ពេលកូននៅតូច បារម្ភម្តង ពេលធំហើយ កាន់តែបារម្ភទៀត បើធំតែរូប ចរិតនៅដូចក្មេងដដែល ទឹកចិត្តប៉ាម៉ាក់ច្បាស់ជាខ្លោចផ្សាមិនខាន។ “Hello គ្រូពេទ្យ” មានវិធីសាស្ត្រណែនាំខ្លះៗប៉ាម៉ាក់អាចយកទៅអនុវត្តបាន បើសិនកូនយើងបង្ហាញអាកប្បកិរិយាក្មេងជាងអាយុ។
១- ពិនិត្យមើលការលូតលាស់កូន
ពេលខ្លះ ក្មេងៗមានអាកប្បកិរិយាមិនត្រូវនឹងអាយុពួកគេ ព្រោះតែបញ្ហាវិវត្តផ្នែកសតិបញ្ញាមិនបានល្អ អ៊ីចឹងក្នុងនាមជាប៉ាម៉ាក់ យើងគួរតែតាមដានមើលសមត្ថភាពការគិត និងការធ្វើរបស់កូន និយាយជាមួយគ្រូប្រចាំថ្នាក់គេ ឬពេទ្យ ដើម្បីដឹងកាន់តែច្បាស់។ បើអ្នកសង្ស័យថាកូនមានបញ្ហារៀន ឬវិវត្តយឺតយ៉ាវណាមួយ សូមទៅពិគ្រោះជាមួយពេទ្យ។
២- ស្វែងយល់ពីដើមហេតុបញ្ហា
ព្យាយាមស្វែងយល់ហេតុអីកូនបង្ហាញកាយវិការបែបនោះ និងពន្យល់គេឲ្យបានល្អ។ ឧទាហរណ៍ បើកូននិយាយថា មិនចង់ធំនោះ ត្រូវប្រាប់គេពីផលប្រយោជន៍ធ្វើជាមនុស្សពេញវ័យ បើនិយាយថា ខ្លាចពេលគេធំទៅ ប៉ាម៉ាក់លែងស្រលាញ់ ប្រាប់កូនវិញ ក្តីស្រលាញ់ប៉ាម៉ាក់ធំធេងណាស់ ហើយមានជារៀងរហូត។
ពេលកូនយើងប្រើវិធីបែបកូនក្មេង ព្រោះចង់បានអ្វីមួយ ត្រូវបង្រៀនវិធីផ្សេងដល់គេវិញ ដូចជា បើស្រែកយំដើម្បីបានការចាប់អារម្មណ៍ យើងគួរពន្យល់កូនប្រើកាយវិការវិញ ដូចជា កាន់ដៃអ្នកថ្នមៗជាដើម។ កូនអាចយល់ថា ធ្វើបែបនោះដើម្បីឲ្យមានមិត្តភ័ក្ដិច្រើន គួរប្រាប់កូនពីវិធីរាប់អានមិត្តភ័ក្ដិបែបផ្សេងទៀត។ គ្រប់ពេលឃើញកូនបម្រុងនឹងធ្វើរឿងមិនចាស់ទុំណាមួយ ត្រូវរំឭកប្រាប់ឲ្យប្រើវិធីដែលយើងបានបង្រៀន ហើយផ្តល់ឱកាសដល់គេឲ្យបានច្រើនផង។
ប្រាប់កូនៗ បើប្រើសម្តីបែបកូនក្មេង ប៉ាម៉ាក់មិនឲ្យអ្វីគេចង់បាននោះទេ តែបើអាកប្បកិរិយាត្រឹមត្រូវនឹងទទួលបានរង្វាន់។ ចាំថា ត្រូវធ្វើតាមវិន័យជាដាច់ខាត សូមកុំធ្វើកូនសុំរហូតទាល់តែគេយល់ព្រមរៀបអាកប្បកិរិយាត្រឹមត្រូវ ព្រមទាំងសរសើរ និងផ្តល់ចំណាប់អារម្មណ៍លើការខិតខំរបស់កូន។ យើងក៏អាចសម្គាល់អត្តចរិតកូន ពេលកូនយើងធ្វើបានល្អក្នុងកម្រិតមួយ កុំភ្លេចឲ្យរង្វាន់លើកទឹកចិត្តគេផង។
អត្ថបទគួរអាន៖
ក្មេងៗកំពុងតែវិវត្តខ្លួនស្វែងយល់ពីពិភពលោកជុំវិញខ្លួន និងអភិវឌ្ឍចំណេះដឹង ដូច្នេះបើពួកគេមិនយល់រឿងណាមួយ ឬត្រូវការការណែនាំ ប៉ាម៉ាក់គួរតែនៅជាមួយគេបង្ហាញការយល់ចិត្ត និងលើកទឹកចិត្ត។
៦- ប្រុងប្រយ័ត្នចំពោះកត្តាខាងក្រៅ
បរិយាកាសអវិជ្ជមានពោរពេញដោយការឈ្លោះប្រកែក ស្ត្រេស ជាពិសេសបញ្ហាក្នុងក្រុមគ្រួសារ នឹងជះឥទ្ធិពលដល់អាកប្បកិរិយារបស់កូន។ ទំនួលខុសត្រូវប៉ាម៉ាក់គ្រប់រូបដើម្បីអប់រំកូន ត្រូវបង្កើតបរិយាកាសប្រសើរមួយសម្រាប់កូនៗ។