backup og meta

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

Flu B ជា​ប្រភេទ​វីរុស​គ្រុន​ផ្តាសាយ​ ដែល​កើត​​តែ​លើ​មនុស្ស​យើង​ប៉ុណ្ណោះ ហើយ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ រួម​មាន​គ្រុន​ក្តៅ ក្អក និង​ឈឺ​ក្បាល។ Flu B ក៏​ជា​ជំងឺ​ឆ្លង​​តាម​រដូវ​កាល​ ដូច​ទៅ​នឹង ​Flu A ដែរ​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ ជា​ទូទៅ Flu B​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ហើយ​អាច​បណ្តាល​ឲ្យ​​កុមារ​កើត​មាន​រោគសញ្ញា​ទាក់ទង​នឹង​រាងកាយ​​ទាំង​មូល​។

រោគសញ្ញា​ផ្លូវ​ដង្ហើម​មាន​អ្វី​ខ្លះ?

នៅ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​លើ​ផ្លូវ​ដង្ហើម​ កុមារ​តូច​ៗ​​នឹង​មាន​រោគសញ្ញា​ដូចជា៖

រោគសញ្ញា​ទាំង​នេះ ស្រដៀង​ទៅ​នឹង​ការ​បង្ករោគ​លើ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង ហើយ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ ដូចជា​​ជំងឺ​រលាក​ទងសួត ឬ​រលាក​សួត ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​សម្រាប់​​ក្មេង​ដែល​មាន​ជំងឺ​ហឺត​ស្រាប់​។

ចំណែក​រោគសញ្ញា​ដែល​កើត​លើ​រាងកាយ​មាន​ដូចជា៖

  • គ្រុន​ក្តៅ
  • ឈឺ​សាច់ដុំ
  • ឈឺក្បាល និង​អស់​កម្លាំង។

ផ្តាសាយ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ប្រសិនបើ​កូន​កើត​ជំងឺ​ Flu B តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែបណា?

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
  • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់
  • ញ៉ាំ​ថ្នាំ​បំបាត់​ក្តៅ​ខ្លួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​
  • ឬ​ប្រើប្រាស់​សេរ៉ូ​ក្អក ឬ​ស្ព្រៃយ៍​បាញ់​បំបាត់​ឈឺ​ក​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ។

[embed-health-tool-vaccination-tool]

ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​?

ក្នុង​ករណី​ដែល​កូន​​មាន​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​កុំ​បង្អង់​យូរ​ គួរ​នាំកូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ

  • ក្តៅ​ខ្លួន​ខ្លាំង
  • ដកដង្ហើម​ខ្លី​ៗ
  • ពិបាក​ដង្ហើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Are the Symptoms of Influenza (Flu) B?

https://www.health.com/condition/flu/what-is-influenza-b

Types of Influenza Viruses

https://www.cdc.gov/flu/about/viruses-types.html

Flu (influenza)

https://www.healthdirect.gov.au/flu

 

កំណែ​ប្រែបច្ចុប្បន្ន

23/12/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?

ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ just now

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម