ពិតណាស់ អំឡុងពេលពពោះ ម៉ាក់ៗត្រូវជៀសវាងញ៉ាំអាហារមួយចំនួន ឬធ្វើកិច្ចការផ្ទះដែលប្រើកម្លាំងខ្លាំងជាដើម។ យ៉ាងណាមិញ ចុះរឿងរួមភេទជាមួយនឹងគូស្នេហ៍វិញ? គួរកាត់បន្ថយ ឬជៀសវាងតែម្តង?
ការរួមភេទអំឡុងពេលពពោះ ជារឿងធម្មតា?
គ្នាយើងមួយចំនួន អាចមិនទាន់យល់ច្បាស់ពីសរីរាង្គបន្តពូជនៅឡើយ។ ជាទូទៅ ការស៊កបញ្ចូលលិង្គអំឡុងពេលពពោះ មិនអាចចូលជ្រៅហួសពីទ្វារមាសរបស់ស្ត្រីបានឡើយ មានន័យថា ពុំមានហានិភ័យដល់ទារកក្នុងផ្ទៃ នៅពេលដែលយើងរួមភេទ អំឡុងពេលពពោះឡើយ លើកលែងតែយើងស្ថិតក្នុងហានិភ័យខ្ពស់អំឡុងពេលពពោះដែលគ្រូពេទ្យហាមឃាត់។
អំឡុងពេលពពោះ កាយវិការរួមភេទបែបណា ទើបសុវត្ថិភាព?
- រួមភេទពីចំហៀង
- បែរមុខរកគ្នា
- ស៊កប្រដាប់ភេទបុរសពីខាងក្រោយ ដោយខាងស្ត្រីច្រត់ដៃ និងជង្គង់
- រួមភេទដោយឲ្យខាងស្ត្រីនៅពីលើ។
ជាមួយគ្នានេះដែរ ម៉ាក់ៗគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសម្ភពបន្ថែម ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់ពីកាយវិការរួមភេទដែលមានសុវត្ថិភាព និងគួរជៀសវាង។
[embed-health-tool-due-date]
ការរួមភេទនៅត្រីមាសទី១ អាចបណ្តាលឲ្យរលូតកូន?
ក្នុងករណីភាគច្រើន ការរលូតកូន អាចបង្កមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូមនៅក្នុងអំប្រ៊ីយ៉ុងដែលកំពុងលូតលាស់។ ក្រៅពីនេះ បញ្ហារលូតកូន ក៏អាចបណ្តាលមកពីកត្តាមួយចំនួន រួមមាន ម៉ាក់មានវ័យច្រើន ជំងឺទឹកនោមផ្អែម ដុំស្បូន ឬបែបបទរស់នៅមិនល្អ។ ចំណែកឯការរួមភេទ គឺមានសុវត្ថិភាព១០០% អំឡុងពេលពពោះទាំងមូល មិនថានៅត្រីមាសទីប៉ុន្មានឡើយ ប្រសិនបើយើងមានហានិភ័យទាប និងគភ៌មានសុវត្ថិភាព (ដូចដែលបានបញ្ជាក់ពីគ្រូពេទ្យខាងសម្ភព)។
ពេលណាដែលមិនគួររួមភេទអំឡុងពេលពពោះ?
គ្រូពេទ្យអាចនឹងណែនាំឲ្យយើងជៀសវាងការរួមភេទតែម្តង ប្រសិនបើម៉ាក់ៗស្ថិតក្នុងហានិភ័យខ្ពស់នៃការរលូតកូន ដែលមានដូចជា៖
- សុកពាំងមាត់ស្បូន
- ខ្សោយមាត់ស្បូន
- ធ្លាប់រលូតកូនពីមុន
- មានកូនភ្លោះ
- ទឹកនោមផ្អែមពេលពពោះ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?