backup og meta

ផឹក​គ្រឿង​ស្រវឹង​ច្រើន​ អាច​បង្កើន​ហានិភ័យ​កើតជំងឺ​មហារីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផឹក​គ្រឿង​ស្រវឹង​ច្រើន​ អាច​បង្កើន​ហានិភ័យ​កើតជំងឺ​មហារីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​បែបបទ​រស់​នៅ​មិន​ល្អ និង​​​កត្តា​ជា​ច្រើន​ទៀត​ ដូចជា​ ការ​ប៉ះពាល់​នឹង​កាំរស្មី​UV ​​ឬ​កាំរស្មី​ដែល​បង្ក​គ្រោះថ្នាក់​ដទៃ​ទៀត ភាព​ចាស់​ ការ​ជក់​បារី កង្វះ​សកម្មភាព​រាងកាយ​ និង​របប​អាហារ​មិន​ល្អ​ជាដើម​។ ពិត​ណាស់​ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​លទ្ធភាព​នៃ​ការវិវត្តទៅ​ជា​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​រស់នៅ​ រួម​មាន​ធាត់​ជ្រុល​ ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​

ជា​ទូទៅ​ រោគសញ្ញា​នៃ​ជំងឺ​មហារីក​រួម​មាន​ដុំ​ពក​មិន​ប្រក្រតី ​ស្រក​ទម្ងន់​ ​ទម្លាប់​បន្ទោបង់​ប្រែប្រួល​ និង​អស់​កម្លាំង​។ ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​យ៉ាង​ឆាប់​រហ័ស ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ លទ្ធភាព​នៃ​ការ​កើត​ជំងឺ​មហារីក​​មាន​អត្រា​កាន់​តែ​ខ្ពស់​ទៅ​ៗ​។ ហេតុ​នេះ​ហើយ​ ដើម្បី​​បង្ការ​ជំងឺ​មហារីក គ្នា​យើង​គួររក្សា​បែបបទ​រស់នៅ​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ជា​ប្រចាំ​។

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

គណនា BMI

គណនា BMR

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

​​​​ហេតុអ្វី​បាន​ជា​គ្រឿង​ស្រវឹង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក?

យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ គឺ​ការ​ជក់​បារី ​ធាត់​លើស​ទម្ងន់​ និង​ភាព​ចាស់​។ បន្ថែម​ពី​នេះ ការ​ផឹក​គ្រឿងស្រវឹង​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើន​ជំងឺ​មហារីក​ផង​ដែរ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​ផឹក​គ្រឿង​ស្រវឹង​ទេ​នោះ ​យើង​អាច​កាត់បន្ថយ​ហានិភ័យ​បាន​រហូត​ដល់​៣១%។ ពិត​ណាស់ សារធាតុ​Ethanol​ដែល​ជា​សមាសធាតុ​សំខាន់​នៃ​ជាតិ​អាល់កុល​ ដែល​​បំបែក​ដើម្បី​ផ្ដល់​ជា​សារធាតុ​Acetaldehyde គឺ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​។

ជំងឺមហារីក២

សារធាតុ​Acetaldehyde​មិន​ត្រឹម​តែ​បំផ្លាញ DNAប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​រារាំង​ដល់​​ដំណើរការ​​នៃ​ការ​ជួសជុល​កោសិកា​ ដែល​ធ្វើ​ឲ្យ​​កោសិកា​​ត្រូវ​បំផ្លាញ​ជា​រៀង​រហូត និង​មិន​អាច​​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន​។ កត្តា​នេះ អាច​នាំ​ឲ្យ​កោសិកា​មហារីក​រាលដាល​ និង​លូតលាស់​ ព្រម​ទាំង​ប៉ះពាល់​ដល់​​ដល់​ការ​លូតលាស់​របស់​កោសិកា​ផ្សេង​ទៀត​ ក៏​ដូចជា​នាំ​ឲ្យ​ខូច​ជាលិកា និង​បង្កើន​ការ​ស្រូប​យក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​ផ្សេង​ទៀត​។ លើស​ពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​បំផ្លាញ​​ក្រពេញ​ទឹក​មាត់​ និង​បង្ក​ជា​ជំងឺ​អញ្ចាញ​ធ្មេញ ពុក​ធ្មេញ ដំបៅ​បំពង់​អាហារ និង​​​ជំងឺ​ឫស​ដូង​បាត​ថែម​ទៀត​ផង​។

អានបន្ថែម៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Alcohol Use and Cancer

https://www.cancer.org/cancer/cancer-causes/diet-physical-activity/alcohol-use-and-cancer.html

​Alcohol and Cancer Risk

https://www.cancer.gov/about-cancer/causes-prevention/risk/alcohol/alcohol-fact-sheet

7 things to know about alcohol and cancer

https://www.mdanderson.org/cancerwise/does-alcohol-cause-cancer.h00-159383523.html

កំណែ​ប្រែបច្ចុប្បន្ន

14/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម