រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

ចូលចិត្តទុកកូនចោលក្នុងឡាន ទោះកូនដេកក៏ដោយ ប្រយ័ត្នជួបបញ្ហាបែបនេះ

ម៉ាក់ប៉ា​ដែល​និយម​ឲ្យ​កូន​លេង​ក្នុង​ឡានគួរតែ​បោះចោល​ទម្លាក់​អាក្រក់​ទាំងនោះ ព្រោះ​អាច​បណ្ដាលឲ្យ​កូន​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលាបាន។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​ករណី​ក្មេង​ស្លាប់​ក្នុង​ឡាន។ ដូចនេះ​ហើយ​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​កុំ​ព្យាយាម​យក​កូន​ទៅ​ដាក់​ក្នុង​ឡាន ទាំង​ដែល​យើង​មិន​បាន​នៅ​ជាមួយ ព្រោះ​វា​ហប់ ក្ដៅ នេះ​ប្រសិនបើ​ក្នុង​ករណី​ឡាន​មិន​បាន​បញ្ចេះ ហើយ​ទោះ​ជា​ឡាន​បញ្ចេះ​ក៏​ដោយ បើឡាន​មិន​បើក​ទៅ​មុខ​គ្មាន​ខ្យល់​អុកស៊ីសែន​ចេញ​ចូល​ឡើយ។ ឡាន​ដែល​មិន​បើក​ទៅ​មុខ គ្មាន​ខ្យល់​ពី​ក្រៅ​ចូល​ឡើយ ហើយ​ក្មេង​ដែល​នៅ​ក្នុង​នោះ​យូរ អាច​បណ្ដាល​ឲ្យ​សន្លប់ ឬ​ថប់​ដង្ហើម​ស្លាប់ពីព្រោះមានអុកស៊ីសែនចេញចូល ហើយ​បើ​គិត​ដល់​បញ្ហា​សុវត្ថិភាពដទៃទៀតខ្លាច​មាន​អ្នកចាប់​ក្មេងទៅ ឬរថយន្ត​ដទៃ​មក​ប៉ះពារជាដើម។ ចំណែក​ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ត​មួយ​រូប​ឈ្មោះ ចិត្រ បញ្ញា បាន​លើក​ឡើង​ស្រដៀង​វេជ្ជបណ្ឌិត​ខាង​លើ​ដែរ​ថា ឡាន​ដែល​ចត​នៅ​មួយ​កន្លែង ហើយ​បញ្ឆេះ​ចោល​វា​បញ្ចេញ​កាបូន​ម៉ូណូស៊ីត អាច​នាំឲ្យ​ពុល​។ លោក​បាន​បន្ថែម​ថា ឧស្ម័ន​កាបូន​ម៉ូណូស៊ីត អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​អាការៈ ថប់​ដង្ហើម ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ដាច់​ខ្យល់​ស្លាប់​បាន​ ជាពិសេស​ក្មេង​ៗ​តែម្ដង។ បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​ម៉ាក់ប៉ា​ចង់​បញ្ចេះ​ឡាន​ឲ្យ​កូន​គេង​ក្នុង​ឡាន គួរ​ទម្លាក់​កញ្ចក់​ចុះ ដើម្បី​ឲ្យ​ខ្យល់​ពី​ក្រៅ​ចេញ​ចូល​បាន​ច្រើន។ លោក​បាន​បញ្ជាក់​ពី​បញ្ហា​បញ្ចេះ ម៉ាស៊ីន​ឡាន ហើយ​នៅតែ​មួយ​កន្លែង នាំឲ្យ​គ្រោះថ្នាក់​ ព្រោះ​មាន​ម៉ាស៊ីន​តិច​ប៉ុណ្ណោះ​ដែល​ដំណើរការ ចំណែក​ខ្យល់​ម៉ាស៊ីន​ត្រជាក់​វិញ​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ដែរ គឺ​វា​វិល​ទៅ​មក​មួយ​តួ​ឡាន​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ថា​កូន​ឈឺ​ហើយ​មិន​ជា​សះស្បើយ ព្រោះតែ​ម៉ាក់ប៉ា​តែង​ធ្វើ​រឿង​ខុស​ឆ្គង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ។ ១- ប្រើ​ថ្នាំ​តាម​គ្នា ហើយ​មិន​យក​កូន​ទៅ​ជួប​ពេទ្យ ម៉ាក់ប៉ា​ខ្លះ​ពេល​កូន​ឈឺ បែរ​ជា​សួរនាំ​អ្នក​ជិតខាងដែល​មាន​កូន​ឈឺ ដោយមាន​​អាការៈ​ស្រដៀង​គ្នា រួច​ទៅ​ទិញ​ថ្នាំ​តាម ​យកមក​ឲ្យ​លេប។ ទង្វើ​បែប​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​កូន​ឈឺ​ញឹក ឬ​ក៏​ពេល​ឈឺ​យូរ​ថ្ងៃ​ទម្រាំ​ជា ព្រោះនោះ​ជា​ការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង គ្មាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ ដែល​ថ្នាំខ្លះមិនត្រូវ​នឹង​ជំងឺ អាច​នាំឲ្យ​មាន​ផល​រំខាន​ផ្សេង​ៗ​ទៅ​វិញ។ ២- ប្ដូរ​ថ្នាំ​តាម​ចិត្ត ពេល​កូន​តូច​ឈឺ​ម៉ាក់ប៉ា​ច្បាស់​ជា​បារម្ភ​ណាស់​ហើយ ដូចនេះ​បើ​ទៅ​ជួប​ពេទ្យ​មួយ ហើយ​បាន​ថ្នាំ​មក​លេប​ម្ដង​មិន​ធូរ​សោះ ប្រាកដជា​ស្វែងរក​ពេទ្យ​ដទៃ​ទៀត​ដែល​ផ្សំថ្នាំ​លេប​ម្ដង​ ឬលេប​មួយ​ថ្ងៃជាភ្លាម។ ទម្លាប់​បែប​នេះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន ព្រោះ​គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​​លើស​កម្រិត​អាយុ​កូន​ខ្លាំង ទើប​លេប​ម្ដង​ធូរ​ភ្លាម ហើយ​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ​វិញ គឺ​កូន​ឆាប់​ស៊ាំ​នឹង​ថ្នាំ​ប្រភេទ​នោះ និង​ឈឺ​ម្ដង​ទៀត​ត្រូវ​លេប​ថ្នាំ​លើស​កម្រិត​មុន​ទៅ​ទៀត។ ៣- មិន​ធ្វើតាម​វេជ្ជបញ្ជា ថ្នាំ​ដែល​ពេទ្យ​ឲ្យ​លេប ៥ ឬ ៧ ថ្ងៃ ទៅ​តាម​ប្រភេទ​ជំងឺ បែរជា​ឈប់​ឲ្យ​កូន​លេប នៅពេលធូរ​បន្តិច ឬ​ខ្លះទៀត​គិតថាកូន​ជា​សះស្បើយ​ហើយ។ ណា​មួយ​ក្មេង​ពិបាក​លេប​ថ្នាំ​ផង ខ្លួនឯង​រវល់​ផង ភ្លេច​ផង ក៏​បញ្ឈប់​តែ​ម្ដង​ទៅ។ ការ​មិន​ឲ្យ​កូន​លេប​ថ្នាំ​គ្រប់​កម្រិត​ដែល​ពេទ្យ​ឲ្យ អាច​ធ្វើ​ឲ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ទៅ​ថ្ងៃក្រោយ ពិបាក​ព្យាបាល។ ៤- បញ្ចុក​ថ្នាំ​មិន​ចូល ឬមិនអស់ កូន​ក្មេង​តូច​ៗ​មិន​ងាយ​ស្រួល​រឿង​បញ្ចុក​ថ្នាំ​ឡើយ ដូចនេះ​ពេល​កូន​លេប​តែងតែ​ព្យាយាម​ព្រួស ឬ​ក្អួត​ឲ្យ​ចេញ​ពី​មាត់​វិញ​ខ្លះ។ ឃើញ​បែប​នេះ បើ​គិត​ជា​រឿង​ធម្មតា ហើយ​មិន​បញ្ចុក​ថែម​ថ្នាំ​ប្រាកដជា​មិន​គ្រប់​ចំនួន កូន​ក៏​មិន​ងាយ​ឆាប់​ជា​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ […]


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត

ក្មេង​កាលណា​ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថា ក្តៅ​ខ្លួន​ហើយ។ ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ក្តៅ​​ខ្លួន មក​ពី​​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​មាន​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស ឬ​ការ​រលាក​អ្វី​មួយ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ក្រៅ​កត្តា​សំខាន់​ខាង​លើ​នោះ នៅ​មាន​មូលហេតុ ​២​ ទៀត ​ដែល​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន នោះ​គឺ​ការ​ចាក់វ៉ាក់​សាំង និង​ការ​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ។ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ភាគ​ច្រើន​ចាក់​វ៉ាក់សាំង​ហើយ​តែង​តែ​មាន​ក្តៅ​ខ្លួន ដែល​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង តម្រូវ​ឲ្យ​លេប​ថ្នាំ​បញ្ចុះ​កម្តៅ។ ដូចគ្នា​នេះ​ដែរ នៅ​ពេល​ទារក​ចាប់ផ្តើម​ដុះ​ពន្លក​ធ្មេញ ក៏​ចេញ​អាការៈ​ក្តៅ​ខ្លួន​ដែរ ម៉ាក់ប៉ា​ត្រូវ​ចងចាំ​ទុក និង​ចេះ​សម្គាល់ ហើយ​មិន​បាច់​បារម្ភ​នេះ​ទេ គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​ក្តៅ​ទៅ នោះ​អាការៈ​នឹង​ត្រលប់​មក​ធម្មតា​វិញ​ហើយ​។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ ក្នុង​ករណី​ដែល​​កូន​ក្តៅ​ខ្លួន​ខ្លាំង ​​​ប្រើ​​ថ្នាំ​បញ្ចុះ​កម្តៅ​ហើយ​មិន​បាត់​ អាច​ទាក់ទងជាមួយនឹងការបង្ករោគ ឬ​ឆ្លង​​មេរោគ​ផ្សេងៗហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យឲ្យ​ទាន់​ពេលវេលា និង​យក​កន្សែង​ជ្រលក់​ទឹក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់ រួច​រុំ​នៅ​តំបន់​ដែល​មាន​សរសៃឈាម​ធំៗ ដូច​ជា​ក្លៀក និង​បរិវេណ​ក ដាច់ខាត​មិន​ត្រូវ​ស្លៀកពាក់​ខោអាវ​ជិតៗ និង​ក្រាស់ៗ​ឲ្យ​កូន​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក

ទារក​មួយ​ចំនួន​ពេល​កើត​មក​ជួប​បញ្ហា​ភ្នែក​សើម ស្អិត ហើយ​មាន​លាយ​ឡំ​ជាមួយ​​នឹង​អាចម៍​ភ្នែក​ទៀត។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អី? ធ្វើ​ម៉េច​បាន​បាត់? ការ​ដែល​ទារក​ទើប​នឹង​កើត​ជួប​បញ្ហា​ភ្នែក​សើម​ស្អិត ជួនកាល​មាន​ពណ៌​សលាយលឿង ឬ​ក្រហម​នេះ បណ្តាល​មក​ពី​មូលហេតុ​សំខាន់ៗ​៣​យ៉ាង​ធំៗ ទី១​ ​ម្តាយ​មាន​បង្ក​រោគ​នៅ​ទ្វារមាស មាន​ជំងឺ​កាមរោគ ដូចជាស្វាយ ប្រមេះ ​និង​ជំងឺ​កាមរោគ​ដទៃ​ទៀត​ពេល​​ពពោះ ទី២ ម្តាយ​បន្តក់​ទឹក​ដោះម្តាយ​ក្នុង​ភ្នែក​កូន និង​ទី៣ កូន​មាន​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ។ ១- ម្តាយ​មាន​ការ​បង្ករោគ​​នៅ​ទ្វារមាស ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស​រ៉ាំរ៉ៃ ទៅ​ជា​ធ្លាក់​ស​ច្រើន​មាន​ក្លិន​មាន​ពណ៌រមាស់ ដោយ​មិន​បាន​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ជំងឺ​កាមរោគ​ផ្សេងៗ ពិសេស​ជំងឺ​​ប្រមេះ នោះ​ធ្វើ​ឲ្យ​មេរោគ​នោះ​ឆ្លង​ទៅ​កូន បណ្តាល​ឲ្យ​រលាក​ភ្នែក ទៅ​ជា​សើម ហើម​ស្អិត។ ចំពោះ​កូន​ដែល​កើត​មាន​បញ្ហា​នេះ ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ២- ម្តាយ​បន្តក់​ទឹកដោះ​​ដាក់​ភ្នែក​កូន ម្តាយ​មួយ​​ចំនួន​នៅ​ធ្វើ​តាម​ទម្លាប់​ចាស់​​បុរាណ​នៅ​ឡើយ ដោយ​ពេល​កូន​ឈឺ​ភ្នែក​តិច​តួច តែង​តែ​បន្តក់​ទឹកដោះ​ម្តាយ​ដាក់​ភ្នែក​កូន ព្រោះ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ ការ ធ្វើ​បែប​នេះ​ភ្នែក​ដែល​ឆ្លង​រោគ​ស្រាប់​កាន់​តែ​រាល​​​ដាល​ធ្ងន់ធ្ងរ​​ឡើង និងអាច​ឈាន​ទៅ​ដល់​ពិការ​ភ្នែក​ក៏​មាន។ អត្ថបទពាក់ព័ន្ធ៖ កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច? ៣- កូនមានជំងឺស្ទះរន្ធទឹកភ្នែក ទារក​​ដែល​មាន​ជំងឺ​ស្ទះ​បំពង់​​ទឹក​ភ្នែក ក៏​មាន​ចេញ​ជា​សញ្ញា​សើម ស្អិត​ភ្នែកដូ​ចគ្នា។ ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង […]


រោគសញ្ញាទូទៅ

បើកូនមុត រលាត់ស្បែកខ្លាំង ធ្វើម៉េចបង្ការមិនឲ្យកើតតេតាណូស?

សារជាតិ​ជា​ក្មេង​តែងតែ​រពឹស រត់​បុក​នេះ​បុក​នោះ ឬ​យក​របស់​មុត​ស្រួច​មក​លេង ព្រោះតែ​បែប​នោះ​ហើយ​ទើប​អាច​មាន​របួស​ស្នាម​កើត​ឡើង​តិច ឬ​ច្រើន។ ម៉ាក់ប៉ា​មាន​កូន​តូចត្រូវ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​មាន​មុត​​របស់​មុត​ស្រួច ឬ​ដួល​កកិត​ស្បែក ត្រូវ​ប្រញាប់​យក​ថ្នាំ​សម្លាប់​មេរោគ​មក​លាង​សម្អាត បន្ទាប់​មក​ទៀត​លាប​ថ្នាំ​បំបាត់ស្លាកស្នាម។ ប៉ុន្តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​ម៉ាក់​ៗ​កាត់​ក្រចក​កូន កូនដើរដួល ឬ​កូន​ដើរ​បុក​របស់​មុត​ស្រួច គួរតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បើ​មិន​មាន​ការ​សម្អាត​បាន​ត្រឹមត្រូវ​អាច​បង្ក​រោគ ហើយ​ពេល​មាន​មេរោគ​ឆ្លង​នៅ​កន្លែង​មាន​បញ្ហា​នោះ អាច​បណ្ដាល​ទៅ​ជា​ក្ដៅ​ខ្លួនក្នុងរយៈពេល ២-៣ ថ្ងៃ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ក្នុង​ករណី​ខ្លះ​ក្រៅ​ពី​ក្ដៅ​ខ្លួន អាច​ឈាន​រហូត​ដល់​ប្រកាច់​ទៀត​ផង ដែល​បង្ក​ដោយសារ​ការឡើង​កម្តៅ​ខ្ពស់ ឬ​មេរោគ​តេតាណូស។ អត្ថបទពាក់ព័ន្ធ៖ នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ ចំពោះ​វិធី​ព្យាបាល​ពេល​កូន​មាន​អាការៈ​ក្ដៅ ដែល​បង្ក​ដោយ​មេរោគ យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅ រួច​ជ្រលក់​​កន្សែង​​ជូត​​ខ្លួន​កូន ដើម្បី​កាត់​បន្ថយ​កម្ដៅ​ភ្លាម​ៗ និងប្រញាប់នាំកូនជួបគ្រូពេទ្យ ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ទាំងអស់​គួរតែ​មាន​ថ្នាំ​លាង និង​លាប​របួស ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ​នៅ​ពេល​ក្រោយ​ទៀត ហើយ​អាច​ជួយ​ការពារ​មិន​ឲ្យ​បញ្ហា​ដូចថ្នាក់​នេះ។ អត្ថបទពាក់ព័ន្ធ៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង! ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព)

និយមន័យ១‑ អ្វីជាអាការកៈក្តៅខ្លួនដោយមិនដឹងប្រភព? ក្តៅខ្លួនដោយមិនដឹងប្រភព មក​ពី​ពាក្យបច្ចេកទេស Fever of Unknown Origin ឬ FUO ជា​ការ​ឡើង​កម្តៅចាប់ពី ៣៨,៣ អង្សា​រសេ ដោយ​ការ​វាស់​តាម​រន្ធ​គូទ ហើយ​មិន​មែន​មាន​រយៈ​ពេល​ខ្លី​ មិន​មែន​ដោយ​សារ​ជំងឺ​អ្វី​មួយ​ឡើយ ហើយ​ងាយ​ធ្វើ​ឲ្យ​ស្លាប់ ឬ​មិន​ស្រួល​ខ្លាំង​ជា​មួយ​រោគ​សញ្ញា​​ ក៏​ដូច​ជាសភាព​មិន​ធម្មតា​របស់​អាការៈ។ ក្តៅ​ខ្លួន​មិន​ដឹង​ប្រភព​ជាទូទៅ គឺ​ត្រូវ​ធ្វើ​តេស្ត ​ថត​សួត ការ​ពិនិត្យ​ទឹក​នោម ឬ​ការ​បណ្តុះ​មេរោគ​ក្នុង​ឈាម ដើម្បី​រក​មើល​មូល​ហេតុ។ ក្តៅខ្លួនដោយមិនដឹងប្រភព ត្រូវ​បាន​ចែក​ជា ៤ ប្រភេទ៖ – Classic FUO៖ ក្តៅ​ខ្លួន​យូរ​ជាង ៣​សប្តាហ៍​ ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​បី​សម្រាក​ពេទ្យ ៣​ថ្ងៃ ​ឬ​ទៅ​ជួប​គ្រូពេទ្យ ៣​ដង​ហើយ​ក៏​ដោយ។ – ក្តៅ​ខ្លួន​ដោយ​សារ​សម្រាក​ពេទ្យ៖ ពេល​ចូល​សម្រាក​ពេទ្យ​ដំបូង ​មិន​មាន​ការ​បង្ក​រោគ​ ឬ​ដាក់​បំពង់​ជំនួយ​ដង្ហើម​ឡើយ តែ​ស្រាប់​លេច​ចេញ​អាការៈ​​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​តាម​ដាន​មើល​ ៣​ ថ្ងៃ​ហើយ​ក៏​ដោយ។ – ក្តៅ​ខ្លួន​ដោយ​សារ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ៖ អាការៈ​ក្តៅ​ខ្លួន​ចំពោះ​គ្នា​យើង​​មាន​ប្រព័ន្ធ​ការ​ពារ​មិន​គ្រប់​គ្រាន់ ក្តៅ​ច្រើន​ជាង ​៣​ថ្ងៃ​ ដោយ​មិន​ដឹង​មូល​ហេតុ ហើយ​ធ្វើ​ការ​បណ្តុះ​មេរោគ​ ក៏​មិនបាន​រក​ឃើញ​​​អ្វីដែរ។ – ក្តៅ​ខ្លួន​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍៖ ក្តៅ​ច្រើន​ជាង ៣​សប្តាហ៍ ​សម្រាប់​មិន​សម្រាក​ពេទ្យ […]


រោគសញ្ញាទូទៅ

ពេទ្យប្រាប់តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឲ្យ​កូន​ផឹក​ទឹក​ស្អាត ឬ​ទឹកក្តៅ​ឧណ្ហៗ​ឲ្យ​ច្រើន ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​បំពង់​ក មិន​ធ្វើ​ឱ្យ​បំពង់ក​ស្ងួត និង​បន្ថយ​ជាតិ​អាស៊ីត តែត្រូវចៀស​វាង​ការ​ញ៉ាំ​ទឹកកក។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែ​ឈើ​កំប៉ុង សម្បូរ​ជាតិ​ស្ករ និង​អាស៊ីដ ងាយ​ធ្វើ​ឲ្យ​រលាក​បំពង់​ក​បំផុត យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​វិញ។ ៣- កុំ​ឲ្យ​កូន​ញ៉ាំ​នំ​ផ្អែម ឬ​ខ្លាញ់ កាលណា​ញ៉ាំ​នំ​ផ្អែម ឬ​របស់​ដែល​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ឲ្យ​បាន​ច្រើន​នោះ​ជាតិ​ផ្អែម ឬ​ខ្លាញ់​នៅ​ជាប់​នឹង​ក ធ្វើ​ឲ្យ​វីរុស ឬ​បាក់តេរី​នៅ​ក អាច​នឹង​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ   វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ ៤-ចាក់​វ៉ាក់​សាំង​ការពារ បើ​មាន​លទ្ធភាព​ម៉ាក់ប៉ា​គួរ​ណា​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ នោះ​អាច​ការពារ​ជំងឺ​ផ្លូវ​ដង្ហើមបាន។ ៥- កុំ​ទៅ​ជិត​អ្នក​ជំងឺ ម៉ាក់​ប៉ា​មិន​ត្រូវ​នាំ​កូន​តូច​ទៅ​ជិត​អ្នក​ជំងឺ​ឡើយ ហើយ​បើ​សិននៅ​ក្នុង​ផ្ទះមាន​នរណាម្នាក់រលាក​បំពង់ក ឬ​ផ្តាសាយ ត្រូវ​ឲ្យ​ពាក់​ម៉ាស ដើម្បី​បង្ការ​ការ​ក្អក ឬ​កណ្តាស់ ភាយ​មេរោគ​ទៅ​សមាជិក​ផ្សេងៗ​ទៀត ពិសេស​កូន​តូច។ អត្ថបទពាក់ព័ន្ធ៖ Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


រោគសញ្ញាទូទៅ

ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់?

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម។ កូន​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត ជា​ក្តី​បារម្ភ​របស់​ម៉ាក់​ប៉ា មិន​ដឹង​អាច​ព្យាបាល​ជា ឬ​មិន​ជា​នោះ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូងកម្ពុជា ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន​អាច​ជា​ដោយ​ឯងៗ នៅ​ពេល​ទារក​វិវត្ត​ធំ​ទៅ ​អាយុ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ជួន​កាលបេះដូង​ប្រហោង​អាច​ជា​ឯង បិទ​ជិត​មក​វិញ។ ប៉ុន្តែ​បើ​មិន​ជា​ទេ គ្រូពេទ្យ​ត្រូវ​ការ​ព្យាបាល​ដោយ​ភ្ជិត ដោយ​វិធី​វះកាត់ ឬ​ប្រើ​ឆ្នុក​ទៅ​ញ៉ុក​ប្រហោង​ឲ្យ​ជិត។ “ជំងឺ​បេះដូង​មួយ​ចំនួន​អាច​ព្យាបាល​ជា​ដាច់ ជា​ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ប៉ុន្តែ​ជំងឺ​បេះដូង​មួយ​​ចំនួន​ធំ​ព្យាបាល​មិន​ជា​ដាច់​ទេ ដូចជា​សម្លៀក​បំពាក់​ខូចខាត វា​រហែល វាធ្លុះ ទោះបី​យើង​ប៉ះ​យ៉ាង​ណា ក៏​នៅ​មាន​បំណះ​​ដែរ វា​មិន​អាច​ដូច​របស់​ថ្មី​ទេ។ អ៊ីចឹង​ហើយ​មាន​តែ​ការ​ថែទាំ​សុខភាព របប​អាហារ និង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទេ ដែល​អាច​ឲ្យ​អ្នក​​ជំងឺ​រស់​បាន​ធម្មតា ប៉ុន្តែ​ឲ្យ​ព្យាបាល​ឲ្យ​ជា​ដូច​មនុស្ស​ធម្មតា មិន​អាច​ទេ”។ អត្ថបទពាក់ព័ន្ធ៖  នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត លោក​វេជ្ជបណ្ឌិត សុខ ជួរ […]


រោគសញ្ញាទូទៅ

កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច?

កូន​តូច​អាលែកហ្ស៊ី ចេះ​តែ​កណ្តាស់ ហៀរ​សម្បោរញឹក​ញាប់ អាច​មក​ពី​កត្តា​អាកាស​ធាតុ និង​បរិស្ថាន​រស់នៅ​ដែល​មាន​សំណើម ឬ​កខ្វក់។ កូន​ក្មេង​ពេល​អាលែកហ្ស៊ី ក្រៅ​ពី​កណ្តាស់ ហៀរសំបោរ ក្អក អាច​មាន​រោល កន្ទួល​រមាស់​នៅ​លើ​ស្បែក ហូរ​ទឹកភ្នែក ពិបាក​ដក​ដង្ហើម ពេលខ្លះធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បែង​ចែក​មូលហេតុ​នាំ​កើត​ជំងឺ​អាលែកហ្ស៊ីជា ២ ប្រភេទ គឺ​បរិយាកាស​ខាងក្រៅ មាន​ដូច​ជា​ដី​ហុយ លម្អង​ផ្កា  ផ្សែង​ពុល រួមទាំង​​សារធាតុអាលែក​ហ្សែនផ្សេងៗជាច្រើនទៀត និង​បរិយាកាស​ខាង​ក្នុង​ផ្ទះ​អាប់អួរ មិន​បាន​សម្អាត​បន្ទប់ ពូក ភួយ​ខ្នើយ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ? ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ចំពោះ​ក្មេង​ដែល​អាលែកហ្ស៊ី ម៉ាក់ប៉ា​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ ទើប​អាច​បង្ការ​បាន ដោយ​អនុវត្ត​តាម​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – សម្អាត​កន្លែង​គេង​របស់​ទារក​កុំ​ឲ្យ​មាន​សំណើម ធូលី រោមសត្វ – ពូក ខ្នើយ និង​កន្សែង សម្លៀក​បំពាក់​ត្រូវ​បោក​​ស្អាត​ជានិច្ច – កុំ​ឲ្យ​កូន​នៅ​ជិត​សត្វ​ចិញ្ចឹម ឬ​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ចូល​បន្ទប់​កូន – ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ត្រូវ​ស្លៀក​ពាក់​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន – ឲ្យ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​​ផ្សែង​បារី និង​ផ្សែង​ពុល – ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​ទៀង​ទាត់ ២ដង/ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


រោគសញ្ញាទូទៅ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ។ ១- ឆ្ពង់​ច្រមុះ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ២- លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​មកបូមយក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស