មនុស្សភាគច្រើនយល់ឃើញថា ការកើតជំងឺមហារីកសួត គឺបណ្តាលមកពីការជក់បារីច្រើនលើសលប់ ហើយក៏មានការស្រាវជ្រាវបញ្ជាក់ថា ជំងឺមហារីកសួត ៩០% កើតឡើងដោយសារការជក់បារីពិតមែន។ ចុះអ្នកដែលមិនជក់បារីសោះ គ្មានហានិភ័យក្នុងការកើតមានជំងឺមហារីកសួតមែនទេ?
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ជំនាញផ្នែកមហារីក និងឈាម បកស្រាយថា អ្នកដែលយល់ឃើញថាមិនជក់បារីសោះ មិនអាចកើតជំងឺមហារីកសួតបាន គឺខុសទាំងស្រុងហើយ។ ត្បិតតែមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានការបញ្ជាក់មូលហេតុច្បាស់លាស់ពីការកើតជំងឺមហារីកសួតក៏ពិតមែន តែគេដឹងថាកត្តាជាច្រើនទៀតអាចរួមចំណែកក្នុងការកើតជាជំងឺមហារីកសួតនេះ ក្រៅពីការជក់បារី ហើយកត្តាទាំងនោះមានដូចជា៖
១. កត្តាបំពុលបរិយាកាស
២. កត្តាសារធាតុវិទ្យុសកម្មខ្លះ ដែលមានជាធម្មជាតិក្នុងដី
៣. កត្តាសារធាតុគីមីពុលខ្លះ ដែលយើងប្រើប្រាស់ដោយមិនដឹងខ្លួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកត្តាផ្សេងទៀតរួមមាន៖ ការឆ្លងវីរុស ការឆ្លងពពួកផ្សិត ជំងឺរបេង តួនាទីរបស់ប្រព័ន្ធការពាររាងកាយចុះខ្សោយ ប្រព័ន្ធអង់ដូគ្រីនមិនមានតុល្យភាព និងកត្តាតំណពូជ។ល។
ចំណែកកត្តាហានិភ័យ ដែលអាចបង្កជាជំងឺមហារីកសួតរួមមាន៖
- អ្នកជក់បារី បង្កើនហានិភយ័ កើតមហារីកសួត ២០ដង ច្រើនជាងអ្នកមិនជក់បារី
– អ្នកមិនជក់បារី បុ៉ន្តែទទួលផ្សែងបារីពីអ្នកដទៃ
– ឧស្ម័ន វិទ្យុសកម្ម រ៉ាដុង ដែលមានក្នុងដី ជាលក្ខណៈធម្មជាតិ
– សារធាតុ អាបេស្តុស មានក្នុង ភីប្រូសុីម៉ង់ ឬ ម្នាងសិលា…
– អ្នកដែលធ្លាប់ព្យាបាលដោយកាំរស្មីលើទ្រូង
– អ្នកមានជំងឺសួតរ៉ាំរៃ។
[embed-health-tool-ovulation]
រោគសញ្ញាជំងឺមហារីកសួត មាន ក្អកធ្លាក់ឈាម ហត់ ឈឺទ្រូង សំឡេងស្អកៗ ស្រកទម្ងន់ខ្លាំងខុសប្រក្រតី ដកដង្ហើមខ្លីៗជាដើម។
អត្ថបទពាក់ព័ន្ធ៖
- កុំនៅក្បែរ! អ្នកស្រូបផ្សែងបារីដោយប្រយោលក៏ប្រឈមជំងឺសហាវច្រើនមុខដែរ
- ទុក្ខធំហើយ អ្នកជក់បារីខូចទាំងសុខភាព ថែមទាំងត្រូវផាកពិន័យទៀត
- ឈប់លេសទៀត នេះជាវិធីសាស្ត្រងាយៗ ដើម្បីផ្តាច់បារី
- អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
- អត់ជក់បារី ក៏កើតមហារីកសួតដែរ នៅអង់គ្លេស ស្លាប់រាប់ពាន់នាក់រៀងរាល់ឆ្នាំ
- ៨ ចំណុច កាត់បន្ថយការកើតជំងឺមហារីកដ៏កាចសាហាវ
- ទំនើប! បញ្ញាសិប្បនិម្មិត ធ្វើរោគវិនិច្ឆ័យមហារីកសួត ច្បាស់ជាងពេទ្យជំនាញ