កំពុងត្រៀមយកកូន ឬមានផ្ទៃពោះ ម៉ាក់ៗតែងបារម្ភខ្លាចក្រែងអាអូនកើតមកមានពិការភាពពីកំណើត ដែលអាចបង្កជាផលវិបាកដល់កូនអស់មួយជីវិត។ ពិតណាស់ ដើម្បីបញ្ចៀសបញ្ហាខាងលើនេះ ម៉ាក់ៗគួរត្រៀមខ្លួនឱ្យបានរួចរាល់ មុនពេលសម្រេចចិត្តយកកូន ទើបអាចកាត់បន្ថយហានិភ័យនៃបញ្ហាពិការភាពពីកំណើត។
ទាំងនេះ គឺជាគន្លឹះខ្លឹមៗមួយចំនួន ដែលអាចជួយម៉ាក់ៗក្នុងការកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតលើទារក។
១. ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញមុនត្រៀមយកកូន និងអំឡុងពេលពពោះ
ម៉ាក់ៗគួរបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន ដូចខាងក្រោម ទៅកាន់គ្រូពេទ្យជំនាញ៖
- ស្ថានភាពជំងឺ ដូចជាជំងឺទឹកនោមផ្អែម ធាត់ជ្រុលជាដើម ដែលអាចជះឥទ្ធិពលដល់ការពពោះ
- តើសមាជិកគ្រួសារធ្លាប់មានអ្នកកើតមកមានពិការភាពពីកំណើតឬយ៉ាងណា
- សាកសួរគ្រូពេទ្យអំពីប្រភេទវ៉ាក់សាំងបង្ការអំឡុងពេលពពោះ
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
២. ជៀសវាងប៉ះពាល់សារធាតុគ្រោះថ្នាក់
ការជក់បារី ផឹកគ្រឿងស្រវឹង ឬការប្រើគ្រឿងញៀន សុទ្ធតែបង្កជាបញ្ហាអំឡុងពេលពពោះ ដែលនេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ កូនមានពិការភាព ឬទារកកើតមកស្លាប់ភ្លាមៗក៏មាន។
៣. ថែទាំសុខភាពម៉ាក់ៗឱ្យបានល្អ
- រក្សាអនាម័យឱ្យបានល្អ ដើម្បីកាត់បន្ថយការឆ្លងមេរោគផ្សេងៗ
- យកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពដែលមានស្រាប់ដូចជា ជំងឺទឹកនោមផ្អែម
- ជៀសវាងត្រាំទឹកក្តៅ ឬស្ថិតក្នុងបរិយាកាសដែលអាចកើនសីតុណ្ហភាពរាងកាយខ្ពស់
- ព្យាយាមរក្សាទម្ងន់ឱ្យស្ថិតក្នុងកម្រិតស្តង់ដារ
[embed-health-tool-due-date]
៤. កុំភ្លេចអាស៊ីដហ្វូលីក៤០០មីក្រូក្រាមជារៀងរាល់ថ្ងៃ
ការជ្រើសញ៉ាំអាស៊ីដហ្វូលីកគ្រប់គ្រាន់មុន និងអំឡុងពេលពពោះ អាចជួយបញ្ចៀសបញ្ហាពិការភាពពីកំណើតបាន។ ហេតុនេះហើយ ម៉ាក់ៗគួរជ្រើសញ៉ាំពពួកអាហារ ឬប្រភេទឱសថបំប៉នណាដែលមានជាតិអាស៊ីដហ្វូលីកជាទៀងទាត់ ទើបជាការប្រសើរ។
ចំណុចសំខាន់
១. ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញមុនត្រៀមយកកូន និងអំឡុងពេលពពោះ
២. ជៀសវាងប៉ះពាល់សារធាតុគ្រោះថ្នាក់
៣. ថែទាំសុខភាពម៉ាក់ៗឱ្យបានល្អ
៤. កុំភ្លេចអាស៊ីដហ្វូលីក៤០០មីក្រូក្រាមជារៀងរាល់ថ្ងៃ
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?