ពិតណាស់ អាការៈឈឺខ្នងអាចជារោគសញ្ញានៃជំងឺមហារីកសួត។ ប៉ុន្តែ រោគសញ្ញាមួយនេះ មិនសូវកើតឡើងញឹកញាប់ដូចជារោគសញ្ញាក្អក និងពិបាកដកដង្ហើមឡើយ។
ជាទូទៅ អាការៈឈឺខ្នងដោយសារតែជំងឺមហារីកសួត អាចពាក់ព័ន្ធនឹងជំងឺរាលដាលទៅដល់ឆ្អឹង ឬមានសម្ពាធពីដុំសាច់។ ក្នុងករណីដែលដុំសាច់ក្នុងសួតរីកធំ នោះនឹងសង្កត់ខួរឆ្អឹងខ្នង ឬរចនាសម្ព័ន្ធផ្សេងទៀតនៅត្រង់ខ្នង។
ការឈឺខ្នងដោយសារជំងឺមហារីកសួតមានអាការៈដូចម្តេច?
ការឈឺខ្នងដែលបណ្តាលមកពីជំងឺមហារីកសួត អាចស្រដៀងទៅនឹងការឈឺឆ្អឹងនិងសាច់ដុំ ដែលបង្កឲ្យមានការឈឺចាប់ ឬឈឺដូចគេចាក់នៅផ្នែកម្ខាងនៃខ្នង។ នៅពេលដែលមហារីករាលដាល ការឈឺខ្នងនេះ ក៏អាចកើតឡើងលើខ្នងទាំងសងខាងផងដែរ។ គ្នាយើងខ្លះទៀត អាចមានរោគសញ្ញាមួយចំនួនទៀតដូចជាជើងគ្មានកំលាំងកំហែង ស្ពឹកជើង ឬពិបាកទប់លំនឹង។
រោគសញ្ញានៃជំងឺមហារីកសួតដទៃទៀត ដែលអាចកើតឡើងរួមជាមួយនឹងអាការៈឈឺខ្នង
- ក្អក ឬក្អកធ្លាក់ឈាម
- ឈឺទ្រូង
- សំឡេងស្អក
- ស្រកទម្ងន់
- ដកដង្ហើមខ្លីៗ ឬហត់
- អស់កម្លាំង ឬខ្សោយ
- ឆ្លងមេរោគផ្លូវដង្ហើមម្តងហើយម្តងទៀត ឬមិនងាយជាសះស្បើយ។
រោគសញ្ញាមួយចំនួនដែលអាចកើតមាន ប្រសិនបើជំងឺមហារីករាលដាល
- ឈឺឆ្អឹង រួមទាំងខ្នង ឬត្រគាក
- ស្បែក ឬភ្នែកពណ៌លឿង
- ហើមកូនកណ្តុរ។
[embed-health-tool-bmr]
គន្លឹះកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបញ្ចៀសអាការៈឈឺខ្នងដែលបណ្តាលមកពីជំងឺមហារីកសួត គឺបញ្ឈប់ការជក់បារី មុនពេលដែលមហារីកវិវត្តន៍។ បន្ថែមពីនេះ យើងគួរនៅឲ្យឆ្ងាយពីផ្សែងបារី ឬផលិតផលថ្នាំជក់គ្រប់ប្រភេទ គួរញ៉ាំអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើ ព្រមទាំងធ្វើលំហាត់ប្រាណជាទៀងទាត់។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?