ការសល់សំណល់កូនក្នុងស្បូនកើតឡើងនៅពេលមានសល់ជាលិកាកូនឬកម្ទេចសុកនៅក្នុងស្បូនបន្ទាប់ពីការរំលូតកូនឬរលូតកូន។ ការរំលូតកូនមានន័យថា ការយកកូនចេញដោយលេបថ្នាំរំលូតឬដោយការបូមសម្អាតពីគ្រូពេទ្យជំនាញ។ ឯការរលូតកូនវិញមានន័យថា កូនធ្លាក់ចេញពីតួស្បូនរបស់ម្ដាយដោយមិនមានការអន្តរាគមន៍ ឬការប្រើប្រាស់ថ្នាំណាមួយមុនអាយុ ២០ សប្ដាហ៍។ តើអាការៈសល់សំណល់កូនក្នុងស្បូនមានអ្វីខ្លះ និងអាចបង្កផលវិបាកអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីអាចមានសល់សំណល់កូនក្នុងស្បូន បើមានអាការៈដូចខាងក្រោម បន្ទាប់ពីរំលូតឬរលូតកូនហើយ៖
- មានការធា្លក់ឈាមច្រើន និងមិនមានការថយចុះបន្ទាប់ពីថ្ងៃទីមួយ
- ធា្លក់ឈាមយូរជាងបីសប្តាហ៍
- ឈឺពោះផ្នែកខាងក្រោមខ្លាំងលើសពីបីថ្ងៃ
- ឈឺអាងត្រគាក
- គ្រុនក្តៅលើសពីពីរថ្ងៃ
- ឈឺពោះពេលសង្កត់
- វិលមុខដោយសារសម្ពាធឈាមចុះទាប
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកវេជ្ជបណ្ឌិតបានបន្ថែមថា បន្ទាប់ពីរំលូតឬរលូតកូនហើយ បើស្រ្តីមានអាការៈដូចបានរៀបរាប់ខាងលើ ស្រ្តីគួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យអេកូសាស្រ្ត។ បើគ្រូពេទ្យពិនិត្យឃើញថា ស្រ្តីមានសល់សំណល់កូនក្នុងស្បូន គ្រូពេទ្យអាចណែនាំឱ្យស្រ្តីទទួលការព្យាបាលនិងសម្អាតយកសំណល់កូនចេញពីស្បូនទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ។
លោកវេជ្ជបណ្ឌិតបន្តថា មានកត្តាជាច្រើនដែលអាចបណ្តាលឱ្យស្រ្តីសល់សំណល់កូននៅក្នុងស្បូន ក្នុងនោះមានដូចជាការបូមសម្អាតមិនបានល្អ ឬដោយការលេបថ្នាំមិនបានធ្លាក់កូនទាំងស្រុង។
[embed-health-tool-vaccination-tool]
ការសល់សំណល់កូនក្នុងស្បូននាំឱ្យមានផលវិបាកដូចជា ធ្លាក់ឈាមច្រើន និងមានការបង្ករោគនៅក្នុងអាងត្រគាកដែលអាចបណ្តាលឱ្យស្រ្តីពិបាកមានកូន ឬមានកូនក្រៅស្បូនឬរលូតកូននៅពេលមានផ្ទៃពោះលើកក្រោយ។ លើសពីនេះទៅទៀត បើមិនបានធ្វើការសម្អាតទាន់ពេលទេ សំណល់កូននឹងបង្កឱ្យស្រ្តីស្បូនធ្លាយស្បូនឬស្អិត ហើយអាចធ្វើឱ្យស្រ្តីលែងអាចមានកូនឬអាចគ្រោះថ្នាក់ដល់ជីវិតជាដើម។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ត្រីដែលចង់រំលូតកូន ត្រូវជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភពឲ្យបានត្រឹមត្រូវ និងគួរចៀសវាងរំលូតកូនញឹកញាប់ ចៀសវាងជួបផលលំបាកនៅថ្ងៃក្រោយ។
អត្ថបទគួរអាន៖
- គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ
- ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន
- តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ
- ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?
- ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
ចំណុចសំខាន់
- មានការធា្លក់ឈាមច្រើននិងមិនមានការថយចុះបន្ទាប់ពីថ្ងៃទីមួយ
- ធា្លក់ឈាមយូរជាងបីសប្តាហ៍
- ឈឺពោះផ្នែកខាងក្រោមខ្លាំងលើសពីបីថ្ងៃ
- ឈឺអាងត្រគាក
- គ្រុនក្តៅលើសពីពីរថ្ងៃ
- ឈឺពោះពេលសង្កត់
- វិលមុខដោយសារសម្ពាធឈាមចុះទាប