ការពិនិត្យរកឃើញជំងឺមហារីកមាត់ស្បូនទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតរបស់ស្រីៗយើងបាន ប៉ុន្តែតើយើងគួរពិនិត្យរកមហារីកមាត់ស្បូននៅអាយុប៉ុន្មានទើបល្អ? ហើយធ្វើម៉េច ដើម្បីអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដ៏គ្រោះថ្នាក់មួយនេះបាន?
បែបបទរស់នៅ និងការរួមភេទ
ស្ទើរតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូន កើតឡើងបណ្តាលមកពីវីរុសHPV ហើយវីរុសនេះឆ្លងតាមរយៈការរួមភេទ។ ចំណែកប្រភេទនៃវីរុសHPV ផ្សេងទៀត ក៏អាចបង្កឲ្យមានការដុះសាច់លើប្រដាប់ភេទ ដែលយើងហៅថា ជំងឺសិរមាន់ (Genital warts)។
វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន
វ៉ាក់សាំងអាចការពារខ្លួនយើងពីប្រភេទវីរុស HPV ដែលបង្កជាជំងឺមហារីកលើស្រ្តី។ ហើយវ៉ាក់សាំងប្រភេទនេះ ត្រូវបានណែនាំឲ្យចាក់ចំពោះ៖
- ក្មេងស្រី ក្មេងប្រុស ស្រ្តី និងបុរស អាយុចន្លោះពី៩ឆ្នាំ ដល់២៦ឆ្នាំ ឬមនុស្សពេញវ័យដែលមានអាយុចន្លោះពី២៧ ដល់៤៥ឆ្នាំ ដែលមានហានិភ័យនៃការឆ្លងវីរុស HPV ឬមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន។
- ចាក់២ដងចំពោះក្មេងស្រី ដែលមានអាយុ៩ ដល់១៤ឆ្នាំ និង៣ដងសម្រាប់ក្មេងជំទង់អាយុ១៥ឆ្នាំ ឬលើសពីនេះ
- វ័យដ៏ល្អបំផុតក្នុងការចាក់វ៉ាក់សាំង គឺនៅអាយុ១១ឆ្នាំ ឬមុនពេលចាប់ផ្តើមរួមភេទ។ យ៉ាងណាមិញ ក្មេងស្រី និងស្រ្តីវ័យក្មេង ដែលធ្លាប់រួមភេទរួច ក៏អាចការពារខ្លួនដោយការចាក់វ៉ាក់សាំងបានដែរ ប្រសិនបើមិនទាន់ឆ្លងវីរុស HPV។
ទម្លាប់រួមភេទដែលអាចកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសHPV និងជំងឺមហារីកមាត់ស្បូន
- ប្រើស្រោមអនាម័យ
- មានដៃគូតែម្នាក់
ការពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap Smears)
មហារីកមាត់ស្បូនវិវត្តន៍បន្តិចម្តងៗ ដែលចាប់ផ្តើមពីបម្រែបម្រួលកោសិកា។ ប៉ុន្តែយើងអាចរកឃើញបម្រែបម្រួលកោសិកាបាន តាមរយៈការពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap Smears ឬ Pap test)។ ការប្រែប្រួលកោសិកានេះ អាចព្យាបាលជាសះស្បើយ១០០% មុនពេលដែលមានការវិវត្តទៅជាជំងឺមហារីក។
ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap test) គួរចាប់ផ្តើមនៅវ័យ២១ឆ្នាំ ហើយក្រោយធ្វើតេស្តលើកទី១រួច៖
- ស្រ្តីដែលមានវ័យ២១ឆ្នាំ ដល់២៩ឆ្នាំ ដែលមានហានិភ័យខ្ពស់ គួរតែធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តង។ ស្រ្តីក្នុងវ័យនេះ មិនត្រូវបានណែនាំឲ្យធ្វើតេស្តពិនិត្យរកវីរុស HPV (តេស្តរកប្រភេទHPVដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន) ឡើយ។
- ចំពោះស្រ្តីដែលមានវ័យចាប់ពី៣០ឆ្នាំ ដល់៦៥ឆ្នាំ គួរធ្វើតេស្តពិនិត្យរកវីរុស HPV ជារៀងរាល់៥ឆ្នាំម្តង
- ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ មានអាយុចន្លោះពី២១ ដល់២៩ឆ្នាំ គួរធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap test) ជារៀងរាល់ឆ្នាំ។ ក្រោយធ្វើតេស្តចំនួន៣ដង គួរធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តងវិញ។
- ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ មានអាយុចន្លោះពី៣០ ឬលើសពីនេះ គួរធ្វើតេស្តពិនិត្យរកវីរុស HPV និងធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap test) ឬតែតេស្ត Pap testជារៀងរាល់ឆ្នាំ។
- ប្រសិនបើការធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន គួរធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តងវិញ។
- ប្រសិនបើគ្នាយើងមានដៃគូរួមភេទច្រើន គួរធ្វើតេស្តពិនិត្យរក កោសិកាមហារីកមាត់ស្បូន (Pap test) ជារៀងរាល់៣ឆ្នាំម្តង។
ចំណុចសំខាន់
ការធ្វើតេស្តពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap test) គួរចាប់ផ្តើមនៅវ័យ២១ឆ្នាំ ហើយក្រោយធ្វើតេស្តលើកទី១រួច៖
- ស្រ្តីដែលមានវ័យ២១ឆ្នាំ ដល់២៩ឆ្នាំ ដែលមានហានិភ័យខ្ពស់ គួរតែធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តង។ ស្រ្តីក្នុងវ័យនេះ មិនត្រូវបានណែនាំឲ្យធ្វើតេស្តពិនិត្យរកវីរុស HPV (តេស្តរកប្រភេទ HPV ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន) ឡើយ។
- ចំពោះស្រ្តីដែលមានវ័យចាប់ពី៣០ឆ្នាំ ដល់៦៥ឆ្នាំ គួរធ្វើតេស្តពិនិត្យរកវីរុស HPV ជារៀងរាល់៥ឆ្នាំម្តង
- ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ មានអាយុចន្លោះពី២១ ដល់២៩ឆ្នាំ គួរធ្វើតេស្ត Pap testជារៀងរាល់ឆ្នាំ។ ក្រោយធ្វើតេស្តចំនួន៣ដង គួរធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តងវិញ។
- ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ មានអាយុចន្លោះពី៣០ ឬលើសពីនេះ គួរធ្វើតេស្តពិនិត្យរកវីរុស HPV និងពិនិត្យរកកោសិកាមហារីកមាត់ស្បូន(Pap test) ឬតែតេស្ត Pap test ជារៀងរាល់ឆ្នាំ។
- ប្រសិនបើការធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាន គួរធ្វើតេស្តជារៀងរាល់៣ឆ្នាំម្តងវិញ។
- ប្រសិនបើគ្នាយើងមានដៃគូរួមភេទច្រើន គួរតែធ្វើតេស្តពិនិត្យ រកកោសិកាមហារីកមាត់ស្បូន (Pap test) ជារៀងរាល់៣ឆ្នាំម្តង។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
[embed-health-tool-bmi]