គ្រាន់តែឮពាក្យថាមហារីក ស្រីៗគ្នាយើងម្នាក់ណាថាមិនញាក់សាច់ ប៉ុន្តែទោះជំងឺនេះកាចសាហាវប៉ុណ្ណា ស្រីៗចាំបាច់ត្រូវដឹងច្បាស់ពីវិធីសាស្ត្រព្យាបាល ដើម្បីអាចសម្រេចចិត្តត្រឹមត្រូវ ព្រោះគ្រូពេទ្យមានវិធីព្យាបាលឲ្យជាសះស្បើយ ។ “Hello គ្រូពេទ្យ” នឹងលើកយកវិធីព្យាបាលមហារីកសុដន់ ដោយប្រើអ័រម៉ូន ឲ្យគ្នាយើងបានដឹង។
អ័រម៉ូន ផលិតចេញពីក្រពេញ ហើយដើរតួជាអ្នកនាំសារ។ ពេលមានរំញោចអ្វីមួយ ប្រព័ន្ធប្រសាទ កណ្តាលបញ្ជូនសញ្ញាទៅកាន់ក្រពេញពិសេសណាមួយដើម្បី បញ្ចេញអ័រម៉ូនទៅក្នុងឈាម។ អ័រម៉ូនទាំងនោះ ធ្វើដំណើរទៅភ្ជាប់ Receptors របស់កោសិកា ដើម្បីឆ្លើយតប និងការភ្ញោច។ ដោយឡែកអ័រម៉ូនមួយចំនួន ធ្វើឲ្យកោសិកាមហារីកលូតលាស់លឿន។ ពេលខ្លះ នេះអាចជាមូលហេតុ គ្រូពេទ្យសម្រេចចិត្តប្រើការព្យាបាលដោយអ័រម៉ូន។
១- អ្វីជាការព្យាបាលដោយអ័រម៉ូន?
បើសិនលទ្ធផលតេស្តបង្ហាញថា កោសិកាមហារីកមាន Receptors ភ្ជាប់ជាមួយអ័រម៉ូន គ្រូពេទ្យនឹងប្រើការព្យាបាលណាដែលកាត់បន្ថយ ឬរារាំងមុខងារអ័រម៉ូននោះ។ ព្យាបាលបែបនេះហៅថា ការព្យាបាលមហារីក ដោយអ័រម៉ូន (Hormone Therapy )។
២- គួរព្យាបាលដោយអ័រម៉ូនប្រភេទណា?
មានវិធីច្រើន សម្រាប់ការព្យាបាល ដូចជា រារាំងមុខងារអូវែ រារាំងការផលិត អ័រម៉ូន អឺស្ត្រូហ្សែន (Estrogen) និងមុខងារអ័រម៉ូននេះតែម្តង។ ជារួម ធ្វើយ៉ាងណាទប់ស្កាត់ការបញ្ចេញ អ័រម៉ូន អឺស្ត្រូហ្សែន (អ័រម៉ូនផលិតពីអូវ៉ែ កោសិកាខ្លាញ់ ឬស្បែក) ព្រោះវាធ្វើឲ្យ កោសិកាមហារីករីកលូតលាស់។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញឮ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
៣- ព្យាបាលដោយរបៀបណា?
– សម្រាប់មហារីកដំណាក់កាលដំបូង (Adjuvant theraphy)៖ ការព្យាបាលដោយកាំរស្មី ឬព្យាបាលជាប្រព័ន្ធ (Systemictherapy) ជាទូទៅ ចាត់ទុកជាការព្យាបាល សម្រាប់អ្នកជំងឺមហារីកដោះ ដំណាក់កាលដំបូង។ យោងតាមការស្រាវជ្រាវ វិធីព្យាបាលនេះ ស្រីៗមានជំងឺ មិនងាយកើតមហារីកម្តងទៀតទេ ហើយបើមានមហារីកថ្មី ក៏ត្រូវការពេលលូតលាស់យ៉ាងហោចណាស់ ១៥ឆ្នាំ ដែរ។ ប្រភេទនិងពេលវេលានៃវិធីព្យាបាល Adjuvant therapy អាស្រ័យទៅតាមស្ថានភាពមហារីក និងគ្រូពេទ្យផ្ទាល់។
– ព្យាបាលដំណាក់កាលធ្ងន់ (Neoadjuvant)៖ ជាដំណាក់កាល មហារីករាលដាលពេលកោសិកា គឺត្រូវការព្យាបាលដោយអ័រម៉ូនមុនវះកាត់។ បំណងនៃការព្យាបាល គឺធ្វើឲ្យដុំមហារីកស្វិតចំពោះស្រ្តីអស់រដូវ ប៉ុន្តែការព្យាបាល នេះពុំទាន់យកជាផ្លូវការទេ។
អត្ថបទគួរអាន៖
- ទម្លាប់អាក្រក់ៗ អាចបង្កជាមហារីកសុដន់ ស្រីៗគួរដឹង
- ទម្លាប់ល្អៗ ជួយបញ្ចៀសអ្នកពីមហារីកសុដន់
- ចម្ងល់នានាដែលអ្នកកើតជំងឺមហារីកសុដន់ចង់ដឹងបំផុត
- ស្វែងយល់ពីដំណាក់កាលទាំង៤ របស់ជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់និងការបំបៅដោះកូន
- ស្រីៗវ័យក្មេង អាចកើតជំងឺមហារីកសុដន់ឬអត់?
- ព្យាបាលមហារីកសុដន់ហើយ គួរតមអ្វីខ្លះ?
៤- ផលរំខានក្រោយព្យាបាល
ផលរំខានអាស្រ័យលើប្រភេទថ្នាំ និងការព្យាបាលលើជំងឺ រួមមាន៖
– ក្តៅភាយៗ
– បែកញើសពេលយប់
– ស្ងួតទ្វារមាស
– រំខានដល់វដ្តរដូវ។
សព្វថ្ងៃនេះគេបានរកឃើញវិធីព្យាបាលថ្មីៗបន្ថែម ពីលើការព្យាបាលដោយសារធាតុគីមី និងការព្យាបាលដោយអ័រម៉ូន។
[embed-health-tool-bmi]