backup og meta

កំពូលអាហារ៤មុខ ល្អ​សម្រាប់​ស្រ្តី​ពពោះ ម៉ាក់ៗកុំរំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13, 2023

    កំពូលអាហារ៤មុខ ល្អ​សម្រាប់​ស្រ្តី​ពពោះ ម៉ាក់ៗកុំរំលង

    អំឡុង​ពេល​ពពោះ ការ​ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទ្រទ្រង់​ដល់​សុខភាព​​​​​ម្តាយ​​ និង​កូន​ក្នុង​ផ្ទៃ។ ជាក់ស្តែង មាន​អាហារ​​ជា​ច្រើន​ប្រភេទ​​ដែល​មាន​គុណ​តម្លៃ​ល្អ​​​អាច​ជួយ​បំបាត់​រោគសញ្ញា​ពពោះ​មួយ​ចំនួន​ដូចជា ចង្អោរ ឈឺ​ក្បាល និង​គេង​មិន​លក់​។ តើ​​ពពួក​អាហារ​ទាំង​នោះ​មាន​អ្វី​ខ្លះ?​

    ១. សណ្តែក​ខ្មៅ

    ​ការ​រំលាយ​អាហារ​​អាច​មាន​ភាព​យឺតយ៉ាវ​អំឡុង​ពេល​ពពោះ ដែល​​ជា​ហេតុ​នាំ​ឲ្យ​​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ទល់​លាមក។ ដូច្នេះ​ហើយ ស្ត្រី​ពពោះ​គួរ​តែ​ញ៉ាំ​ពពួក​អាហារ​​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​​មួយ​នេះ។ ចំពោះ​អាហារ​​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​យើង​មិន​គួរ​រំលង​នោះ គឺ​សណ្តែក​ខ្មៅ​នេះ​ឯង ពីព្រោះ​​សណ្តែក​ខ្មៅ​​ប្រហែល​​២០០ក្រាម​ ​​អាច​ផ្តល់​​​ជាតិ​សរសៃ​ចំនួន​១៥,៦ ក្រាម​ ដែល​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង។

    ២. ខ្ញី

    ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក ខ្ញី​បាន​ក្លាយ​ជា​រូបមន្ត​ធម្មជាតិ​​​ដ៏​សំខាន់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចង្អោរ និង​ក្អួត​។ ម៉ាក់​ៗ​អាច​ញ៉ាំ​ជា​ប្រភេទ​ទឹក​ខ្ញី​ក្តៅ​ឧណ្ហៗ​ ឬ​ទំពារ​​តែ​ម្តង ដើម្បី​សម្រួល​ដល់​បញ្ហា​ក្រពះ​។

    ៣. ផ្លែ​រ៉ាសប៊ឺរី (Raspberries)

    ដូច​គ្នា​ទៅ​នឹង​សណ្តែក​ខ្មៅ​ដែរ ផ្លែ​រ៉ាសប៊ឺរី​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​បញ្ចៀស​ជំងឺ​ឫសដូងបាត។ ក្នុង​អំឡុង​ត្រី​មាស​ទី​៣ ស្រី​ៗ​យើង​តែង​​ប្រឈម​នឹង​បញ្ហា​​ពិបាក​បត់​ជើង​ធំ ដោយ​សារ​តែ​គភ៌​​ដែល​កំពុង​វិវឌ្ឍ​បាន​ដាក់​សម្ពាធ​លើ​ឆ្អឹង​អាង​ត្រគាក។ ប៉ុន្តែ​ ការ​បង្កើន​កម្រិត​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​លាមក​ទន់​ និង​ងាយ​ស្រួល​ក្នុង​ការ​បន្ទោបង់។

    ៤. ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ

    អាការៈ​ក្រហាយ​ទ្រូង ឬ​ក្តៅ​ក កើត​ឡើង​ជា​ទូទៅ អំឡុង​ពេល​ពពោះ​ដោយ​សារ​តែ​កត្តា​អ័រម៉ូន។ ដូច​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ ម៉ាក់​ៗ​គួរ​ទំពារ​ស្ករ​​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​ ក្រោយ​ញ៉ាំ​អាហារ​រយៈពេល​៣០​នាទី ដើម្បី​ជំរុញ​ឲ្យ​មាន​ទឹក​មាត់​ និង​បង្កើន​ការ​លេប​អាហារ ក៏​ដូចជា​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង​ផង​ដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម