backup og meta

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

បញ្ហារលាកទ្វារមាសដែលបង្កឡើងដោយបាក់តេរី​ច្រើនជ្រុល កើត​ឡើង​នៅ​ពេល​ដែល​តុល្យភាព​បាក់តេរី​​មាន​ការ​រំខាន ដោយ​បាក់តេរី​អាក្រក់​មាន​ច្រើន​ជាង​បាក់តេរី​ល្អ។ ការ​ឆ្លង​មេរោគ​ទ្វារ​មាស​នេះ កើត​ឡើង​ជា​ទូទៅ​លើ​ស្ត្រី​យើង​ប្រហែល​ជា​៣៥​% ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ដល់​៤៤​ឆ្នាំ។ ប្រសិនបើ​យើង​មាន​បាក់តេរី​អាក្រក់​នៅ​​ទ្វារ​មាស​អំឡុង​ពេល​ពពោះ នោះ​អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។ យ៉ាង​ណា​មិញ បញ្ហា​រោគ​ស្ត្រី​មួយ​នេះ អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ផ្សះដែល​ចេញ​ដោយ​គ្រូពេទ្យ​ជំនាញ​ និង​ជួនកាល​ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

​​​​​​​រោគសញ្ញា​នៃការរលាកទ្វារមាសដោយ​បាក់តេរី​ច្រើនជ្រុល

  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ប្រផេះ
  • ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប ពិសេស​ក្រោយ​ពេល​រួម​ភេទ
  • រមាស់​ ឬ​រលាក​ទ្វារ​មាស
  • ឈឺ​ក្នុង​ទ្វារ​មាស
  • ក្រហាយ​នៅ​ពេល​នោម

រោគសញ្ញា​នៃ​បាក់តេរី​ច្រើនជ្រុលនៅទ្វារ​មាស ស្រដៀង​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ផ្សេង​ទៀត​ផង​ដែរ ដូច្នេះ​ហើយ​គ្នា​យើង​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

បាក់តេរីទ្វារមាសពេលពពោះ

ហានិភ័យ​នៃ​បញ្ហា​បាក់តេរី​ទ្វារ​មាស

  • មិន​ប្រើ​ស្រោម​អនាម័យ​នៅ​ពេល​រួម​ភេទ
  • មាន​ដៃគូ​រួម​ភេទ​ច្រើន
  • មាន​ផ្ទៃពោះ

[embed-health-tool-due-date]

ម៉េចបានស្រ្តីពពោះងាយប្រឈមបញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស​?

អំឡុង​ពេល​ពពោះ អ័រម៉ូន​របស់​យើង​មាន​ការ​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​នឹង​​ប្រឈម​បញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​នេះ អំឡុង​ពេល​ពពោះ គួរ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ ពីព្រោះ​បញ្ហានេះ ​អាច​នាំ​ឲ្យ​កូន​សម្រាល​មិន​គ្រប់​ខែ ឬ​សម្រាល​​មិន​គ្រប់​គីឡូ។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​​នេះ អាច​ជា​សះស្បើយ​ទាំង​ស្រុង​នៅ​ពេល​ដែល​យើង​ញ៉ាំ​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Bacterial Vaginosis During Pregnancy
​​https://americanpregnancy.org/healthy-pregnancy/pregnancy-complications/bacterial-vaginosis-during-pregnancy/

Association between preterm delivery and bacterial vaginosis with or without treatment

https://www.ncbi.nlm.nih.gov/pmc/articles/PMC6345902/

Bacterial vaginosis and pregnancy

https://www.marchofdimes.org/find-support/topics/pregnancy/bacterial-vaginosis-and-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

10/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រ្តេសញឹកញាប់ អំឡុងពេលពពោះ ដោះស្រាយតាមគន្លឹះ ៤ យ៉ាងនេះ

គន្លឹះងាយៗ ជួយបញ្ចុះជាតិស្ករក្នុងឈាមអំឡុងពេលពពោះបែបធម្មជាតិ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម