ស្រីៗគ្នាយើងមិនតិចទេឥឡូវនេះ កំពុងមានបញ្ហាមានកូនហើយអត់នៅ។ រលូតកូន មានកត្តាជាច្រើន ក្នុងនោះរួមទាំងភាពតានតឹងអារម្មណ៍ ឬហៅថាភាសាអ្នកក្រុងថា ស្ត្រេស។ អ៊ីចឹង “Hello គ្រូពេទ្យ” សូមបកស្រាយ។
ការស្រាវជ្រាវថ្មីនៅអាមេរិករកឃើញថា ស្រីៗកើតស្ត្រេស អាចប្រឈមនឹងបញ្ហារលូតកូន គុណនឹង ៣ ដង អំឡុងពេលមានផ្ទៃពោះ (៣ សប្ដាហ៍ដំបូង) ធៀបទៅនឹងស្រីៗធម្មតា។
១- រលូតកូន និងអ័រម៉ូន ករទីសុល
ក្នុងការសិក្សាថ្មី លោកវេជ្ជបណ្ឌិត Pablo A. Nepomnaschy មកពីវិទ្យាស្ថានសុខាភិបាលជាតិ នៅរដ្ឋកាលីហ្វ័រញ៉ា ខាងជើង បានពិនិត្យកម្រិតអ័រម៉ូនក្នុងទឹកនោមស្ត្រី ១៦ នាក់ (អាយុ ១៨-៣៤ ឆ្នាំ)។ ក្នុងការស្រាវជ្រាវរយៈពេល ១ ឆ្នាំនោះ ទឹកនោមរបស់ស្រ្ដីទាំងនេះ ត្រូវបានពិនិត្យ ៣ដង/សប្ដាហ៍ យ៉ាងយកចិត្តទុកដាក់ ដើម្បីរកអ័រម៉ូនធ្វើឲ្យស្ត្រេស ហៅថា ករទីសុល (Cortisol)។
នេះ ជាការសិក្សាដំបូងបង្អស់ ដើម្បីរកទំនាក់ទំនងរវាងអត្រាកើនឡើងកម្រិតអ័រម៉ូនករទីសុល និងការរលូតកូន អំឡុងពេលទើបមានផ្ទៃពោះ។ វេជ្ជបណ្ឌិត Nepomnaschy អះអាងថា ការរលូតកូនភាគច្រើន កើតឡើងក្នុងរយៈពេល ៣ សប្ដាហ៍ដំបូងនៃការមានផ្ទៃពោះ។
ក្រុមអ្នកវិទ្យាសាស្ត្របានវាស់វែងកម្រិតអ័រម៉ូន ករទីសុល របស់ស្ត្រីគ្រប់រូប ដោយធៀបនឹងកម្រិតធម្មតានៃអ័រម៉ូនរបស់ពួកគេ។ ទីបំផុត អ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានថា ស្ត្រី ៩០% ដែលមានកម្រិតអ័រម៉ូនស្ត្រេសខ្ពស់ ប្រឈមបញ្ហារលូតកូននៅ ៣ សប្ដាហ៍ដំបូង ធៀបនឹងស្ត្រី ៣៣% ដែលមានកម្រិតអ័រម៉ូនធម្មតា។
[embed-health-tool-due-date]
២- តួនាទីអ័រម៉ូន ករទីសុល ធ្វើឲ្យរលូតកូន នៅតែជាអាថ៌កំបាំង
ទោះបីយ៉ាងណាក៏ដោយ ក្រុមការងាររបស់លោក មិនអាចបំភ្លឺឲ្យច្បាស់នៅឡើយលើការពាក់ព័ន្ធផ្ទាល់របស់អ័រម៉ូន ករទីសុល មកលើបញ្ហារលូតកូន ឬមិនទាន់ច្បាស់ថាតើ អ័រម៉ូននេះបង្កឲ្យការបញ្ជូនផ្សេងៗទៀតក្នុងរាងកាយដែលបណ្ដាលឲ្យរលូតកូន នៅឡើយ។
បច្ចុប្បន្ន កំពុងមានការស្រាវជ្រាវផ្សេងៗទៀតលើទំនាក់ទំនងរវាងស្ត្រេស និងការរលូតកូន ដើម្បីឯកភាពគ្នាលើករណីនេះ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?