សំណព្វចិត្តរបស់ម៉ាក់ប៉ា ដែលទើបនឹងកើតពិតជាទទួលបានការថ្នាក់ថ្នមខ្ពស់អស់ពីបេះដូង ឬចេញថើបចូលថើបជាមិន ខាន។ សុខភាពកូនតូច ពិតជារឿងសំខាន់បំផុត ក្រោយការថែទាំ ពិនិត្យ តាមដានអំឡុងពពោះ ៩ខែ ១០ថ្ងៃ និងឆ្លងទន្លេដោយជោគជ័យ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
សំណព្វចិត្តរបស់ម៉ាក់ប៉ា ដែលទើបនឹងកើតពិតជាទទួលបានការថ្នាក់ថ្នមខ្ពស់អស់ពីបេះដូង ឬចេញថើបចូលថើបជាមិន ខាន។ សុខភាពកូនតូច ពិតជារឿងសំខាន់បំផុត ក្រោយការថែទាំ ពិនិត្យ តាមដានអំឡុងពពោះ ៩ខែ ១០ថ្ងៃ និងឆ្លងទន្លេដោយជោគជ័យ។
ការសម្របខ្លួននឹងបរិយាកាសខាងក្រៅផ្ទៃម្ដាយរបស់ទារកទើបនឹងកើត អាចបង្កបញ្ហាដល់ស្បែកជាច្រើនចំពោះពួកគេ។ តើម៉ាក់ប៉ាចាប់អារម្មណ៍ទេថា កូនតូចយើងអាចប្រឈមនឹងបញ្ហាស្បែកអ្វី ខ្លះ? អាចធ្ងន់ធ្ងរទេ? ច្បាស់ណាស់ ក្នុងនាមជាម៉ាក់ថ្មីថ្មោង ឬកូនដំបូង យើងអាចបារម្ភច្រើន ឬផ្ដល់ការព្យាបាលមិនត្រឹមត្រូវជាដើម។ ថ្ងៃនេះ ក្រុមការងារ “Hello គ្រូពេទ្យ” សូម បង្ហាញពីបញ្ហាស្បែក ដែលឧស្សាហ៍ កើតចំពោះទារកទើបកើត។
៦ចំណុចខាងក្រោមនេះហើយ ដែលតែងតែធ្វើឲ្យស្បែកទារក ជួបបញ្ហាច្រើនបំផុត៖
បញ្ហាស្បែកប្រភេទនេះ បណ្ដាលមកពីក្រពេញ(ជាតិ)ខ្លាញ់នៅលើស្បែក។ ពងបែកតូចៗពណ៌ស ឬលឿងលើមុខរបស់ទារក ជាការបញ្ជាក់ពីភាពសម្បូរជាតិខ្លាញ់ដែលផ្ទុកសារជាតិ គីរ៉ាទីន (Keratin) និង ស៊ីប៊ឺម (Sebum)។ មីលៀ ក៏អាចចេញនៅអញ្ចាញធ្មេញរបស់ទារកទើបនឹងកើតដែរ។ ជាធម្មតា អាការៈនេះនឹងត្រូវជាសះស្បើយឡើងវិញ ពី២-៣ថ្ងៃ ឬអាចដល់មួយសប្ដាហ៍ ដោយឯកឯង មិនចាំបាច់ការព្យាបាលអ្វីទាំងអស់។ ចំពោះការប្រើសារធាតុប្រេង និងក្រែម ដើម្បីលាបឱ្យកូន មិនអាចធ្វើឱ្យកន្ទួលស/លឿងនេះថមថយទេ តែបែរជាផ្ដល់ផលមិនល្អដល់ស្បែករបស់ទារកវិញទេ។
កន្ទួលខ្ទុះតូចៗ ពណ៌ក្រហម ដែលមានពងបែក ច្រើនកើតមាននៅលើខ្នង ឬបរិវេណដើមទ្រូងទារក នេះជារោគ សញ្ញារបស់ចែងថ្ងៃ ឬចំហាយក្ដៅ។ មីលៀរៀ បង្កឡើងដោយការកកស្ទះរន្ធញើស ហើយជាពិសេសកើតតែពេលដែលអាកាសធាតុក្តៅខ្លាំង ឬសើមខ្លាំង។
ក្រា-ដលខេប ឬខ្មែរយើងហៅសាមញ្ញថា “អាចម៍ក្របី” ជាបញ្ហាស្បែកដែលបណ្ដាលមកពីលើសជាតិខ្លាញ់ម្យ៉ាង ឈ្មោះ ស៊ីប៊ឺម (Sebum)។ ជាតិខ្លាញ់ខាងលើនេះមាននាទីធ្វើឱ្យស្បែក និងកោសិកាស្អិតជាប់គ្នា បង្កទៅជាក្រ-មរ ដំបៅពណ៌លឿងៗស្អិតជាប់នឹងស្បែកក្បាលទារក។
ចាប់ពីកើតរហូតដល់ ៤ខែ ទារកប្រមាណជាង ៣០% តែងតែកើតមានបញ្ហាមុន ឬស្រែងទឹកដោះលើមុខ ដែលលោកអ្នកសង្កេតឃើញច្រើនបំផុតគឺចាប់ផ្ដើមមាននៅសប្ដាហ៍ទី២ បន្ទាប់ពីទារកកើតចេញពីផ្ទៃម្ដាយ។ អ្នកជំនាញជឿថា ការរលាកក្រហមៗ ហើយមានខ្ទុះ (ពណ៌) សៗ នេះគឺកើតឡើងដោយសារការវិវត្ត នៃការបញ្ជូនអ័រម៉ូនពីម្ដាយទៅរាងកាយទារក។ តែមិនមានអ្វីដែលគួរឱ្យបារម្ភទេ ព្រោះបញ្ហានេះនឹងរលាយបាត់ទៅវិញដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រេង ឬក្រែម ដើម្បីព្យាបាលនោះទេ ព្រោះវាអាចបង្កឱ្យមានបញ្ហាលើសដើមចំពោះស្បែកទារកទើបនឹងកើត។
នេះជាការរីករាលដាលនៃការរលាកក្រហម (ខ្លះមានខ្ទុះពណ៌ស ឬលឿងនៅចំកណ្ដាល) ដែលច្រើនកើតមាននៅលើខ្នង មុខ ដើមទ្រូង ឬដៃរបស់ទារក។ បញ្ហានេះមិនមានអ្វីដែលបង្កគ្រោះថ្នាក់ដល់ទារកនោះទេ ព្រោះវានឹងបាត់ទៅវិញដោយឯកឯងបន្តិចម្តងៗ ២-៣ខែ ដំបូង។
ស្នាមនេះអាចនៅជាប់រហូតពេញមួយជីវិតរបស់ទារក ឬមួយចំនួនអាចរលុបបាត់វិញអំឡុងពេលណាមួយ អាស្រ័យទៅតាមការវិវត្តរបស់ស្បែកទារក។
ជាធម្មតាស្នាមពីកំណើត(ខ្នៅ) មានច្រើន៖
– ខ្នៅពណ៌បៃតង (Mongolian spots)៖ ស្នាមខ្នៅ ឬដៅនេះ សឹង ៩០% កើតចំពោះទារកអាស៊ី ជនជាតិដើមអាមេរិក អាហ្វ្រិកកាត់អាមេរិក ឬអាមេរិកឡាទីន។ ស្នាមនេះមានពណ៌បៃតងក្រមៅ ឬស្រាល ហើយឧស្សាហ៍មាននៅម្តុំខ្នង ឬនៅគូទទារកទើបនឹងកើត។ ស្នាមនេះគ្រាន់ក៏អាចនឹងបាត់ទៅវិញ ដែរ តែត្រូវប្រើពេលល្បាក់ ២ឆ្នាំ (រហូតទារកអាយុ ២ខួប)។ ទោះជាមិនបាត់ ១០០% ក៏ពណ៌ស្រាលជាងមុនបន្តិចម្តងៗដែរ។
-ស្នាមដៅក្រហម ឬផ្កាឈូក ឬអាចហៅម្យ៉ាងទៀតថា ក្រសាខាំ (Stork bites pink birthmark)៖ ស្នាមនេះបង្កប់ទៅនឹងសាច់ រាបស្មើ គ្រាន់តែមានពណ៌រាងផ្កាឈូកស្រាល(លេចឡើង)។ បញ្ហានេះច្រើនមាននៅលើខ្ទង់ច្រមុះ ក្រោមត្របកភ្នែក ឬនៅកញ្ចឹងក របស់ទារក។ តាមការនិយាយតៗគ្នា បើស្នាមនេះមាននៅខាងមុខគឺគេគិតថា ជាស្នាមថើបរបស់ទេវតា តែបើនៅខាងក្រោយវិញគេថា ជាស្នាមសត្វក្រសារខាំទៅវិញ។
– ផ្នូក (Infantile hemangiomas)៖ ជាបណ្ដុំសរសៃឈាម ហើយវានឹងបន្តរីកលូតលាស់ធំឡើងៗ តាមអាយុរបស់ទារក។ ផ្នូកចាប់ផ្ដើមមើលឃើញកាន់តែច្បាស់ចាប់ពីទារកកើតមកបាន ២-៤សប្តាហ៍។ ស្នាមនេះក៏អាចបាត់វិញដែរក្នុង រយៈពេលប្រហែល ៨ឆ្នាំ ដោយមិនចាំបាច់ព្យាបាលអ្វីទាំងអស់។
សង្ឃឹមថានេះអាចជាចំណេះដឹងថ្មី ចំពោះអ្នកដែលទើបមានកូនដំបូង។ សូមជួយ ចែករំលែកបន្ត ដើម្បីឲ្យម៉ាក់ប៉ាថ្មីថ្មោង ឬកំពុងត្រៀមខ្លួនមានអូនតូចផ្សេងទៀតដឹង។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕