កុមារក្រោមអាយុ២ឆ្នាំ ដែលឆ្លងវីរុសកូវីដ-១៩ អាចមានផលវិបាកផ្លូវដង្ហើមច្រើនជាងកុមារដែលមានអាយុលើសនេះ។ ពិតណាស់ កូវីដ-១៩ មានការពាក់ព័ន្ធជាមួយនឹងជំងឺផ្លូវដង្ហើម ដែលអាចបំផ្លាញសួតធ្ងន់ធ្ងរ។ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា វីរុសកូវីដ-១៩ អាចនាំឲ្យមានផលប៉ះពាល់ខ្លាំងក្លាចំពោះកុមារ។
នៅពេលដែលកុមារឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង យើងអាចនឹងសង្កេតឃើញក្មេងមានជំងឺក្អកដែលស្ដាប់ទៅដូចព្រុស។ អ្នកស្រាវជ្រាវក៏បានបញ្ជាក់ថា នៅក្នុងករណីខ្លះ កុមារអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យព្យាបាលនៅមន្ទីរពេទ្យ និងបន្ថែមកម្រិតថ្នាំប្រើប្រាស់ បើប្រៀបធៀបទៅនឹងជំងឺ Croup បង្កឡើងដោយវីរុសប្រភេទផ្សេងទៀត។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
អូមីក្រុងប៉ះពាល់ផ្លូវដង្ហើមខាងលើ
ការសិក្សាកន្លងមកបានបង្ហាញថា វ៉ារ្យង់អូមីក្រុងប៉ះពាល់ផ្លូវដង្ហើមខាងលើជាងវ៉ារ្យង់មុនៗដែលផ្ដោតសំខាន់តែលើផ្លូវដង្ហើមផ្នែកខាងក្រោមប៉ុណ្ណោះ។ លើសពីនេះ ក្រុមអាយុដែលងាយកើតជំងឺ Croupច្រើនជាងគេ នៅពេលឆ្លងវីរុសកូវីដ-១៩ គឺជាកុមារក្រោមអាយុ២ឆ្នាំ ហើយចំនួនប្រមាណ៧២% ជាក្មេងប្រុស។
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
មូលហេតុនៃការព្រួយបារម្ភ
ទោះបីជាពុំមានអត្រាមរណភាពនៃកុមារណាម្នាក់ក៏ដោយ កុមារចំនួន ៩នាក់ក្នុងចំណោម៧៥នាក់ (១២%) ដែលកើតកូវីដ-១៩ និងមានរោគសញ្ញា Croup ចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយចំនួន៤នាក់ ត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់។ បើតាមការប្រៀបធៀបបានបញ្ជាក់ថា នៅមុនពេលមានការរាតត្បាតនៃវីរុសកូវីដ-១៩ កុមារដែលកើតជំងឺ Croup ត្រឹមតែ៥% ប៉ុណ្ណោះ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កត្តានេះបង្ហាញឲ្យដឹងថា វីរុសកូវីដ-១៩ អាចនាំឲ្យកុមារមានអាការៈក្អកដែលស្ដាប់ទៅដូចព្រុសធ្ងន់ធ្ងរជាង បើប្រៀបធៀបនឹងវីរុសដទៃទៀត។
[embed-health-tool-bmi]