កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។ រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖ កូន​ឧស្សាហ៍​ផ្តាសាយ កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់ ឈឺ​ច្រើន និង​ពិបាក​ព្យាបាល គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត របួស​ក្រ​ជា​សះស្បើយ។ ​អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ [embed-health-tool-baby-poop-tool] ​១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics ​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។ នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។ ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

ការលូតលាស់អាយុ ៦ឆ្នាំ

រវល់យ៉ាងណា តែបើម៉ាក់ប៉ាឆ្លៀតធ្វើបាន ៣ យ៉ាងនេះ កូននឹងស្រលាញ់ដកចិត្តមិនរួច

ម៉ាក់​ប៉ា​សម័យ​នេះ​រវល់​នឹង​ការងារ​ច្រើន មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​កូន​នោះ​ទេ ទាល់​តែ​ឆ្លៀត​ទើប​មាន​ឱកាស​បាន​នៅ​ក្បែរ​កូន។ តាម​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា ទោះ​រវល់​បែប​ណា​ក្តី តែ​បើ​ម៉ាក់​ប៉ា ធ្វើ​បាន ៣ ចំណុច​ងាយៗ​នេះ នឹង​ក្លាយ​ជា​ឪពុក​ម្តាយ​អស្ចារ្យ កូន​នឹង​ស្រលាញ់​ងប់ងល់។ ១. ស្រលាញ់​កូន​ដោយ​គ្មាន​លក្ខខណ្ឌ នាម​ជា​ឪពុក​ម្តាយ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​បាន​ស្មើៗ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ ទ្រព្យសម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន​ទេ ការ​យក​បេះដូង​ទៅ​ឲ្យ​កូន តាម​រយៈ​ការ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ដូច​ជា ឱប ថើប ចំណាយ​ពេល​វេលា​ផ្សេង​ជាមួយ​កូន នោះ​កូន​យើង​នឹង​មាន​ភាព​កក់​ក្តៅ មាន​អារម្មណ៍​ល្អ ស្រលាញ់​យើង​កាន់​តែ​ខ្លាំង​ឡើង។ ២. លើក​សរសើរ​កូន ក្មេង​ត្រូវ​ការ​ក្តី​ស្រលាញ់ កម្លាំង​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ត្រូវ​លើក​សរសើរ​កូន​​គ្រប់​ពេល ជា​ពិសេស​នៅ​ពេល​ដែល​កូន​យើង​ធ្វើ​កិច្ចការ​អ្វី​មួយ ទោះ​ជា​បាន​លទ្ធផល​ល្អ ឬ​មិន​ល្អ​ក៏​ដោយ។ ការ​លើក​សរសើរ​ជា​កម្លាំង​មួយ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​រួញរា ហើយ​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ។ ៣. ព្រម​ទទួល​គ្រប់​យ៉ាង​ពី​កូន ទោះ​ជា​កូន​យើង​កើត​មក​មាន​សភាព​បែប​ណា​ក៏​ដោយ យើង​ត្រូវ​ស្រលាញ់ និង​ព្រម​ទទួល​គ្រប់​យ៉ាង ឧទាហរណ៍​ថា កូន​យើង​កើត​មក​មិន​គ្រប់​លក្ខណៈ កើត​មក​ទោះ​ទាប ឬ​ខ្មៅ​ក៏​ដោយ ក៏​នៅ​តែ​ជា​កូន​របស់​យើង​ដែរ ដូច្នេះ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​អស់​បេះដូង និង​កុំ​ប្រៀប​ធៀប​កូន​ជា​អ្នក​ដទៃ។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ

ប៉ា​ម៉ាក់​ភាគ​ច្រើន នៅ​ពេល​ដែល​កូន​ៗ​ធ្វើ​អំពើ​មួយ​យើង​មិន​ពេញ​ចិត្ត ឬ​ធ្វើ​ខុស បើ​មិន​បាន​វាយ​កូន​មួយ​ដៃ​ដូច​នៅ​មិន​សុខ ព្រោះ​ខ្លាច​កូន​នៅ​តែ​ខូច។ ប៉ុន្តែយើង​ត្រូវ​ដឹង​ថា ការ​ដែល​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​វាយ​ដំ​កូន​ដោយ​សារ​ចង់​កែ​ទង្វើ​ឆ្គាំ​ឆ្គង​របស់​កូន​ចេញ មិន​មែន​ជា​តិចនិក​ល្អ ដូច​ដែល​យើង​គិត​ទេ ហើយ​បែរ​ជា​ផ្ដល់​ការ​ចងចាំ​មិន​ល្អ​ដល់​កូន​ថែម​ទៀត។ ក្នុង​ករណី​ដែល​កូន​មិន​ស្ដាប់​បង្គាប់ យើង​មិន​ចាំ​បាច់​វាយ ឬ​ស្រែក​គំហក​ដាក់​កូន​ទេ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ជំនួស​ដោយ​ការ​បង្រៀន​លួង​លោម​កូន មិន​អាច​កែ​ប្រែ​ទង្វើ​ខុស​ឆ្គង​របស់​កូន​បាន​ទេ ហើយ​លើស​ពី​នេះ វា​អាច​ធ្វើ​ឲ្យ​ចរិត​កូន​កាន់​តែ​យ៉ាប់៖ - ការ​ដាក់​ទណ្ឌកម្ម​កូន អាច​ធ្វើ​ឲ្យ​កូន​ចេះ​និយាយ​កុហក ដើម្បី​គេច​ពី​ការ​វាយ ឬ​ស្ដី​ឲ្យ​របស់​ម៉ាក់​ប៉ា ហើយ​កូន​អាច​ទម្លាក់​កំហុស​ទៅ​ឲ្យ​អ្នក​ផ្សេង ជាដើម - ការ​ដាក់​ទណ្ឌកម្ម​មិន​ជួយ​សម្រួល​ដល់​អារម្មណ៍​កូន​ទេ បែរ​ជា​ធ្វើ​ឲ្យ​កូន​គិត​ថា ម៉ាក់​ប៉ា​មិន​ស្រលាញ់​ហើយ​លាក់​ទុក​អារម្មណ៍​ខ្លួន រហូត​ផ្ទុះ​ចេញ​មក​ក្រៅ​នៅ​ថ្ងៃ​ណា​មួយ - ទំនាក់​ទំនង​រវាង​កូន និង​ម៉ាក់​ប៉ា​នឹង​ត្រូវ​ថយ​ចុះ​នៅ​ពេល​ដែល​យើង​វាយ​កូន ស្រែក​គំហក​ខ្លាំង​ៗ​ដាក់​កូន - យើង​គិត​ថា ការ​ដាក់​ទណ្ឌកម្ម​កូន​នឹង​ធ្វើ​ឲ្យ​កូនស្គាល់​កំហុស ឬ​កែ​ប្រែ​ចរិត​មក​ត្រឹម​ត្រូវ​វិញ តែ​ពេល​ខ្លះ យើង​កាន់​តែ​ដាក់​ទណ្ឌកម្ម កូន​កាន់​តែ​ល្មើស​សម្ដី​យើង ធ្វើ​រឿង​អាក្រក់​ៗ​លើស​ដើម - ចំពោះ​ក្មេងៗ នៅ​ពេល​ដែល​យើង​ងាក​វាយ ងាយ​ស្រែក​ឲ្យ អា​អូន​ច្បាស់​ជា​គិត​ថា ម៉ាក់​ប៉ា​មិន​ស្រឡាញ់ ហើយ​អាច​បណ្ដាល​ឲ្យ​កូន​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ឬ​អាច​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​ចិត្ត​របស់​កូន​ថែម​ទៀត។ល។ នៅ​ពេល​ដែល​កូន​មួរ​ម៉ៅ កិកកុក ឬ​មាន​ចរិត​មិន​សម​រម្យ យើង​ត្រូវ​រក​មូល​ហេតុ​ច្បាស់​មុន​សិន​ថា […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនឆាប់ចេះអាន ម៉ាក់ប៉ាអាចជួយកូនតាមវិធីទាំងនេះ

នៅ​អាយុ ​៥ ​ឆ្នាំ​ដំបូង​របស់​កុមារ ផ្នែក​ខួរ​ក្បាល​​មាន​ការ​វិវត្តលឿន​បំផុត ដូច​នេះ​ការ​​ជំរុញ​​ការ​គិត​ពិចារណារ តាម​ការ​អាន​ ជា​​ប្រយោជន៍​ធំ​មួយ​ជួយ​សមត្ថភាព​ពួក​គេ នៅ​ពេល​ចូល​សាលា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ John Hutton អ្នក​​​ដឹក​នាំ​ការ​ស្រាវជ្រាវ ដោយ​មន្ទីរពេទ្យ​ Cincinnati Children នៅ​សហរដ្ឋ​អាមេរិក។ មាន​តិចនិក​ល្អ​ណា អាច​ជួយ​ម៉ាក់​ប៉ា​ជំរុញ​ការ​អាន​របស់​កូន​ឲ្យ​ល្អ​ទេ? នៅ​ពេល​កូន​កំពុង​រៀន​អាន ហើយ​កូនៗ​មាន​ភាព​លំបាក​ក្នុង​ការ​អាន​ដោយ​ខ្លួន​ឯង ម៉ាក​ប៉ា​អាច​ជួយ​កូន​បាន​ដោយ​ប្រើ​វិធី​ច្រើន​យ៉ាង​ដែល​ក្នុង​នោះ​មាន​ដូច​ជា៖ បង្កើត​ទម្លាប់​អាន៖ ការ​អាន​ជាមួយ​កូន​ជា​ប្រចាំ​អាច​ពង្រឹង​សមត្ថភាព​អាន​កូន​បាន​ច្រើន​ផ្នែក​ដូច ការ​យល់​សាច់​រឿង ចេះ​ពាក្យ​ច្រើន ចេះ​បញ្ចេញ​សំឡេងឲ្យ​ត្រូវ​តាម​ពាក្យ។ល។ ទោះ​បី​ជា​កូន​មិន​ទាន់​ចេះ​អាច​ខ្លួន​ឯង​ក្ដី យើង​ត្រូវ​អាន​ជាមួយ​កូន​រហូត ពួក​គេ​ចេះ​អាន​ដោយ​ខ្លួន​ឯង និង​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​ការ​អាន។ រក​សៀវភៅ​ដែល​កូន​ចូលចិត្ត៖ បើ​កូន​មើល​ទៅ​ដូច​មិន​ចង់​អាន ឬ​លេង​អ្វី​ផ្សេងៗ​ពេល​យើង​អាន​ឲ្យ​ស្ដាប់ អាច​មក​ពី​វា​មិន​មែន​ដែល​រឿង​កូន​ចូល​ចិត្ត ឬ​ចង់​ដឹង។ យើង​គួរ​បង្ហាញ​ឲ្យ​កូន​ស្គាល់​នូវ​ប្រភេទ​សៀវភៅ​ខុស​គ្នា​ៗ ដើម្បី​ឲ្យ​កូន​ស្វែង​រក​សៀវភៅ​ដែល​ត្រូវ​នឹង​ចំណាប់​អារម្មណ៍​របស់​កូន។ លេង​ល្បែង​ទាយ​អក្សរ៖ ពេល​ដែល​កំពុង​អាន យើង​អាច​លេង​ល្បែង​ទាយ​អក្សរ​ជាមួយ​កូនៗ ដោយ​ឲ្យ​កូន​ទាយ​ពី​ពាក្យ​ដែល​នឹង​ត្រូវ​អាន​បន្ទាប់ ឬ​អាច​ឲ្យ​កូន​ប្រកប​អក្សរ​ផង​ក៏​បាន។ ម៉ាក់​ប៉ា​ក៏​អាច​ឲ្យ​កូន​រៀន​ទាយ​ពី​ហេតុ​ការ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ក្រោយ​ៗ​បាន​ដែរ។ បង្កើត​ឱកាស​ឲ្យ​កូន​អាន​បាន​ច្រើន៖ ចង់​ឲ្យ​កូន​អាន​បាន​ល្អ មិន​ចាំ​បាច់​ទាល់​បើក​សៀវភៅ បាន​អាន​កើត​ទេ។ យើង​អាច​ឲ្យ​កូន​អាន​ពាក្យ ឬ​ឃ្លា​ផ្សេងៗ​ដែល​យើង​ជួប​ប្រទះ​ក្នុង​ការ​រស់​នៅ​សព្វ​ថ្ងៃ​ក៏​បាន​ដែរ។ ឧទាហរណ៍. ពេល​ទៅ​មើល​កុន ឲ្យ​កូន​អាច​ចំណង​ជើង​រឿង ពេល​ធ្វើ​ដំណើរ ឲ្យ​កូន​អាន​ផ្លាក​សញ្ញា​ចរាចរណ៍​។ល។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ចំណាយ​ពេល​អាន […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍

ដ្បិត​តែ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ អាច​ធ្វើ​ឲ្យ​កូន​រវល់ មិន​រក​រឿង​ម៉ាក់​ប៉ា​មែន ប៉ុន្តែ​យើង​មិន​អាច​បណ្ដោយ​ឲ្យ​កូន​អង្គុយ​តែ​នៅ​ពី​មុខ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​ទេ។ ហេតុ​នេះ​ហើយ ការ​កំណត់​ពេល​មើល​ទូរស័ព្ទ លេង​ហ្គេម ឬ​សម្លឹង​មើល​ទូរទស្សន៍​ចំពោះ​កូន គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​នៅ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​បច្ចេកវិទ្យា​ដូច​សព្វ​ថ្ងៃ។ ខាង​ក្រោម​នេះ ជា​តិចនិក​ងាយ​ៗ ម៉ាក់​ប៉ា​អាច​ប្រើ ដើម្បី​កាត់​បន្ថយ​ពេល​អា​អូន​មើល​អេក្រង់​យូរ​បាន។ ១. ធ្វើ​ជា​គំរូ​ល្អ ក្មេងៗ​និយម​ត្រាប់​តាម​ទង្វើ​ដែល​ពួក​គេ​ឃើញ​មនុស្ស​ជុំ​វិញ​ខ្លួន​ធ្វើ​ញឹក​ញយ ជា​ពិសេស​ម៉ាក់​ប៉ា​តែ​ម្ដង។ បើ​កូន​ៗ​ឃើញ​យើង​អាន​សៀវភៅ ពួក​គេ​អាច​ចង់​អាន​សៀវភៅ​ដូច​ម៉ាក់​ប៉ា ហើយ​បើ​ឃើញ​យើង​មើល​ទូរស័ព្ទ និយាយ​ដើម​គេ កូនៗ​ច្បាស់​ជា​រៀន​តាម​ទង្វើ​អស់​នោះ​មិន​ខាន។ ២. ធ្វើ​តួនាទី​ជា​ឪពុក​ម្ដាយ វា​ជា​ការងារ​របស់​យើង​ជា​ម៉ាក់ប៉ា​ដែល​ត្រូវ​ជំរុញ​ឲ្យ​កូន​មាន​ឥរិយាបថ​ត្រឹម​ត្រូវ និង​កែ​ឫក​ពារ​មិន​សមរម្យ​ចេញ ហើយ​យើង​ត្រូវ​ពន្យល់​ពី​ហេតុផល​ដល់​កូន ថា​ហេតុ​អ្វី​បាន​ជា​ធ្វើ​បែប​នេះ​ល្អ ធ្វើ​បែប​នេះ​មិន​ល្អ​សម្រាប់​យើង។ ៣.ជំរុញ​កូន​ធ្វើ​សកម្មភាព​ផ្សេង ក្រៅ​ពី​ការ​លេង​ទូរស័ព្ទ យើង​អាច​ឲ្យ​កូន​ងាក​ទៅ​រក​ការ​អាន​សៀវភៅ លេង​ជា​មួយ​របស់​លេង សង់​ផ្ទះ គូរ​រូប លេង​កីឡា ឬ​អាច​ឲ្យ​កូន​ចូល​រួម​លេង​ជាមួយ​ក្មេងៗ​ដទៃ​ដែល​នៅ​ជិត​គ្នា​ក៏បាន។ ការ​ដែល​ឲ្យ​កូន​ចូល​រួម​ធ្វើ​សកម្មភាព​ថ្មី​ផ្សេងៗ អាច​បង្កើន​គំនិត​ច្នៃ​ប្រឌិត​របស់​កូន និង​អាច​ជួយ​ដល់​សុខភាព​ទូទៅ​របស់​កូន​បាន។ ៤. កំណត់​ម៉ោង​មើល​ទូរស័ព្ទ យើង​អាច​កំណត់​ម៉ោង​លេង​ទូរស័ព្ទ ឬ​ទូរទស្សន៍​បាន​ដោយ​ប្រើ​កម្មវិធី​កំណត់​នាទី​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក​នោះ​បាន (ឧ.បើ​យើង​កំណត់​ម៉ោង​មើល​២​ម៉ោង នោះ​ទូរស័ព្ទ​នឹង​ប្រាប់​យើង​ឲ្យ​បិទ ឬ​អាច​កំណត់​ឲ្យ​បិទ​ខ្លួន​ឯង​តែ​ម្ដង)។ យើង​ក៏​អាច​និយាយ​ដាច់​ណាត់​ជាមួយ​កូន​ថា​មើល​ទូរស័ព្ទ​បាន​ប៉ុនណា ត្រូវ​ឈប់​នៅ​ពេល​ណា​បាន​ដូច​គ្នា។ ៥. លេង​ជាមួយ​កូន មាន​នាម​ជា​ម៉ាក់​ប៉ា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ មួយ​ថ្ងៃ​ៗ​មមាញឹក​នឹង​ការងារ​រក​ចំណូល​ផង ការងារ​ផ្ទះ​ផង ស្ទើរ​តែ​គ្មាន​ពេល​បាន​នៅ​ក្បែរ​កូន​ពេញ​លេញ។ ដូច​នេះ គួរ​ចំណាយ​ពេល​លេង​ជាមួយ​កូន ទោះ​ពេល​តិច​ក្ដី ច្រើន​ក្ដី វា​អាច​ធ្វើ​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​មួយ​ពេល​ឃើញ​មុខ​ប៉ា​ម៉ាក់។ តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគ​កុមារ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ធម៌ត្រជាក់ បង្រៀនកូនពីខុសមកត្រូវ ដោយមិនធ្វើឲ្យកូនខ្លាចប៉ាម៉ាក់

ម៉ាក់​ប៉ា​គ្រប់​រូប​ចង់​បាន​អ្វី​ៗ​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ និង​ចង់​ឲ្យ​កូន​ចេះ​ដឹង​ខុស​ត្រូវ ទើប​ខំ​ប្រឹង​បង្រៀន​កូនៗ​តាំង​ពី​តូច​មក​ឲ្យ​ស្គាល់​អ្វី​ល្អ អ្វី​អាក្រក់។ ការ​ជួយ​កូន​ឲ្យ​យល់​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​សកម្មភាព​ដែល​ពួក​គេ​ធ្វើ ក៏​ដូច​ជា​ការ​បង្រៀន​ពី​អាកប្បកិរិយា​ល្អ​ៗ​ដល់​កូន គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​ធំ​ឡើង​ដោយ​ភាព​វិជ្ជមាន។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចេះ​តិចនិក​បង្រៀន​កូន​ឲ្យ​ដឹង​ខុស​ត្រូវ តាំង​ពី​ក្មេង ដើម្បី​ឲ្យ​ពួក​គេ​លូត​លាស់​ធំ​ឡើង ក្លាយ​ជា​បុគ្គល​ល្អ​មួយ​រូប ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ ១.បង្ហាញ​ការ​យល់​ចិត្ត និង​អំពើ​ល្អ ម៉ាក់​ប៉ា​អាច​បណ្ដុះ​ទំនាក់​ទំនង​ដែល​កូន​ៗ​អាច​ទទួល​បាន​អារម្មណ៍​នៃ​ក្ដី​ស្រលាញ់ យល់ចិត្ត ជា​គ្រឹះ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​អារម្មណ៍ និង​ការ​យល់​ចិត្ត​អ្នក​ដទៃ​របស់​កូន​ៗ។ ២.បង្ហាញ និង​ប្រាប់ បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​ខុស​មក​ត្រូវ​ដោយ​ពាក្យ​ពេចន៍ និង​អាកប្ប​កិរិយា​ទន់ភ្លន់ ថ្នមៗ។ កាល​ណា​យើង​និយាយ​ស្រួល​បួល​ជាមួយ​ក្មេង កូន​នឹង​មិន​ភ័យ ហើយ​ងាយ​ស្ដាប់​បង្គាប់​យើង ជាង​ពេល​ដែល​យើង​ស្រែក​គំហក​ដាក់ ធ្វើ​ឲ្យ​កូន​ខ្លាច។ ៣.យក​ចិត្ត​ទុក​ដាក់​ទៅ​កូន ក្មេងៗ​គ្រប់​រូប ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ចាស់ៗ​ក្បែរ​ខ្លួន ជា​ពិសេស​ម៉ាក់​ប៉ា ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ល្អ​នោះ​គឺ ការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ជំរុញ​កូន​ឲ្យ​មាន​ចរិត​ល្អ និង​បោះ​បង់​ចោល​ទង្វើ​មិន​ល្អ​ដែល​កូន​មាន។ ៤.សុំទោស​កូន ពេល​ធ្វើ​ខុស ពេល​ដែល​យើង​ធ្វើ​ខុស ទោះ​យើង​មាន​នាម​ជា​ម៉ាក់​ប៉ា ក៏​ត្រូវ​សុំ​ទោស​កូនៗ​ដែរ។ នេះ​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា យើង​ទទួល​កំហុស និង​ឲ្យ​តម្លៃ​ទៅ​លើ​ការ​គិត និង​អារម្មណ៍​របស់​កូន។ លើស​ពី​នេះ វា​ក៏​អាច​ក្លាយ​ជា​គំរូ​មួយ​ដ៏​ល្អ សម្រាប់​កូន​ពេល​ធំ​ឡើង ឲ្យ​មាន​ទំនួល​ខុស​ត្រូវ។ ៥.ណែនាំ​កូន​ឲ្យ​ចេះ​ជួយ​អ្នក​ដទៃ លើក​ទឹក​ចិត្ត​ឲ្យ​កូន​ជួយ​អ្នក​ដទៃ តាម​ដែល​កូន​អាច​ធ្វើ​ទៅ​បាន។ ទោះ​បី​ជា​ទង្វើ​នោះ​តូច​តាច​ដូច ជួយ​រើស​របស់ ឬ​ជួយ​ធ្វើ​ការងារ​ក្នុង​សង្គម​ទេ វា​អាច​ជា​ឱកាស​មួយ​ឲ្យ​កូន​យល់​ដឹង​ពី សប្បុរស​ធម៌ ឬ​ការ​គោរព​អ្នក​ដទៃ។ល។ ម៉ាក់​ប៉ា​ទាំង​អស់​អាច​មាន​តិចនិក​បង្រៀន​កូន​ឲ្យ​ធ្វើ​អំពើ​ល្អ​ច្រើន​យ៉ាង​ខុសៗគ្នា។ អ្វី​ដែល​សំខាន់​នោះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​មិន​ត្រូវ​ប្រើ​អំពើ​ហឹង្សា វាយ ទាត់​កូន​រាល់​ពេល​កូន​ធ្វើ​ខុស ឬ​ពេល​ដែល​កូន​មិន​ស្ដាប់​បង្គាប់​ទេ។ ការ​ប្រើ​ធម៌​ក្ដៅ​មក​បង្រៀន​កូន […]


ការលូតលាស់អាយុ ៦ឆ្នាំ

វីតាមីន និង​រ៉ែ​សំខាន់ៗ​សម្រាប់ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរ​ដឹង​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ប៉ាម៉ាក់​ដឹងទេ​ថា​អូន​ៗតូចៗ និង​ក្នុង​វ័យ​ជំទង់ ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ខុស​ពី​មនុស្ស​ធំ ហើយ​អាហារ​ដែល​យើង​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្តិច​ដែរ ដើម្បី​អាច​បំពេញ​តម្រូវ​ការ​វីតាមីន និង​រ៉ែ​សំខាន់ៗ​ដែល​កូន​យើង​ត្រវ​ការ។ តើ​រ៉ែ និង​វីតាមីន​អ្វី​ខ្លះ​ចាំ​បាច់​សម្រាប់​អូនៗ? ១. កាល់​ស្យូម កាល់​ស្យូម​ជា​រ៉ែ​​សំខាន់​មួយ​សម្រាប់​ជួយ​កសាង​ប្រ​ព័ន្ធ​​ឆ្អឹង និង​ធ្មេញ​របស់​អូនៗ។ អូនៗ​អាច​ទទួល​បាន​កាល់​ស្យូម​តាម​រយៈ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ និ​ង​បន្លែ​មាន​ស្លឹក​បៃ​តង​ចាស់​។​ ២. អាហារ​មាន​ជាតិ​សរសៃ(Fiber) ​អាហារ​មាន​ជាតិ​សរសៃ​មិន​មែន​ជា​រ៉ែ ឬ​វីតាមីន​ទេ តែ​អាហារ​ប្រ​ភេទ​នេះ​​ច្រើន​ផ្ទុក​ទៅ​ដោយ​វី​តាមីន​ដូចជា​វីតាមីន E វីតាមីន​C កាល់ស្យូម ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​។ យើង​អាច​ទទួល​បាន​ជាតិ​សរសៃ​នេះបាន​ពី​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ និង​ផ្លែ​បឺរ ជាដើម​។​ ៣. ពពួក​វីតាមីន​B វី​តាមីន​B គឺ​មាន​សារៈ​សំខាន់​ក្នុងការ​ធ្វើ​មេតាប៉ូលិស ផ្ដល់​ថាម​ពល ​សុខភាព​បេះ​ដូង និង​ប្រ​ព័ន្ធ​ប្រ​សាទ។ វីតាមីន​B ដែល​សំខាន់​មាន​វីតាមីនB និង​B 12។ អូនៗ​អាច​ទទួល​បាន​វីតាមីន​​ទាំង​នេះ​បាន​តាម​រយៈ​សាច់សត្វ ស៊ុត និង​ត្រី​ជា​ដើម។ ៤. វីតាមីន​ D វីតាមីន​D ធ្វើការ​ជាមួយ​កាល់​ស្យូម​ជួយ​កសាង​ឆ្អឹង​ឲ្យ​មាន​ភាព​រឹង​មាំ និង​ប្រហែលជា​អាច​ជួយ​ការ​ពារ​អូនៗ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​នៅ​ថ្ងៃអនាគត​ផង​។ អាហារ​សម្បូរ​វីតាមីន​D មាន​ក្នុង​ត្រី​សាឌីន ត្រី​សាល់ម៉ុន និង​ស៊ុត ជា​ដើម។ ៥. វីតាមីន E​ វី​តាមីន E […]


ការលូតលាស់អាយុ ៦ឆ្នាំ

៥ យ៉ាង ប៉ាម៉ាក់​គួរធ្វើ ជួយកូនម្ចាស់ការ​លើ​ខ្លួន​ឯង ​ពេល​ធំឡើង​

ប៉ាម៉ាក់​មួយ​ចំនួន​ជួយ​កូន​គ្រប់យ៉ាង រកតែ​កូន​ចង់​ធ្វើអ្វី​បន្តិច​មិន​បាន ដោយ​គិតថា​កូន​នៅ​តូច​ខ្លាច​កូន​ខុស​នេះ ខុស​នោះ​ឬ​ធ្វើ​មិន​បាន​ល្អ​ជា​ដើម។ ប៉ា​ម៉ាក់​ដឹង​ទេ​ថា​ពេល​នេះ​អូនៗ​នៅ​តូច​មែន តែ​អូនៗ​នឹង​លូត​លាស់​ធំដឹង​ក្ដី​ទៅតាម​ពេល​វេលា​។ ការ​ផ្ដល់​ឱកាស​ឲ្យ​អូន​ៗ​រៀន​សូត្រ​ពី​អ្វី​ដែល​គេត្រូវ​ធ្វើ ឬ​ផ្ដល់​ឯករាជ្យ​ភាព​ខ្លះ​ដល់​អូនៗ​តាំង​ពី​ក្មេង​វ័យ នឹង​ជួយ​អូនៗ​ចេះ​រៀបចំ​ខ្លួន​បាន​ល្អ​នៅ​ពេល​ធំ​ពេញ​វ័យ។ តើ​មាន​វិធី​ណាខ្លះ​អាច​បង្រៀន​អូនៗ​ឲ្យ​មាន​ឯករាជ្យ​ភាព?​ ១. កុំ​ចេះ​តែជួយ​កូន​គ្រប់​រឿង​ពេក ប៉ា​ម៉ាក់​មិន​តិចនាក់​ទេ ជួយ​ធ្វើ​នេះ ធ្វើ​នោះ​ដល់​កូន​គ្រប់​រឿង ព្រោះថា​ខ្លាច​កូន​ធ្វើ​ខុស ខ្លាច​ថា​កូន​ធ្វើ​មិន​បាន​ល្អ​ជា​ដើម។ អូនៗ​នៅ​តូច​មែន ប៉ុន្តែ​ប៉ាម៉ាក់​មិនគួរ​ជួយ​អូនៗ​គ្រប់​រឿង​ទេ ត្រូវ​ទុក​កិច្ច​ការ​ខ្លះ​ឲ្យ​អូនៗ​ធ្វើ​ដោយ​ខ្លួន​ឯង ដូច​ជា​រៀបចំ​ទុក​ដាក់​របស់​លេង ឬ​សម្លៀក​បំពាក់​មួយ​ចំនួន​​​ ហើយ​ប៉ា​ម៉ាក់​គ្រាន់​តែ​ចាំ​ណែនាំ​បន្តិច​បន្តួច​បាន​ហើយ ឬ​អាច​ជួយ​កូន​ខ្លះ​បើ​​កូន​ស្នើ​សុំ​ជំនួយ​ពី​យើង​ ជា​ជាង​ហក់​ទៅជួយ​ភ្លាមៗ​ទាំង​ដែល​កូន​មិន​ទាន់ទាំង​បាន​ធ្វើ ឬសុំជំនួយ​ផង​នោះ​។​ ២. ផ្ដល់​ជម្រើស​ដល់​កូន តែ​កុំ​ច្រើន​ពេក ​​ដូច​ជា​ពេល​ប៉ា​ម៉ាក់​នាំ​កូន​ទៅ​ផ្សារ​ទិញ​ម្ហូប ឬ​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ជា​ដើម ប៉ា​ម៉ាក់​អាច​កំណត់​ចំនួន​មុខម្ហូប​ណា​ថា​សមរម្យ​អាច​ញ៉ាំ​បាន ហើយ​អនុញ្ញាត​ឲ្យ​កូន​យើង​រើស​មុខ​ម្ហូប​ទាំង​នោះ​ញ៉ាំ ជា​ជាង​យើង​ជ្រើស​រើស​ឲ្យ​កូន​។ ការ​ធ្វើ​បែប​នេះ​ អាច​ផ្ដល់​ឱកាស​ដល់​កូន​រៀន​សម្រេច​ចិត្ត តែ​ក៏​មាន​ដែន​កំណត់ យើ​ង​អាច​គ្រប់គ្រង​បាន​​​ដែរ​។​ ៣. បើ​កូនធ្វើ​ខុស​កុំ​ជាន់​បន្ថែម ប៉ា​ម៉ាក់​ពិតជា​ដឹង​ច្បាស់​ហើយ​ថា​អូនៗ​នៅ​ក្មេង​តែ​តែង​ធ្វើ​នេះ ធ្វើ​នោះ​ខុស ឬ​ខូច​ខាត ហើយ​ទោះ​បី​ជា​ប៉ា​ម៉ាក់​បាន​ណែ​នាំ​ច្រើន​ដង​ប៉ុន​ណាក៏​ដោយ។ ប៉ា​ម៉ាក់​ត្រូវ​ចាំ​ថា​អូនៗ​នៅ​តូច​តែ​ធ្វើ​មិន​ល្អ អ៊ីចឹង​ហើយ តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​បន្ទោស ជាន់​ថែម​នោះ​ទេ ផ្ទុយ​មក​វិញ គួរ​ណែនាំ​កូន​ដោយ​ពាក្យ​ល្អៗ និង​លើក​ទឹក​ចិត្ត​ថា​កូន​ពិតជា​អាច​ធ្វើ​បាន កុំ​ភ្ជាប់​កំហុស​ផ្សេង​ទៅ​នឹង​ខ្លួន​កូន​។ ការ​បន្ត​ដាក់​កំហុស​លើ​កូន នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​លែង​​ទុក​ចិត្ត​លើ​​ខ្លួនឯង​បាន​។ ៤. បង្កើត​ទម្លាប់​ប្រ​ចាំ​ថ្ងៃដល់​កូន​ កូន​យើង​អាច​ជួប​បញ្ហា​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ បើ​ពួក​គេ​មិន​បាន​គិត​គូរៀប​ចំ​រឿង​ទាំង​នោះ​ឲ្យ​តាម​លំដាប់​លំដោយ។ ដូច​នេះហើយ​ កូន​អាច​នឹង​ធ្វើ​រឿង​ច្របូក​ច្របល់ ធ្វើ​នេះ​បន្តិច […]


ការលូតលាស់អាយុ ៦ឆ្នាំ

កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់

ប៉ា​ម៉ាក់​មិន​តិច​នាក់​ទេ ជឿថា​​ព្រួយ​បារម្ភ​រឿង​កូន​ៗ​លេង​ហ្គេម​លើ​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​ច្រើនមិន​ខាន ខ្លះ​អាច​គិត​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​របស់​កូន​ៗ​ក៏មាន​។ ប៉ុន្តែ​ប៉ាម៉ាក់​ដឹងទេ​​​ថ្មី​ៗ​នេះ មា​នការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា ក្មេង​ៗ​លេង​ហ្គេម អាច​ជួយ​ដល់​អក្ខរកម្ម​ ការ​ប្រាស្រ័យ​ទាក់​ទង​ និង​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ​​គំនិត​​បាន។ ក្នុង​ការ​សិក្សា​​លើ​ការ​លេង​ហ្គេម​របស់​ភ្នាក់​ងារ National Literacy Trust បាន​សម្ភាស​ក្មេង​ៗ​ចំនួន ៤ ៦២៦ នាក់​នៅ​ក្នុង​ចក្រភព​អង់​គ្លេស ដែល​ពួកគេ​គឺ​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ​ដល់ ១៦​ឆ្នាំ។ ​ការ​សម្ភាស​នោះ​គឺ​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​ វិច្ឆិកា​ដល់​ ខែ​ធ្នូ​ ឆ្នាំ ២០១៩។ ការ​សិក្សា​បាន​រក​ឃើញ​ថា មាន​ក្មេង​ ៣៥,៣ ភាគ​រយ យល់​ថា​ការ​លេង​ហ្គេ​ម​ជួយ​ឲ្យ​ពួក​គេ អាន​អក្សរ​កាន់​តែ​ល្អ។ ​ក្នុង​នោះ​គឺ​មាន​ក្មេង​ប្រហែល ៧៩ភាគ​រយ ​បាន​លើក​ឡើង​ថា ពួក​គេ​បាន​អាន​អក្សរ​ទាក់​ទង​ជាមួយ​ហ្គេម​របស់​ពួក​គេ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ខែ ដែល​អក្សរ​ទាំង​អស់​នោះ​មាន​ដូច​ជា ការ​សរសេរ​ឆ្លើយ​ឆ្លង​គ្នា​លើ​អ៊ីន​ធឺណិត​ទាក់​ទង​ជាមួយ​ហ្គេម ការ​សរសេរ​មតិ​យោបល់​ទាក់​ទង​ជាមួយ​ហ្គេម និង​សៀវ​ភៅ​​មួយ​ចំនួន។ ការ​ដែល​ក្មេងៗ​​អាន​អក្សរ​បែប​នេះ គឺ​ជួយ​ឲ្យ​ពួក​គេ​ឆាប់​ចេះ​សរសេរ​អក្សរ​បាន​ច្រើន។ មាន​ក្មេង​​ ៣នាក់​ក្នុង​ចំណោម ៥នាក់ (៦២,៥ភាគរយ) ដែល​លេង​ហ្គេម​ជា​ប្រចាំ គឺ​ពួក​គេ​តែង​តែ​សរសេរ​អ្វី​ទាក់​ទង​ជាមួយ​នឹង​ហ្គេម​របស់​គេ យ៉ាង​ហោច​ណាស់​ក៏​បាន​ម្ដង​ដែរ​ក្នុង​មួយ​ខែ។ ការ​សិក្សា​ក៏​បាន​លើក​ឡើង​ដែរ​ថា មាន​ក្មេងៗ​លេង​ហ្គេម​ ៣នាក់​ក្នុង​ចំណោម ៤នាក់ (៧៦,៣ភាគរយ) ជជែក​គ្នា​អំពី​ហ្គេម​ជាមួយ​មិត្ដ​ក្ដិ​​របស់​គេ ក្រៅ​ពី​នេះ​មា​នក្មេង​ […]


ការលូតលាស់អាយុ ៦ឆ្នាំ

កុំ​ស្រែក​ឲ្យ​កូន​ពេល​មិន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​វិធី​ត្រជាក់​ទាំង​នេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ក្មេង​នៅ​ពេល​លូត​លាស់​ធំ​ទៅៗ កូន​អាច​នឹង​បង្ហាញ​ពី​អាកប្បកិរិយា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ទាស់​ចិត្ត ហើយ​បើ​យើង​សង្កេត​ទៅ ទង្វើ​ដែល​ប៉ា​ម៉ាក់​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ពេល​ដែល​កូន​ៗ​ធ្វើ​នោះ គឺ​និយាយ​មិន​ស្ដាប់​បង្គាប់​តាម។ ពេល​ដែល​កូន​មាន​ចរិត​បែប​នេះ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទ្រាំ​មិន​បាន ទៅ​ជា​ខឹង វាយ​កូន​។ល។ បើ​កូន​មិន​ស្ដាប់ យើង​គួរ​តែ​ប្រើ​វិធី​អី​ដោះ​ស្រាយ​ទើប​ល្អ? បើ​តាម​ដំណោះ​ស្រាយ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ យើង​ត្រូវ​ដឹង​ថា ខួរ​ក្បាល​របស់​អា​អូន​តូចៗ អាយុ​ក្រោម ៥-៦​ឆ្នាំ គឺ​ចាប់​អារម្មណ៍​តែ​រឿង​មួយ​មុខ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ពេល​មួយ។ ដូច​នេះ​បើ​យើង​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ យើង​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍ និង​ទំនាក់​ទំនង​ជាមួយ​កូន​ជាមុន​សិន​ដោយ៖ - ដើរ​ទៅ​ជិត​កូន - ដាក់​ខ្លួន​អង្គុយ​ក្បែរ​កូន - សួរ​នាំ​កូន​ពី​អ្វី​ដែល​កូន​លេង (ឧ.កូន​កំពុង​លេង​អ្វី ឬ​ធ្វើ​អ្វី។ល។) ឆ្លៀត​ឱកាស​នេះ ម៉ាក់​ប៉ា​អាច​បន្លប់​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ចង់​ឲ្យ​កូន​ធ្វើ​បាន​ដោយ​និយាយ​ទៅ​កាន់​កូន​ស្រួល​បួល ឬ​ប្រើ​ពាក្យ​លួង​លោម​ជាដើម។ “ឧទាហរណ៍​ថា យើង​ចង់​ហៅ​កូន​មក​ញ៉ាំ​បាយ តែ​កូន​មិន​មក អ៊ីចឹង​យើង​គួរ​តែ​ទៅ​លួង​លោម​កូន ឬ​អាច​បង្កើត​ជា​កិច្ច​សន្ទនា​ខ្លី​មួយ​ជាមួយ​កូន រួច​សឹម​ហៅ​កូន​មក​ញ៉ាំ​ដោយ​អាច​និយាយ​ថា លេង​តុក្កតា​នេះ​យូរ ឥឡូវ​តុក្កតា​ហត់​ហើយ​ឲ្យ​សម្រាក​សិន យើង​ទៅ​ញ៉ាំ​បាយ​សិន​ទៅ ចាំ​បន្តិច​ទៀត​សឹម​លេង​បន្ត។ល។" វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ​បន្ត​ថា យើង​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍​កូន​ជាមុន​សិន មុន​នឹង​យើង​ចង់​ឲ្យ​កូន​មក​ចាប់​អារម្មណ៍​អ្វី​ដែល​យើង​ចង់​និយាយ។ ចៀស​វាង​ការ​ស្រែក​គំហក ឬ​ទាស់​សម្ដី​ជាមួយ​កូន​ៗ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។ មួយ​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ដឹង​ពី​ទង្វើ​ដែល​យើង​ធ្វើ​អាច​បណ្ដាល​ឲ្យ​កូន​ចាប់​ផ្ដើម​មិន​ស្ដាប់​បង្គាប់​ដែរ​ដូច៖ ១. រអ៊ូ​ដដែល​ៗ​ឲ្យ​កូន​ឭ ២. […]


ការលូតលាស់អាយុ ៦ឆ្នាំ

ជំនាញជីវិតសំខាន់ៗ ម៉ាក់ប៉ាគួរបង្រៀនកូនតាំងពីតូច ដើម្បីឲ្យកូនត្រៀមសម្រាប់អនាគត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំនាញ​ជីវិត គឺ​ជា​ដ៏​មេរៀន​មាន​តម្លៃ​ដែល​កូន​ៗ​នឹង​ត្រូវ​ប្រើ​ពេញ​មួយ​ជីវិត​របស់​កូន។ ប៉ុន្តែក្មេង​ភាគ​ច្រើន​មិន​បាន​រៀន​ពី​វិធី​ដោះ​ស្រាយ​ស្ថានការណ៍​ក្នុង​ពិភព​ពិត​រហូត​ទាល់​តែ​ចូល​រៀន​នៅ​វិទ្យាល័យ តែ​ម៉ាក់​មិន​ត្រូវ​ចាំ​ទាល់​តែ​ពេល​កូន​ធំ​ទើប​ចាប់​ផ្ដើម​បង្រៀន​ពី​ជំនាញ​ជីវិត​ឲ្យ​កូន​ដឹង​នោះទេ ត្រូវបង្រៀន​កូន​តាំង​ពី​នៅ​តូច។ ១.​ការសម្រេច​ចិត្ត ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​គឺ​ជា​ជំនាញ​ជីវិត​មួយ​ដែល​ក្មេង​គ្រប់​រូប​គួរ​រៀន​តាំង​ពី​វ័យ​តូច​ៗ។ យើង​ជា​ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​ដឹង​ពី​ជំហាន​នីមួយ​ៗ​មុន​ពេល​សម្រេច​ចិត្ត​រឿង​អ្វី​មួយ។ យើង​ជួយ​ថ្លឹង​ថ្លែង​ពី​ការ​សម្រេច​ចិត្ត​របស់​កូនៗ រក​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​រួច​បណ្ដោយ​ឲ្យ​កូន​ជ្រើស​រើស​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ដើម្បី​ឲ្យ​គេ​ដឹង​ពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង​នឹង​ទទួល​បាន​យ៉ាង​ណា។ ២.សុខ​ភាព ​និង ​អនាម័យ ពន្យល់​កូនៗ​ឲ្យ​ដឹង​ថា សុខភាព និង​អនាម័យ​មាន​សារៈសំខាន់​ប៉ុនណា​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​របស់​មនុស្ស​យើង​ម្នាក់​ៗ។ ដូច​នេះ ពេល​ធំ​ទៅៗ កូន​ៗ​ចេះ​ថែ​សុខភាព​ខ្លួន​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ទ្រុឌ​ទ្រោម​បាន។ ៣.ការ​គ្រប់គ្រង​ពេល​វេលា ការ​បង្រៀន​កូន​ឲ្យ​ចេះ​ចែក​ពេល​វេលា​បាន​ល្អ​មិន​ត្រឹម​តែ​អាច​ឲ្យ​កូន​ធ្វើ​អ្វី​ៗ​ទាន់​ពេល ហើយ​សម្រួល​ដល់​យើង​ជា​ម៉ាក់​ប៉ា​ទេ ការ​ដែល​ឲ្យ​កូន​ចេះ​ជំនាញ​នេះ​តាំង​ពី​ក្មេង ជួយ​ឲ្យ​កូន​មាន​ទម្លាប់​ល្អ ហើយ​ពេល​ដែល​ចូល​វ័យ​ធំ​ទៅ កូន​អាច​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​គោរព​ពេល​វេលា​បាន​ល្អ។ ៤.ការ​ចេះ​ទុក​ដាក់​លុយ​កាក់ មនុស្ស​ធំៗ ស្ទើរ​គ្រប់​រូប​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​លុយ​កាក់​ដែល​ខ្លួន​មាន។ យើង​គួរ​បង្រៀន​កូន​ពី​រឿង​នេះ​តាំង​កូន​នៅ​តូច ឲ្យ​កូន​ដឹង​ថា ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​លុយ​គឺ​ជា​ចំណែក​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ។ វា​សំខាន់​ណាស់ ​ដែល​យើង​ត្រូវ​ឲ្យ​កូន​ចេះ​រឿង​នេះ ដូច​នេះ​ពេល​កូន​ៗ​មាន​ប្រាក់​ខែ​ដំបូង ពួក​គេ​អាច​ចេះ​ទុក​ដាក់​លុយ​ដោយ​ខ្លួន​ឯង។ ស្រប​គ្នា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ជំនាញ​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ក្រៅ​ពី​រឿង​រៀន​នៅ​ក្នុង​សាលារៀន នៅ​មាន​រឿង​សំខាន់​ៗ​ជា​ច្រើន​ដែល​កូន​តូច​ៗ​ត្រូវ​រៀន។ ក្រៅ​ពី​ជំនាញ​ជីវិត​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​មាន​ជំនាញ​ជីវិត​មួយ​ចំនួន​ទៀត​ដែល​កូន​ត្រូវ​ចេះ​ពី​តូច លុះ​ធំ​ឡើង កូន​ៗ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ពេល​អនាគត​រួម​មាន៖ - រៀន​ចម្អិន​អាហារ - រៀន​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ តាម​រយៈ​ការ​លេង​ជាមួយ​មិត្តភក្តិ - រៀន​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង - រៀន​គោរព​វិន័យ - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស