ជំងឺមហារីកឆ្អឹងកើតឡើងនៅពេលដែលកោសិកាលូតលាស់មិនប្រក្រតីចេញពីខាងក្នុង ឬខាងក្រៅឆ្អឹង ដែលភាគច្រើនលេចឡើងនៅលើឆ្អឹងអាងត្រគាក ឬឆ្អឹងវែងនៃដៃ និងជើង។ តើជំងឺមហារីកឆ្អឹងមានរោគសញ្ញាព្រមានអ្វីខ្លះ ដែលគ្នាយើងគួរប្រុងប្រយ័ត្ន?
មូលហេតុនៃជំងឺមហារីកឆ្អឹង
ជំងឺមហារីកឆ្អឹងជាប្រភេទជំងឺមហារីកកម្រមួយ ដែលមានតិចជាង១% ក្នុងចំណោមជំងឺមហារីកទាំងអស់។ មូលហេតុបង្កនៃជំងឺនេះ រួមមាន៖
- កត្តាអាយុ
- ការប្រែប្រួលហ្សែន
- ប្រវត្តិគ្រួសារកើតជំងឺនេះ
- ទម្លាប់រស់នៅមិនល្អ
- កំណកឆ្អឹងលូតលាស់ច្រើនជ្រុល
- ការព្យាបាលដោយវិទ្យុសកម្មពីមុន។
សញ្ញាព្រមានមួយចំនួននៃជំងឺមហារីកឆ្អឹងមាន៖
១. ឈឺចាប់ និងហើម
ការឈឺចាប់ត្រង់ឆ្អឹងស្រួចស្រាល់ និងហើមជារោគសញ្ញាទូទៅមួយនៃជំងឺមហារីកឆ្អឹង។ អាការៈនេះអាចកាន់តែយ៉ាប់យ៉ឺននៅពេលយប់ ដែលធ្វើឲ្យគ្នាយើងពិបាកគេង។
២. ស្រកទម្ងន់ និងអស់កម្លាំងខ្លាំង
ទន្ទឹមនឹងនេះដែរ បញ្ហាស្រកទម្ងន់ភ្លាមៗ ក៏អាចបញ្ជាក់ពីសញ្ញានៃជំងឺមហារីកឆ្អឹងដូចគ្នា។ មួយវិញទៀត ប្រសិនបើយើងចេះតែមានអាការៈអស់កម្លាំងជាប្រចាំ គួរតែធ្វើការតាមដានឲ្យបានដិតដល់ ឬពិនិត្យសុខភាពដោយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
[embed-health-tool-bmr]
៣. គាំងសន្លាក់
ចំណែកឯការគាំងសន្លាក់ ដែលធ្វើឲ្យយើងពិបាកដើរ ឬធ្វើសកម្មភាពប្រចាំថ្ងៃ ក៏ជារោគសញ្ញាមួយនៃជំងឺមហារីកឆ្អឹងដែរ។
៤. ពកនៅលើឆ្អឹង
ជំងឺមហារីក អាចបណ្ដាលឲ្យមានការលូតលាស់មិនប្រក្រតីនៃកោសិកា ដែលពេលខ្លះអាចលេចចេញជាដុំពកនៅលើឆ្អឹងតែម្ដង។
មហារីកឆ្អឹងអាចបង្ការបានអត់?
បច្ចុប្បន្ននេះ អ្នកជំនាញនៅពុំទាន់មានវិធីសាស្ត្រក្នុងការបង្ការជំងឺមហារីកឆ្អឹងបាននៅឡើយទេ។ យ៉ាងណាមិញ ការរកឃើញជំងឺមហារីកប្រភេទនេះបានទាន់ពេលវេលា អាចជួយឲ្យការព្យាបាលទទួលបានជោគជ័យខ្ពស់។ ក្នុងករណីដែលយើងមានរោគសញ្ញាដូចខាងលើ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ក៏ដូចជាស្វែងយល់ពីកត្តាហានិភ័យផ្សេងៗទាក់ទងនឹងជំងឺមហារីកឆ្អឹងនេះ។
ចំណុចសំខាន់
សញ្ញាព្រមានមួយចំនួននៃជំងឺមហារីកឆ្អឹងមាន៖
- ឈឺចាប់ និងហើម
- ស្រកទម្ងន់ និងអស់កម្លាំងខ្លាំង
- គាំងសន្លាក់
- ពកនៅលើឆ្អឹង។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប