ជាធម្មតា ក្មេងជំទង់កម្រមានស្នាមជ្រីវជ្រួញលើស្បែកណាស់ ពីព្រោះតែស្រទាប់ស្បែកផ្ទុកភាពយឺត និងខូឡាជែន ដែលជួយឲ្យស្បែកទន់រលោង និងគ្មានស្នាមជ្រីវជ្រួញ។ យ៉ាងណាមិញ បញ្ហាស្បែកចាស់មុនវ័យរបស់ក្មេងជំទង់អាចកើតឡើងដោយសារតែកត្តាជាច្រើនយ៉ាង។ កត្តាទាំងនោះមានដូចជា៖
- ត្រូវកម្ដៅថ្ងៃរយៈពេលយូរ
- ញ៉ាំស្ករច្រើនជ្រុល
- ស្រ្តេស
- គេងមិនគ្រប់គ្រាន់
- ជក់បារី
- ប៉ះពាល់នឹងការបំពុលបរិយាកាស
- ញ៉ាំទឹកមិនគ្រប់គ្រាន់
- ស្បែកស្ងួត
- ញ៉ាំគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀន
ក្រៅពីមូលហេតុខាងលើនេះ ការប្រើថ្នាំមួយចំនួន ព្រមទាំងកត្តាហ្សែន ក៏អាចនាំឲ្យក្មេងជំទង់ប្រឈមនឹងបញ្ហាស្នាមជ្រីវជ្រួញដូចគ្នា។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
គន្លឹះដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញលើក្មេងជំទង់
រូបមន្តខាងក្រោមនេះ អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបន្តិចម្ដងៗ។ ប៉ុន្តែ ប្រសិនបើក្មេងមានស្បែកងាយប្រតិកម្ម អាលែកហ្ស៊ី ឬបញ្ហាស្បែកផ្សេងទៀត គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែកជាមុនសិន មុននឹងសាកល្បងរូបមន្តណាមួយ។
១. លាបទឹកឃ្មុំ
ទឹកឃ្មុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ដែលអាចជួយបន្សាបរ៉ាឌីកាល់សេរី និងប្រឆាំងភាពចាស់មុនវ័យ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ប៉ាម៉ាក់គួរឲ្យកូនលាបទឹកឃ្មុំនៅលើមុខ និងក ដោយទុកចោលប្រហែលពី២០ ទៅ ៣០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗ។ បន្ថែមពីនេះ យើងក៏អាចលាយជាមួយទឹកដោះគោឆៅ ទឹកដោះគោជូរ ឬផ្លែចេក។
២. ជែលប្រទាលកន្ទុយក្រពើ
ទន្ទឹមនឹងនេះដែរ ជែលប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការជួយបង្កើនការផលិតខូឡាជែន ដោយជួយឲ្យស្បែកតឹងណែនល្អ។ ប៉ាម៉ាក់អាចណែនាំឲ្យកូនសាកល្បងម៉ាស្សាមុខជាមួយជែលប្រទាលកន្ទុយក្រពើឲ្យសព្វ រួចទុកចោលរយៈពេល១៥នាទី និងលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ។ កូនអាចអនុវត្តរូបមន្តនេះជារៀងរាល់ថ្ងៃ សម្រាប់ស្បែកគ្មានស្នាមជ្រីវជ្រួញ។
[embed-health-tool-child-growth-chart]
៣. ប្រើម៉ាសស៊ុតផ្នែកពណ៌ស
ស៊ុតផ្នែកពណ៌ស សម្បូរទៅដោយប្រូតេអ៊ីន ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាការពារស្នាមជ្រីវជ្រួញ។ យើងអាចប្រើម៉ាសនេះ ដោយជ្រើសយកតែស៊ុតផ្នែកពណ៌ស និងវាយឲ្យសព្វល្អ ចាំយកមកលាបនៅលើផ្ទៃមុខ និងទុកចោលរយៈពេល១៥ ទៅ២០នាទី។ បន្ទាប់មក លាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
អត្ថបទគួរអាន៖