែករបស់យើងចែកចេញជាបីស្រទាប់ ស្រទាប់ខាងលើ ស្រទាប់កណ្តាល និងស្រទាប់​ខាង​ក្រោម។ ជាទូទៅជាំមុខកើតតែលើស្រទាប់ស្បែកលើ និង​កណ្តាលទេ ព្រោះស្រទាប់ស្បែកទាំង ២ នេះ​មានផ្ទុកកោសិកាមេឡាណូសាយ​ដែលផលិតជាតិពណ៌។ វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា (រូបថត ផ្ដល់ឲ្យ) ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជាទូទៅយើងបែងចែកជាំមុខជា ៣ ប្រភេទទៅតាមកម្រាស់ជាតិពណ៌ និងទីតាំងដែលកើតលើស្រទាប់ស្បែក៖ ១. ប្រភេទទី ១ ស្នាមជាំកើតនៅស្រទាប់ស្បែកខាងលើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាល​ឃើញ​ស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ  ហើយងាយស្រួល​ក្នុង​ការ​ព្យាបាល។ ២. ប្រភេទទី ២ ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល […]


ស្បែក

ស្រីៗគ្នាយើងកុំរំលង! វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែក!

ការខាត់ស្បែកជាប្រចាំអាចធ្វើឱ្យស្បែកយើងស្រស់ថ្លា និងក្មេងជាងវ័យព្រោះកោសិកាស្បែក​ងាប់ៗ​ត្រូវបានជម្រុះចេញ។ ផ្ទុយមកវិញ បើយើងខាត់ស្បែកមិនបានត្រឹមត្រូវទេ ស្បែកយើងអាចប្រែ​ជា​ខូច​ ឬមិនទទួលបានលទ្ធផលល្អដូចដែរយើងរំពឹងទុក។ តើយើងគួរខាត់ស្បែករបៀបណា និង​ញឹកញាប់​ប៉ុនណាទើបមិនខូចស្បែក? បើយើងមានស្បែកខ្លាញ់ យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងតិច ហើយបើយើងមានស្បែកស្ងួត យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងច្រើនដើម្បីផ្តល់សំណើមដល់ស្បែក។ ខាងក្រោមនេះ​វិធីខាត់ស្បែកតាមលំដាប់លំដោយ និងប្រការចៀសវាង​៖ ១. ផ្សើមស្បែក រួចខាត់ស្បែកថ្នមៗ បន្ទាប់ពីសម្អាតស្បែកដែលយើងចង់ខាត់ជាមួយសាប៊ូ ឬហ្វូមហើយ យើង​ត្រូវប្រើទឹកក្តៅឧណ្ហៗ​លាង​ជម្រះចេញ (ត្រូវប្រាកដថា ស្បែកដែល​យើងចង់ខាត់​សើមទាំងស្រុង) យើងអាចយកស្រ្កាប់​មក​ខាត់ស្បែកថ្នមៗក្នុងចលនារង្វង់ប្រហែល ១០ វិនាទី ហើយត្រូវខាត់ឱ្យសព្វពេញរាងកាយ។ ២. លាងជម្រះស្បែកដែលខាត់ហើយឱ្យស្អាត បន្ទាប់​ពី​ខាត់ស្បែករួច យើងត្រូវលាងជម្រះស្បែកឱ្យស្អាតជាមួយទឹក។ ពេល​ខ្លះ​អាច​នៅសល់​ជាតិ​ប្រេង​បន្តិចបន្តួចនៅលើស្បែកយើងអាស្រ័យតាមប្រភេទស្រ្កាប់ដែលយើងប្រើ ព្រោះទឹកតែមួយមុខ​មិនអាចលាង​ជម្រះជាតិប្រេងឱ្យអស់ទេ។ ជាតិប្រេងដែលនៅសេសសល់នេះមានប្រយោជន៍ដល់ស្បែក ព្រោះ​អាច​ជួយផ្តល់​សំណើម​ខ្លះដល់​កោសិកា​ស្បែក​ថ្មី​​របស់យើង។ [embed-health-tool-bmr] ៣. លាបឡេ ឬគ្រីមផ្តល់សំណើម ក្រោយពេលខាត់ស្បែករួច យើងត្រូវលាបឡេ ឬគ្រីមផ្តល់សំណើមដល់ស្បែក​ដើម្បីការពារ​ស្បែក​ពី​ការស្ងួតដោយសារត្រូវខ្យល់ ឬកកិតជាមួយសម្លៀកបំពាក់ ព្រោះបន្ទាប់ពីខាត់ស្បែករួច ស្បែកដែល​ងាប់ៗត្រូវបានជម្រុះចេញ នៅសល់តែកោសិកាស្បែកថ្មីដែលមានសភាពទន់ខ្យោយ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ចៀសវាងខាត់ស្បែកចុងសុដន់ ពេលខាត់ស្បែក យើងគួរចៀសវាងខាត់ស្បែកចុងសុដន់ ព្រោះស្បែកចុងសុដន់មានសភាពស្តើងខ្លាំង និងងាយប្រតិកម្មដែលអាចបណ្តាលឱ្យដាច់រហែក រលាក ក្រហាយ ឬហូរឈាម។ ៥. ចៀសវាងខាត់ស្បែកកន្លែងសម្ងាត់ ការខាត់ស្បែកទ្វារមាសអាចធ្វើឱ្យបាត់បង់បាក់តេរីល្អៗនៅក្នុងទ្វារមាស និងបណ្តាលឱ្យកម្រិត pH ប្រែប្រួលដែលអាចបណ្តាលឱ្យយើងឆ្លងមេរោគផ្សិតនៅទ្វារមាស។ ប្រសិនបើយើងខាត់ស្បែកលើ​ដង​ខ្លួន យើងគួរខាត់ម្តងក្នុងមួយសប្តាហ៍ តែបើយើងខាត់ស្បែកមុខ […]


ស្បែក

ស្បែកទន់ម៉ត់រលោង ជាមួយរូបមន្តស្រ្កាប់ខាត់ស្បែកមុខធម្មជាតិ ស្រីៗកុំរំលង!

ការខាត់ស្បែកមុខជាប្រចាំអាចជួយជម្រុះកោសិកាស្បែកងាប់ ជំរុញកោសិកាស្បែកថ្មី​ឱ្យដុះឡើង​វិញ​ជួយឱ្យស្បែកមុខយើងភ្លឺរលោង។ ស្រ្កាប់ខាត់ស្បែក​​មុខនៅទីផ្សារអាចមានលាយ​ជាតិគីមីដែលធ្វើឱ្យ​ស្បែក​យើងខូច និងអាចមិនត្រូវនឹងប្រភេទស្បែកមុខរបស់យើង។ តោះមកមើល​គ្រឿងផ្សំធម្មជាតិ​ដែលយើងអាចយកមកខាត់ស្បែកមុខតាមប្រភេទស្បែក! ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើស្រ្កាប់ខាត់ស្បែកតាមប្រភេទមុខរបស់យើង៖ ១. ស្រូវសាលីអូត ស្រូវសាលីអូតស័ក្តិសមសម្រាប់អ្នកមានស្បែកស្ងួត ព្រោះអាចជួយស្រូបខ្លាញ់ពីស្បែកមុខ និងជួយ​ការពារ​ស្បែកមុខយើងពីការរលាក។ យើងអាច​លាយស្រូវសាលីអូតមួយស្លាបព្រាបាយ​ជាមួយ​ស្ករត្នោតមួយស្លាបព្រាបាយ ​និងទឹកឃ្មុំមួយស្លាបព្រា។ ២. ម្សៅបេកឃីងសូដា ម្សៅបេកឃីងសូដាអាចជួយការពារស្បែកមុខពីការឆ្លងមេរោគ រក្សាកម្រិត pH ស្បែកមុខឱ្យមាន​តុល្យភាព និងមិនមានជាតិកាត់ខ្លាំងដែល​ស័ក្តិសមជាមួយស្បែកមុខងាយប្រតិកម្ម។ យើងអាច​លាយ​ម្សៅ​បេកឃីង​សូដាមួយស្លាបព្រាជាមួយទឹកពីរបីដំណក់។ ៣. ទឹកក្រូចឆ្មារ ក្រូចឆ្មារមានផ្ទុកអាស៊ីដ alpha hydroxy ដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់​ចេញ​ពីស្បែក​មុខយើងបានដែលស័ក្តិសមជាមួយស្បែកមុខខ្លាញ់ ឬចម្រុះ។ យើងអាចលាយទឹកក្រូចឆ្មារ​ពាក់កណ្តាលផ្លែជាមួយ​នឹងស្ករសកន្លះពែង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាប​ព្រាកាហ្វេ។ ៤. ស្ករត្នោត ស្ករត្នោតមានសភាពទន់ជាងស្ករសដែលស័ក្តិសមយកមកខាត់ស្បែកមុខ​ងាយប្រតិកម្ម។ យើង​អាច​លាយស្ករត្នោតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយ។ ៥. យ៉ាអួ យ៉ាអួមានផ្ទុកអាស៊ីដ alpha hydroxyl ជួយផ្តល់សំណើមដល់ស្បែកមុខ និង​ល្អ​ចំពោះ​ស្បែកស្ងួត។ យើង​អាចលាយយ៉ាអួមួយស្លាបព្រាកាហ្វេជាមួយ​ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និង​ស្រូវសាលីអូត​មួយ​ស្លាបព្រាកាហ្វេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៦. ទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីដែលអាចជួយកាត់បន្ថយការឆ្លងមេរោគស្បែក ការ​ឡើង​ក្រហម និងការឡើងមុន។ ទឹកឃ្មុំក៏ជួយផ្តល់សំណើមដល់ស្បែកដែរ ដូច្នេះស័ក្តិសម​ជាមួយ​ស្បែក​ស្ងួត។ យើងអាចលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយម្សៅបេកឃីងសូដាកន្លះស្លាបព្រា​កាហ្វេ។ ៨. កាហ្វេ ម្សៅ ឬកាកកាហ្វេមានសភាពក្រើមដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីមុខ និង​ជួយ​ឱ្យ​ស្បែក​មានសំណើម ហើយស័ក្តិសមជាមួយស្បែកស្ងួត។ យើងអាចលាយកាហ្វេ​មួយស្លាបកាហ្វេ​ជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេ។ [embed-health-tool-bmr] ៩. ល្ហុង ល្ហុងស័ក្តិសមជាមួយស្បែកចំរុះ និងមានផ្ទុកអង់ស៊ីមដែលជួយកម្ចាត់កោសិកាស្បែក​ងាប់​ ឬរបួស […]


ស្បែក

មានគម្រោងដើរលេងប្រទេសត្រជាក់ ប្រយ័ត្នបញ្ហាស្បែកមួយនេះ

Frostbiteឬ​ការ​ស្លាប់​ជាលិកា​ដោយ​ត្រូវ​ត្រជាក់​ ជា​​របួស​ដែល​​បណ្ដាល​​មក​ពី​ការ​កក​នៃ​ស្បែក​ និង​ជា​លិកា​​ផ្សេង​ទៀត​។ នៅ​ដំណាក់កាល​ដំបូង​នៃ​Frostbite ​មិន​មាន​ការ​បំផ្លាញ​ស្បែក​ធ្ងន់ធ្ងរ​​​នោះ​ទេ​។ ការ​បណ្ដោយ​ស្បែក​ឲ្យ​ត្រូវ​ត្រជាក់​ ក្នុង​អាកាសធាតុ​ដែល​មាន​ខ្យល់​ខ្លាំង​ អាច​នាំ​ឲ្យ​យើង​ងាយ​រងគ្រោះ​ដោយ​​បញ្ហា​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។ យ៉ាង​ណា​មិញ បើ​ទោះ​ជា​យើង​ពាក់​ស្រោម​ដៃ​ ឬ​សំលៀក​បំពាក់​បិទ​ជិត​ យើង​ក៏​នៅ​តែ​មាន​ឱកាស​កើត​Frostbite ដូច​គ្នា​​។ រាល់​ដំណាក់កាល​ណា​មួយ​នៃ​Frostbite គឺ​ទាមទារ​ឲ្យ​យើង​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​បំផ្លាញ​ស្បែក​ សាច់​ដុំ ឆ្អឹង​ និង​ជាលិកា​ដទៃ​ទៀត​ជា​រៀង​រហូត​។ រោគសញ្ញា​ ដំបូង​ឡើយ​ យើង​មាន​អារម្មណ៍​ថា​ស្បែក​ត្រជាក់​ ចាក់​ឆៀប​ៗ​ ស្ពឹក​ ស្បែក​មើល​ទៅឡើង​ក្រហម​ ស ខៀវ-ស ប្រផេះ-លឿង ពណ៌​ស្វាយ​ ឬ​ពណ៌​ត្នោត​ ដោយ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របួស​ស្បែក​ និង​សម្បុរ​ស្បែក​របស់​យើង​ ស្បែក​រាង​រឹង ពង​បែក​ក្រោយ​ពេល​ឡើង​កម្ដៅ​វិញ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​​​​​Frostbite កើត​ឡើង​ជា​ទូទៅ​នៅ​លើ​ម្រាម​ដៃ​ ម្រាម​ជើង​ ច្រមុះ ត្រចៀក​ ថ្ពាល់​ និង​ចង្កា។ ដោយ​សារ​តែ​ស្បែក​ស្ពឹក​ យើង​អាច​មិន​ដឹង​ថា​​មាន​​របួស​ស្បែក​មួយ​ប្រភេទ​នេះ​ ហើយ​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មើល​ឃើញ ជា​ពិសេស​​សម្រាប់​​អ្នក​ដែល​មាន​​ស្បែក​ខ្មៅ ឬ​ត្នោត​។ [embed-health-tool-heart-rate] ​​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​យើង​​សង្កេត​ឃើញ​រោគសញ្ញា​ខាង​ក្រោម​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​៖ រោគសញ្ញា​នៃFrostbite ​​នៅ​លើ​ស្បែក​សើ​ៗ និង​ជ្រៅ ឈឺចាប់​កាន់​តែ​ខ្លាំង ហើម​ រលាក​ ឬ​ចេញ​ទឹក​រងៃ​នៅ​បរិវេណ​រង​គ្រោះ​ គ្រុន​ក្ដៅ​ […]


ស្បែក

អ្នកឧស្សាហ៍សូណា ដឹងអត់ថា​ជួយសុខភាពស្បែកអ្វីខ្លះ?

កម្ដៅនៅក្នុង បន្ទប់សូណា មានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និង សុខភាព តួយ៉ាងខណៈពេលនេះ អាចលើកយកត្រឹមតែសុខភាពស្បែកមួយ មកនិយាយសិន ថាមានអត្ថប្រយោជន៍អ្វីខ្លះ។ ជាក់ស្ដែងបើនិយាយទៅដល់ ការធ្វើសូណាគឺគិតដល់ការធ្វើសំយោគស្បែកជាមួយនឹងចំហាយកម្ដៅ ដើម្បីបញ្ចេញ ញើសបង្ហូរជាតិពុលក្នុងខ្លួនឆ្លងកាត់ស្បែក។ ការធ្វើបែបនេះវាមានផលវិជ្ជមានច្រើនចំពោះសុខភាពស្បែក ដោយគិតរាប់ ត្រឹមពីចំណុចដំបូង ចាប់ផ្ដើមពីដំណើរលំហូរឈាម និង ចង្វាក់បេះដូងក្នុងរាងកាយជាមុន។ ក្នុង​បន្ទប់​សូណា ចាប់ ២ទៅ ៥នាទី ចង្វាក់បេះដូងចាប់ផ្ដើមកើនឡើងសន្ទុះញាប់ជាងមុន ចរន្ដលំហូឈាមតាមសរសៃឈាមនឹងត្រូវចាប់ផ្ដើមកើនឡើង ហើយរីកធំដោយស្វ័យប្រវត្ដិ និង បែបលក្ខណៈធម្មជាតិ ដែលជំរុញឲ្យមានការបែកញើសពេញខ្លួនប្រាណ។ ចរន្ដឈាមហូរសព្វរាងកាយ នឹងនាំទៅជាមួយអ៊ុកស៊ីសែន និង សារធាតុចិញ្ចឹជាច្រើនប្រភេទទៅកាន់ស្បែក ជំនួយដល់សុខភាពស្បែកឲ្យមានសំណើម។ បន្ទាប់ពីនោះ ការបែកញើស ក៏បាននាំចេញនូវជាតិពុលជាច្រើនប្រភេទ ពីស្បែកផងដែរ។ អត្ថបទគួរអាន៖ ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ! តើចូលសូណាអាចជួយយើង​សម្រកទម្ងន់ដែរទេ? កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងនឹងសុខភាពស្បែក អ្នកស្រី Renée Rouleau អ្នកជំនាញ […]


ស្បែក

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បានព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឱ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព? យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖ ១. ស្ករ និងទឹកឃ្មុំ ស្ករ​សគឺជាស្ក្រាប់​ធម្មជាតិ​ដ៏​ល្អ​ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើង​អាចលាយស្ករ​សជាមួយទឹកឃ្មុំ បន្ទាប់មក​លាប​ឱ្យ​សព្វលើបបូរមាត់ ​ហើយម៉ាស្សា​បបូរមាត់​ជា​ចលនា​​រង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។ ២. ត្រសក់ ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើង​មាន​ពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួច​លាង​ទឹកចេញ។ [embed-health-tool-ovulation] ៣. ប្រទាលកន្ទុយក្រពើ យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនា​រង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះ​ប្រទាល​កន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។ ៤. ក្រូចឆ្មារ និងស្ករ យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយ​ជាមួយ​ទឹកក្រូចឆ្មារមួយស្លាប​ព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗ​ជាចលនារង្វង់​ប្រហែល​មួយទៅ​ពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។ លើសពីនេះទៅទៀត ក្រូចឆ្មារ​មានប្រសិទ្ធិភាព​ក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៥. ក្រមួនធម្មជាតិ យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរ​មាត់​យើងរលោង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ