ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

អង្រឹងអេឡិចត្រូនិក​សម្លាប់ទារក ៥នាក់ ទៀតហើយ

ប្រយ័ត្ន​ផង​! ព្រោះអង្រឹង​អេឡិចត្រូនិករបស់​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​នៅ​អាមេរិក បាន​សម្លាប់​ទារក ៥​នាក់ ធ្វើ​ឲ្យ​ក្រុមហ៊ុន ប្រកាស​ប្រមូលផលិត​ផល​ខ្លួន​ ត្រឡប់​ចូល​រោង​ចក្រ​ជាបន្ទាន់។​ ក្រុម​ហ៊ុន​​​ផលិត​​សម្ភារៈ​ប្រើ​ប្រាស់​​​សម្រាប់​ទារក និង​ក្មេង នៅ​សហរដ្ឋអាមេរិក​ យីហោ Kids2 កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ​បាន​​ប្រកាស​ប្រមូល​​​​​​​អង្រឹង​ទារក​​របស់​ខ្លួន​គ្រប់​ម៉ូដែល បន្ទាប់​ពី​មាន​ករណី​​ទារក​​​ ៥​នាក់​ ស្លាប់​​ដោយ​សារ​​​​ផលិត​ផល​នេះ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នេះ​ជា​ករណី​ថ្មី​មួយ​ទៀត ក្រោយ​អង្រឹង​ប្រភេទ​នេះ ឈ្មោះ Rock ‘n Play Sleeper របស់ក្រុមហ៊ុន Fisher-Price កាល​ពី​ដើម​ខែមេសា បាន​ធ្វើ​ឲ្យ​ទារកយ៉ាង​ងហោចណាស់ ៣២ នាក់ស្លាប់ និង​ប្រកាស​ប្រមូល​ចូល​រោងចក្រ​វិញ​។ តាម​សារព័ត៌មាន​ CNN ក្រោយ​​មាន​ករណី​ខាង​លើ ក្រុមហ៊ុន​​​​ល្បី​ខាង​​ផលិត​សម្ភារៈ​ក្មេង​​​ Kids2​ បាន​​ប្រមូល​​​ផលិត​ផល​អង្រឹង​ទារក​​ ប្រមាណ​ ៧​សែន ដែល​ក្នុង​នោះ​រួម​មាន​ម៉ូដែល​ Bright Starts, Ingenuity និង​ Disney Baby។ ហើយ​ចំពោះ​មូលហេតុ​​ នាំ​ឲ្យ​ទារក​ស្លាប់​ក៏​ព្រោះ​តែ​​​ទម្រ​​​​ផលិត​ផល​អង្រឹង​​ទាំង​នោះ​​មាន​រំញ័រ​មិន​ល្អ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ត្រង់​ពោះ​ទារក​ពិបាក​ដក​ដង្ហើម ​ពេល​ទារក​រើ​បម្រះ ដូច​គ្នា​ទៅ​នឹង​ករណី​ក្រុមហ៊ុន Fisher-Price ដែរ។ អត្ថបទគួរអាន៖ បំបៅដោះកូន […]


ការថែទាំទារក

ទារក​កើត​បាន​ប៉ុន្មាន​ម៉ោង ហេតុអី​ចាំបាច់​ធ្វើ​តេស្តជោះ​កែង​ជើង?

បន្ទាប់​ពី​កើត​បាន ៤៨-៧២ ម៉ោង គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​កែង​ជើង​ទារក ដោយ​យក​ឈាម​ពី​ការ​ជោះ​កែង​ជើង​អាអូន ២-៣ តំណក់​ទៅ​ផ្តិត​លើ​ក្រដាស យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍។ម៉ាក់ប៉ា​​មាន​ដឹង​អត់ តើ​ការ​ធ្វើ​តេស្ត​កែង​ជើង​មាន​ប្រយោជន៍​អ្វីខ្លះ? ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជោះ​​កែង​ជើង​បេប៊ី ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញាខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​អាអូន​ស្លាប់​បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន គណៈ​នាយក នៃ​សមាគម​សម្ភព-រោគ​ស្ត្រី​កម្ពុជា។ តើ​ជំងឺ​មេតាបូលិក​ពី​កំណើត​មានអ្វីខ្លះ? - ជំងឺបណ្តាលមកពីវិបត្តិសារធាតុបម្លែងសម្រាប់ក្រុមវីតាមីន B៧ (ធ្វើឲ្យប្រកាច់ ថ្លង់ ខ្វាក់ ពិការខួរក្បាល)។ - ជំងឺ​បណ្តាល​មក​ពីកង្វះ​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត (ធ្វើឲ្យ​ទារក​មិនសូវ​លូតលាស់​បញ្ញាស្មារតី កម្ពស់ ស្បែក​លឿង ទល់​លាមក)។ - ជំងឺ​ទាក់ទង​នឹង​ការ​បញ្ចេញ​ស្លេស្ម​ខាប់​ក្នុង​សួត មក​ពី​វិបត្តិ​លំពែង​ក្នុង​ការ​រំលាយ​អាហារ (ធ្វើ​ឲ្យ​ទារក​លូតលាស់​យឺត រលាកសួត មាន​បញ្ហា​រំលាយ​អាហារ)។ - ជំងឺ​​បណ្តាល​​មក​​ពី​​កង្វះ​​អង់ស៊ីម (G6PD)  សម្រាប់​​មុខងារ​​នៃ​​គ្រាប់​ឈាម​​ក្រហម (ធ្វើ​ឲ្យ​ក្មេង​​ស្លេក​ស្លាំង ស្បែក​លឿង)។ ហេតុអ្វី​បាច់​ធ្វើ​តេស្ត​ពេល​ទារក​កើត​ថ្មីៗ ការ​ធ្វើ​តេស្ត​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​បាន​ដឹង​ពី​រោគសញ្ញា គ្រូពេទ្យ​ព្យាបាល​ទាន់​ពេល អាច​ឲ្យ​ទារក​លូតលាស់​ល្អ ឯ​បញ្ញា​ស្មារតី​វិវត្ត​ធម្មតា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​នឹង​ស្តែង​ចេញ​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣អាទិត្យ ទៅ ១ខែ។


ការថែទាំទារក

កូនអាយុ​បាន៦​ខែ​ហើយ តោះ! មករៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​

អូន​តូចៗ​អាយុ​បាន ៦ខែ ញ៉ាំ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នឹង​តម្រូវ​ការ​នៃ​ការ​ធំលូត​លាស់​រាងកាយ ប្រាជ្ញា​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ​បន្ថែម​ពី​លើ​ការ​ម៉ឹម​ទឹកដោះ​ម្តាយ។ តោះ! ម៉ាក់ៗ​រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូនអាយុ ៦-២៤ ខែ ណែនាំ​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ ​១- គ្រឿងផ្សំបបរខាប់គ្រប់គ្រឿង៖  បបរ​ខាប់​គ្រប់​គ្រឿង​ផ្សំ​ឡើង​ពី​អាហារ​ចម្រុះ​៣​ក្រុម រួមមាន អាហារ​ថាមពល សាងសង់ និង​ការពារ។ – អង្ករ – ត្រី សាច់ ថ្លើម ស៊ុត – បន្លែ​ពណ៌​បៃតង​ចាស់ (ស្លឹកបាស់ ស្លឹកផ្ទៃ ត្រកួន) – បន្លែពណ៌​លឿងទុំ (ល្ពៅ ការ៉ុត ដំឡូងជ្វា) – ប្រេងឆា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- របៀបធ្វើបបរខាប់គ្រប់គ្រឿង៖ – លាង​អង្ករ​ដាក់​ដាំ​បបរ​ឲ្យ​ខាប់ – ចិញ្ច្រាំ សាច់ និង​ថ្លើម​ឲ្យម៉ដ្ត – ស្ងោរ​ត្រី​ឲ្យ​ឆ្អិន រួច​ស្រង់​មក​បេះឆ្អឹងចេញ – ហាន់​បន្លែ​បៃតង និង​ពណ៌​លឿង​ឲ្យ​ល្អិត – ដាក់​ត្រី ឬ​សាច់ ថ្លើម និង​បន្លែ​បៃតង​រម្ងាស់​ជាមួយ​បបរ – ចុង​ក្រោយ​ដាក់​ស៊ុត និង​ប្រេង​ឆា​បន្តិច។ ដើម្បី​បាន​បបរ​ខាប់​គ្រប់គ្រឿង ម៉ាក់ៗ​ត្រូវ​តែ​រម្ងាស់​បបរ និង​គ្រឿង​ផ្សំ​ទាំងអស់​រហូត​ដល់​ខាប់ ដួស​មិន​ធ្លាក់​ពី​ស្លាបព្រា […]


ការថែទាំទារក

​ទារក ១១​នាក់ នៅទុយនីស៊ី ស្រាប់តែ​ស្លាប់​បន្តបន្ទាប់ដោយ​មិន​ដឹង​មូល​ហេតុ

លោក អាបដេល រ៉ាអាហ្វ អែលស្យារីហ្វ រដ្ឋមន្រ្តី​សុខាភិបាល​ទុយនីស៊ី បាន​លាលែង​តំណែង កាលពី​ថ្ងៃ​សៅរិ៍ ​សប្ដាហ៍​មុន ក្រោយ​ទារក ១១​នាក់ បាន​ស្លាប់ជាបន្ត​បន្ទាប់ នៅ​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង ​ត្រឹមអំឡុង​ពេល ២៤ ​ម៉ោង​ប៉ុណ្ណោះ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ ទុយណេស៊ី។ ក្រសួង​សុខាភិបាល និង​រដ្ឋអាជ្ញា បាន​បើក​ការស៊ើបអង្កេត​រក​មូលហេតុ​ស្លាប់ទារក ដែល​ទំនង​ដោយសារ​ការឆ្លង​មេរោគ។ ទារក​ទាំង​នោះ បាន​ស្លាប់​ក្នុងអំឡុងពេល ២៤​ម៉ោង ចន្លោះ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ សប្ដាហ៍​មុន នៅ​ក្នុង​គ្លីនិក​មួយ​កន្លែង​ ឈ្មោះ រ៉ាបតា។ ចំណែក​លោក​នាយករដ្ឋមន្រ្តី​ទុយនីស៊ី​ បាន​ថ្លែងព្រមានចេញពី​មន្ទីរ​សម្ភព​មួយ​កន្លែង កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍មុន "អ្នក​បង្ក​ការ​ធ្វេសប្រហែស​នេះ នឹង​ប្រឈមនីតិវិធី​ច្បាប់"។ សមាគម​សុខាភិបាល​មួយ បាន​អះអាង​ថា ការ​ស្លាប់​ភ្លាមៗ​​ទារក​ទាំង ១១នាក់ អាច​បណ្ដាល​មកពី​ផលិតផល​អាហារ​មួយ​ប្រភេទ ដែល​បាន​ផុត​ពេល​កំណត់​ប្រើប្រាស់។ ងាក​ទៅ​អង្គការ​សង្គម​ស៊ីវិល​កុមារ​ទុយនីស៊ី​ បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​ហ្វេសប៊ុក បញ្ជាក់​ដែរ​ថា លទ្ធផលបឋមអំឡុងពេល​ការ​​ស៊ើបអង្កេត​កំពុង​បន្ដ​ បង្ហាញ​ពីករណី​​ការ​ឆ្លង​មេរោគ​មួយប្រភេទ ​បណ្ដាល​មកពី​ផលិតផល​ចិញ្ចឹម​ទារក​ ដោយ​បញ្ចូល​តាម​ឈាម។ ក្រោយផ្ទុះឡើង​ករណី​នេះ ក្រសួង​សុខាភិបាល​ទុយនីស៊ី ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា "វិធានការ​ការពារ និង​ព្យាបាល ត្រូវ​បាន​ដាក់​ចេញ​ ដើម្បី​ចៀសវាង​មាន​ជន​រងគ្រោះ​ផ្សេងទៀត និង​​ធានា​ស្ថានភាព​សុខភាព​ទារក​ គ្រប់​ពេទ្យសម្ភព​ទូទាំង​ប្រទេស"។ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ […]


ការថែទាំទារក

កុំថា​មិន​អី ឲ្យ​កូនម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ អាចមានបញ្ហា

នរណា​ក៏ដឹង​ដែរ​ថា ទឹក​ម្តាយ​សម្បូរ​ជីវជាតិ​ច្រើន​មុខ អាច​ឲ្យ​អូន​តូច​លូតលាស់​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។ ខណៈ​រវល់​ការងារ មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់ ម៉ាក់ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះកូន​នោះ​ទេ ឬ​អ្នក​ខ្លះ​ទៀត​ឲ្យ​បេប៊ី​ម៉ឹម​ដោះ​ពេល​យប់ ឯពេល​ថ្ងៃ​បៅ​ទឹក​ដោះ​គោ​ជំនួស។ តើការ​ឲ្យ​បេប៊ី​ញ៉ាំ​ទឹកដោះ​គោ លាយ​ទឹកដោះ​ម្តាយ អាច​មាន​ផល​ប៉ះពាល់​ទេ? បើតាម​ការ​បក​ស្រាយ​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​អ្នក​ឯកទេស​អាហារូបត្ថម្ភ ការ​ឲ្យ​ទារក​បៅ​ទឹក​ដោះម្តាយ​លាយ​ជាមួយ​ទឹកដោះគោ បង្ក​ផល​ប៉ះពាល់​ច្រើន​បំផុត។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន៖ - ទារក​ប្រឈម​ខ្ពស់នឹ​ងជំងឺ​មួយ​ចំនួន ពិសេស​រាករូស និង​រលាកបំពង់ក - ងាយ​នឹង​ខ្វះអាហារូបត្ថម្ភ - ធ្វើឲ្យ​ការ​ផលិត​ទឹកដោះ​ថយចុះ - ទារក​លែង​ចង់​បោះ​ដៅ​ម៉ាក់ៗត​ទៅ​ទៀត។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល តើធ្វើម៉េចឲ្យកូនម៉ឹមដោះម៉ាក់បាន ៦ខែ?? ម៉ាក់ៗ​ទោះ​ជា​រវល់​យ៉ាងណា​ក៏​ត្រូវ​គិត​ពី​សុខភាព​កូន​ដែរ ចង់​ឲ្យ​បេប៊ី​ម៉ឹម​ទឹកដោះ​យើង​បាន​យ៉ាង​ហោច​ណាស់ ៦ខែ មាន​វិធី​តើ មិន​បាច់​ឲ្យ​អាអូន​បៅ​លាយ​ទឹក​ដោះ​គោទេ។ លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ច្របាច់​ទឹកដោះទុក​ក្នុង​កែវ ឬពែង ឲ្យ​កូន​ញ៉ាំ​ពេល​យើង​មិន​នៅ​ផ្ទះ។ ទឹកដោះម្តាយអាចទុកបានប៉ុន្មានម៉ោង? ទឹកដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន​ដល់​ទៅ ៤ ម៉ោង​ឯណោះ ​ក្នុង​បរិយាកាស​ធម្មតា និង ១២ ម៉ោង បើ​យើង​ទុក​ក្នុង​ធុង ឬ​ទូរ​ទឹកកក។ កន្លែង​រក្សា​ទុក​ទឹក​ដោះ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា​មាន​អនាម័យ និង​ត្រូវ​គ្រប​ឲ្យ​ជិត បង្ការ​មិន​ឲ្យ​សត្វ​ល្អិត ឬ​ធូលី​ហុយ​ចូល។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក […]


ការថែទាំទារក

មុន​ពេល​ឲ្យ​អាហារ​រឹង​ទៅ​កូន ម៉ាក់ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ក្រៅ​ពី​ទឹកដោះ​ម្ដាយ អាហារ​រឹង គឺ​ជា​អាហារ​សំខាន់ និង​ដំបូង​ដែល​អូនអូន​បាន​ភ្លក់​រសជាតិ​ថ្មី។ ដូច​នេះ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​សំណព្វ​សាក​អ្វី​ដែល​ថ្មី។ ថ្ងៃ​នេះ​ស្វែងយល់​ពី ប្រភេទ​ចំណី​រឹង និង​ពេលវេលា ដែល​គួរ​ឲ្យ​អាអូន​ញ៉ាំ ជាមួយ "Hello គ្រូពេទ្យ"។ ១- ពេលស័ក្ដិសមឲ្យអូនអូនញ៉ាំអាហាររឹង បណ្ឌិត​សភា​អាមេរិក​ផ្នែក​ជំងឺ​កុមារ (AAP) និង​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែ​នាំ​ម៉ាក់​ម៉ាក់​ទាំង​អស់ ចាប់​ផ្ដើម​បញ្ចុក​ចំណី​រឹង​កូនតូច​នៅ​ចន្លោះ​អាយុ ៤-៥ ខែ ព្រោះ​ជា​អំឡុង​ពេល​មួយ​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​កូនចាប់​ផ្ដើម​រំលាយ​អាហារ​រឹង​បាន។ ក្នុង​ករណី​ខ្លះ​ អាច​ដល់​អាយុ ៧ ខែ ក៏បាន ប៉ុន្តែ​មិន​គួរ​ចាប់​ផ្ដើម​មុន​កំណត់ ឬ​ពន្យារ​ដល់​ខែ​ទី ៨-៩ ​​ទេ​ព្រោះ​អាច​ប៉ះពាល់​​សុខភាព​អាអូន។ សញ្ញា​ទូទៅ​ដែល​យើង​អាច​ចំណាំ​ថា គេ​រួចរាល់​ញ៉ាំ​អាហារ​រឹង​បាន តាមរយៈ​កាយវិការ​ទាំងនេះ៖ - ងើបក្បាល - ងើបអង្គុយបានដោយមានជំនួយពីម៉ាក់ប៉ា - ចង់ភ្លក់អាហារប្លែកៗ - ចេះលេបអាហារ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- សាច់ស្ពៃបន្លែនិងគ្រាប់ធញ្ញជាតិ ជាអាហាររឹងល្អ មាន​ការ​ភាន់ច្រឡំ​មួយ​ចំនួន​លើក​ឡើង ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អូន​ឆាប់​ញ៉ាំ​សាច់​លឿន​ពេក​ទេ ប៉ុន្តែ​ពិត​ណាស់​ក្រៅ​ពី​បំបៅ​ដោះ សាច់​ជា​អាហារ​បន្ថែម​ដ៏​ល្អ​ មាន​ផ្ទុក​ជាតិ​ដែក​ ស័ង្កសី ​ដែល​មិន​សូវ​មាន​ក្នុង​ទឹកដោះ រីឯ​ស៊ុត និង​ត្រី ក៏​ជា​ជម្រើស​ល្អ​ដូចគ្នា ចំណែក​ឯ​ស្ពៃ​ក៏​មាន​ជាតិ​ប្រូតេអ៊ីន និង​ដែក​ផង​ដែរ ហើយ​គ្រាប់​ធញ្ញជាតិ […]


ការថែទាំទារក

កូន​រៀនអង្គុយ​ហើយ ម៉ាក់ប៉ា​គួរ​ជួយ​អី​ខ្លះ?

ទារក​ភាគ​ច្រើន អាច​អង្គុយ​បាន​នៅ​ខែ​ទី៤ ឬ​យូរ​បំផុត​ខែ​ទី៧។ ទារក​អាច​ក្រឡាប់ ចាប់​ផ្ដើម​ចំកោង​ខ្លួន ងើប​ក្បាល​បាន​កាន់​តែ​ស្ទាត់។ ពេល​អាអូន​អាយុ ៨ ខែ អាច​អង្គុយ​បាន ២-៣ នាទី ដោយ​មិន​បាច់​ទប់។ ១- អាអូនរៀនអង្គុយយ៉ាងម៉េច? ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ធំ​លឿន ចេះ​តោង អង្គុយ ប៉ុន្តែ​កូន​អាច​អង្គុយ​បាន ពេល​គេ​ស្ទាត់​ជំនាញ​គ្រប់​គ្រង​ក្បាល។ បន្ទាប់​ពីខែ​ទី ៤ សាច់ដុំ​ក និង​ក្បាល​ចាប់ផ្ដើម​រឹងមាំ អាច​ងើប និង​ឱនក្បាល​ចុះ​ឡើង​បាន។ ដើម្បី​ទប់​ជំហរ ទារក​នឹង​រក​វិធី​ដើម្បី​ទ្រ​ខ្លួន​គេ​ដោយ​ប្រើ​ដៃ។ ក្រោយមក​ទៀត អាច​អង្គុយ​រយៈពេល​ខ្លី។ ប៉ុន្តែ​ម៉ាក់ប៉ា​គួ​រនៅ​ក្បែរ​ចាំទប់ ព្រោះកូន​តូច​អាច​ដួល​គ្រប់​ពេល។ កូន​អាយុ ៨ ខែ អាច​អង្គុយ​ដោយ​មិនបាច់​ទប់ និង​ចាប់ផ្តើម​លូកដៃ​ស្រវេស្រវា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កុំព្រួយពេក កូនតូច​អាច​រអិល ឬ​ដួល និង​មិន​អាច​រក្សា​លំនឹង​បាន ប៉ុន្តែ​បើ​កូន​ទើប​រៀន​អង្គុយ អស់​កម្លាំង​ច្រើន យំ ឬ​ត្អូញត្អែរ មួម៉ៅ គួរ​ឲ្យ​កូន​សម្រាក ហើយ​ចាំ​រៀន​ត​ទៀត ឬ​កុំ​បង្ខំកូន​ឱ្យ​អង្គុយ​យូរ​ពេក។ ទារក​ទាំង​អស់​មាន​ការ​លូតលាស់​ខុសៗ​គ្នា។ បើ​អាអូន​មិនអាច​អង្គុយ​បាន​ពេល​អាយុ ៥ ខែ អ៊ីចឹង​ម៉ាក់ៗ​កុំ​បារម្ភអី […]


ការថែទាំទារក

អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា?

ពោះ​មិនទាន់​គ្រប់ខែ​ផង ស្រាប់តែ​បេប៊ី​ប្រញាប់​ចេញ​មក​ក្រៅ ករណី​នេះគេ​ហៅថា កូន​មិន​គ្រប់ខែ។ ប៉ាម៉ាក់ ជាពិសេស​ម៉ាក់ៗ ប្រាកដ​ជា​សោកសៅ ក្តុកក្តួល អាណិត​អូនៗ​ខ្លាំង​មិន​ខាន ពេលខ្លះ​អាច​គិត​ថា សុខចិត្ត​ពិបាក​ជំនួសអូនៗ បើ​អាច។ ម៉ាក់ប៉ា ត្រូវ​ដឹង​ថា កូន​កើត​មិន​​គ្រប់ខែ​មិន​មាន​ន័យថា អូនៗ​មិន​អាច​ធំ​លូតលាស់​ដូច​បេប៊ី​ដទៃ​ទៀត​ឯណា គ្រាន់តែ​ថា​អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង អូនៗ​មិន​គ្រប់ខែ​ត្រូវ​ការ​ការថែទាំ​ពិសេស ដូចអ្វី “Hello គ្រូពេទ្យ” រៀបរាប់​ខាង​ក្រោម​នេះ៖ ១- កើតមិនគ្រប់ខែត្រូវថែទាំនៅកន្លែងសង្គ្រោះបេប៊ី អូនៗ​កើត​មិន​គ្រប់ខែ មាន​ន័យថា មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​មក​មើល​ភព​ផែនដី​នៅ​ឡើយ។ រាងកាយអូនៗ​មិន​ទាន់​​លូតលាស់​សរីរាង្គ​ពេញលេញ​នៅ​ឡើយ ផ្នែកខ្លះ​ក្នុង​ចំណោម​សរីរាង្គ​សំខាន់ៗ មិនទាន់​អភិវឌ្ឍ​ពេញលេញ​ដូចជា សួត ស្បែក និង​សរីរាង្គ​រំលាយ​អាហារ ក៏ដូច​ជា​ប្រព័ន្ធ​ភាពស៊ាំ។ សម័យ​មុន អូនៗ​កើត​មិន​គ្រប់​ខែ មាន​ឱកាស​តិចតួច​អាច​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​សម័យ​នេះ​កាន់តែ​ទំនើប មាន​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​ច្រើន ផ្តល់​ឲ្យ​បេប៊ី​អាច​មាន​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ក្រោមការ​ថែទាំ​ពិសេស អាចមាន​រយៈពេល​រាប់សិប​ថ្ងៃ សប្តាហ៍ ឬខែ។ ២- កន្លែងណាខ្លះមានការថែទាំពិសេស NICU (Naonatal Intensive Care Unit) ជាផ្នែកប្រពោធនកម្ម (កន្លែង​សង្គ្រោះ​បេប៊ី) សម្រាប់​បេប៊ី​ទើប​កើត​ថ្មី និង​មិន​គ្រប់​ខែ ទទួល​បាន​ការ​ថែទាំ​ចាំបាច់។ ផ្នែក NICU ផ្តល់​ឲ្យ​បេប៊ី​មិន​គ្រប់ខែ​ទទួល​បាន​បរិយាកាស​អស្ចារ្យ​​បំផុត។ ទីនោះ​មាន​បុគ្គលិក​យកចិត្ត​ទុក​ដាក់​ប្រព័ន្ធ​ពិសេស បរិក្ខារ​វេជ្ជសាស្ត្រ​ទាន់​សម័យ […]


ការថែទាំទារក

រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

សំណព្វ​ចិត្ត​របស់​ម៉ាក់ប៉ា ដែល​ទើប​នឹង​កើត​ពិត​ជា​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ខ្ពស់​អស់​ពី​បេះដូង ឬ​ចេញ​ថើប​ចូល​ថើប​ជាមិន ខាន។ សុខភាព​កូន​តូច​ ពិត​ជា​រឿង​សំខាន់​បំផុត ក្រោយ​ការ​ថែទាំ ពិនិត្យ តាមដាន​អំឡុង​ពពោះ ៩ខែ ១០ថ្ងៃ និង​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ។ ការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយ​របស់​ទារក​​ទើប​នឹង​កើត​ អាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ចំពោះ​ពួកគេ។ តើ​​ម៉ាក់ប៉ា​ចាប់​អារម្មណ៍​ទេ​ថា កូន​តូច​យើង​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​អ្វី ខ្លះ? អាច​ធ្ងន់ធ្ងរ​ទេ? ច្បាស់​ណាស់ ក្នុង​នាម​ជា​ម៉ាក់​ថ្មីថ្មោង ឬ​កូន​ដំបូង យើង​​អាច​បារម្ភ​ច្រើន ឬ​ផ្ដល់​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ជា​ដើម។ ថ្ងៃ​នេះ​​ ក្រុម​ការងារ “Hello គ្រូពេទ្យ” សូម បង្ហាញ​ពី​បញ្ហា​ស្បែក ដែល​ឧស្សាហ៍​ កើត​ចំពោះ​ទារក​ទើប​កើត។ ៦ចំណុច​ខាងក្រោម​នេះ​ហើយ ​ដែល​តែង​តែ​​ធ្វើ​ឲ្យ​ស្បែក​ទារក​ ជួប​បញ្ហា​ច្រើន​បំផុត៖ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក​ បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​(ជាតិ)​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូចៗ​ពណ៌​ស ​ឬលឿង​​លើ​​មុខ​របស់​ទារក​ ជា​ការ​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ មីលៀ ​ក៏​អាច​ចេញ​នៅ​អញ្ចាញធ្មេញ​របស់​​ទារក​ទើប​នឹង​កើត​​ដែរ។ ជា​ធម្មតា​ អាការៈនេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ចំពោះ​ការ​ប្រើ​សារធាតុ​ប្រេង ​និង​ក្រែម​ ដើម្បី​លាបឱ្យ​កូន មិន​អាច​ធ្វើ​ឱ្យ​កន្ទួល​ស/លឿង​នេះ​ថមថយ​ទេ​ […]


ការថែទាំទារក

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន​ម៉ាក់ៗ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនៗ​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖ ១- វិធីព្យាបាលមុនលើស្បែក ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ​ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះ​អាច​នឹង​​បង្ក​ឲ្យ​មាន​ស្នាម។ ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនៗ​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ "ត្រអក" តែម្តង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ដឹងពីសុវត្ថិភាព ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនៗ​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស