backup og meta

សព្វថ្ងៃ អ្នកឆ្លងវីរុសអូមីក្រុង​អាចដោយសារមូលហេតុទាំងនេះ

សព្វថ្ងៃ អ្នកឆ្លងវីរុសអូមីក្រុង​អាចដោយសារមូលហេតុទាំងនេះ

បច្ចុប្បន្ន គ្នា​យើង​ទៅ​ណា​មក​ណា​ក៏​ត្រូវ​ពាក់​ម៉ាស និង​មាន​អាល់កុល​ជាប់​ខ្លួន​ជានិច្ច ព្រោះ​ករណី​វិជ្ជមាន​អូមីក្រុង​មាន​លេខ​បី​ខ្ទង់​រាល់​ថ្ងៃ សម្រាប់​កម្ពុជា​យើង​។ មក​ដល់​ថ្ងៃ​នេះ​ហើយ អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ឬ​វីរុស​អូមីក្រុង​ភាគ​ច្រើន អាច​បណ្ដាល​មកពីការ​មិន​ប្រកាន់​ខ្ជាប់​នូវ​វិធានការសុខាភិបាល ​និង​​មូល​ហេតុ​មួយ​ចំនួនទៀត។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

១. មិន​ពាក់​ម៉ាស

ប្រសិន​បើ​យើង​មិន​ពាក់​ម៉ាស​ការពារ​ក្នុង​បរិយាកាស​ដែល​មាន​ហានិភ័យ​ខ្ពស់ (ឧទាហរណ៍ ទី​កន្លែង​ហប់ៗ និង​មាន​មនុស្ស​ច្រើន ពិសេស​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង ឬ​មិន​ពាក់​ម៉ាស) នោះ​យើង​កំពុង​ទុក​ខ្លួន​ឯង​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​ក្នុង​ការ​ឆ្លង​វីរុស​អូមីក្រុង។ ហេតុ​នេះ​ហើយ ទើប​ក្រសួង​សុខាភិបាល​បន្ត​ណែនាំ​ឲ្យ​យើង​គ្រប់​គ្នា​បន្ត​ការ​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ក្រៅ ទោះ​ជា​យើង​ចាក់​វ៉ាក់សាំង​រួច​គ្រប់​ចំនួន​ក៏​ដោយ។

២. មិន​ចាក់​វ៉ាក់សាំង

ត្បិត​តែ​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់​​ដូស មិន​ធានាថា​យើង​មិន​អាច​ឆ្លង​វីរុស​អូមីក្រុង​បាន​ក៏​ពិត​មែន តែ​ក៏​អាច​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន​ពេល​យើង​ឆ្លង​វីរុស​ដូច​ជា ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ សម្រាក​មន្ទីរពេទ្យ និង​ហានិភ័យ​ប្រឈម​នឹង​ការ​ស្លាប់​ជា​ដើម។

វីរុស​អូមីក្រុង

៣. មិន​ចាក់​វ៉ាក់សាំង​ដូសជំរុញ

ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល ឬ​អង្គការ​សុខភាព​ពិភព​លោក ពិត​ជា​សំខាន់​សម្រាប់​យើង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​អូមីក្រុង ឬ​វីរុស​បំប្លែង​ដទៃ​ទៀត។ ដូច​នេះ​ហើយ ទោះ​យើង​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពីរ​ដូស​ក៏​ដោយ ក៏​មិន​ត្រូវ​ចោល​វ៉ាក់សាំង​ដូស​ជំរុញ ដើម្បី​ការពារ​សុខភាព​ដែរ។

៤. មិន​ថែ​ទាំ​សុខភាព

កុំ​ថា​ឡើយ វីរុស​កាច​ដូច កូរ៉ូណា ឬ​វីរុស​អូមីក្រុង សូម្បី​តែ​វីរុស​តូច​តាច​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​បាន​ដែរ បើ​យើង​ថែទាំ​សុខភាពឲ្យបាន​ល្អ។ នៅ​ក្នុង​ពេល​ដែល​មាន​វីរុស​ងាយ​ឆ្លង​ដូច​កូរ៉ូណា​នេះ គ្នា​យើង​គប្បី​ថែទាំ​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​ដោយ​ការ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​គ្រប់​គ្រាន់ ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ទៅ​តាម​ស្តង់ដារ ដើម្បី​សុខភាព​ខ្លួន​យើង។​

ចំណុចសំខាន់

អ្នកឆ្លងជំងឺកូវីដ ១៩ ឬវីរុសអូមីក្រុងភាគច្រើន បណ្ដាលមកខ្ជីខ្ជា មិនប្រយ័ត្ននឹងមូលហេតុតូចតាចមួយចំនួនដូចជា៖
១. មិនពាក់ម៉ាស
២. មិនចាក់វ៉ាក់សាំង
៣. មិនចាក់វ៉ាក់សាំងជំរុញ
៤. មិនថែទាំសុខភាព ៕

អានបន្ត​៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Most People Catch Omicron This Way Now https://www.eatthis.com/news-omicron-danger-now/

Vaccines for COVID-19 https://www.cdc.gov/coronavirus/2019-ncov/vaccines/index.html

Why vaccinated people can still get sick with the omicron variant https://uihc.org/news/why-vaccinated-people-can-still-get-sick-omicron-variant

Omicron and the vaccines: Your questions answered https://www.aamc.org/news-insights/omicron-and-vaccines-your-questions-answered

កំណែ​ប្រែបច្ចុប្បន្ន

07/03/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកវិទ្យាសាស្ត្រ៖ វីរុសកូវីដ១៩ បំប្លែងថ្មីមិនចប់ត្រឹមអូមីក្រុងទេ

អូមីក្រុងអាចរស់នៅលើប្លាស្ទិក និងស្បែកយូរជាងវីរុសមុនៗ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម