ការបំបៅដោះកូន ម៉ាក់ៗអាចធ្វើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងឲ្យតែកូនត្រូវការបៅ ត្រូវហ្អេ៎ម៉ាក់ៗ? តែការបំបៅដោះកូនក្នុងអាកាសធាតុត្រជាក់ដូចឥឡូវនេះ គឺកាន់តែចាំបាច់សម្រាប់កូន ព្រោះមេរោគក្នុងបរិយាកាសច្រើនចាំបង្កជំងឺដូចជា ផ្ដាសាយ ឬគ្រុនផ្ដាសាយជាដើម។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
តាមរយៈការបំបៅដោះកូន ទារកអាចទទួលបានអង់ទីករពង្រឹងប្រព័ន្ធភាពស៊ាំកូន ដើម្បីប្រឆាំងនឹងជំងឺតូចតាចមួយចំនួន និងជួយសុខភាពកូនរឹងមាំមិនសូវឈឺច្រើន។ យ៉ាងណាមិញ ដើម្បីអាចផ្ដល់អង់ទីករឲ្យកូនបាន ម៉ាក់ៗត្រូវតែមានសុខភាពល្អខ្លួនឯងជាមុនសិន ហើយខាងក្រោមនេះជាតិចនិកការពារ និងថែរក្សាសុខភាពក្នុងខែត្រជាក់ពីជំងឺនានាៗ៖
ចាប់ផ្ដើមថ្ងៃថ្មីឲ្យល្អ៖ ផឹកទឹកក្ដៅឧណ្ហៗមួយកែវ លាយជាមួយទឹកក្រូចឆ្មាពេលព្រឹកជាការល្អ ព្រោះទឹកក្ដៅជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការ ហើយវីតាមីន C ពីក្រូចឆ្មាជួយបង្កើនភាពស៊ាំ ការពាររាងកាយពីជំងឺ។
តាមដានរបបអាហារប្រចាំថ្ងៃ៖ ម៉ាក់ៗគួរតែព្យាយាម និងរក្សារបបអាហារឲ្យមានតុល្យភាពជានិច្ច។ ពីមួយថ្ងៃទៅមួយថ្ងៃ គួរតែមានបន្លែ សាច់ គ្រាប់ធញ្ញជាតិ និងផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយ និងជំនួយដល់ការផលិតទឹកដោះគ្រប់គ្រាន់សម្រាប់កូនបៅ។
ក្នុងករណីម៉ាក់ៗឈឺអំឡុងពេលបំបៅដោះកូន
- ប្រសិនបើម៉ាក់ៗត្រូវលេបថ្នាំ ត្រូវប្រាកដថាគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យបានប្រើដោយសុវត្ថិភាព ចំពោះស្ត្រីកំពុងបំបៅដោះកូន។
- ប្រសិនបើម៉ាក់ៗប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជា គួរតែពិគ្រោះជាមួយឱសថការីឲ្យបានច្បាស់លាស់ ដើម្បីធានាថា ថ្នាំមានសុវត្ថិភាពអាចប្រើបាន ទោះយើងបំបៅដោះកូន។
- ម៉ាក់ៗក៏មិនត្រូវភ្លេច រឿងសំខាន់ក្នុងការអនុវត្តការថែទាំ និងអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ ដោយលាងដៃឲ្យបានញឹកញាប់ ក្អក និងកណ្ដាស់ឲ្យឆ្ងាយពីទារក និងសម្រាកឲ្យបានច្រើន។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ការបំបៅកូនដោយទឹកដោះម្ដាយភ្លាមៗក្រោយពេលសម្រាល ជួយឲ្យទារកទទួលអាហារបំប៉នដ៏ល្អចំពោះសុខភាព។ មិនត្រឹមតែប៉ុណ្ណោះម្ដាយដែលបានបំបៅកូនដោយទឹកដោះ ក៏ជួយកាត់បន្ថយការហូរឈាមចេញពីស្បូនដែលកើតឡើង ភ្លាមៗក្រោយពីការសម្រាល និងជំរុញការបញ្ចេញសុកចេញពីក្នុងស្បូន។
ចំណុចសំខាន់
- ការបំបៅដោះកូនក្នុងអាកាសធាតុត្រជាក់ដូចឥឡូវនេះ គឺកាន់តែចាំបាច់សម្រាប់កូន ព្រោះមេរោគក្នុងបរិយាកាសច្រើនចាំបង្កជំងឺដូចជា ផ្ដាសាយ ឬគ្រុនផ្ដាសាយជាដើម។
- ទារកអាចទទួលបានអង់ទីករពង្រឹងប្រព័ន្ធភាពស៊ាំកូន ដើម្បីប្រឆាំងនឹងជំងឺតូចតាចមួយចំនួន និងជួយសុខភាពកូនរឹងមាំមិនសូវឈឺច្រើន។
- ម៉ាក់ៗក៏មិនត្រូវភ្លេច រឿងសំខាន់ក្នុងការអនុវត្តការថែទាំ និងអនាម័យផ្ទាល់ខ្លួនឲ្យបានល្អ ដោយលាងដៃឲ្យបានញឹកញាប់ ក្អក និងកណ្ដាស់ឲ្យឆ្ងាយពីទារក និងសម្រាកឲ្យបានច្រើន។
អត្ថបទគួរអាន៖
- ឱសថទិព្វ ទឹកដោះដំបូងមានតិច តែគុណប្រយោជន៍រាប់មិនអស់
- ម៉ាក់ៗចង់ឲ្យសម្បូរទឹកដោះកូនម៉ឹម សាកតិចនិកងាយៗនេះមើល៍
- ជាម៉ាក់ម៉ាក់ថ្មីថ្មោង គួរដឹងប្រយោជន៍ប្រដាប់បូមទឹកដោះ ២នេះ
- មូលហេតុម៉ាក់ៗសម្បូរទឹកដោះហូរហៀរ កូនពីរនាក់បៅមិនអស់ និងដំណោះស្រាយ
- ឈប់ឆ្ងល់ទៀត! ហេតុផលសំខាន់ ១០ម្ដាយគ្រប់រូបគួរបំបៅដោះកូន
- កូនម៉ឹមដោះម៉ាក់ តែមិនសូវមានសាច់ អាចមកពីមូលហេតុមួយនេះ
[embed-health-tool-due-date]