ជំងឺមហារីកសួតជាប្រភេទមហារីកកើតនៅក្នុងសួត។ សួតមានសរីរាង្គចំនួនពីរនៅក្នុងទ្រូង ដែលមាននាទីស្រូបយកអុកស៊ីសែនពេលយើងដកដង្ហើមចូល និងបញ្ចេញកាបូនឌីអុកស៊ីត ពេលយើងដកដង្ហើមចេញ។ ជំងឺមហារីកសួត ជាប្រភេទជំងឺបង្កការស្លាប់ច្រើននៅលើពិភពលោក។
អ្នកជក់បារី មានហានិភ័យខ្ពស់កើតជំងឺមហារីកសួត បើទោះបីជាជំងឺនេះអាចកើតលើមនុស្សទូទៅមិនជក់បារីក៏ដោយ។ ហានិភ័យកើតជំងឺមហារីកសួតកើនឡើងតាមរយៈពេល និងចំនួនបារីដែលយើងបានជក់។ បើសិនជាយើងឈប់ជក់បារី យើងអាចនឹងកាត់បន្ថយហានិភ័យកើតជំងឺនេះបានច្រើន។
ខាងក្រោមនេះជាតិចនិកមួយចំនួន សម្រាប់ការពារជំងឺមហារីកសួត៖
១. ឈប់ជក់បារី
ឈប់ជក់បារីឥឡូវនេះ ព្រោះថាការឈប់ជក់បារី កាត់បន្ថយហានិភ័យកើតជំងឺមហារីកសួត ទោះបីជាយើងបានជក់រាប់ឆ្នាំហើយក៏ដោយ។ ដើម្បីផ្ដាច់បារីបាន យើងអាចពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានដឹងពីវិធីផ្ដាច់បារីត្រឹមត្រូវ។
២. កុំជក់បារី
បើសិនជាគ្នាយើងមិនជក់បារីទេ កុំសាកល្បងអី។ បើយើងមានកូន ឬបងប្អូនចង់សាកល្បងជក់បារី គួរតែណែនាំពួកគេកុំឲ្យធ្វើដូចនេះ និងប្រាប់ពីផលប៉ះពាល់របស់បារីលើបញ្ហាសុខភាព ពិសេសហានិភ័យកើតជំងឺមហារីកសួរ។
៣. ចៀសវាងស្រូបផ្សែងបារី
បើសិនជាយើងធ្វើការជាមួយអ្នកជក់បារី គួរណែនាំពួកគាត់ឲ្យឈប់ជក់បារី ឬយ៉ាងហោចណាស់ឲ្យពួកគាត់ជក់នៅកន្លែងសម្រាប់អ្នកជក់បារី ឬក្រៅអាគារ។ យើងខ្លួនឯង ក៏ដូចគ្នា គួរចៀសវាងទៅ ឬនៅកន្លែងណាមានផ្សេងបារី ការស្រូបផ្សេងបារី ក៏គ្រោះថ្នាក់មិនចាញ់អ្នកជក់បារីដែរ។
៤. ដាក់បន្លែ និងផ្លែឈើក្នុងរបបអាហារ
របបអាហារសម្បូរដោយបន្លែ និងផ្លែឈើ ជាអាហារសុខភាព។ បន្លែ និងផ្លែឈើជាប្រភពនៃវីតាមីន និងសារធាតុចិញ្ចឹមល្អៗផ្សេងទៀត។ ញ៉ាំបន្លែ និងផ្លែឈើ ល្អប្រសើរជាងការប្រើប្រាស់ថ្នាំគ្រាប់វីតាមីនផង ព្រោះថាថ្នាំខ្លះអាចបង្កគ្រោះថ្នាក់ទៅវិញ។ នៅក្នុងផ្លែឈើមានសារធាតុប្រឆាំងនឹងជំងឺមហារីក និងសារធាតុខ្លះមានប្រយោជន៍ប្រឆាំងជំងឺមាហរីកជាក់លាក់ដូចជាជំងឺមហារីកសួត។
ឧទាហរណ៍ដូចជាខ្ញី មានផ្ទុកសារធាតុ 6-shogaol ដែលអាចជួយការពារការវិវដ្ដជាជំងឺមហារីកសួត និងក៏ប្រហែលជាអាចជួយបន្ថយហានិភ័យការរាលដាលនៃកោសិកាមហារីកដែលកើតមានស្រាប់ផងដែរ។
[embed-health-tool-heart-rate]
៥. ហាត់ប្រាណជាប្រចាំ
ការធ្វើសកម្មភាពរាងកាយប្រចាំថ្ងៃ អាចជួយឲ្យយើងស្រកគីឡូ និងមានសុខភាពល្អ។ ទម្ងន់ខ្លួនល្អ អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកយ៉ាងតិច១៣ប្រភេទ ក្នុងនោះមានមហារីកសុដន់ មហារីកពោះវៀន មហារីកបំពង់អាហារ មហារីកលំពែង និងមហារីកថង់ទឹកប្រមាត់។ ចំពោះមហារីកសួត ការសិក្សាមិនទាន់អាចបញ្ជាក់បានទេ ថាការការហាត់ប្រាណអាចជួយការពារជំងឺមហារីកសួតបានកម្រិតណានោះ បើសិនជាអ្នកហាត់ប្រាណនៅតែបន្តជក់បារី។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?