backup og meta

នេះជាមូលហេតុ លេបថ្នាំពន្យារកំណើតហើយនៅតែមានកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 12, 2023

    នេះជាមូលហេតុ លេបថ្នាំពន្យារកំណើតហើយនៅតែមានកូន

    មាន​ស្ត្រី​ជាច្រើន​បាន​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ដោយ​លេប​ថ្នាំ ព្រោះ​មធ្យោបាយ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់។ តែ​ទោះ​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​យើង​មិន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក៏​ធ្វើឲ្យ​ភ្លាត់​មាន​កូន​ទាំង​កំពុង​លេប​ថ្នាំ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​ស្រ្តី​លេបថ្នាំ​ពន្យារ​កំណើត តែ​បែរជា​ភ្លាត់​មាន​កូន​ទៅ​វិញ។

    ១- ខាន​លេប​ចាប់ពី ២ ថ្ងៃ​ឡើង

    នៅ​សប្ដាហ៍​ដំបូង ទាមទារ​ឲ្យ​លេប​ជាប់​លាប់ និង​ទៀង​ម៉ោង ហើយក្នុង​រយៈពេល​នេះ បើ​យើង​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ហើយ​ខកខាន​លេប​មួយថ្ងៃ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ផ្ទៃពោះ​បាន​ដែរ ព្រោះ​សប្ដាហ៍​ដំបូង ​ថ្នាំ​ពន្យារ​កំណើត​មាន​សារៈសំខាន់​ក្នុង​ការ​បង្ការ​មិន​ឲ្យ​កើត​មេ​ជីវិត​ញី​បាន។ ដូចនេះ​បើ​ភ្លេច​លេប​ថ្នាំ ២ ថ្ងៃ ​គួរតែ​រួមភេទ ដោយ​ប្រើ​វិធី​ការពារ​មួយ​ផ្សេងទៀត​ដូចជា​ប្រើ​ស្រោម ​ជាដើម។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២- លេប​មិន​ទៀង​ពេល

    ជា​ធម្មតា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ត្រូវ​លេប​រាល់​ថ្ងៃ ដូចនេះ​ចន្លោះ​ពេល​លេប​មិន​គួរ​យូរ​ជាង ២៤ ម៉ោង​ឡើយ មាន​ន័យ​ថា ថ្នាំ​ពន្យារ​កំណើត​ត្រូវ​លេប​នៅ​ពេល​វេលា​ដូចគ្នា។ ឧទាហរណ៍៖ បើ​យើង​ចាប់ផ្ដើម​លេប​នៅ​ពេល​ព្រឹក​ម៉ោង ៧ ត្រូវ​លេប​នៅ​ពេល​ព្រឹក និង​ម៉ោង​នោះ​ជាប់​រហូត មិន​ត្រូវ​ឲ្យ​លើស ២៤ ម៉ោង ឬ​លើក​ទៅ​លេប​ពេល​ថ្ងៃ​ត្រង់ ល្ងាច យប់​វិញ​ឡើយ ព្រោះ​នឹង​កាត់បន្ថយ​ឥទ្ធិពល​របស់​ប្រសិទ្ធភាព​ថ្នាំ។

    ថ្នាំពន្យារកំណើត១

    ៣- លេប​មិន​ត្រូវ​ពេល

    មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​នេះ ត្រូវ​ចាប់ផ្ដើម​លេប​នៅ​ថ្ងៃ​ទី២​ ឬ​ទី ៥ នៃ​ការ​មក​រដូវ​។ ដូចនេះ​ប្រសិនបើ​យើង​ចាប់ផ្ដើម​លេប​ប្រើ​ថ្នាំ​ពន្យារ​កំណើត នៅ​ពាក់​កណ្ដាល​វដ្ដ​រដូវ ពេល​រួមភេទ ត្រូវ​ការពារ​យ៉ាង​ហោច​ណាស់​ក៏ ៥-៧ ថ្ងៃ​ដែរ ដោយ​ប្រើប្រាស់​វិធី​ពាក់​ស្រោមអនាម័យ។

    ៤- ក្អួត

    ប្រសិនបើ​យើង​លេប​ចំ​ពេល​មិន​ស្រួល​ខ្លួន ដោយ​មាន​អាការៈ​ទាំង​ក្អួត​ចង្អោរ​ទៀត​នោះ អាច​ធ្វើឲ្យ​ប្រសិទ្ធភាព​ថ្នាំ​មិន​បាន​ស្រូប​ចូល​រាងកាយ​អស់ ដូចនេះ​ឱកាស​មាន​ផ្ទៃពោះ​នៅតែ​មាន។

    លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​ទុក​ដាក់​ថ្នាំ​ពន្យារ​កំណើត​នៅ​សីតុណ្ហភាព​ល្មម មិន​ក្ដៅ ឬ​មិន​ត្រជាក់ ហើយ​ចៀសវាង​ទុក​ក្នុង​ឡាន ឬ​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល ទោះ​ជា​បាំង​ដោយ​បង្អួច​កញ្ចក់​ក៏​ដោយ។

    ចំណុចសំខាន់

    ​មូលហេតុ​នាំឲ្យ​ស្រ្តី​លេបថ្នាំ​ពន្យារ​កំណើត តែ​បែរជា​ភ្លាត់​មាន​កូន​៖
    • ខាន​លេប​ចាប់​ពី​២​ថ្ងៃ​ឡើង​
    • លេប​មិន​ទៀងពេល​
    • លេប​មិន​ត្រូវ​ពេល​
    • ក្អួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម