រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់

ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា កូន​តូច​រាក​រូស​ជា​រឿង​ធម្មតា មិន​ចាំបាច់​យក​ទៅ​ពេទ្យ​នោះ​ទេ យូរ​ទៅ​គង់​នឹង​បាត់​ទៅ​វិញ​ទៅ​ឯក​ឯង។ គិត​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា កូន​ក្មេង​រាក​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក បើ​រាក​យូរ នោះ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទៀត។ ១- មូលហេតុ​នាំ​ឲ្យ​ក្មេង​រាក ក្មេង​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូចជា ខ្វះ​អនាម័យ ញ៉ាំ​ទឹក​មិន​ស្អាត ឆ្លង​បាក់តេរី ឆ្លង​វីរុស ប៉ារ៉ាស៊ីត​តូចៗ ទាស់ចំណី ភេសជ្ជៈ ឬ​ជាតិ​ឡាក់តូស​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ម្សៅ​ជា​ដើម។ ២- រោគសញ្ញាក្មេងរាកធ្ងន់ធ្ងរ – ក្តៅខ្លួន – លែងសូវលេងច្រើន – គ្មានទឹកភ្នែកពេលយំ – ឈឺពោះ – ក្អួត – លាមកលាយឈាម ឬសំបោរ – មិនបត់ជើងតូច រយៈពេល ៦ ម៉ោង។ ៣- ផល​ប៉ះពាល់​ពេល​ក្មេង​រាក​យូរ​ថ្ងៃ – បាត់បង់​ជាតិ​ទឹក – បាត់បង់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន – បាត់បង់​សារធាតុ​ចិញ្ចឹម – ស្គម ស្លេកស្លាំង – ខ្សោយ​កម្លាំង – ភ្នែក​ស្ងួត – ប៉ះពាល់​ការ​លូត​លាស់។ អត្ថបទពាក់ព័ន្ធ៖ ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ៤- បើ​កូន​រាក​ធ្វើ​ដូច​ម្តេច? កូន​តូច​រាក បាត់បង់​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បំបៅ​ដោះ ឬ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ពិសេស​ត្រូវ​តម​ចំណី​អាហារ ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាក និង​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ច្រើន ដូចជា ភេសជ្ជៈ​ត្រជាក់​ផ្អែមៗ អាហារ​ហឹរ អាហារ​ខ្លាញ់​ជា​ដើម។ […]


រោគសញ្ញាទូទៅ

បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ?

បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ? កូន​តូច​ទើប​ចេះ​ដើរ ហើយ​ឧស្សាហ៍​ដួល​ប៉ះ​ក្បាល និង​អុក​គូទ​ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​បារម្ភ​ខ្លាំង​ ព្រោះ ខ្លាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ៗ។ សម្រាប់​ការ​ដួល​នេះ​ទៀតសោត​អាណាព្យាបាល​មួយ​ចំនួន​គិត​ថា ក្បាល​ជា​ផ្នែក​សំខាន់​បំផុត ដោយ​មិន​សូវ​ជា​ខ្វល់​ពេល​ដួល​អុក​គូទ​ឡើយ។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដួល​អុក​គូទ បើ​ធ្ងន់​បំផុត​គឺ​រហូត​កូន​ក្មេង​នោម​មក​ចេញ​ឈាម គឺ​ខ្ទាំ​តម្រង​នោម ឬ​នោម​មិន​ចេញ​ជា​ដើម តែ​នេះ​ជា​រឿង​កម្រ។ ករណី​ដែល​ឧស្សាហ៍​ឃើញ​មាន​គឺ​ត្រឹម​បាក់​កញ្ចូញ​គូទ ឬ​បើ​តាម​ចាស់​ៗ​និយាយ​គេ​ហៅ​ថា «ទល់​ផ្អក​នេះ​ឯង» មាន​រោគសញ្ញា​មិន​ដើរ​ខ្យល់ ឬ​បត់ជើង​ធំ​មិន​ចេញ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់? ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ក៏​បន្ត​ទៀត​ថា ប្រសិនបើ​កូន​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ចំណែក​សំណួរ​ថា តើ​អាច​ប៉ះពាល់​ដល់​​តម្រង​នោម​អត់! ចម្លើយ​គឺ «អត់​ទេ» អវយវៈ​នោះ​ស្ថិត​នៅ​ផ្នែក​ខ្នង​នៃ​ខ្លួន​មនុស្ស។ គ្រូពេទ្យ​ឯកទេស​កុមារ​ខាងលើ​បាន​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​អ្នក​មាន​កូន​តូច​ៗ​ថា ត្រូវ​ចេះ​ប្រយ័ត្ន និង​ការពារ​កូន​កុំឲ្យ​ដួល​ញឹកញាប់​ពេក ព្រោះ​បើ​ត្រូវ​ក្បាល​ច្រើន​ខ្លាំង​ពេក ​ធំ​ឡើង អាច​ប៉ះពាល់​ខួរក្បាល ដួល​អុក​គូទ​​​ក៏​មិនល្អដែរ ហើយ​បើ​កូន​ខ្លះដួល​ច្រើន​គ្រេច ឬបាក់​ដៃ​ជើង​ រលាត់​ ឬ​ជាំស្បែក និង​មាន​សម្លាក​ជាដើម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


រោគសញ្ញាទូទៅ

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ហេតុ​អ្វី​កូន​ក្មេង​ងាយ​កើត​ផ្តាសាយ ហៀរ​សម្បោរ? មាន​វិធី​អ្វីខ្លះ​ដើម្បី​បង្ការ​ពួក​គេ​ពី​ជំងឺ​នេះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា កូន​ក្មេង​កើត​មក​មាន​ប្រព័ន្ធភាព​ស៊ាំ​ខ្សោយ ប្រព័ន្ធ​ការពារ​មិន​ទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ផ្តាសាយ រលាក​បំពង់ក រលាកទងសួត និង​​​សួត​ជាដើម។ ​ ម្យ៉ាង​វិញ​ទៀត កូន​ក្មេង​រពឹស ចូល​ចិត្ត​វារ ពេល​ខ្លះ​ដៃ​ចាប់​កាន់​របស់​មិន​ស្អាត រួច​យក​លូកមាត់ ឬ​​ចាប់​កាន់​នំ​ចំណី​ញ៉ាំ​ក៏​ងាយ​​ឆ្លង​ជំងឺ​ដែរ។ ចំពោះ​រោគ​​សញ្ញា​​នៃ​​ជំងឺ​ដែល​ឆ្លង​តាម​រយៈផ្លូវ​ដង្ហើម​ ពិសេស​ជំងឺ​ផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និង​រាករូស​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ជំងឺផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុសច្រើនប្រភេទ មិនមែន​បាក់តេរីនោះ​ទេ ឯក្មេងកើតជំងឺផ្តាសាយមិនងាយជាដែរ ប្រើពេល ពី ៧-១០ ថ្ងៃ ទម្រាំ​ជា ដូច្នេះ​ហើយ​ដើម្បី​បង្ការ​កូន​តូច​ពី​ជំងឺ​ផ្តាសាយ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​នូវ​តិចនិក​ងាយៗ​មួយ​ចំនួន​ខាងក្រោម។ – មុន​ចាប់ព ឬ​បី​កូន ត្រូវ​លាង​ដៃ​សម្អាត​ជា​មុន – […]


រោគសញ្ញាទូទៅ

មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ ហើយ​រោគ​សញ្ញា​សំខាន់​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត​នោះ គឺ​ការកើនឡើងកម្តៅលើសពី ៣៨ អង្សារសេ។ ចំពោះ​ក្មេង​តូចៗ ទោះ​ជា​ក្តៅ​ខ្លួន​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ កាល​ណា​ក្តៅ​ខ្លួន​ខ្លាំង​អាច​ឈាន​ទៅ​ប្រកាច់​ភ្លាមៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ដូច្នេះ​ហើយ​ម៉ាក់ប៉ា ចាំបាច់​ត្រូវ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​មិន​កូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ។ លោក​វេជ្ជបណ្ឌិត ឯកទេស ជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ផ្តល់​ជា​ដំបូន្មាន​ថា បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង ជា​ដំបូង​យើង​មិន​ឲ្យ​កូន​ពាក់​ខោ​អាវ​ជិត និង​ក្រាស់​នោះ​ទេ គឺ​ត្រូវ​ប្រញាប់​ដោះ​ខោអាវ​កូន​ចេញ​ពី​ខ្លួន ហាម​ដាច់ខាត​ឲ្យ​កូន​ដេក​សណ្តប់​ភួយ ឬ​កន្សែង​ក្រាស់ៗ​ជិត​ខ្លួន​ ព្រោះ​ការ​ធ្វើ​ឲ្យ​បែប​នេះ កម្តៅ​រឹត​តែ​ងំ​ខ្លាំង ងាយ​នឹង​កើន​កម្តៅ។ “ ក្មេង​ក្តៅ​ខ្លួន ចាញ់​រងារ​ណាស់ ចង់​ឲ្យ​តែ​ដណ្តប់​ភូយ កន្សែង​ជិតៗ​ខ្លួន​ទេ តែ​យើង​មិន​ត្រូវ​ធ្វើ​បែប​នោះ​ឡើយ ព្រោះ​ធ្វើ​ឲ្យ​ក្មេង​រឹតតែ​ក្តៅ​ខ្លួន​ខ្លាំង ទៅ​ពេទ្យ​មិន​ទាន់​ប្រកាច់​ក៏​មាន“។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? បន្ទាប់​មក​ទៀត គឺត្រូវ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ជ្រលក់​កន្សែង​ជាមួយ​ទឹក រួច​រុំ​នៅ​តំបន់​ដែល​មាន​សរសៃឈាម​ធំៗ ដូច​ជា​ក្លៀក និង​បរិវេណក។ ចំណុច​សំខាន់​មួយ​ទៀត ម៉ាក់ប៉ា​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ ក្រៅពី​ថ្នាំ​បញ្ចុះ​កម្តៅទេ និង​ត្រូវ​ឲ្យ​កូ​នញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ក្មេង​ក្តៅ​ខ្លួន​បាត់​បង់​ជាតិ​ទឹក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?

៣៧ អង្សារសេ ជា​កម្រិត​កម្តៅ​ធម្មតា​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង មិន​ថា ចាស់ ឬ​ក្មេង​នោះ​ទេ តែ​កាលណា​កម្តៅ​ក្នុង​ខ្លួន​លើស​ពី ៣៧ អង្សារសេ ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ ក្មេង​តូចៗ​តែង​មាន​អាការៈ​គ្រុន​ក្តៅ​ជា​ញឹកញាប់ តើ​មក​ពី​​មូលហេតុ​អ្វីខ្លះ​ទៅ? តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត កូន​ក្មេង​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ កាលណា​ខ្លួន​គេ​មាន​ប្រតិកម្ម​អ្វី​មួយ ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្តៅ​ភ្លាមៗ ដែល​ការ​ឡើង​កម្តៅ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា កូន​ក្មេង​ច្បាស់​ជា​មាន​ការ​បង្ក​រោគដោយពពួកបាក់តេរី វីរុស ឬការ​រលាក​អ្វី​មួយ។ បញ្ហា​ទាំងនេះ ធ្វើ​​ឲ្យ​​កូន​តូច​​ក្តៅ​ខ្លួន បូក​រួម​​ជាមួយ​​រោគ​​សញ្ញា​​មួយ​​ចំនួន​​ទៀត ហើយ​ម៉ាក់ប៉ា​មិន​ត្រូវបណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ករណី​ខ្លះ ក្មេង​​គ្រុន​ក្តៅ​មិនមែន​ជា​អាការៈ​ធ្ងន់ធ្ងរ​នោះ​ទេ វា​កើត​ឡើង​ដោយសារ​តែ​ផល​រំខាន​​ពី​ការ​​ចាក់​វ៉ាក់សាំង ឬ​អាអូន​ដុះ​ធ្មេញ​ជា​ដើម។ បើ​គ្រុនក្តៅ​ដោយ​បញ្ហា​ទាំង​នេះ ម៉ាក់​ប៉ា​គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​អាការៈ​នឹង​ត្រលប់​មក​ធម្មតា​វិញ។ ដើម្បី​ងាយ​ស្រួល​ស្ទង់​កម្តៅ​កូន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ផ្តល់​ជា​ដំបូន្មាន​ឲ្យ​ប៉ាម៉ាក់​ទិញ​ឧបករណ៍​វាស់​ស្ទង់​កម្តៅ​កូន (ទែម៉ូមែ៉ត្រ) ជា​ជាង​ការ​ស្ទាប​កម្តៅ​ឲ្យ​ដៃ ព្រោះ​ពិបាក​ប៉ាន់​ប្រមាណ​កម្តៅ​ពិត​ប្រាកដ ដែល​ករណី​ខ្លះ​កូន​ក្តៅ​ខ្លួន​ខ្លាំង​ម៉ាក់ប៉ា​មិន​ដឹង អាច​កូន​ឈាន​ដល់​ប្រកាច់ និង​សន្លប់​បាត់​ស្មារតី។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

វិធី​សង្គ្រោះ​បឋម ពេល​ក្មេង​ត្រូវឆ្កែ​ឆ្មា​​ខាំ

ឆ្កែឆ្មាឥឡូវពិបាក​ទុក​ចិត្ត​ណាស់ ប្រលែងលេង​មិន​ស្រួល ខ្វាចខាំយើង​ភ្លាម ពិសេស​ក្មេងៗ​គួរ​ឲ្យ​បារម្ភ​ជាង​គេ ណា​មួយ​ជំងឺ​ឆ្កែឆ្កួត​ ឆ្មា​ឆ្កួតកំពុង​រាលដាល​ខ្លាំង​ផង នៅ​អាមេរិក ករណី​សត្វ​ចិញ្ចឹម​ខាំក្មេង និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ គឺ​មាន​ដល់​ទៅ ៨០០.០០០ ករណី​​ឯណោះ ហេតុនេះ​ត្រូវប្រយ័ត្ន​ផង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធី​សង្គ្រោះ​​បឋម​ ករណី​ក្មេង ឬ​មនុស្ស​ចាស់​ត្រូវ​ឆ្កែ​ឆ្មា​ខាំ ព្រោះ​បើ​ទុក​យូរ​ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ១- រឿង​​យើង​​ត្រូវ​ដឹង​ពី​សត្វ​ចិញ្ចឹម​ខាំ ក្មេង​តូច​ ពិសេស​ក្មេង​​អាយុ​តិច​ជាង​ ៥ ឆ្នាំ ជាទូទៅ​ នៅ​មិន​ទាន់​ដឹង​ពី​របៀប​នៅ​ជិតសត្វ​ចិញ្ចឹម​ទាំង​នោះទេ។ ​បើ​ក្មេង​តូច​ទៅ​ជិត​សត្វ​ចិញ្ចឹម ហើយ​ធ្វើឲ្យ​​វា​ផ្អើល នោះ​វា​អាច​នឹង​ខាំក្មេង​មិន​ខាន។ សត្វ​ចិញ្ចឹម អាច​ខាំ​ដោយ​សារ​មូល​ហេតុ​ទូទៅ​មួយ​ចំនួន ដូច​ជា ពេល​​វា​ឈឺ ឬ​ពេល​វា​មាន​របួស។ ឧទាហរណ៍ ​បើ​សត្វ​ឆ្កែ ឃើញ​ក្មេង​ ដូច​ជា​សត្វ​គួរ​ឲ្យប្រមាញ់ ពេល​ក្មេង​នោះ​រត់ វា​នឹង​ភ្ញោច​ឲ្យ​សត្វ​ឆ្កែ​​ខាំ។ សត្វ​ខាំ​ ឬ​ខ្វាច អាច​នឹង​មាន​របួស​តូច ប៉ុន្តែ​ពេល​ខ្លះ ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​នៅ​ពេល​ខាង​មុខ។ ២- សញ្ញា ​និង​រោគ​សញ្ញា​​សត្វ​ចិញ្ចឹម​ខាំ សត្វ​ចិញ្ចឹម​ខាំ​ អាច​នាំ​ឲ្យ​​មាន​ការ​បង្ក​រោគ ហើយ​រោគ​សញ្ញា​ទូទៅ​នៃ​ការ​បង្ក​រោគ​ដោយ​សារ​សត្វ​ខាំ​ រួម​មាន ឡើង​ក្រហម ឈឺ ហើម និង​រលាក នៅ​កន្លែង​សត្វ​ខាំ។ […]


រោគសញ្ញាទូទៅ

ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​

នៅ​តាម​ខេត្ត ពិសេស​ជនបទ​ឆ្ងាយៗ ការ​បន្តោង​សេរ៉ូម​ពេល​ក្មេង​ឈឺ​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា ឈឺ​ជំងឺ​អ្វី ឈឺ​ល្មម ឬ​ឈឺ​ខ្លាំង​នោះ​ទេ ដឹង​តែ​បន្តោង​សេរ៉ូម​ហើយ។ តើ​ក្មេង​ឈឺ​ល្មមៗ​គួរ​បន្តោង​សេរ៉ូម ឬ​អត់? សេរ៉ូម​ជាល្បាយ​សូលុយស្យុងផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​បាន ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ ពិសេស​ក្មេងៗ​ដែល​មាន​ជំងឺ​ល្មមៗ នេះ​បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល។ ការ​ដែល​សេរ៉ូម​ពេញ​និយម​នៅ​តាម​ខេត្ត ឬ​ជនបទ​ឆ្ងាយៗ​នោះ អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោងសេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។ សេរ៉ូម​​​ចាក់​​មាន​​ច្រើន​​ប្រភេទ​ ប៉ុន្តែ​​ប្រភេទ​​ដែល​​ប្រើ​​ញឹក​ញាប់​​ជាង​​គេ​​មាន​​ដូច​ជា សេរ៉ូម​ប្រៃ (NaCl ០.៩%) សេរ៉ូម​​ផ្អែម (Dextrose ៥%) និង​​សេរ៉ូម​​ឡាក់តាត (Lactate ringer)។ ការ​ប្រើ​​​សេរ៉ូម​​ទាំង​​នេះ គឺ​​តម្រូវ​​តាម​​រោគ​វិនិច្ឆ័យ ស្ថានភាព​​ជំងឺ និង​​ការ​​ព្យាបាល​​របស់​​គ្រូពេទ្យ។ ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ឱសថការី​ដដែលបន្ត ក្នុង​ករណី​ដែល​ក្មេង​​មាន​ជំងឺ​មួយ​ចំនួន​ធ្ងន់ធ្ងរ ញ៉ាំ​អីមិនបាន ខ្វះជាតិទឹកធ្ងន់ធ្ងរ បាត់បង់ឈាម ឬការវះកាត់ នោះ​ទើប​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​សេរ៉ូម ដើម្បី​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​កុំ​ខ្សោះ ក្មេង​មាន​កម្លាំង​កំហែង​ឡើង​វិញ​ខ្លះ។ អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? លោកថា ការ​​ដែល​​ចាក់​បញ្ចូល​សេរ៉ូម​ក្នុង​ស្ថានភាព​ក្មេង​ឈឺ​ធម្មតា​មិន​ត្រឹម​គ្មាន​ប្រយោជន៍​ ខាតបង់​ពេលវេលា និង​ថវិកា​នោះទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ថែម​ទៀត […]


រោគសញ្ញាទូទៅ

ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ

​បច្ចុប្បន្ន​ការ​អប់រំ និង​​ថែទាំ​កូន​ខុស​ប្លែក​គ្នា​ពី​សម័យ​មុន ដោយ​ហេតុថា ម៉ាក់ប៉ា​រវល់​ការងារ​រៀង​ខ្លួន ឯ​ការ​មើល​ថែទាំ​កូន​ក៏​មាន​តិចតួច។ ការ​​ចិញ្ចឹម​កូន​​តាម​​បែប​​សម័យ​​ទំនើប ទន្ទឹម​នឹង​ផល​ល្អក៏​មាន​ចំណុច​ខ្វះខាត​ខ្លះ​ដែរ នេះ​តាម​ការ​សង្កេត​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ។ លោក​ថា អាចមករវល់​នឹង​ការងារពេកទើប​ម៉ាក់ប៉ា​សម័យ​ថ្មី​មួយ​ចំនួន​ធ្វេស​ប្រហែស​ក្នុង​ចិញ្ចឹម​កូន ធ្វើ​ឲ្យ​កូន​ងាយ​នឹង​ឈឺ។ ១- អត់​បំបៅ​ដោះកូន ម៉ាក់ៗ​សម័យ​នេះ​មិន​នៅ​តែ​ផ្ទះ​មើល​តែ​កូន​ដូច​សម័យ​មុន​ទេ គឺ​ត្រូវ​ចេញ​ទៅ​ប្រកប​ការងារ​នៅ​ក្រៅ​ផ្ទះដូច​ប្រុសៗ​ដែរ ដូច្នេះ​ហើយ​ទើប​ម៉ាក់ៗ​គ្មាន​ពេល​បំបៅ​ដោះ​កូន ដោយ​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ​ជំនួស​វិញ។ ការ​ដែល​ម៉ាក់ៗ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​តាំង​ពី​តូច​មិន​ល្អ​នោះ​ទេ កូន​យើង​ម៉ឹម​ទៅ​ងាយ​នឹង​ឈឺ ព្រោះ​ទឹក​ដោះ​គោ​អត់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ការពារ​ជំងឺ​ដូច​ទឹក​ដោះ​ម្តាយ​នោះ​ទេ ឯ​ក្មេង​មួយ​ចំនួន​ងាយ​នឹង​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ។ មួយ​វិញ​ទៀត​ទាក់​ទង​នឹង​ការ​អនាម័យ​ផ្សេងៗ​ពេល​ឆុង ឬ​ប្រើ​ដប​ទឹក​ដោះ​គោ ក៏​អាច​ឲ្យ​ឈឺ​ដែរប្រសិនបើយើង​សម្អាត​​មិន​បាន​ល្អ ត្រឹមត្រូវ ដូចជា​ដុះ​លាង ឬ​ស្រុស​ជាមួយ​ទឹក​ក្តៅ។ ទោះ​ជា​រវល់​នឹង​ការងារ​យ៉ាង​ណា ម៉ាក់ៗ​ហោច​ណាស់​ឆ្លៀត​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ បើ​សិន​ជា​ពិបាក​ឆ្លៀត យើង​អាច​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​ញ៉ាំ។ អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ ២- ឲ្យ​កូន​នៅ​ជាមួយ​អ្នក​ថែទាំ ដោយ​ហេតុ​ថា គ្មាន​ពេល គ្មាន​សាច់​ញាតិ ម៉ាក់​ប៉ា​ខ្លះ​បាន​រក​មនុស្ស​មក​នៅ​ជាមួយ ឲ្យ​មើល​ថែទាំ​កូន ពេល​ទៅ​ធ្វើការ​បាត់ៗ។ បើ​មាន​អ្នក​ថែទាំ​ចំណាប់​ចំនួន​ដូចយើង​មិន​ចោទ​បញ្ហា​នោះ​ទេ តែ​ប៉ះ​អ្នក​ថែទាំ​ក្មេង​ដែល​ធ្វើការ​ខ្ជីខ្ជា​នោះ ប្រាកដ​ជា​ថែទាំ​កូន​មិន​បាន​ដិត​ដល់​ដូច​យើង​នោះ​ទេ ពេល​ខ្លះ​ខ្វះ​អនាម័យ​ទៀត កូន​តូច​ច្បាស់​ជា​ងាយ​ឈឺ​មិន​ខាន។ ៣- ប្រើ​ថ្នាំ​តាម​គ្នា​ដោយ​គ្មាន​វេជ្ជបញ្ជា ម៉ាក់ប៉ា​មួយ​ចំនួន​ពេល​កូន​ឈឺ​ច្រើន​តែ​សួរ​តាម​គ្នា តើ​កូន​ឈឺ​នេះ ប្រើ​ថ្នាំ​អី​ត្រូវ? រួច​ហើយ​ក៏​ទៅ​ទិញ​ថ្នាំ​នោះ​ឲ្យ​កូន​លេប។ ទម្លាប់​អាក្រក់​បែប​នេះ​ហើយ​ទើប​កូន​យើង​ឈឺ​ញឹក ឬ​ក៏​ពេល​ឈឺ​ម្តង​យូរ​ថ្ងៃ​ទម្រាំ​នឹង​ជា ព្រោះថា កូន​យើង​កូន​គេ […]


រោគសញ្ញាទូទៅ

តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ

មនុស្ស​ពេញ​វ័យ​​ងាយ​កើត​ជំងឺ​រលាកក្រពះ-ពោះវៀន​​ ​ដោយ​សារ​ការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ការ​ញ៉ាំ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ចំណីអាហារ ឆ្លង​មេរោគ និង​​ដោយ​សារ​ពពួក​វីរុស​អ្វី​មួយ ក្រោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគ​សញ្ញា​វិញ​មាន​ដូចជា​ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ជិត​ចុង​ដង្ហើម ញ៉ាំ​ឆាប់​ឆ្អែត ​តឹង​ឆ្អល់​ក្នុង​ពោះ​ពិបាក​ទ្រាំ។ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​កុមារ​តូច​ៗ​មួយ​ចំនួន​ក៏​មាន​ជំងឺ​បែប​នេះ​ដែរ។ លោក​បន្ត​ថា កាលពី​សម័យ​មុន​យើង​គិត​ថា ក្មេង​ៗ​គ្មាន​ជំងឺ​ដំបៅ​ក្រពះ ឬ​ពោះវៀន ដុះ​សាច់​ក្រពះ​ពោះវៀនអ្វី​ទេ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​ម៉ាស៊ីន​អង់ត្រូស្កូប ដែល​អាច​ឆ្លុះ​មើល​ឃើញ​បានយ៉ាង​ច្បាស់។ ចំពោះ​មតិ​ដែល​លើក​ឡើង​ថា កាលពី​មុន​ម្ដេច​ក៏​គ្មាន​ជំងឺ​បែប​នេះ? វេជ្ជបណ្ឌិត​រូប​នេះ​បាន​សន្និដ្ឋាន​ថា អាច​ថាពេល​នោះ​មិន​ទាន់​មាន​ប្រភេទ​គ្រឿង​ម៉ាស៊ីន​បែប​វេជ្ជសាស្រ្ត​ទាំង​នេះ​ប្រើប្រាស់​រក​រោគវិនិច្ឆ័យ​ក៏​ថា​បាន។   នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​ខាង​លើ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​តូច​កើត​ជំងឺ​នេះ លោក​ក៏​មិន​ទាន់​ហ៊ាន​បកស្រាយ​ច្រើន​ឡើយ ព្រោះ​ម៉ាស៊ីន​ទំនើប​សម្រាប់​ឆ្លុះ​នោះខាង​មន្ទីរពេទ្យ​ទើប​ទទួល​បាន គ្រាន់តែ​ថា​អាច​លើក​យក​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ៖ ការ​ដុះ​សាច់​ក្រពះ​​មកពី​កំណើត អាហារ​ដែល​ក្មេង​ៗ​ញ៉ាំ​គ្មាន​អនាម័យ ​មាន​មេរោគ​ដូច​មនុស្ស​ចាស់​ ញ៉ាំ​របស់មាន​​ជាតិ​អាកុល ឬហ្គាស ញុំាហឹរ ឬជូរ។ ប៉ុន្តែ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា វា​កើត​ឡើង​ដោយសារ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ​ឡើយ រង់ចាំ​ការ​តាមដាន​មួយ​រយៈ​ពេល​ទៀត​សិន។ មួយ​វិញ​ទៀត ដើម្បី​ចៀសវាង​ពី​ជំងឺ​អស់​ទាំង​នេះ លោក​បាន​ណែនាំ​ឲ្យ​យើង​ម្នាក់​ៗ​ត្រូវ​ថែទាំ​កូន​ឲ្យ​មាន​អនាម័យ​ជា​និច្ច ផឹក​ទឹក​ស្អាត ព្រោះ​កូនក្មេង​បាក់តេរី​ងាយ​ជ្រៀត​ចូល និង​​មិន​​គួរ​ឲ្យ​កូន​តូច​ផឹក​​ភេសជ្ជៈ​កំប៉ុង​​មាន​ជាតិ​គីមី។ អត្ថបទ​ពាក់ព័ន្ធ៖គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


រោគសញ្ញាទូទៅ

គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត

កាល​ណា​កូន​ក្មេង​កើត​ស្អូច ឬ​អុត​ស្វាយ ចាស់ៗ​តែង​តែ​ទម្លាប់​តៗ​គ្នា​ឲ្យ​ងូតទឹក​ត្រាំ​ដើម​រុក្ខជាតិ និង​​មាន​ដាក់​ខ្ចៅ​ខ្យង​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ឲ្យ​ជំងឺឆាប់​ជា ស្នាម​កន្ទួល​ក្រហមៗ​ឆាប់​បាត់​ទៅ​វិញ។ ទាំង​នេះ​គ្រាន់​តែ​ជា​ជំនឿ​បុរាណ ធ្វើ​តៗ​គ្នា​ប៉ុណ្ណោះៗ ជំងឺ​ស្អូច ឬ​អុត​ស្វាយ មិន​អាច​ជា​ទៅ​វិញ​ដោយ​ការ​ងូត​ទឹក​ត្រាំ​ពី​រុក្ខជាតិ​ខ្យង​ខ្ចៅ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជំងឺ​មិន​ត្រឹម​តែ​មិន​ជា​នោះ​ទេ វា​ថែម​ទាំង​បង្ក​ការ​ឆ្លង​រោគ​ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​ស្បែក ឬ​មុខ​បួស​ទៀត។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់។ ជំងឺ​ស្អូច ឬ​អុត​ស្វាយ ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូន​តាំង​ពី​នៅ​តូច។ ចំពោះ​វិធី​ព្យាបាល​ដោយ​ត្រឹម​ត្រូវ គ្រូពេទ្យ​​នឹង​​ព្យាបាល​​ទៅ​​តាម​​រោគ​​សញ្ញា​​នៃ​​ជំងឺ​​នីមួយៗ បើ​កូន​ក្មេង​កើត​ជំងឺ​នេះ​ក្តៅ​ខ្លួន ពេទ្យ​នឹងឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ បើក្អួត ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​នោះ​នឹង​​មាន​​ការ​បញ្ចូល​ជាតិ​ទឹក​តាម​សរសៃ (​ចាក់​សេរ៉ូម)ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ទៅ​តាម​កម្រិត និង​ស្ថានភាព​ទូទៅ​របស់ក្មេង។ រយៈពេល​​នេះ​​ម៉ាក់ប៉ាត្រូវ​ឲ្យ​កូន​សម្រាក​ឲ្យ​បាន​ច្រើន​ មិនត្រូវ​ឲ្យ​ធ្វើ​សកម្មភាព​ច្រើនឡើយ។ ក្នុង​ករណី​កូន​តូច​នៅ​ម៉ឹមដោះ ម៉ាក់​ត្រូវ​ឲ្យ​បៅ​ឲ្យ​ច្រើន នោះ​ជំងឺ​ទាំង​នេះ​នឹង​ជា​វិញ​ក្នុង​រយៈពេល ៥-៧ ថ្ងៃ មិន​មែន​ជា​ដោយ​សារ​ការ​ងូត ឬ​ត្រាំ​ទឹក​ដែល​មាន​ដាក់​ស្លឹក​រុក្ខជាតិ និង​ខ្យង​ខ្ចៅ​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស