រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

ម៉ាក់​ប៉ា​គួរ​ស្វែង​យល់ពី​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស​ទារក​

ម៉ាក់​ប៉ា​​ប្រសិន​បើ​សង្កេត​ឃើញ​ប្រដាប់​ភេទ​កូន​ប្រុស​មាន​សភាព​មិន​ស្មើ ឬ​ឡើង​ប៉ោង​ធំ បណ្ដាល​ឲ្យ​ឈឺចាប់​យំ​ស្រែក​មិន​ឈប់ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ហើយ​ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស ត្រូវ​ស្វែង​រក​វិធី​ព្យាបាល​ភ្លាម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថាក្មេង​ប្រុស​ៗ​ទាំងអស់​អាច​កើត​មាន​ជំងឺ​នេះ ប៉ុន្តែ​កើត​មាន​ភាគ​ច្រើន​ចំពោះ​ទារក​ទើប​កើតភាគ​ច្រើន​ជាង។ ជា​ធម្មតា​ជំងឺ​ពោះ​វៀន​ធ្លាក់​ចូល​ពងស្វាស​នេះ ពិបាក​សម្គាល់​ណាស់​ពេល​ដំបូង​ៗ ទាល់តែ​កូន​ចេះ​ដើរ​ទើប​អាច​មើល​ដឹង។ ចំពោះ​មូលហេតុ​វិញ ព្រោះ​ដោយសាច់ដុំ​ត្រង់​ពោះ​ខ្សោយ​ធ្វើឲ្យ​ធ្លាក់​ពោះវៀន​ចូល​ទៅ​ក្នុង​ថង់​ពងស្វាស ឯ​​ជញ្ជាំង​ពោះ​មាន​ចន្លោះប្រហោង ទើប​ធ្វើ​ឲ្យ​មាន​ថ្នក់​ក្នុង​ពងស្វាស និង​បណ្ដាល​ទៅ​ជា​ឈឺចាប់​ខ្លាំង ជា​ពិសេស​នៅ​ពេល​ក្អក ឱន ឬ​លើក​របស់របរ​ធ្ងន់​ៗ។ យើង​អាច​ដឹង​ដោយសារ​មាន​សម្ពាធ​ក្នុង​ពោះ​កើត​ឡើង និង​មាន​​ប៉ោង​ឡើង​នៅ​តំបន់​ក្រលៀន​កូន។ ចំពោះ​មូលហេតុ​ខ្លះ​ទៀត ក៏​អាច​បណ្ដាល​ឲ្យ​ពោះវៀន​ធ្លាក់​​ចូល​ក្នុង​ថង់​ពងស្វាស​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​មិន​ច្បាស់លាស់៖ - សម្ពាធ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង​ទៅ​ៗ - ជញ្ជាំង​ពោះ​ខាង​មុខ​​ខ្សោយ - ប្រឹងជុះ ឬ​នោម​ពេក - ធ្វើ​សកម្មភាព​អ្វី​មួយ​ខ្លាំង​ពេក - ក្អក ឬ​កណ្ដាស់​រ៉ាំរ៉ៃ។ ក្មេងកើត​ជំងឺ​​នេះ​មួយចំនួន​មិន​គ្រោះថ្នាក់​នោះ​ទេ អាច​​​បាត់​​ទៅ​​វិញ​​ដោយ​​ខ្លួន​ឯង​នៅអាយុ ១ឆ្នាំ​ ប៉ុន្តែ​ខ្លះទៀត​​វិវត្ត​ធំ​ៗ​ទៅ​ៗអាចគ្រោះថ្នាក់ដល់​​ជីវិតប្រសិនបើជាមានធ្លាក់ពោះវៀនធ្លាក់ចូលហើយរមួលធ្វើឲ្យកាត់ផ្តាច់សរសៃឈាមចិញ្ចឹម។ ​គ្រូពេទ្យ​រក​ឃើញ​រឿង​នេះ​ធ្ងន់ធ្ងរ នឹង​ណែនាំ​ឲ្យ​វះកាត់។ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ សូម​ប្រញាប់​យក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ៖ - មិន​ស្រួល​ក្នុង​ខ្លួន - ក្អួត​ចង្អោរ - ឈឺចាប់​ខ្លាំង - ហើម​ពោះ ឬ​តឹង​ពោះ - ពងស្វាសឡើង​ប៉ោង​ក្រហម ស្លេក ខៀវ​ខ្លាំង - ក្ដៅ​ខ្លួន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា […]


រោគសញ្ញាទូទៅ

កូន​តូច​ពុល​ចំណី​អាហារ​ ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន

អាហារ​មិន​ស្អាត​មានផ្ទុកមេរោគ បារ៉ាសុីត ឬបាក់តេរី អាហារជូរផ្អូម អាហារគីមី អាហារ​ចម្អិន​មិន​ល្អ ពេល​យើង​ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​ពុល ទៅ​ជា​ចុកពោះ ក្តៅខ្លួន ក្អួត ឬ​រាករូស ពិសេស​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ កូនក្មេង​ពុល ឬ​ទាស់​ចំណីអាហារ អាច​នឹង​មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង ពិនិត្យ​មើល​ចំណី​អាហារ ដឹង​ពី​វិធី​ងាយៗ​សង្គ្រោះ​កូន​ឲ្យ​ទាន់​ពេល។ ១- រោគសញ្ញា​នៃ​ការ​ពុល​អាហារ ជា​ទូទៅ​ការ​ពុល​អាហារ​នឹង​ស្តែង​ចេញ ២៤-៤៨ ម៉ោង ក្រោយ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ហើយ​មាន​រោគ​សញ្ញា​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ចុកពោះ – ក្អួតចង្អោរ – អស់កម្លាំង – ក្តៅខ្លួន – រាកមានលាយទឹក ឬសំបោរ។ ២- ក្មេង​ពុល​អាហារ​ត្រូវ​ធ្វើ​ដូចម្តេច? កូន​ក្មេង​ពុល​អាហារ ទៅ​ជាក្អួត ​រាក ច្បាស់ជា​បាត់បង់​ជាតិ​ទឹក​ហើយ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បើ​អាច​ឲ្យ​​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ថ្នាំ​ទប់​ក្អួត និងថ្នាំទប់​រាកប្រសិនបើកូនមានអាយុលើសពី២ឆ្នាំ។ ក្នុង​ករណី​កូន​ទាស់​ចំណី​ខ្លាំង រាកខ្លាំង ហើយ​ក្អួត​ចេញ​តែទឹក​មិន​ឈប់​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ពេទ្យ បើ​បណ្តែត​បណ្តោយ​យូរ អូនតូច​អាច​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ឆ្លងរោគក្នុង​ឈាម បាត់បង់​ស្មារតី អាចប្រឈមនឹងគ្រោះថ្នាក់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- វិធីបង្ការការពុលអាហារ ម៉ាក់ប៉ា​អាច​បង្ការ​កូនតូច​ពី​ការ​ពុល​ចំណី​អាហារ​បាន […]


រោគសញ្ញាទូទៅ

ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់?

កូន​ក្មេង​មិន​ដូច​មនុស្ស​ធំទេ ក្តៅ​ពិបាក​ទ្រាំ​បែប​នេះ ងាយ​នឹង​ខ្វះជាតិ​ទឹក​បំផុត ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ រោគសញ្ញា និង​វិធី​បង្ការ ​ទើប​អាច​ជួយ​កូន​យើង​បាន​ទាន់​ពេលវេលា។ ១- មូលហេតុ និងសញ្ញា​នៃ​ការខ្វះជាតិ​ទឹក មាន​មូលហេតុ​ច្រើន​ដែល​បណ្តាលឲ្យ​កូន​ក្មេង​ខ្វះ​ជាតិ​ទឹកដែលយើងអាចបែងចែកជា កម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។  ក្នុង​​នោះ​​មាន​ការ​ឡើង​កម្តៅ​ខ្លាំង ក្មេងៗ​​ញ៉ាំ​អី​ខុស​ធ្វើ​ឲ្យ​រាករូស ឬ​ក្អួត ញ៉ាំ​ទឹក​តិច​ឆ្លង​មេរោគ ​ជា​ដើម នេះបើ​តាម​ការ​ឲ្យ​ដឹង​​ពី​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។ យើង​អាច​សម្គាល់​ក្មេងៗ​ខ្វះ​ជាតិទឹក​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ខាងក្រោមនេះ​៖ – នោម​តិច​ខុស​ធម្មតា – ស្ងួត​ស្បែក និង​បបូរមាត់ – ទល់លាមក – ស្រេក​ទឹក​ញឹកញាប់ – អស់កម្លាំងល្ហិតល្ហៃ – ងងុយគេង – ឈឺក្បាល វិលមុខ – ភ្នែកខូង។ អត្ថបទពាក់ព័ន្ធ៖ ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត ២- ធ្វើ​ដូចម្តេច​បើ​កូន​ខ្វះ​ជាតិទឹក ត្រូវ​បំពេញជាតិ​ទឹក​ភ្លាមៗ ដោយ​ឲ្យកូន​ញ៉ាំ​ទឹក​ស្អាត ទឹកអូរ៉ាលីត និង​ពពួក​ផ្លែឈើ​ដែល​សម្បូរជាតិ​ទឹក ដូចជា ក្រូច ឪឡឹក ត្រសក់ ល្ហុងជាដើម ហាម​ដាច់ខាត​កុំ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិស្ករ និង​ហ្គាស។ ក្នុង​ករណីក្មេង​តូចៗ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


រោគសញ្ញាទូទៅ

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត

ក្នុង​សប្តាហ៍​នេះ​ដោយ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ឥទ្ធិពល​ពី​បាតុភូត អ៊ែល នីណូ (El Nino) ធ្វើ​ឲ្យ​កម្តៅ​នឹង​ហក់​ឡើង ៤០-៤១ អង្សារសេ។ អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស ក្អួត ខ្វះជាតិ​ទឹក​ធ្ងន់ធ្ងរ ម៉ាក់ប៉ាអាច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ៖ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្តៅ​ខ្លាំង មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំទឹក​ឆ្អិន​ឲ្យ​បានច្រើន មិន​ចាំ​ទាល់​តែ​កូន​ទារ​ញ៉ាំ​នោះ​ទេ។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូលចិត្ត​ណាស់​ទឹកក្រូច-ទឹក​ផ្លែឈើ​កំប៉ុង​ផ្អែមៗ ប៉ុន្តែ​វា​មិន​ល្អ​ចំពោះ​ពោះវៀន​ក្មេងនោះ​ទេ ភេសជ្ជៈ​កំប៉ុង​សម្បូរ​ជាតិស្ករ-ហ្គាស អាច​រាករូស​លឿន​ណាស់។ យក​ល្អ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ផ្លែឈើ​ជំនួស​វិញ ដូចជា ក្រូច ស្វាយ ឪឡឹក ប៉ោម ជាដើម។ ៣- កុំឲ្យកូនញ៉ាំរបស់ត្រជាក់ខ្លាំង មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង យើង​បែរ​ជាឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​ខ្លាំង ដូចជា​ទឹកកក​ឈូស ការ៉េម ច្បាស់​ជា កូន​តូច​ឈឺក ឈឺពោះ រាកផង​ក៏មាន។ អត្ថបទពាក់ព័ន្ធ៖ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ៤- កុំឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្តេសផ្តាស ផ្លែ​ឈើ​មួយ​ចំនួន​មាន​ជាតិគីមី ដូច្នេះ​ហើយ​មុន​ឲ្យ​កូន​ញ៉ាំយើង​ត្រូវពិនិត្យ  ចិត​សំបក​ចេញ ឬ​លាង​សម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ការ​ពុល។ ៥- លាងដៃ​កូន​ឲ្យ​ស្អាត ដៃ​មិន​ស្អាត​យក​ទៅ​កាន់​នំ​ចំណី​ញ៉ាំ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​អូន​តូច​រាក ឬក្អួត ដូច្នេះ​យើង​ត្រូវ​លាង​សម្អាត​ដៃកូន​ជានិច្ច​មុន​នឹង​ឲ្យ​កាន់​នំចំណី។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ក្នុង​ករណី​មាន​សំណួរ […]


រោគសញ្ញាទូទៅ

តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត

ក្មេងៗ​ឧស្សាហ៍​ក្តៅខ្លួន​ណាស់ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​ដឹង​ពី​វិធី​ជួយ​កូន​តូចៗ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង អាច​ឈាន​ដល់​ប្រកាច់​បាត់បង់​ស្មារតី។ ក្មេងកើនកម្តៅប៉ុន្មានទើបចាត់ទុកក្តៅខ្លួន? ជា​ទូទៅ​​សីតុណ្ហភាព​​ក្នុង​​ខ្លួន​ក្មេងប្រប្រួលទៅតាមអាយុ ដែលជាធម្មតានៅ​ចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹង​កាលណា​មាន​កម្តៅ​ចាប់​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថាអូន​តូច​ក្តៅ​ខ្លួន​ហើយ។ អូន​តូច​ក្តៅ​ខ្លួន​ល្មមៗ នៅ​លេង ញ៉ាំ​ធម្មតា គ្មាន​បញ្ហា​ចោទទេ គ្រាន់​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ ​វិលទៅ​សភាព​ធម្មតា​វិញ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កូន​តូច​ក្តៅ​ខ្លួនខ្លាំងធ្វើម៉េច? បើ​សិន​ជាអូនតូច​ក្តៅ​ខ្លួន​ខ្លាំងចាប់ពី ៣៨,៥ អង្សារសេ ​លើស​ពី​២ថ្ងៃ ហើយ​មិន​ញ៉ាំ លែង​សូវ​សកម្ម​ដូច​មុន ម៉ាក់ប៉ា​ត្រូវប្រញាប់​នាំកូន​ទៅ​ពេទ្យ តែភ្លាមៗ​យើង​អាច​ជួយ​បញ្ចុះ​កម្តៅ​កូន​តាម​វិធី​ខាង​ក្រោម​នេះ ដើម្បី​កុំ​​ឲ្យ​អាអូន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ឈាន​ដល់​ប្រកាច់។ [embed-health-tool-baby-poop-tool] – មិន​ត្រូវ​ឲ្យ​កូនពាក់​ខោអាវ​ជិត និង​ក្រាស់ៗ – ឲ្យ​អូនតូច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ឲ្យកូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ (មិន​ត្រូវ​​ឲ្យ​កូន​ញ៉ាំថ្នាំ​ផ្តេសផ្តាស ក្រៅ​ពី​ថ្នាំ​បញ្ចុះ​កម្តៅ) – យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម។ អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ


រោគសញ្ញាទូទៅ

ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ

អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​បំផុត​នោះ គឺ​មនុស្ស​ចាស់ និង​ក្មេងៗ។ តើ​ក្មេង​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​អ្វីខ្លះ? យើង​ត្រូវ​ការពារ​កូនតូច​ដោយ​របៀបណា? ខ្វះជាតិទឹក ជំងឺរាក ផ្លូវដង្ហើម និង​គ្រុនឈាម។ ជំងឺ​ទាំង​៤ មុខ​នេះ​ងាយ​នឹង​កើត​ចំពោះ​ក្មេងៗនា​អំឡុង​ខែក្តៅ នេះ​​បើ​តាម​លើក​ឡើងរបស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។ ១- ខ្វះជាតិទឹក៖ ក្មេងតូចៗ​ងាយ​នឹង​ខ្វះ​ជាតិ​ខ្លាំងណាស់​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​យើង​ត្រូវ​ឧស្សហ៍​ងូត​ទឹក​ឲ្យ​កូន និង​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ២- ជំងឺរាក៖ អាកាសធាតុ​ក្តៅ បញ្ហា​ខ្វះ​ទឹក​ច្បាស់​ជា​កើត​មាន ពិសេស​នៅ​តាម​ជនបទ ដូច្នេះ​ហើយការ​យក​ទឹក​មិន​ស្អាត មាន​ទឹក​បឹង​ត្រពាំង​មក​ប្រើប្រាស់ ក្មេងៗ​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ងាយ​នឹង​រាករូស​បំផុត។ ដើម្បី​បញ្ចៀស​ពី​ជំងឺ​រាករូស​ម៉ាក់ប៉ា​ត្រូវ​តែ​មាន​អនាម័យ ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹកស្អាត លាងដៃ​កូន​ឲ្យ​ស្អាត​មុន​នឹង​កាន់​ចំណី​អាហារ។ ៣- ជំងឺផ្លូវ​ដង្ហើម៖ អាកាសធាតុ​ក្តៅ​ហួតហែង ដី​ក៏​ហុយ ងាយ​នឹង​រលាក​ផ្លូវដង្ហើម សួត ទងសួត។ វិធី​ការពារ​កូន​ពី​បញ្ហានេះ យើង​ធ្វើម៉េចកុំ​កូន​ទៅ​ប៉ះពាល់​នឹង​ធូលី។ ៤- ជំងឺ​គ្រុនឈាម៖ មិនមែន​តែ​ខែ​វស្សា​ទេ​ដែល​សម្បូរ​មូសខ្លា នាំ​ឲ្យ​កើត​ជំងឺ​គ្រុនឈាម អំឡុង​ខែ​ប្រាំង​នេះ បើ​មាន​ភ្លៀង​កក់​ខែ​នោះ មូស​ងាយ​កើត​បំផុត ឯ​ជំងឺ​គ្រុនឈាម​ក៏​សម្បូរ​ដែរ។ វិធី​ការពារ ងាយ​ត្រូវ​ឲ្យ​អូនតូចៗ​គេង​ក្នុង​មុង បំបាត់​ជម្រក​មូស​ជុំវិញ​ផ្ទះ។ ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​កុមារ​នេះ​ដែរ ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អំពី​ការ​ការពារ និង​ថែទាំ​កុមារ​ពី​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​មាតាបិតា អាណាព្យាបាល […]


រោគសញ្ញាទូទៅ

ប៉ាម៉ាក់គួរដឹង ទាំងនេះជា​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក

"Hello គ្រូពេទ្យ" ជឿថា កុមារ​រាកជា​ការបារម្ភ​ដ៏ធំមួយ​របស់​ឪពុកម្ដាយ​ភាគ​ច្រើន ព្រោះរាក​អាចបណ្ដាល​ឲ្យ​បាត់បង់​ជាតិទឹក និង​ឡើង​កន្ទួល​រមាស់ ដោយសារ​ខោទឹកនោម។ ក្មេងៗ​រាក​អាចនឹង​ខ្សោះខ្សោយ​កម្លាំង​កាយ ស្ងួត​ភ្នែក ឬ​ស្ងួត និង​ស្អិតមាត់​ជាដើម។ ចុះ​នៅ​សុខៗ ម៉េច​បាន​អាអូនរាក? សូមស្វែងយល់មូលហេតុខាងក្រោម៖ ១- ការបង្កដោយ វីរុស ពពួក​មេរោគ ដូចជា Rotavirus, Adenovirus, Calicivirus, Astrovirus និង​មេរោគ ផ្តាសាយ ក៏​អាច​ធ្វើ​ឲ្យ​រាករូស​ក្អួត ចុកពោះ ក្ដៅខ្លួន រងាញាក់ និង​ឈឺខ្លួន។ ២-ការបង្កដោយបាក់តេរី ពពួក​បាក់តេរី ដូចជា Salmonella , Shigella, Staphylococcus, Campylobacter ឬ E.coli ក៏អាច​ធ្វើ​ឲ្យ​រាកដែរ។ បើ​សិន​ជា​កូនតូច​រាក​ដោយសារ​បាក់តេរី​ណាមួយ បង្ក​ការ​រាក​នោះ​អាច​ធ្ងន់ធ្ងរ ដូចជា ចុកពោះ​ខ្លាំង លាមក​មាន​ឈាម ឬ​ក្ដៅ​ខ្លួន​ជាដើម។ ការ​បង្ក​រោគ​ដោយសារ​បាក់តេរី​មួយ​ចំនួន​ អាច​ជា​វិញខ្លួន​ឯង តែ​ប្រភេទ​ខ្លះ ដូចជា​ ពួក E.coli ដែល​មាន​ក្នុង​សាច់ ឬ​អាហារ​ផ្សេង​ទៀត​ដែល​មិន​បាន​ចម្អិន ត្រឹម​ត្រូវ អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ បើ​អាអូន​មាន​អាការៈ​ធ្ងន់​បែប​នេះ​ ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យជា​បន្ទាន់។ ទៅ​ដល់​ពេទ្យ […]


រោគសញ្ញាទូទៅ

កុំ​ស្លន់​ស្លោ! ទាំងនេះ ជាវិធីដោះស្រាយនៅពេលកូនក្អួត ​

ក្មេង​​អាចឈឺ​ច្រើន ឬ​ពេល​ខ្លះ ​ក្អួត​ទៀតក៏មាន។ អ៊ីចឹង គួរដឹង​ពី​ដើម​ហេតុ​ដែលធ្វើ​ឲ្យ​ក្អួតសិន ហើយកុំ​ភ័យ​ស្លន់ស្លោ​។ ថ្ងៃ​នេះ "Hello គ្រូពេទ្យ" នឹងលើក​ពី​វិធី​ដោះស្រាយ​មក​ពន្យល់។ ១- ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក ក្មេងមិន​អាច​ទ្រាំ​ក្នុង​ស្ថាន​ភាពខ្សោះ​ជាតិ​ទឹក​បាន​យូរ​ដូច​មនុស្ស​ធំ​ទេ។ សញ្ញា​​ខ្សោះ​ជាតិ​ទឹក​​ មាន ហេវហត់​​ ឆាប់​ខឹង យំ​មាន​ទឹក​ភ្នែក​តិចៗ សាច់​ឡើង​ត្រជាក់ ញាក់​ភ្នែក នោម​តិច និងទឹក​នោម​មិន​ថ្លា។ [embed-health-tool-child-growth-chart] ដើម្បី​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក ត្រូវឲ្យ​កូន​ឲ្យ​​ញ៉ាំ​ទឹក​ ឬទឹក​អូរ៉ាលីត ឲ្យបានច្រើន។ ពេលកូន​​​ក្អួត​ហើយ​ សាក​ឱ្យ​​គេ​ញ៉ាំ​ទឹក​បន្តិច ដើម្បី​ឲ្យដឹង​ថា​គេ​ញ៉ាំ​ទឹក​ចូល​អត់ ហើយបន្ត​​ពិនិត្យ​មើល​ការនោមរបស់​​កូន​ឲ្យ​​បាន​ទៀង​ទាត់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ញ៉ាំរបស់រាវៗ ​បើ​កូន​​ឈប់​ក្អួត​បាន ២-៣ម៉ោង គួរ​ឲ្យ​​​ញ៉ាំ​អាហារ​រាវៗ ទឹក​ស៊ុប ឬទឹក​ផ្លែ​ឈើ​ស្រស់ ព្រោះ​វាជា​អាហារ​​ងាយ​រលាយ។ កុំ​ឲ្យ​​ញ៉ាំ​​របស់​រឹង ​ព្រោះ​អាច​ឲ្យមានបញ្ហា​កាន់​តែ​ធ្ងន់។ ៣- ប្រើថ្នាំ ពេលក្មេងក្អួត​​ ភាគ​ច្រើនមិន​​ឲ្យ​ប្រើ​​​ថ្នាំ​ទេ ចាំ​​ប្រហែលប៉ុន្មាននាទី វា​នឹងបាត់​ទៅ​ខ្លួន​ឯង។ កុំ​ឲ្យ​​កូនញ៉ាំ​ថ្នាំ​បំបាត់​ក្អួត OTC ព្រោះវា​គ្មានប្រសិទ្ធភាព​លើការ​ក្អួត​ដែល​បណ្តាល​​មក​ពី​មេរោគ​ទេ។ ​ប្រើថ្នាំ​មិន​ត្រឹមត្រូវ ​អាច​​បង្ក​បញ្ហា​ច្រើន​ជាង​មុន​ទៀត។ បើ​គ្មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ទេ កុំឲ្យ​កូនញុំាថ្នាំបាត់ក្អួត​។ ៤- ពេលណាគួរទៅពេទ្យ? គួរ​​​ទៅ​ពេទ្យ​​ភ្លាម បើ​កូន​​មាន​អាការៈ​ទាំង​នេះ៖ - ចុក​ពោះ​ខ្លាំង - ក្អួត​ច្រើន​ដង​ - […]


រោគសញ្ញាទូទៅ

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ? ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​ ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស