backup og meta

មីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ គ្រោះថ្នាក់ណាស់ចំពោះទារក និងកុមារតូចៗ

មីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ គ្រោះថ្នាក់ណាស់ចំពោះទារក និងកុមារតូចៗ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ដបទឹកដោះគោប្រភេទ polyprophylene (pp) បាន​បញ្ចេញ​មីក្រូប្លាស្ទិក ឬ​ប្លាស្ទិក​តូច​ល្អិត រហូត​ដល់​ទៅ​១៦,២០០,០០០ ក្នុង​មួយ​លីត្រ ហើយ​ការ​សម្លាប់​មេរោគ និង​ការ​ប៉ះពាល់​នឹង​សីតុណ្ហភាព​ខ្ពស់​ គឺ​ជា​ដើម​ចង​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មីក្រូ​ប្លាស្ទិក​ជ្រាប​ចេញ​ពី​​ខាង​ក្នុង​ដប។

ផលប៉ះពាល់​នៃ​មីក្រូប្លាស្ទិក​លើ​ទារក​ និង​កុមារ​តូចៗ

ពិត​ណាស់​ ទារក​ និង​កុមារ​តូចៗ​ងាយ​ប៉ះពាល់​ទៅ​នឹង​មីក្រូប្លាស្ទិក​ជាង​គេ ហើយ​​ក៏​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ខ្លាំង​ដូច​គ្នា។ យោង​តាម​របាយការណ៍​ថ្មី​មួយ​​បាន​បង្ហាញ​ពី​ភស្តុតាង​រវាង​ទំនាក់ទំនង​ពី​ការ​ប៉ះពាល់​មីក្រូ​ប្លាស្ទិក​លើ​ទារក​ និង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ បញ្ហា​ពិបាក​ផ្ចង់​អារម្មណ៍  និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​អង់ដូគ្រីន​របស់​កូន ត្រូវ​បាន​រាំងស្ទះ។​

ដបទឹកដោះគោ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

យើង​អាច​កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​មីក្រូប្លាស្ទិក​ដោយ​វិធី​ណា?

ដប​ទឹក​ដោះ​គោ​ភាគច្រើន​​ផលិត​ពី​សារធាតុ polypropylene (PP) ដូច្នេះ​ហើយ​ ប្តូរ​ពី​ការ​ប្រើប្រាស់​​ដប​ប្រភេទ​នេះ ប៉ា​ម៉ាក់​គួរ​ជ្រើសរើស​ដប​ណា​ដែល​ធ្វើ​ពី​កែវ ឬ​សារធាតុ​ PPSU ​ជំនួស​វិញ។ ចំពោះ​ដប​កែវ គឺ​ធន់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ហើយ​ក៏​មិន​លេច​ជ្រាប​សារធាតុ​គីមី​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​យើង​ពិបាក​ថែទាំ​បន្តិច​ ព្រោះ​វា​ងាយ​នឹង​បែកបាក់។ រី​ឯ​ដប ​PPSU ត្រូវ​បាន​ផលិត​ឡើង​ពី​ប្លាស្ទិក​កម្រិត​វេជ្ជសាស្រ្ត ដូច្នេះ​ហើយ​ ទើប​មាន​ភាព​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ដបPP។

[embed-health-tool-child-growth-chart]

ក្រៅ​ពី​ប្រុង​ប្រយ័ត្ន​ចំពោះ​ដប​ទឹក​ដោះគោ ប៉ា​ម៉ាក់​ក៏​គួរ​លាង​សម្អាត​ប្រដាប់ប្រដា​លេង​ដែល​ធ្វើ​ពី​ជ័រ​របស់​កូន​ឲ្យ​បាន​ស្អាត​ល្អ​ ព្រម​ទាំង​រក្សា​អនាម័យ​​ជានិច្ច​ចំពោះ​បន្ទប់​គេង​ ឬ​កន្លែង​លេង​របស់​កូន ជៀសវាង​មាន​ខ្យល់​ពុល​ ដែល​នាំ​ឲ្យ​កូន​មាន​​បញ្ហា​​សុខភាព​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Plastics pose broad health risks for babies, report reveals

https://www.thenewlede.org/2023/11/plastics-pose-broad-health-risks-for-babies-report-reveals/

Danger of exposing your baby to microplastics

​​​https://drjoannchildspecialist.com/misconceptions-about-steroids-2/

Report says babies and young children most affected by microplastics

https://thecontributor.org/report-says-babies-and-young-children-most-affected-by-microplastics/

កំណែ​ប្រែបច្ចុប្បន្ន

16/12/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកយំមិនបាត់សោះនៅពេលយប់ អាចមកពីមូលហេតុទាំង ៦ នេះ

ជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮរៀងរហូត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម