backup og meta

គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង

គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង

ការគេងគឺជាទម្លាប់មួយសំខាន់ក្នុងចំណោមទម្លាប់ទាំងបីប្រចាំថ្ងៃដែលបុរសៗគ្នាយើងគួរដឹង។ ជាក់ស្ដែងប្រសិន​បើ​យើងញ៉ាំអាហារគ្រប់គ្រាន់ ហាត់ប្រាណបានគ្រប់គ្រាន់ ប៉ុន្ដែយើងមិនបានគេងបានគ្រប់គ្រាន់នោះទេ ក៏សុខភាពមិនអាចរឹងមាំដូចអ្វីដែលយើងចង់បានដែរ។ បើយោងតាមការលើកឡើងរបស់អ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេង បានមានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយប្រសិនបើគេងបានគ្រប់គ្រាន់ ហើយពេលវេលា នៃការគេងក៏​អាច​ប្រែ​ប្រួល​ទៅ​តាម​វ័យ​ដែរ​៖

  • វ័យ ៦៥ ឆ្នាំឡើង គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោង
  • វ័យ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង
  • វ័យ ១៤ទៅ១៧ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៨ ទៅ ១០ ម៉ោង
  • វ័យ ៦ទៅ១៣ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៩ ទៅ ១១ ម៉ោង
  • អាយុ ៣ទៅ៥ឆ្នាំគួរតែគេងឲ្យបាន ១០ទៅ ១៣ម៉ោង
  • ក្មេងអាយុ ១ទៅ ២ឆ្នាំគួរតែគេងឲ្យបាន ១១ទៅ ១៤ម៉ោង
  • និង ទារកអាយុចាប់ពី៤ទៅ ១១ខែគួរតែគេងឲ្យបាន ១២ ទៅ១៥ម៉ោង
  • ទារកទើបកើតរហូតដល់៣ខែ គួរតែគេងឲ្យបាន ១៤ ទៅ១៧ម៉ោង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់នឹងប៉ះពាល់អ្វីខ្លះដល់សុខភាព?

ប្រសិនជាយើងគេងមិនបានគ្រប់គ្រាន់នឹងបង្កបញ្ហាមួយចំនួនដូចជា៖

– អាចធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពីព្រោះថាការគេងមិនបានគ្រប់់គ្រាន់អាចបណ្ដាលឲ្យរំខានទៅដល់អារម្មណ៍ និងស្មារតីទាំងមូល។ ការគេងមិនបានគ្រប់គ្រាន់ខ្វះត្រឹមតែ១ម៉ោងកន្លះ ក៏អាចប៉ះពាល់ទៅដល់សុខភាពផ្លូវអារម្មណ៍បានដែរ។

-ប៉ះពាល់ទៅដល់ទំនាក់ទំនង ពិតមែនហើយថាការគេងមិនគ្រប់ក៏អាចប៉ះពាល់ទៅដល់អារម្មណ៍ជាខ្លាំង ដែលអត្រាអ្នកដែលមានបទពិសោធន៍គេងមិនបានគ្រប់គ្រាន់គឺអាចមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង និងអាចបង្កឲ្យមានទំនាស់ជាមួយនឹងអ្នកជុំវិញខ្លួន។

-ចុះខ្សោយលទ្ធភាពការងារប្រចាំថ្ងៃ ដោយហេតុនៅពេលដែលយើងគេងពេលយប់មិនបានគ្រប់គ្រាន់ គឺនឹងធ្វើឲ្យយើងចុះខ្សោយថាមពល អស់កម្លាំង ស្ងាបគ្រប់ពេល ងុយគេង រាងកាយមិនសូវសកម្មជាមួយនឹងការងារជុំវិញខ្លួន កាន់តែសំខាន់ទៀតនោះ គុណភាពនៃការចងចាំក៏ធ្លាក់ចុះផងដែរ។

ហត់អស់កម្លាំង

-អាចគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថា កាលដែលគេងមិនគ្រប់គ្រាន់ពេលយប់គឺបណ្ដាលឲ្យយើងមានអារម្មណ៍ងុយគេង ឬងោកក្នុងកំលុងពេលបើកបរពេលថ្ងៃ ដូច្នេះគ្រោះថ្នាក់ចរាចរណ៍ក៏អាចនឹងកើតមានច្រើនជាយថាហេតុ។

អត្ថបទគួរអាន៖

អ្នកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនជាយើងនៅតែបន្ដទម្លាប់គេងមិនបានគ្រប់គ្រាន់ជាប្រចាំ នោះ​សុខភាពនឹងប្រឈមកើតមានជំងឺមួយគឺ ជំងឺគេងមិនលក់ជាប្រចាំ ដែលជំងឺនេះនឹងបង្កជាជំងឺផ្សេងៗ​ទៀតជាច្រើនដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ជ្រុះសក់ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។

បើចំពោះបុរសៗដែលមានមាឌធាត់ អាចប្រឈមជំងឺ បាក់ទឹកចិត្ដ ចុះខ្សោយប្រព័ន្ធភាពស៊ាំ និង សមត្ថភាពផ្លូវ​ភេទក៏ចុះខ្សោយផងដែរ។ ជំងឺគេងមិនលក់ជាប្រចាំ ក៏អាចបង្កហារនិភ័យផ្សេងៗជាច្រើនទៀតដល់រាងកាយខាងក្រៅដូចជា ភាពចាស់ឆាប់ជ្រួញមុនអាយុ ស្បែកស្រអាប់ និងខ្មៅរង្វង់ភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ការគេងមិនលក់ ក៏អាចបង្កឲ្យកើនឡើងបរិមាណ អ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ដ្រេសនៅក្នុងរាងកាយធ្វើការយ៉ាងជិតស្និតជាមួយនឹងខួរក្បាល និងក៏អាចប៉ះពាល់ទៅដល់ ខូឡេជែន ដែលជាប្រូតេអ៊ីនយ៉ាងសំខាន់ជួយចិញ្ចឹមស្បែកឲ្យមានភាពរលោង និងភ្លឺថ្លា។​ បុរសៗដែលស្រលាញ់សម្រស់ សុខភាពស្បែកល្អ គួរតែគិតគូរលើការគេងឲ្យបានគ្រប់គ្រាន់។

ចំណុចសំខាន់

បុរសៗដែលមិនសូវយកចិត្ដទុកដាក់ចំពោះការគេងឲ្យគ្រប់គ្រាន់​គួរតែ គិតចំពោះបញ្ហាសុខភាពទាំងនេះដូចជា៖
  • អាចធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន
  • ប៉ះពាល់ទៅដល់ទំនាក់ទំនង
  • ចុះខ្សោយលទ្ធភាពការងារប្រចាំថ្ងៃ
  • អាចគ្រោះថ្នាក់ចរាចរណ៍
មិនត្រឹមតែប៉ុណ្ណោះក៏បង្កឲ្យមានជំងឺប្រចាំកាយច្រើនផ្សេងទៀត។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Here’s What Happens When You Don’t Get Enough Sleep https://health.clevelandclinic.org/happens-body-dont-get-enough-sleep/

THIS IS WHAT HAPPENS IF YOU DON’T GET ENOUGH SLEEP https://www.firsthealth.org/lifestyle/news-events/2022/2/this-is-what-happens-if-you-don-t-get-enough-sleep

Sleep Deprivation https://www.sleepfoundation.org/sleep-deprivation

Why sleep is important, https://www.apa.org/topics/sleep/why

Sleep Deprivation: Symptoms, Causes, and Effects https://www.helpguide.org/articles/sleep/sleep-deprivation.htm

 

 

កំណែ​ប្រែបច្ចុប្បន្ន

19/04/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ភ្ញាក់ពីគេងកណ្ដាលយប់ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អសម្រាប់សុខភាព

គ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងក៏មានប្រយោជន៍ច្រើនដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម