backup og meta

ការពិត ៥ យ៉ាង​ពីវីរុស HPV បង្កជាមហារីកមាត់ស្បូន និងមហារីកច្រើនទៀត

ការពិត ៥ យ៉ាង​ពីវីរុស HPV បង្កជាមហារីកមាត់ស្បូន និងមហារីកច្រើនទៀត

ជា​រៀង​រាល់​ ២​ នាទី មាន​ស្រ្តី​ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​មហា រីក​មាត់​ស្បូន​ ហើយ​នៅ​ជុំវិញ​ពិភពលោក​ មាន​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​បង្កា​រជំងឺ​មហារីក​មាត់​ស្បូន​ និង​ពិនិត្យ​សុខភាព​មាត់​ស្បូន​ជា​ទៀងទាត់។

ខាងក្រោម​នេះ​ជា​ការពិត​ ៥ យ៉ាង​ពី​វីរុស ​HPV  ដែល​បង្ក​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ និង​មហារីក​ជា​ច្រើន​ទៀត

១. ជំងឺ​មហារីក​មាត់​ស្បូន​ជា​មហារីក​កើត​ឡើង​ញឹកញាប់​បំផុត​ទី ​៤ ​ចំពោះ​ស្រ្តី​​ទូទាំង​ពិភពលោក

កាល​ពី​ឆ្នាំ ​២០២២ ស្រ្តី​ប្រមាណ​ ៣៥០ ០០០នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក​មាត់ស្បូន ហើយ​តួលេខ​អ្នក​កើត​ថ្មី​មាន​ចំនួន​៦៦០ ០០០នាក់។ ក្នុង​ចំណោម​​អ្នក​ជំងឺ​មហារីក​មាត់​ស្បូន នៅអាហ្វ្រិក អាមេរិក​កណ្តាល​ និង​អាស៊ី​អាគ្នេយ៍​យើង មាន​អត្រា​ស្លាប់​​ដោយ​សារ​ជំងឺ​មហារីក​មាត់​ស្បូន​ខ្ពស់​បំផុត។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២. ស្ទើរ​តែ​គ្រប់​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​សុទ្ធ​តែ​មាន​ទំនាក់ទំនង​នឹង​វីរុស​HPV

ច្រើន​ជាង ​៩៥%​ នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ បង្ក​ឡើង​ដោយ​វីរុស​HPV ហើយ​វីរុស​នេះ​មាន​ច្រើន​ជាង​ ២០០ ​ប្រភេទ និង​ភាគច្រើន​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ប្រភេទ​វីរុស ​HPV ដែល​មាន​ហានិភ័យ​ខ្ពស់ អាច​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​រ៉ាំរ៉ៃ និង​ការ​លូតលាស់​នៃ​ជំងឺ​មហារីក​។

៣. វ៉ាក់ស៊ាំង​ HPV អាច​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​រហូត​ដល់​៩០%

ការ​ចាក់​វ៉ាក់ស៊ាំង ​HPV ជា​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស ​HPV និង​អាច​បញ្ចៀស​ប្រភេទ​វីរុស HPV ​ដែល​បង្ក​ជា​ជំងឺ​មហារីក​មាត់​ស្បូន​រហូត​ដល់​ ៩០%។ តួយ៉ាង មាន​ប្រទេស​ជា​ច្រើន​បាន​ណែនាំ​វ៉ាក់ស៊ាំង ​HPV ដល់​ក្មេង​ស្រី​ចាប់​ពី​អាយុ​ ៩​ ឆ្នាំ ដល់​ ១៤ ​ឆ្នាំ។

វ៉ាក់ស៊ាំងHPV

៤. ការ​ពិនិត្យ​រក​ជំងឺ​មហារីក​មាត់​ស្បូន និង​ការ​ព្យាបាល​ទាន់ពេល​មាន​សារៈសំខាន់​ណាស់

ការ​ពិនិត្យ​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ទៀងទាត់​ ជា​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​​ទាន់​ពេល​ និង​អាច​ទទួល​ការ​​​ព្យាបាល​ជា​សះស្បើយ​។ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គួរ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ទើប​ជា​ការ​ប្រសើរ។

៥. ​វីរុស HPV បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីកច្រមុះបំពង់ក

ជា​ទូទៅ ​ជំងឺ​មហារីក​ច្រមុះ​បំពង់​ក អាច​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់ ឬ​គ្រឿងស្រវឹង ប៉ុន្តែ​ ៧០%​ នៃ​ជំងឺ​មហារីក​ទាំង​នេះ បែរ​ជា​បង្ក​ឡើង​ដោយ​វីរុស ​HPV ទៅ​វិញ។ ជំងឺ​មហារីកច្រមុះបំពង់ក​ប៉ះពាល់​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់ក រួម​ទាំង​​គល់​អណ្តាត និង​សាច់​បំពង់ក ហើយ​​មាន​ ៣២០០ ករណី​ថ្មី​នៃ​ជំងឺ​មហារីក​ច្រមុះ​បំពង់​ក មាន​ពាក់ព័ន្ធ​នឹង​វីរុស ​HPV ​លើ​ស្រ្តី និង​ប្រហែល​ជា ​១៣២០០ ករណី​កើត​ឡើង​លើ​​បុរស​ជា​រៀង​រាល់​ឆ្នាំ​​ក្នុង​សហរដ្ឋអាមេរិក។

ចំណុចសំខាន់

ការពិត​ ៥ យ៉ាង​ពី​វីរុស ​HPV ដែល​បង្ក​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ និង​មហារីក​ជា​ច្រើន​ទៀត


១. ជំងឺ​មហារីក​មាត់​ស្បូន​ជា​មហារីក​កើត​ឡើង​ញឹកញាប់​បំផុត​ទី​ ៤​ចំពោះ​ស្រ្តី​​ទូទាំង​ពិភពលោក
២. ស្ទើរ​តែ​គ្រប់​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​សុទ្ធ​តែ​មាន​ទំនាក់ទំនង​នឹង​វីរុស ​HPV
៣. វ៉ាក់ស៊ាំង ​HPV អាច​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​រហូត​ដល់ ​៩០%
៤. ការ​ពិនិត្យ​រក​ជំងឺ​មហារីក​មាត់​ស្បូន និង​ការ​ព្យាបាល​ទាន់ពេល​មាន​សារៈសំខាន់​ណាស់
៥. ​វីរុស HPVបង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីកច្រមុះបំពង់ក

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 fast facts about HPV and cervical cancer

https://www.unicef.org/stories/fast-facts-hpv-cervical-cancer

5 Surprising Facts About HPV
Protect Yourself

https://www.nm.org/healthbeat/healthy-tips/five-surprising-facts-about-hpv

Facts about HPV

https://www.nfid.org/resource/facts-about-hpv/

កំណែ​ប្រែបច្ចុប្បន្ន

22/01/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​អាចការ​ពារ​ខ្លួនពី​មេរោគ HPV បាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 9 min ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម