មធ្យោបាយនៃការពន្យារកំណើតមានច្រើនដូចជា ការប្រើប្រាស់ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្នុងស្បួន កងដាក់ក្រោមស្បែក ឬការប្រើស្រោមអនាម័យ។ល។ ស្ត្រីភាគច្រើន នៅពេលដែលមិនទាន់ចង់បានកូន និយមប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត ប៉ុន្តែនៅពេលដែលប្រើយូរទៅ មានស្ត្រីខ្លះលើកឡើងថា ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតរាប់ឆ្នាំ អាចប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់ដល់លទ្ធភាពការបង្កកំណើត ឬអត់?