វ័យកូនចេះដើរនិង​ជិតចូលរៀន

វ័យកូនចេះដើរនិង​ជិតចូលរៀន - ក្នុង​ចន្លោះ​អាយុ​១ខួប ទៅ ២ខួប ឬ​១២ ទៅ ២៤ខែ ជា​ពេល​ដែល​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើន​របស់​ម៉ាក់ៗ ដើម្បី​បន្ត​ការ​លូត​លាស់​របស់​កូន​ដោយ​សុខភាព​ល្អ​បរិបូរណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ត្រៀម​ខ្លួន​សិក្សា​ពី​បញ្ហា​នានា​ពេល​កូន​ឈឺ​ថ្កាត់​ជា​ដើម បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

វ័យកូនចេះដើរនិង​ជិតចូលរៀន

តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?

មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ​​​ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ​​ (អ៊ីយ៉ុង)​ ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប​​​ ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ​។​ កាល់ស្យូម​ជា​សារជាតិ​ចិញ្ចឹម​មួយ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង។ ជា​ពិសេស​សម្រាប់​កុមារ និង​ក្មេង​ជំទង់ កាល់ស្យូម​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​សុខ​ភាព​ឆ្អឹង​ព្រោះ​ថា​វ័យ​នេះ​ជា​ពេល​ដែល​ឆ្អឹង​កំពុង​លូត​លាស់​លឿន​។ កុមារ​អាច​ទទួល​បាន​កាល់ស្យូម​ពី​របប​អាហារ ប៉ុន្តែ​ទឹក​ក៏​ជា​ចំណែក​មួយ​សំខាន់​សម្រាប់​បំពេញ​កាល់ស្យូម​ដែល​កុមារ​​ត្រូវ​ការ​ផង​ដែរ​។ ​​ក្រៅ​ពី​ទឹក​ធម្មតា​ដែល​កុមារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​សារសំខាន់​សម្រាប់​កុមារ​ដូច​គ្នា ព្រោះ​ថា​ទឹក​រ៉ែ​ធម្មជាតិ​មិន​ត្រឹម​តែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​កុមារ​ដូច​ទឹក​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​បំពេញ​សារធាតុ​រ៉ែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ ដូច​ជា​កាល់ស្យូម​ផង​ដែរ​។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រThe Journal of Nutrition បាន​លើក​ឡើង​ថា​កុមារ​ដែល​ញ៉ាំ​ទឹក​មាន​ផ្ទុក​​សារធាតុ​រ៉ែ​កាល់ស្យូម​ គឺ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​ឆ្អឹង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ទឹក​រ៉ែ​ធម្មជាតិ​​មិន​ត្រឹម​តែ​មាន​ផ្ទុក​​កាល់ស្យូម​​ល្អ​សម្រាប់​សុខភាព​ឆ្អឹង ធ្មេញ សាច់​ដុំ និង​បេះ​ដូង ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​ផ្ទុក​​ម៉ាញ៉េស្យូម​ជួយ​គ្រប់​គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចំណែក​ឯ​ប៉ូតាស្យូម​ជួយ​ដល់​ការ​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​ កាត់​បន្ថយ​បញ្ហា​ថប់បារម្ភ និង​បញ្ហា​ដំណេក និង​រ៉ែ​ស៊ីលីកា ជួយ​ដល់​សុខភាព​ស្បែក សក់ និង​ក្រចក​​ ហើយ​ព្រម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ ​ដូច​គ្នា​ដែរ បើ​សិន​ជា​ម៉ាក់​ប៉ា​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​កូន​តូច ក៏​គួរ​ពិនិត្យ​មើល​ដែរ​ថា​​​​ទឹក​រ៉ែ​ធម្មជាតិ​ក៏​មាន​ផ្ទុក​សារធាតុ​សូដ្យូម​(Na)​មិន​លើស​ពី​២០០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​ និង​ស៊ុលផាត(SO)​​មិន​លើស​ពី​២៥០​មិល្លីក្រាម​ក្នុង​មួយ​លីត្រ​។ មួយវិញទៀត ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទំនង​ជា​អាច​នឹង​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន ​ដោយសារ​រវល់​មិន​បាន​ដាំ​ទឹក ឬ​ក៏​ត្រូវ​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ជា​ដើម​។ ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​រ៉ែ​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​កម្រិត​សូដ្យូម និង​ផ្លុយអ័រ​ទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]

អត្ថបទផ្សេងទៀតពី វ័យកូនចេះដើរនិង​ជិតចូលរៀន

ស្វែងរក វ័យកូនចេះដើរនិង​ជិតចូលរៀន

ការលូតលាស់មុនអាយុ ៥ឆ្នាំ

អូនៗចូលចិត្តបោកក្បាលខ្លួន​ឯង គួរឲ្យ​បារម្ភអត់?

ជា​ម៉ាក់​គេ​ចឹង​ហើយ បារម្ភ​នោះ​បារម្ភ ពិសេស​អាអូន​ទើប​ចេះ​ដើរ តិច​ដួល តិច​បោក​ក្បាល​ បើអាច​សុខ​ចិត្ត​ឈឺ​ជំនួស មិន​អ៊ីចឹង​គ្នា​យើង? ប៉ុន្តែ​កាន់​តែ​បារម្ភ​ខ្លាំង ដួល​ប៉ះ​ទង្គិច​ក្បាល​ញយ​ខ្លាច​ដូច​ខួរ​ក្បាល​ពេល​អូនៗ​ធំឡើង។ កុំ​បារម្ភ​អី ប៉ះ​ទង្គិច​ក្បាល​បន្តិច​បន្តួច​ញយ សម្រាប់​ក្មេង​តូចៗ​ជារឿង​ធម្មតា​ទេ។ អត្ថបទ "Hello គ្រូពេទ្យ" មួយ​នេះ នឹង​ស្រាយ​ចម្ងល់ ក៏​ដូច​ជាប្រាប់​ពី​មូល​ហេតុ​នៅ​ពី​ក្រោយ​រឿងនេះ​ឲ្យគ្នា​យើង​បាន​ដឹង។ តាម​ការ​សិក្សា ២០% ករណីប៉ះ​ទង្គិច​ ឬបោក​ក្បាល​ចំពោះ​ក្មេង​នៅ​កំពុង​ចេះ​ដើរ​តេះតោះ គឺជា​ចេតនា​ក្មេង​ប៉ុណ្ណោះ។ ក្មេងៗ​ភាគ​ច្រើន ចាប់​ផ្តើម​មាន​ការ​ហ្វឹកហាត់​បែប​នេះ តាំង​ពី​ពួក​គេ​មាន​អាយុ​ប្រមាណ ៦ខែ ហើយ​ករណី​ប៉ះ​ទង្គិច ឬបោក​ក្បាល​ញឹក​ញាប់​បំផុត គឺ​ចន្លោះវ័យ ១៨-២៤ ខែ។ ទម្លាប់​នេះ​អាច​យូរ​បន្តិច​រហូត​ដល់​វ័យ ៣ ឆ្នាំ។ ជា​ធម្មតា អាអូន​តែង​រពឹស ជាង​មីអូន ជាហេតុ​ដួល​បោក​ក្បាល​ ច្រើន​ជាង​មី​អូន​ដល់ ៣ ដង​ឯណោះ ហើយ​មាន​មូល​ហេតុ​ជា​ច្រើន​ទៀត​ដែល​ក្មេង​តូចៗ ចូលចិត្ត​បោក​ក្បាល​អំឡុង​ទើប​ចេះ​ដើរ​តេះ​តោះ​មាន​ដូចជា៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- រំងាប់ចិត្ត ទោះ​ដូច​ជា​ចម្លែក​បន្តិច​មែន តែ​ក្មេង​ចេះ​ដើរ​តេះតះ​ជា​ច្រើន​នាក់​បាន​ប្រើ​ក្បាល​ការ​សម្រាក។ ភាគ​ច្រើន អូនៗ​តែង​បោក​ក្បាល​ខ្លួន​ឯង នៅ​ពេល​គេង​លក់ ឬ​នៅ​ពេល​ពាក់​កណ្តាល​យប់ អំឡុង​ពេល​ភ្ញាក់​ឡើង​ដោយ​ចៃដន្យ។ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

របស់ ៦មុខនេះ កុំឲ្យកូនញ៉ាំដាច់ខាត បើអាអូនទើបមានអាយុ ១ ខួប

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ។ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះកុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។ បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៦ មុខ​នេះ ត្រូវ​ជៀសវាង​ដាច់ខាត​កុំ​ឲ្យ​កូន​ញ៉ាំ។ ១– ទឹកឃ្មុំ  ទឹកឃ្មុំ​មាន​រសជាតិ​ឆ្ងាញ់ ពោរពេញ​ដោយ​ជីវជាតិ​ចិញ្ចឹម តែ​វា​ក៏​អាច​ធ្វើឲ្យអូន​តូចពុល។ ទឹកឃ្មុំ​អាច​មាន​ផ្ទុកពង (Spore) របស់​បាក់តេរី​ដែល​គេ​ស្គាល់​ថា Clostridium Botulinum នាំ​ឲ្យ​​មាន​ជំងឺ Botulism (ជំងឺកម្រ​មួយប្រភេទ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន)។ ពោះវៀន​របស់​ក្មេងនៅអាយុក្រោម ១ ឆ្នាំ នៅ​ខ្សោយ​ណាស់ ហើយ​មិន​អាច​ការពារ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ក្នុង​ទឹកឃ្មុំ​បាន​ទេ។ Botulism ជា​ជំងឺធ្ងន់ធ្ងរ ទោះបី​ជា​ជំងឺកម្រ តែវា​អាច​បណ្ដាល​ឲ្យ​ក្មេង​ស្លាប់​បាន។ ក្មេង​មាន​ជំងឺ Botulism នឹង​មាន​របបអាហារ​មិន​ល្អ បឺត​ទឹកដោះ​បាន​ខ្សោយ ទល់​លាមក និង​ខ្សោះ​ជាតិទឹក (Dehydration)។  ២– ទឹកដោះគោ ឬទឹកសណ្ដែក ទឹកដោះគោ​សម្រាប់​មនុស្សធំ ឬ​ទឹក​សណ្ដែក​មាន​ជីវជាតិ​ចិញ្ចឹម​យ៉ាង​ច្រើន​ដែល​មាន​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ។ តែ​សម្រាប់​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ វាអាច​នឹងនាំ​ជា​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​គេ​ទៅ​វិញ។ ទឹកដោះ​មិន​អាច​ផ្ដល់​វីតាមីន C និង​ជាតិដែក​បាន​គ្រប់គ្រាន់​សម្រាប់​ឆ្នាំទី១ របស់​ទារក​ឡើយ។ យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​ជា​ច្រើន បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន ដូចជា […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ២២៖ ចេះ​ទារ​នេះ​ទារ​នោះ ហើយ​ចេះ​ឡាំប៉ា

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ចូល​ដល់​ខែ​ទី២២​ នេះ​ កូន​​​​ចាប់​ផ្ដើម​មាន​គំនិត​ផ្ទាល់​ខ្លួន​តិច​តួច​ហើយ គេ​ចេះ​គិត ហើយ​​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​​ឲ្យយើង​ជា​ប៉ាម៉ាក់​ដឹង​ភ្លាមៗ។​ ហ៊ាន​តែ​យើង​រារាំង ឬ​បដិសេធ​អត់​ឲ្យ​គេ​ធ្វើអ្វី​ដែល​​ចង់​ធ្វើទេ អូនតូចនឹង​បង្ហាញ​​ថា​គេ​ខឹងដោយ​​ការ​ស្រែក ឬ​យំ​ឡាំប៉ា​ជា​ដើម។​ ទាំង​នេះ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​ដើម្បី​ទាម​ទារ​នូវ​ភាព​ឯករាជ្យ ហើយ​បញ្ជាក់​ថា​គេ​ធំ​ហើយ។ ទោះ​ជា​មាន​ការ​គិត​ចង់​បាន​នេះ ចង់​បាន​នោះ​មែន តែ​ការ​ផ្ចង់អារម្មណ៍​របស់​ក្មេងៗក្នុង​វ័យ​នេះ​បាន​ត្រឹម​តែ ១០នាទីប៉ុណ្ណោះ។ ការ​បន្លប់ ឬ​បង្វែរ​អារម្មណ៍​កូន ជា​រឿង​ល្អ ហើយ​ម៉ាក់ប៉ា ក៏​ធ្វើ​ហូរហែ​ដែរ។ ដូច​នេះ​បើ​កូនទារ​ធ្វើ​អ្វី​មួយ​ យើង​​អាច​បង្វែរ​​ឲ្យ​ទៅ​លេង​របស់​ផ្សេង​​ ឬ​និយាយ​រឿង​ផ្សេង​បន្លប់​ជា​ដើម។ ​ ២- ជួយកូនរបៀបណា? លើក​ទឹក​ចិត្ត​កូន​ឲ្យ​ច្រើន ឲ្យ​ជាប់​លាប់ ពេល​គេ​​ព្យាយាម​ធ្វើ​អ្វី​​មួយ​តែ​មិន​បាន​សម្រេច​ ដើម្បី​កុំ​ឲ្យ​កូន​​បាក់ទឹក​ចិត្ត។ តាម​ជួយ​កូន​ជានិច្ច តែ​គួរ​​​ទុក​ពេល​ឲ្យ​គេ​ធ្វើ​​ឲ្យ​អស់​ពី​សម្ថភាព​សិន​ចាំ កុំ​ទម្លាប់​ឲ្យ​កូន​ពឹង​យើង​ទាំង​ស្រុងរាល់​កិច្ចការ។ តាម​ជួយ​ពិត​ជា​អាច​ធុញ ចឹង​ត្រូវ​ទប់​ចិត្ត​កុំ​បញ្ចេញ​អាការៈ​ក្រេវក្រោធ​ដាក់​កូន។ ព្យាយាម​នៅ​ជាមួយ​កូន ឲ្យ​ជាប់​លាប់ លើក​លែង​តែ​​ពេល​​គេ​គេង​លក់ ឬវក់​លេង​​​​ខ្លាំង។ ទោះ​ជា​​រវល់​ខ្លាំងយ៉ាង​​ណា​ ​គួរ​តែឆ្លៀត​ទៅ​មើល​​​កូន ទៅ​អង្អែល​ក្បាល ឬ​ញញឹម​ដាក់​​បន្តិច ព្រោះ​ពេល​ខ្លះ​កូន​អ្នក​មិន​មែន​ត្រូវ​ការ​ចំណាប់​អារម្មណ៍​ពី​យើង​​ទេ តែ​​គេ​ត្រូវ​ការ​ជំនួយ។ ចំពោះ​រឿង​ញ៉ាំ​វិញ បើ​របស់​ថ្មី ឬ​ចំណី​ថ្មី អាច​​សាក​ញ៉ាំឲ្យ​កូន​ញ៉ាំ​បន្ដិច​បានហើយ​។​ បើ​កូន​មិន​​ញ៉ាំ យើង​អាច​​​ប្តូរ​របៀប​ចម្អិន​វិញ។ តាម​សម្រួល​ កូន​ញ៉ាំ​ប៉ុន្មាន​យក​ប៉ុណ្ណឹង កុំ​បង្ខំ​ឲ្យ​​កូន​​ញ៉ាំ​ឲ្យ​អស់​​ពី​ចាន។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ខែ​ទី២៤ ​ជា​​ពេល​ដែល​ ម៉ាក់ៗ​​ត្រូវ​ណាត់​ជួប​​គ្រូពេទ្យ​ម្តង​ទៀត​ ដើម្បី​តាមដាន […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែ​ទី ២០៖ ចេះ​និយាយ​បាន១-២ម៉ាត់ ចូលចិត្ត​មើល​រូបភាព

ការ​លូត​លាស់ និង​អាកប្បកិរិយា១- កូនចេះអីខ្លះ? ធ្មេចបើកៗ ​២០ខែ​បាត់ លឿន​នោះ​លឿន។ អាយុប៉ុណ្ណេះ​ អាអូន​​អាច​និយាយ​មួយពាក្យ ២​ពាក្យ។ ​​គេអាច​​ចូល​ចិត្ត​មើល​សៀវភៅ​ និង​រក​ភាព​ខុស​គ្នា​នៃ​រូបភាព​ផ្សេងៗ។ នេះ​អាច​បញ្ចាក់​បាន​ថា​ ​​កូន​លូតលាស់​ខាង​ផ្នែក​បញ្ញា និង​ទំនាក់ទំនង។ មិន​តែ​ប៉ុណ្ណោះ​ ខាង​ផ្នែក​កម្លាំង​សាច់​ដុំ​​​ក៏​​លូតលាស់​ដែរដូចជា អាអូន​អាច​កាន់​សៀវ​ភៅ​អាន​បាន​ដោយ​ខ្លួនចេះ​បើក​ទំព័រ​សៀវភៅ បោះ​បាល់ និង​ទាត់​បាល់​​ជា​ដើម។ ទាំង​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​បញ្ជាក់​ថា​កូន​​យើង​មាន​ការ​លូត​លាស់​ល្អ។ ២- បង្រៀនដូចម្តេច? អ្វី​ដែល​​​គួរ​តែ​ធ្វើ​ គឺ​ទិញ​សៀវភៅ​ឲ្យ​ថ្មីៗ​ឲ្យ​កូន​។ ម៉ាក់ ឬ​ប៉ា គួរ​​​អាន និទាន ឬ​ចាក់​ជា​សំឡេង (ឬ​វីដេអូ) ​ឲ្យ​​គេ​ស្តាប់​មុន​គេង ឬពេល​បត់​ជើង​ជាដើម។​ ម៉ាក់ប៉ា​​អាច​ទិញ​សៀវភៅ​ប្រភេទ​ផ្សេងៗ​គ្នា​ដូច​ជា​សៀវភៅ​រូប​ភាព​ ឬ​សៀវភៅ​បទ​ចម្រៀង​តុក្កតា ប៉ុន្តែ​យក​ល្អ​អ្នក​គួរ​តែ​នាំ​ពួក​គេ​ទៅ​ទិញ​ជាមួយហើយ​សង្កេត​មើល​ថា​កូន​​​ចូល​ចិត្ត​សៀវភៅ​បែប​ណា។ យើង​អាច​អង្កេត​ដឹង​ពី​អារម្មណ៍ និង​ចរិត​របស់​កូន។ កូន​យើង​ចាប់​ផ្តើម​ទារ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ការងារ​តិចតួច ដើម្បី​ជួយ​ម៉ាក់ ដូចជា ដាក់​ស្លាប​ព្រា​កន្លែង​លាង ឬជូត​កន្លែង​​ប្រឡាក់។ ពេល​ដែល​កូន​​ធ្វើ​ ហើយម៉ាក់ប៉ាកុំ​ភ្លេច​​សរសើរ​ ហើយ​អរគុណ​កូន។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ក្នុង​ខែ​នេះ​ ​ប្រហែល​ជា​មិន​​ចាំបាច់​​ទៅ​ជួប​គ្រូពេទ្យ​​ក៏​បាន បើ​អូនតូច​អត់​ឈឺ​អី។ ដើម្បី​តាមដាន​សុខភាព​កូន បើ​អត់​បាន​​ទៅ​​ខែទី ​១៨ ឬ​មាន​បញ្ហា​បន្ទាន់​មួយ​ចំនួន ចាំ​ខែទី​ ២៤​​ ក៏​បាន។ ៤- ត្រូវដឹងពីអីខ្លះ? ​កូន​​អត់​ទាន់​បាន ​២​ឆ្នាំ​ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែ​ទី ១៩៖ ចេះ​បាន​ម៉ាម៉ាត់ៗ តែ​ដៃ​និង​ភ្នែក​រវៀស​ជាង​មុន

ការ​លូត​លាស់ និង​អាកប្បកិរិយា១- កូនចេះអីខ្លះ? កូន​អាច​និយាយ​ពាក្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។ដំបូង​ពួក​គេ​អាច​និយាយ​នាម​បាន ​១​ពាក្យៗ ហើយ​ ២-៣​ ខែ​ក្រោយ​មក​ទើប​ពួក​គេ​អាច​និយាយ​កិរិយា​សព្ទ​បានដូចជា​ “អូនចង់…” ជា​ដើម។ ក្នុងខែ​ទី១៩ ​នេះ​​អាអូន​​រវៀស​ដៃ​ និង​ភ្នែក​ជាង​មុនហើយ​សាច់ដុំ​ដៃ​ និង​ជើង​ក៏​រឹងមាំដែរ។ ចាប់​ពី​ពេល​នេះ​ទៅ​ការ​លូត​លាស់​របស់​កូន​អាច​ទោ​តាម​អត្តចរិត​។ ច្បាស់​ណាស់​ អាអូន​​អាច​រពឹស​ចាប់​មិន​ឈ្នះ វារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ​​ឬ​ខ្លាច​ច្រើន​ មិន​ហ៊ាន​​ទៅ​ណា​ទាំង​អស់។ ទោះ​ម៉េច​ក៏​ដោយ​ត្រូវ​ប្រុងប្រយ័ត្នជានិច្ច។ កូនៗ​លែង​ចង់គេង ជាពិសេស​​​ពេល​ឮ​​សំឡេង​​ទូរទស្សន៍ ឬ​សំឡេង​អី​ផ្សេង​ទៀត ព្រោះ​ពួក​គេ​ចូល​ចិត្ត​លេង​ច្រើន​​ និង​មិន​ចូល​ចិត្ត​គេង​​លើ​គ្រែ​​តែ​​ឯង​​​ទេ។ ២- ជួយកូនរបៀបណា? នេះ​ជា​ពេល​ដ៏​ល្អ​ដែល​ម្តាយ​គ្រប់​រូប​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​បត់​ជើង​​ក្នុង​បង្គន់​ដោយ​ខ្លួន​ឯង។ ក្នុង​ខែ​នេះ​ទោះ​បីជា​ក្មេង​រួស​រាយ ស្តាប់​បង្គាប់​បែប​ណាក៏នៅពេល​ខ្លះ​​​យំ​រក​រឿង​ដែរ។ ​​គួរ​បង្ហាញ​ថា​ ម៉ាក់​​យល់អារម្មណ៍​កូន​ច្រើនដោយ​ការឱប ឬ​លួងលោម​បន្តិច​បន្តួចបាន ម៉ាក់ប៉ា​មិន​គួរ​ចាត់​ទុក​វា​ជា​រឿង​ធំ​ដុំ​ទេ។ ជួបគ្រូពេទ្យ៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ពេល​កូន​​​ឈឺ​មក​ជួប​ពេទ្យ ​កុំ​ភ្លេច​យករបស់​លេង​ដែល​គេ​ចូល​ចិត្តឬ​សៀវភៅដើម្បី​បន្លប់ផង ព្រោះ​ក្នុង​វ័យ​នេះ​​អាអូនខ្លាច​ពេទ្យ​ខ្លាំង​ណាស់​ដោយ​សារ​តែ​ការ​ចាក់​វ៉ាក់សាំង​មុន​ៗ(ខ្លាចម្ជុល)។ ៤- ពេទ្យអាចណែនាំអីខ្លះ?  មាន​ក្មេង​ខ្លះ​ចូល​ចិត្ត​និយាយ​ច្រើន ឯ​ខ្លះ​ទៀត​មិន​សូវ​ចេះ​និយាយ​ទេ។ យ៉ាង​ណាមិញ ​បើ​កូន​​​និយាយ​មិ​ន​បាន ​១៥​ពាក្យ​ទេ ឆាប់​នាំ​​​គេ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​រក​មូល​ហេតុ។ ការព្រួយបារម្ភ៥- អ្វីខ្លះគួរបារម្ភ? សឹង​តែ​គ្រប់​ពេល​ទាំង​អស់​អូនតូចឈឺពោះ ឬ​រាក​ដោយសារ​តែមេរោគ​ក្នុង​អាហារ​។ យើងនឹង​មិន​អាច​ដឹង​ថា​មេរោគ​ទាំង​នោះ​មក​ពី​ណា​ទេ​​ ដោយសារ​តែ ២-៣​ថ្ងៃ ​ក្រោយ​ទើប​មាន​លេច​ចេញ​រោគ​សញ្ញា។​​​​ កូន​ៗ​ ​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ដោយសារ គេ​​នៅ​ក្មេង ​ខ្សោយ ហើយ​មេរោគ​ទាំង​នេះ​​​លូត​លាស់​លឿន​ណាស់។​ ដូច​នេះ ​​​ត្រូវ​សម្អាត​ផ្ទះ​បាយ​ឲ្យ​បាន​ស្អាត ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ និង​របៀចំ​​ទុកដាក់​​ក្នុង​ទូ ឬទូទឹកកកឲ្យ​បាន​ត្រឹមត្រូវ។ ក្នុង​ករណី​មាន​សំណួរ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែ​ទី ១៨៖ អាអូន​លែង​ចូល​ចិត្ត ​គោៗហើយ

ការ​លូត​លាស់ និង​អាកប្បកិរិយា១- កូនលូតលាស់អីខ្លះ? ក្នុង​ខែ​នេះ​អាអូន​​លូត​លាស់​ខ្លាំងណាស់។ ជា​មធ្យម​កូន​យើង​​អាច​មាន៖ -ទម្ងន់​៖ ១០​-​១៤ គីឡូក្រាម​(ប្រុស) ​និង ​៩-​១៣ គីឡូ​ក្រាម(ស្រី)​ -កម្ពស់៖ ៧៧​-​​៨៧​ សង់ទីម៉ែត្រ​(ប្រុស) ​និង​ ៧៤-៨៦​ សង់ទីម៉ែត្រ​(ស្រី)​ -ទំហំ​ក្បាល៖​ ៤៦​-៥០​ សង់ទីម៉ែត្រ​(ប្រុស)​ និង​ ៤៤​-​៤៩​ សង់ទីម៉ែត្រ​(ស្រី)​ បើ​កូន​​មិន​ស្ថិត​នៅ​ក្នុង​តារាង​លេខ​ខាង​លើនេះ​ សូម​កុំ​បារម្ភព្រោះវា​គ្រាន់​ជា​គណនាលេខ​ជា​មធ្យម​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​គឺ​អាអូន​មាន​ការ​លូតលាស់​ និង​សកម្ម។ ២- បង្រៀនកូនដោយរបៀបណា? ពេល​ខ្លះ​កូន​​អាច​ដើរ​បាន​ល្អ​ហើយ​តែ​ពួក​គេ​នៅ​តែ​ចង់​ឲ្យ​យើង​បី​ ឬ​ព ដោយ​សារតែ​ពួក​គេ​ខ្លាច​វង្វេង ហត់ ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​គេ​ឆ្លាត​ អត់​ចង់​ដើរ។ កូន​ៗ​​ចាប់​ផ្តើម​លែង​ចូល​ចិត្ត​ផឹក​ទឹក​ដោះ​គោទោះ​បី​ជា​ពី​មុន​គេ​ចូល​ចិត្ត​ខ្លាំង​ក៏ដោយ។ បើ​មាន​រឿង​បែប​នេះ​កើត​ឡើង​​មិនចាំ​បាច់​បារម្ភ​ទេ ព្រោះ​កូនគ្រាន់​តែ​ចង់​បានភាព​ឯករាជ្យតែ​ប៉ុណ្ណោះ។ ត្រូវតែ​ព្យាយាម​បន្ត​ឲ្យ​កូនៗ​ញ៉ាំ​ទឹក​ដោះ​គោ ប៉ុន្តែ​មិន​ត្រូវ​បង្ខំ​ទេ។ អ្វី​ដែល​ត្រូវ​ញ៉ាំ​គឺ កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ដូចជា ឈីស យ៉ៅអ៊ួ ​ឬ​លាយ​​ទឹក​ដោះ​គោ​ក្នុង​​បង្អែម​​ជាដើម។ សុខភាព និងសុវត្ថិភាព៣- ពេទ្យសួរអីខ្លះ? វា​ជា​ពេល​ដែល​យើង​ត្រូវ​ទៅ​ជួបពេទ្យ។ គ្រូពេទ្យ​នឹង​សួរ​សំណួរ​យើងមួយ​ចំនួន​ដូចជា៖ – កូនញ៉ាំម៉េចដែរ? ញ៉ាំច្រើនអត់? – កូន​ធ្វើ​សកម្មភាព​ច្រើន​ទេ? លេង​ក្រៅ​ផ្ទះ​បាន​ច្រើនអត់? – អាអូន​មាន​មើល​ទូរទស្សន៍ លេង​ទូរសព្ទ ឬ iPad អត់? ហើយ​១​ថ្ងៃ​លេង​ប៉ុន្មាន​ម៉ោង​ដែរ? សំណួរ​ទាំង​អស់​នេះ​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​ពីការ​វិវត្តឥរិយាបទ​របស់អាអូន។​​ ក្មេងនីមួយៗ​មាន​ការ​លូតលាស់​ខុសៗពី​គ្នា ដូចនេះ​បើ​យើង​មាន​ចម្ងល់​អ្វី​បន្ថែមសូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ត្រូវដឹងពីអីខ្លះ? ក្នុង​ខែនេះ​កូន​យើង​ប្រាកដ​ជា​បាន​ចាក់​វ៉ាក់សាំងគ្រប់​មុខ​អស់​ហើយ។ វ៉ាក់សាំង​ទាំង​នោះ​មាន​ដូច​ជា៖ -វ៉ាក់សាំង​ផ្ដាសាយ៖ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ១៧៖ អាអូន​ចង់​លេង​ច្រើន ហើយ​ស្រែក​ដាក់​យើង​បបួល​លេង​រហូត

ការ​លូត​លាស់ និង​អាកប្បកិរិយា១- កូនចេះអីខ្លះ? ១៧ខែហើយ ជិត​មួយ​ឆ្នាំ​កន្លះ អាអូន​ចេះ​ស្រែក​ហើយ។ ពួក​គេ​ស្រែក​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង ដូចនេះ​វិធី​ដ៏​ល្អ​គឺ​ធ្វើ​កុំ​ខ្វល់…ហាហា! ធ្វើ​បាប​គ្នា។ ស្រែក​ហ្នឹង​ស្រែក​រក​អ្នក​លេង​ជាមួយ តែ​យើង​ចាប់​ផ្ដើម​ធុញ ហើយ​ហត់​គេច អត់​ចង់​លេង​ជាមួយ កុំ​ធ្វើ​ខ្វល់​ជាមួយ​អី បើ​ខ្វល់​លោក​កូន​​បាន​ចិត្ត ហើយ​ស្រែក​កាន់​តែ​ខ្លាំង។ ២- ជួយកូនរបៀបណា? កូន​យើង​អាច​និយាយ​បាន​ច្រើន​ជាង​មុន​ដោយសារ​តែ​អណ្តាត និង​សាច់​ដុំ​មាត់​លូត​លាស់​ជាង​មុន។ ឲ្យ​កូន​កាន់​តែ​ឆាប់​ចេះ​និយាយ ជួយ​បង្រៀន ឬ​នាំ​កូននិយាយ​ឡើង​វិញ​​ពាក្យ​ដែល​គេ​បាន​និយាយ។ ចំណុច​នេះ ប្រហែល​ជា​ត្រូវ​ចំណាយ​ពេលវេលា និង​អត់​ធ្មត់ច្រើន​បន្តិច។ កាន់​តែ​ចេះ​ស្រែក កាន់​តែ​ខូច​ហើយ ពេល​ខ្លះ​មក​ស្រែក​ដាក់​ត្រចៀក​យើង​ក៏​មាន។ ត្រង់​ចំណុច​នេះ គិតគូរ​រឿង​អប់រំ បង្រៀន​កូន​ និង​ពន្យល់​ដោយ​ហេតុផល ថា​កុំ​ធ្វើ​បែប​នេះ អត់​ល្អ​ទេ​កូន​ជា​ដើម។ ចៀសវាងការ​ស្រែក​គំហក​ទៅ​វិញ នាំ​ឲ្យ​ប៉ះពាល់​ដល់​កូន។ មួយ​ទៀត​រឿង​ញ៉ាំ កុំ​ព្យាយាម​លាយ​អាហារ​ស្មើ​គ្នា​គ្រប់​មុខ​ឲ្យ​កូន​​ញ៉ាំ​ក្នុង​ពេល​តែ​មួយ។ យើង​គួរ​តែ​ឲ្យ​ជម្រើស​អាហារ​ប្រភេទ​ផ្សេងៗ​គ្នា​ឲ្យ​កូន​​រើស​វិញ​ប្រសើរ​ជាង ព្រោះ​គេ​អាច​ស្វែងយល់​ពី​ការ​សម្រេច​ចិត្ត និង​ការ​ទទួល​ខុសត្រូវ ឬ​ចង់​ញ៉ាំ​អី​ដែល​គេ​ចូលចិត្ត។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? យើងអាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នូវ​ចំណុច​ខាង​ក្រោម​នេះ៖ កូន​គេង​បែប​ណា​ដែរ?៖ ក្មេងៗ​ភាគច្រើន​ក្នុង​វ័យ​នេះ​គេង ១១​ម៉ោង​ ពេល​យប់ និង​ពេល​ថ្ងៃ ២​ម៉ោង។ គេង​យប់​អាអូន​ប្រហែល​ពិបាក​បន្តិច​ ព្រោះ​គេ​ចូល​ចិត្ត​លេង​ច្រើន ​ហើយ​ខ្លាច​ងងឹត ​និងការ​នៅ​ម្នាក់ឯង។ ការ​ញ៉ាំ​ម៉េច​ដែរ?៖ គ្រូពេទ្យ​សួរ​សំណួរនេះ​ដើម្បី​ចង់​ដឹង​ថាអាអូន ញ៉ាំ​អាហារ​មាន​តុល្យភាព និង​បាន​គ្រប់​មុខ​ឬ​ទេ។ គួរ​ណែនាំ​អាហារ​សម្រន់​ដែល​មាន​ជីវជាតិ ក៏​ដូច​ជា​គន្លឹះ​ឲ្យ​កូន​នៅ​ស្ងៀម​ពេល​ញ៉ាំ​បាយ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ១៥៖ គេ​សប្បាយ​ចិត្ត​គេ ដល់​ពេល​ដើរដួលៗហើយ

ការ​លូត​លាស់ និង​អាកប្បកិរិយា១- កូនចេះអីខ្លះ? ក្នុង​ខែ​ទី​១៥​ នេះ​អាអូន​​អាច​ចេះដើរ​តិចៗ​ហើយ។ គេ​កំពុង​សប្បាយ​ចិត្ត​នឹង​ការ​សាក​ល្បង ឬ​សមត្ថភាព​ថ្មី​ដែល​មាន តែ​អត់​អី​ទេ បណ្ដោយ​គេ​ទៅ។ ទោះ​​​បីជា​ដួល​បន្តិច​បន្តួច​ក៏​មិន​អី​ដែរ។ ជួយ​កូន បង្រៀន​កូន​ឲ្យ​ដើរ​បន្ថែម ឬ អាច​រក​ជំនួយ​ដូច​ជា​ដាក់​​រទេះ ​ដើម្បី​ឲ្យ​​កូន​​ទប់​ខ្លួន ពង្រឹង​ជំហ​រដើរ​ជា​ដើម។ កូន​ចង់​បាន​ឯករាជ្យ​ជាង​មុន។ កូន​​ចាប់​ផ្តើម​ចង់​ចូល​រួមអង្គុយ​ញ៉ាំ​អាហារ​ដោយ​ខ្លួនឯងជាមួយ​​យើង ​ជា​ជាង​ញ៉ាំ​​ម្នាក់​ឯង។ ពេល​នេះ ម៉ាក់​រវល់​បំផុត​គឺ​រឿង ដូរ​ខោ​ទឹក​នោម​ និង​ដុះ​ធ្មេញឲ្យកូន។ ពេល​អាយុ​បាន ​១៥​ខែកូន​យើងអាច៖ – និយាយ​បាន​យ៉ាង​តិ​ច​៣​ពាក្យ – យល់​នូ​វ​ប្រយោគ​បញ្ជា​ខ្លះៗ – ស្គាល់​ផ្នែក​ផ្សេងៗ​នៃ​ដង​ខ្លួន​ – គូរ​កុល័រទៀន – បោះ​បាល់ ​រត់​ និង​វារ – ដើរ​បាន​ដោយ​ខ្លួន​ឯង។ ២- បង្រៀនកូនបែបណា? អាយុ​ប៉ុណ្ណេះ រពឹស​ចាប់​មិន​ឈ្នះ ប៉ុន្តែ​បើ​ប៉ាម៉ាក់ អាច​រៀបចំ​ឲ្យ​អាអូន ចាប់​ផ្ដើម​អាន​សៀវភៅ​បាន ជា​ទម្លាប់​ដ៏​វិសេសវិសាល​បំផុត។ បើ​គេ​មិន​កាន់​សៀវភៅ ក៏​គួរ​អាន​ឲ្យ​កូន​ស្ដាប់ ឬ​ចាក់​សំឡេង (ដូចជា វីដេអូ យូធូប) ឲ្យ​កូន​ស្ដាប់ ​ព្រោះ​ក្មេងៗ​ចូល​ចិត្ត​ស្តាប់​រឿង​និទាន​ណាស់។ ក្មេង​ខ្លះ​អាច​មាន​អត្តចរិត​អៀនខ្មាស​មិន​សូវ​ចេះ​និយាយ​ស្តី តែ​ក្មេង​ខ្លះ​អៀន​តែ​ជាមួយ​មនុស្ស​ដែល​គេ​ទើប​ជួប​ដំបូង​ទេ។ លើស​ពី​នេះ​ទៀត​ការ​បំបែក​ពួក​គេ​ចេញ​ពី​យើង​អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ក្នុង​សង្គម​​ និង​ភាព​ក្លាហាន​កូន​ជាមួយ​ក្មេង​ដទៃ​ទៀត។ ពេល​កូនមិន​ហ៊ាន​ចូល​ក្នុង​សកម្មភាព​ណា​មួយ​ មិន​ត្រូវ​បង្ខំ​កូន​ទេ។​ គួរ​​ទុក​ពេល​ឲ្យ​​​គេ​ត្រៀម​ខ្លួន និង​និយាយ​ពី​ចំណុច​ល្អៗ​ដែល​ពួក​គេ​ធ្លាប់​ចូលលេង​ជា​មួយ​មិត្ត​ភក្តិ​ពី​មុន (សរសើរ ពី​រឿង​ល្អៗ​ដែល​កូន​មាន)។ ប្រយ័ត្ន​មួយ​ទៀត រឿង​ក្មេងៗ​ឈ្លោះ​ប្រកែក រ​វាយ​តប​គ្នា ព្រោះ​ដូច​ដឹង​ស្រាប់​ក្មេងៗ​ចិត្ត​ច្រើន ស្រឡាញ់​គ្នា​ក៏​លឿន […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ៣០៖ កូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់ ឥឡូវ​ដល់​ពេល​ក្បាល​រឹង​និយាយ​លែង​ស្ដាប់

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ពិបាក​ទាយ​ពី​អត្តចរិត​កូន​ហើយ។ គេ​ធ្លាប់​តែ​ជា​ក្មេង​ល្អ និយាយ​ស្ដាប់ ធ្វើ​តាម​ម៉ាក់ប៉ា​ប្រាប់ តែ​ពេល​នេះ​​ ប្រែជា​ខឹង ក្បាលរឹង​ និង​​អត់​ស្ដាប់​បង្គាប់​ដូចមុន។​ ក្មេង​នៅវ័យ​នេះ​​​ភ្នែក​រហ័ស ត្រចៀកវៃ ព្រោះ​គេ​​កំពុងរៀន​ និងសាកល្បង​របស់​​ថ្មី​ៗ។ គេពូកែ​សង្កេត និង​​រហ័សរហួន។ យើង​ក៏​អាច​កត់សម្គាល់​ឃើញ​​ការ​ប្រែ​ប្រួលមួយចំនួន​​​ ពេល​កូន​ចាប់​ផ្ដើម​រៀន​គូរ​រូបលើ​ក្រដាសដំបូង (ប្រហែលអាយុ​​១២-​១៥​ខែ) ​រៀនផាត់​ពណ៌ និង​រៀនចេះគូរ​បន្ទាត់​ត្រង់ និងរង្វង់។ ធំបន្ដិច(ខែទី ៣០) នេះ អូនតូច​ចេះ​គូររូប​ដែល​មាន​រាង​ច្បាស់លាស់​ដូច​ជា​រូបមនុស្ស ដើមឈើ និង​រូប​ផ្ទះ​ជាដើម។ ២- ជួយកូនរបៀបណា? កុំ​គិត​ថា​មិន​អី ឬ​សើច ពេលកូន​​​និយាយ ឬ​ធ្វើ​អ្វី​ខុស។ ពន្យល់ ហើយ​ណែនាំ​កូន ឲ្យ​ដឹង​ខុស​ត្រូវ ឲ្យ​ដឹង​ថា​កូន​និយាយ​មិញ​ហ្នឹង​អត់​ត្រូវ​ទេ…អត់​សុភាព…កូន​គួរ​និយាយ​អញ្ចេះ​វិញ។ ព្យាយាមកត់ត្រា​ រាល់​ពាក្យ​មិនល្អទាំង​ឡាយ​ដែល​គេ​និយាយ។ ទោះ​កូន​ធ្លាប់​ធ្វើ ឬ​អត់​ក៏​ដោយ ព្យាយាម​ណែនាំ​កូន រឿង​ដណ្ដើម​របស់​អ្នក​ដទៃ​លេង ថា​កុំ​ធ្វើ​បែប​នេះ នៅ​សុខៗ​ទៅ​បំបែក ឬ​ដណ្ដើម​របស់​គេ​កំពុង​ស្រឡាញ់​ចេញ​ពី​គេ។ ឧទាហរណ៍ ហើយ​សាក​និយាយ​ជាមួយ​កូន​ថា ចុះ​បើ​កូន​មាន​តុក្ដតា​នេះ កូន​ស្រឡាញ់​ខ្លាំង ហើយ​មាន​គេ​មក​ដណ្ដើម​មក​ទៅ​លេង កូន​ឲ្យ​គេ​អត់? កូន​ពិបាក​ចិត្ត​អត់? កូន​យំ​អត់? គួរ​ទម្លាប់​ជជែក​ជាមួយ​កូន ហើយ​បង្រៀន​កូន ឲ្យ​ឆ្លើយ ដោយ​មាន​ហេតុផល។ បន្ទាប់​មក​ទៀត […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ខែទី ៣៥៖ អារម្មណ៍​ច្របូកច្របល់ អាច​ឲ្យ​កូន​និយាយ​កុហក​

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? កុំ​ចម្លែក​អី​បើ​ឃើញ​កូន​តាម​ប៉ាម៉ាក់​របស់​មិត្តភក្ត្រគេ​ច្រើន​ជាង​យើង ឬ​ក៏​ចង់ឲ្យ​តែប៉ាៗ ​និទាន​រឿង​មុន​ចូលគេង មិន​ចង់ឲ្យ​ម៉ាក់​ជំនួស ទាំង​នេះ​អាច​បង្ក​មក​ពី​ទម្លាប់។ បើ​ម៉ាក់​ទម្លាប់​ជូន​អូន​ទៅ​សាលា នោះបើ​ថ្ងៃ​ណា​ប៉ា​អ្នក​ជូន​ម្តង អូន​នឹង​រក​រឿង​ហើយ។ អ្នក​ជួប​រឿង​នេះ​ច្រើន​ជាងគេ​គឺ​ប៉ាម៉ាក់​ដែល​ធ្វើ​ដំណើរ​​ឆ្ងាយ​ពី​អាអូន​មួយ​រយៈ ពេល​មក​វិញ​ប្រាកដ​ជា​ប្លែកភ្នែកហើយ។ នោះ​ជា​​វិធី​ដែល​កូន​​​និយាយ​ថា “អូន​នឹក​ប៉ា​ម៉ាក់​ខ្លាំង​ណាស់ តែ​អូន​អត់​ចូលចិត្តហ្អេ៎។ អូន​ធ្វើ​អ៊ីចឹង​ ​គឺ​ខ្លាច​ប៉ាម៉ាក់​ទៅ​ចោល​អូន​​ទៀត”។ សម្រាប់ក្មេងអាយុ​នេះ​គេ​ពុំ​ទាន់​ចែក​ច្បាស់​រវាង​ការពិត​ និង​ការ​ស្រមៃ​នៅឡើយ​ទេ។ អារម្មណ៍​ច្របូក​ច្របល់​ទាំង​នេះ​ហើយ​ជា​​មូលហេតុ​ធ្វើឲ្យ​គេ​ចូលចិត្ត​និយាយកុហក តែ​មិន​មែន​មានន័យ​ថា​គេ​ចង់​បោក​ប៉ាម៉ាក់​ទេ។ ២- ជួយកូនបែបណា? ​ពេល​ខ្លះ​​​ធុញ​ដែល​ត្រូវ​អង្គុយ​លេង​បាយឡុកបាយឡ​​ជាមួយ​កូន អាច​សាក​​ទុក​ពេល​ឲ្យ​គេ​លេង​ម្នាក់ឯង​ម្តងមើល៍។ វា​ជួយ​បង្កើន​ឯកវាជ្យភាព​ឲ្យ​កូន ហើយ​យើងក៏​គួរ​រក​វិធីណាមួយ​ដែល​​អាច​ធ្វើ​ជាមួយ​គ្នា​ កុំ​ឲ្យ​ខាត​ពេល​ដូចជា ធ្វើ​ម្ហូប​ជុំគ្នា ថែរ​សួន​ច្បារ ដើរលេង​ក្រៅ​ផ្ទះ -ល-។ ចូរ​ទម្លាប់ឲ្យកូន​ធ្វើ​ការងារ​តាម ជាជាង​ថា​ឲ្យ​កូន​ខ្លាំង​ៗ​ធ្វើ​ឲ្យ​គេ​ខ្លាច ​​គួរ​និយាយ​ការពិត​ជាមួយ​កូន និង​កុំ​ឲ្យ​គេ​កុហក។ ឧទាហរណ៍ បើ​កូន​​​ប្រកែក​ថា​មិន​បាន​គូរ​លើ​ជញ្ជាំងទេ (តែ​តាម​ពិត​គេ​គូរ) គួរ​​សម្អាត​​ចេញ​ ​ហើយ​ពន្យល់​កូន​​ថា​យើង​គួរ​គូរ​រូប​នៅ​ក្នុង​សៀវភៅទើប​ល្អ។ វិធីសាស្ត្រ​ល្អ​មួយ​ទៀត ​រក​រឿង​ព្រេង​និទាន​ណាស្រដៀង​នេះ មក​​​និទាន​​ឲ្យ​កូន​ស្ដាប់ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន​ថា​ធ្វើ​ខុស។ នៅ​អាយុ ២-៣ឆ្នាំ ក្មេង​ភាគច្រើន​ចេះ​ជិះ​កង់ដែល​មាន​កង់សាគួរស្ទាត់​ហើយ។ វា​ទាមទារ​កម្លាំង​ជើង​គេ​ខ្លាំង​ណាស់​ដើម្បី​ធាក់​កង់ ចូរ​ចាប់ផ្តើម​ពី​កង់​ដែល​មាន​កែបទាប​ដើម្បី​កូន​មាន​អារម្មណ៍ថា​សុវត្ថិភាព ហើយ​ងាយ​ចេះ​ធាក់។ បន្ទាប់​មក​​យើង​​អាច​លើក​​​កែប​ខ្ពស់​បន្តិចម្តងៗ។ នៅ​អាយុ​នេះ​កូន​​​មិន​ចាំ​បាច់​ចេះ​ជិះ​កង់ដែល​គ្មាន​កង់​សាគួរ​នោះទេ ក្មេង​ខ្លះ​អាច​ចេះ​នៅ​អាយុ​នេះបាន​ តែ​ជាទូទៅទាល់តែ​អាយុ ៤ ឆ្នាំ។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ក្មេង​លេង​ច្រើន​អ៊ីចឹង ​ចៀស​មិន​ផុត​ពី​ការ​ឆ្លងជាមួយ​បាក់តេរី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស