ការប្រែប្រួលតិចតួចលើវដ្ដរដូវ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួច ជារឿងធម្មតាប៉ុណ្ណោះ ហើយវានឹងអាចត្រលប់មករកសភាពដើមវិញក្នុងរយៈពេលដ៏ខ្លី។ ដូច្នេះហើយ ស្រីៗយើងមិនចាំបាច់បារម្ភនោះឡើយ បើជួបការប្រែប្រួលនេះ។
ជាក់ស្ដែង ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា មានស្ត្រីច្រើនជាង ៣៧ ០០០នាក់បានជួបប្រទះបញ្ហាមករដូវមិនទៀងទាត់ មករដូវច្រើនលើសពីធម្មតា និងមករដូវយឺតយ៉ាវ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួច។ យ៉ាងណាមិញ ពុំមានភស្តុតាងបង្ហាញពីទំនាក់ទំនងរវាង វ៉ាក់សាំង និងការប្រែប្រួលនៃវដ្ដរដូវឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រត្រូវការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
បញ្ហាទូទៅកើតឡើងលើអ្នកចាក់វ៉ាក់សាំងចំនួន ២ដូស
សម្រាប់អ្នកដែលចាក់វ៉ាក់សាំង២ដូសរួច អាចមករដូវយឺតយ៉ាវចំនួន២ថ្ងៃ ប៉ុន្តែក្រុមគ្រូពេទ្យបានឲ្យដឹងថា បញ្ហានេះមិនទំនងជាកើតឡើងចំពោះស្ត្រីដែលចាក់វ៉ាក់សាំងលើកទី២ យ៉ាងហោចណាស់នៅចន្លោះ៨សប្ដាហ៍ឡើយ។ រយៈពេលនៃវដ្ដរដូវស្ត្រីម្នាក់ក្នុងចំណោម ១០នាក់មានការប្រែប្រួលច្រើនជាង៨ថ្ងៃ បើធៀបនឹងស្ត្រីដែលមិនបានចាក់វ៉ាក់សាំង។ ទោះជាយ៉ាងនេះក្ដី វដ្ដរដូវនឹងត្រលប់មកសភាពធម្មតាវិញ ក្រោយវដ្ដរដូវលើកទីពីរ។
ទន្ទឹមនឹងនេះដែរ ការសិក្សាមួយផ្សេងទៀតលើមនុស្សចំនួន ៥ ៦០០នាក់នៅប្រទេសន័រវសបង្ហាញថាវដ្ដរដូវមានការប្រែប្រួលទៅតាមធម្មជាតិ។
យ៉ាងហោចណាស់ ស្ត្រីចំនួន ៤០% មានរដូវច្រើនជាងធម្មតា មុនពេលចាក់វ៉ាក់សាំងទៅទៀត ហើយក៏មានស្ត្រីមួយចំនួនមានការភ័ន្តច្រឡំថាវ៉ាក់សាំងកូវីដ-១៩ អាចបណ្ដាលឲ្យយើងគ្មានកូនផងដែរ។ ផ្ទុយទៅវិញ វីរុសកូវីដ-១៩ ទៅវិញទេ ដែលអាចធ្វើឲ្យបរិមាណ និងគុណភាពមេជីវិតឈ្មោលថយចុះ ជាហេតុនាំឲ្យប៉ះពាល់ដល់ការមានកូនរយៈពេលខ្លី។
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]