បច្ចុប្បន្ននេះ ពិភពលោកកំពុងតែប្រឈមនឹងវីរុសកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុងដែលបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូងនៅឆ្នាំ២០២១។ យ៉ាងណាមិញ យោងតាមរបាយការណ៍ថ្មីមួយរបស់ប្រទេសអ៊ីស្រាអែលបានបង្ហាញថា វ៉ារ្យង់ថ្មីមួយនៃវីរុសមួយនេះបានលេចឡើងចំនួន២ករណី ដែលជាការបញ្ចូលគ្នានៃវ៉ារ្យង់អូមីក្រុងBA.1 និងBA.2។
ក្រសួងសុខាភិបាលប្រចាំប្រទេសអ៊ីស្រាអែលបានឲ្យដឹងថា “ករណីទាំង២នៃវ៉ារ្យង់កូវីដបំប្លែងថ្មី (ការបញ្ចូលគ្នានៃវ៉ារ្យង់អូមីក្រុងBA.1 និងBA.2) ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តPCRនៅអាកាសយានដ្ឋានអន្តរជាតិBen-Gurion លើអ្នកដំណើរដែលចូលមកក្នុងប្រទេស។”
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
រោគសញ្ញានៃវ៉ារ្យង់កូវីដ-១៩ថ្មី
ពិតណាស់ កូវីដ-១៩បង្កផលប៉ះពាល់ដល់សួត និងសរីរាង្គផ្លូវដង្ហើមដទៃទៀតនៃរាងកាយ។ ហេតុនេះហើយ ទើបវីរុសរាតត្បាតមួយនេះ បណ្ដាលឲ្យមានរោគសញ្ញាផ្លូវដង្ហើមភាគច្រើន។ រោគសញ្ញានៃវ៉ារ្យង់អូមីក្រុងលាយបញ្ចូលគ្នាថ្មីមាន៖
- ក្ដៅខ្លួនតិចតួច
- ឈឺក្បាល
- ឈឺសាច់ដុំ
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
យើងគួរបារម្ភឬអត់?
ក្រសួងសុខាភិបាលប្រចាំប្រទេសនេះបានបន្តថា ក្រសួងកំពុងតែបន្តតាមដានអំពីស្ថានភាពនៅក្នុងអាកាសយានដ្ឋាន ហើយនឹងផ្ដល់ព័ត៌មានបន្ថែមនៅពេលក្រោយ។ ទោះជាយ៉ាងនេះក្ដី វ៉ារ្យង់ថ្មីមួយនេះ នៅមិនទាន់រកឃើញនៅកន្លែងផ្សេងនៅឡើយ ដូច្នេះហើយ នៅមិនទាន់ដឹងលម្អិតពីវីរុសបំប្លែងថ្មីនេះនៅឡើយ។
ចំណុចសំខាន់
រោគសញ្ញានៃវ៉ារ្យង់អូមីក្រុងលាយបញ្ចូលគ្នាថ្មីមាន៖
- ក្ដៅខ្លួនតិចតួច
- ឈឺក្បាល
- ឈឺសាច់ដុំ
[embed-health-tool-bmi]