បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម

ប្រយ័ត្ន​ផង​ស្រីៗ ពិសេស​គ្នា​យើង​កំពុង​ពពោះ បើ​ស្រលាញ់​កូន ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​បន្តិច កុំ​តាន​តឹង​ពេក ស្ត្រេស​ខ្លាំង​មិន​ល្អ​ទេ ទាំង​ម៉ាក់ៗ ទាំង​អូនៗ​សុទ្ធ​តែប៉ះ​ពាល់។ “Hello គ្រូពេទ្យ” មិន​មែន​បំភ័យ​ទេ គ្រាន់​តែ​ដាស់​តឿន ព្រោះ​ការ​សិក្សា​ថ្មី រក​ឃើញ​ថា ស្ត្រេស គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កូន​កើត​មួយ កើត​ជំងឺ​អូទីស្សឹម។ អ្នក​ស្រាវជ្រាវ​នៅ​ឯ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃសាកល​វិទ្យាល័យ មីសូរី សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃ​ហ្សែន​ងាយ​ធ្វើ​ឲ្យ​ស្ត្រេស និង​ការ​ប្រឈម​ស្ត្រេស អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​ចំណោម​ម៉ាក់ៗ និង​អូនៗ ២ក្រុម ដែល​មាន​ជំងឺអូទីស្សឹម។ អត្ថបទ​ពាក់​ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីស៊ឹម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង ១- ទំនាក់​ទំនង​ហ្សែន​ស្ត្រេស និង​ជំងឺ​អូទីស្សឹម​លើ​អូនៗ ជំងឺអូទីស្សឹម​ ត្រូវ​គេ​ជឿ​ថា ជា​ជំងឺ​ហ្សែន ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បង្ហាញ​ថា ឥទ្ធិពល​របស់​បរិស្ថាន ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ ពិត​ណាស់ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​កម្រិត​ខ្ពស់ គឺ​មិន​មាន​អូនៗ មាន​ជំងឺ​អូទីស្សឹមមែន ប៉ុន្តែ​បើ​ស្ថិត​ក្នុង​កម្រិត​ណា​មួយ គឺ​អាច​នឹង​អូនៗ​មាន​ជំងឺ​នេះ។ ដើម្បីរក​មូលហេតុ អ្នកស្រាវ​ជ្រាវ បាន​សិក្សាពី​ហ្សែន​ដែល​មាន​ទំនាក់​ទំនង​នឹងស្ត្រេស ដោយ​រក​ឃើញ រវាង​បញ្ហា​ស្ត្រេស និង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​អូទីស៊ឹម​របស់​គភ៌ មាន​ទំនាក់​ទំនង​គ្នា។ គេ​សាក​សួរ​ម៉ាក់ៗ​ដែល​ចូល​រួម​ការ​សិក្សា​ ពាក់ព័ន្ធ​បញ្ហា​ស្ត្រេស​ពេល​មាន​ផ្ទៃពោះ ដូចជា បាត់​បង់​ការងារ បម្រែ​បម្រួល​រាងកាយ […]


បញ្ហាផ្ទៃពោះ

ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ?

សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​មាន និង​ចង់​បាន​ប៊េបី ត្រូវ​តែ​ស្វែង​យល់​ពី​ទម្ងន់​ដែល​កើន​ប្រចាំ​ខែ ដើម្បី​ឲ្យ​ដឹង​ថា​កូន​អាច​កើត​តាម​ធម្មជាតិ​បាន​ឬ​ទេ។ ជាពិសេស​ត្រូវ​ដឹង​ថា កូន​មាន​ទម្ងន់​ប៉ុន្មាន ទើប​គ្រប់​គីឡូ​ ល្អ​ក្នុង​ការ​សម្រាល។ ព្រោះ​តែ​បច្ចុប្បន្ន​មាន​អាហារ​មាន​ភាព​សម្បូរ​បែប​ច្រើន ទាំង​ស្រស់ ក្រៀម និង​កំប៉ុង ទើប​ធ្វើឲ្យ​យើង​ចង់​អ្វី អាច​ញ៉ាំ​បាន​ភ្លាម​ៗ។ ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ម៉ាក់​ៗ​ដែល​កំពុង​មាន​ផ្ទៃ​ពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិឲ្យបានច្រើន និងគ្រប់មុខ តែមិនត្រូវញ៉ាំតាម​ចិត្ត​ឃ្លានគ្រប់​ពេល​​នោះ​ទេ ព្រោះ​​វា​​ធ្វើ​ឲ្យ​យើង​ឆ្អែត​ហល់ ដែល​មាន​ផល​មិន​ល្អ​ចំពោះ​សុខភាព ពិសេស​​​ពពួក​​អាហារ​ផ្អាប់ និង​​កំប៉ុង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!   លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ផ្ដល់​ជា​មតិ​ណែនាំ​ដល់​ស្រី​ៗ​យើង​ថា ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ថ្ងៃ​សម្រាល ម៉ាក់​ៗ​ឡើង​ទម្ងន់​បាន​តែចន្លោះពី ១០- ១២ គីឡូ​ប៉ុណ្ណោះ មិន​ឲ្យ​លើស​ពី ១៤ គីឡូ​ឡើយ។ “តែ​អ្នក​ខ្លះ ១​ខែ​ឡើង​ទម្ងន់ ៥ គីឡូ​ក៏​មាន រហូត​ដល់​ថ្ងៃ​សម្រាល​លើស​ដល់ ២៥-៣០ គីឡូ ដែល​សភាព​បែប​នេះ គឺ​ឡើង​ខ្លាំងលើសលប់​ពេក ឯកូនក្នុង​ពោះ​ក៏​ថ្លោស​ទៅ​តាម​នោះ​ដែរ”។ វេជ្ជបណ្ឌិត​ខាង​លើ ក៏​បាន​បន្ត​ទៀត​ថា បញ្ហា​លើស​គីឡូ​ខ្លាំង​បែប​នេះ ធ្វើឲ្យ​ម៉ាក់​ៗ​ជួប​ផល​វិបាក​មួយ គឺ​ពិបាក​ក្នុង​ការ​សម្រាល​កូន។ ព្រោះ​ការ​សម្រាល​ទាក់ទង​នឹង​សមាសភាព […]


បញ្ហាផ្ទៃពោះ

ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា

ចាស់​ៗ​បុរាណ​​យើងពីមុន​​តែងតែ​ឲ្យ​ម៉ាក់​ៗ​ដែល​ទើប​កើត​កូន​រួច ផឹក​ស្រា​ថ្នាំផ្សំ​មក​ពីឫស ឬដើម​ឈើ សត្វ និងស្រា​ដែល​ត្រាំជាមួយ​ផ្លែឈើ ដើម្បី​ឲ្យ​សាច់​ស្អាត សរសៃ​ឆាប់​រឹង​ឡើង​វិញ។ រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​​នៅមាន​ជំនឿ​បែបនេះ​ទៀត​ដែរ គ្រាន់តែ​មានចំនួន​តិចតួចជាង​មុន។   ប៉ុន្តែ​បើ​តាម​គ្រូពេទ្យ​​វិញ​មិន​គាំទ្រ​ចំពោះ​ទង្វើ​បែប​នោះ​ទេ ព្រោះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ខ្លាំង ដោយ​ប្រឈមមុខ​នឹង​ការ​កើត​ជំងឺ​កាចសាហាវ​មួយ​ចំនួន​ដូចជាឡើង សម្ពាធឈាម មាន​​ជំងឺខូច​ថ្លើម និងក្រិនថ្លើមជាដើម។ សម្រាប់​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​ប្រសាសន៍​ប្រាប់ Hello គ្រូពេទ្យ ថា ស្រ្តី​ដែល​សម្រាល​ហើយ មិនត្រូវ​ផឹក​ស្រា​គ្រប់​ប្រភេទ​ឡើយ។ ព្រោះ​ថា​ពេល​មាន​ជាតិ​អាកុល​ចូល​ទៅក្នុង​ពោះ ថ្លើម​ត្រូវ​ធ្វើ​គីមី​បម្លែង ដើម្បី​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ថ្លើមមក​វិញ។ អ្នក​គ្រូ​​បាន​​បន្ត​ទៀត​​ថា “មនុស្ស​ធម្មតា​ម្ល៉េះ​គេ​នៅ​ហាម​មិន​ឲ្យ​ផឹកស្រា ព្រោះស្រាបំផ្លាញសុខភាព ចុះទម្រាំស្រីៗទើបសម្រាលកូនវិញ តើនឹងមានផលប៉ះពាល់យ៉ាងណា?”។ កាលណា​ម៉ាក់​ៗ​ផឹក​ស្រា​មួយ​កែវ​តូច ឬស្មើ ១០០ CC ត្រូវ​ញ៉ាំ​សាច់​មិន​ថា​ជា​សាច់​ជ្រូក សាច់​មាន់ សាច់​គោ គឺ​ញ៉ាំ​ឲ្យមួយ​ចាន​ពេញ​វិញ ដើម្បី​ជួយ​ទប់ទល់ជាតិ​ស្រា​។ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ម៉ាក់​ៗ​ដែល​ផឹក​ស្រា ឆាប់​ខូច​ថ្លើម សម្រាប់​ម៉ាក់​ៗ​ដែល​ផឹក​ស្រា ហើយ​ញ៉ាំ​សាច់​ច្រើន ទើប​អាចស៊ីសង​គ្នា​​បាន។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ចំពោះ​ស្រីៗ​​ដែល​​បំបៅ​​កូន​​ដោយ​​ទឹកដោះ ហើយ​​យើង​ញ៉ាំ​ស្រាថ្នាំ​​ទៀតនោះ​​មិន​​ត្រឹម​តែ​​ខូច​​សុខភាព​​យើង​​នោះ​​ទេ កូន​តូច​​នឹង​​រង​​ផល​​ប៉ះពាល់​​ដូចគ្នា ព្រោះ​​ជាតិអាល់កុល​​​បាន​​ចូល​​ក្នុង​​រាងកាយ​យើង រួច​​​ក៏​​ទៅ​​​ផលិត​​​ជា​​​ទឹកដោះ​​​ឲ្យ​​​កូន​​ម៉ឹម។ – ប៉ះពាល់​ដល់​ការ​ផលិត​ទឹកដោះ – កូនមិនសូវលូតលាស់បានល្អ – កូនមានបញ្ហាប្រព័ន្ធរំលាយអាហារ (ហើមពោះ​ […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ នៅប្រឹងធ្វើការ​យប់​ទៀត ប្រយ័ត្ន​រលូតកូន!

ការសិក្សា​ថ្មី​មួយ​រក​ឃើញ​ថា ស្រីៗ​ពពោះ​ហើយ នៅ​បន្ដ​ធ្វើការ​យប់ យ៉ាងតិច ២​ ថ្ងៃ/សប្ដាហ៍ មាន​ហានិភ័យ​ការរលូត​កូន ទោះបីជាការ​ប្រឈមរលូត​ ស្ថិត​ក្នុង​កម្រិត​ទាប​​ក៏ដោយ។ អ្នកស្រាវជ្រាវ នៅ​ប្រទេស​ដាណាម៉ាក បាន​សិក្សាលើ​ស្រីៗ​ពពោះ ២៣.០០០​នាក់ ដោយតាមដាន ​ថាតើ​ការងារ​យប់ បាន​ប៉ះពាល់​យ៉ាងណា​លើករណីរលូត​កូន ចន្លោះ​សប្ដាហ៍ទី ៤-២២ នៃ​ការពពោះ។ អ្នកស្រាវជ្រាវ រកឃើញ​ថា ចំណោម​ស្រីៗ​ពពោះ​លើស ៨​សប្ដាហ៍ ហើយធ្វើការ​ ២យប់ ឬ​ច្រើនជាង​នេះ ក្នុងមួយ​​សប្ដាហ៍ មាន​ហានិភ័យ ៣២​% រលូតកូន ជាងស្រីៗ​មិន​ធ្វើការ​នៅពេល​យប់។ ហានិភ័យ កើនឡើង​អាស្រ័យ​​ចំនួន​ថ្ងៃធ្វើការ​វេនយប់ ក្នុងមួយ​សប្ដាហ៍ ក៏ដូចជា​ចំនួន​ថ្ងៃធ្វើការ​វេនយប់​ជាប់ៗគ្នា។ ស្រីៗធ្វើការវេនយប់ ត្រូវប្រឈម​នឹង​ពន្លឺភ្លើងពេល​យប់ ដែល​រំខាន​ដំណើរការ​របស់​ខួរក្បាល (Circadian Rhythm) និង​កាត់បន្ថយ​ការ​បញ្ចេញ​អ័រម៉ូន Melatonin (អ័រម៉ូន កំណត់​វដ្ដ គេង-ភ្ញាក់)។ Melatonin ត្រូវបាន​បង្ហាញ​ថា សំខាន់ដើម្បី​រក្សា​ការ​ពពោះ​ដោយ​ជោគជ័យ និង​អាចរក្សា​មុខងារ​របស់​សុក។ នេះបើតាម​វេជ្ជបណ្ឌិត Luise Molenberg Begtrup អ្នកសិក្សា​លើ​ករណី​នេះ និង​ជា​អ្នកសិក្សា នៅ​នាយកដ្ឋាន​ឱសថសាស្រ្ត នៃ​មន្ទីរពេទ្យ Bispebjerg […]


បញ្ហាផ្ទៃពោះ

កូន​ក្រៅ​ស្បូន​​មក​ពី​បញ្ហា​ច្រើន ម៉ាក់ៗ​ប្រហែស​​តែ​បន្តិច​គ្រោះថ្នាក់​ដល់​ជីវិត

ពេល​ពពោះ​ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជួប​រឿង​ខក​បំណង មាន​កូន​ក្រៅ​ស្បូន។ តើ​បញ្ហា​នេះ​មក​អ្វី? យើង​អាច​បង្ការ​បញ្ហា​នេះ​បាន​មុន​ទេ? ១- អ្វី​ទៅ​ជាកូន​ក្រៅ​ស្បូន? កូន​ក្រៅ​ស្បូន គឺ​ជា​ការ​តាំងទី និង​ការ​លូតលាស់​របស់​គភ៌​នៅ​កន្លែង​ផ្សេង​ក្រៅពី​ស្បូន ដូចជា នៅដៃ​ស្បូន កន្សោម​កូន ប្រហោង​ពោះ មាត់ស្បូន តំណរវាងតួស្បូន និងដៃស្បូន។ នេះ​បើ​តាមការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អ្នក​ឯកទេស​ជំងឺ​ទូទៅ។ ២- កូនក្រៅស្បូនមកពីអ្វី? មាន​កត្តា​ច្រើន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្រីៗ​ក្នុង​វ័យ​បន្តពូជ​ឈាន​ទៅ​មាន​កូន​ក្រៅ​ស្បូន។ – មាន​ជំងឺ​រលាក​អាង​ត្រគាក – មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន – ធ្លាប់​វះកាត់​ដៃស្បូន​ពី​មុន – ប្រើ​ថ្នាំ​ជំនួយ​ឲ្យ​មាន​កូន – ការចាក់បញ្ចូលមេជីវិត – ប្រើ​ថ្នាំ​ពន្យារ​កំណើត – មាន​ផ្ទៃពោះ​នៅ​អាយុ​ច្រើន – ជក់​បារី – ដៃ​ស្បូន​បង្កើត​ជា​គន្លឹកគន្លាក់​ដោយ​ខ្លួនឯង។ ៣- រោគសញ្ញា មាន​រោគសញ្ញា​មួយ​ចំនួន​ដែល​ស្រីៗ​យើង​អាច​សម្គាល់​បាន​នៅ​ពេល​ពពោះ​ខែ​ដំបូងៗ ដែល​រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា៖ – បាត់រដូវ – ស្លេកស្លាំង – ចុកពោះខ្លាំង – ធ្លាក់ឈាម – ឈឺអាង​ត្រគាក – រឹងសរសៃ​ពោះ។ ៤- មាន​កូន​ក្រៅ​ស្បូន​ធ្វើ​ម៉េច? ស្រីៗ​ដែល​មាន​កូន​ក្រៅ​ស្បូន​គ្មាន​ជម្រើស ក្រៅ​ពី​ការ​វះកាត់​យក​ចេញ​នោះ​ទេ ព្រោះ​គភ៌​មិន​អាច​លូតលាស់​នៅ​ក្រៅ​ស្បូន​។ មិន​ត្រូវ​ប្រហែស​ឡើយ កូន​ក្រៅ​ស្បូន​អាច​ឲ្យ​ម៉ាក់ៗ​ហូរ​ឈាម​ក្នុង​ពោះ ឈាន​ដល់​គ្រោះថ្នាក់​ជីវិត ប្រសិន​បើ​មក​ជួប​គ្រូពេទ្យ​មិន​ទាន់​ពេល។ ដូច្នេះ​ហើយ​ស្រីៗ​យើង ត្រូវ​តែ​ទៅពេទ្យ​ពិនិត្យផ្ទៃពោះ និង​មើល​អេកូ​ពេល​ដឹង​ថា​មាន​កូន​ភ្លាម ដើម្បី​ដឹង​ថា​កូន​យើង​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។ ៥- វិធីបង្ការកូនក្រៅស្បូន កូន​ក្រៅ​ស្បូន​ជា​រឿង​ធ្ងន់ធ្ងរ តែ​ស្រីៗ​យើង​ក៏​អាច​បង្ការ​បាន​មុន​ដែរ ដូចជា៖ – មិន​ឲ្យ​មានឆ្លង​រោគ​នៅ​ទ្វារមាស – មិនត្រូវ​វះកាត់​ដៃស្បូន​ – កុំប្រើ​ថ្នាំ​ជំនួយ​ឲ្យ​មាន​កូន – មុន​នឹង​ប្រើ​ថ្នាំ​ពន្យារ​កំណើត ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ – […]


បញ្ហាផ្ទៃពោះ

ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់

ស្អូច​ជា​ជំងឺ​ឆ្លងស្រួច​ស្រាល់ដែល​បង្ក​ឡើង​ដោយ​​វីរុស Rubella កើត​មាន​លើ​ក្មេងៗ និង​មនុស្ស​វ័យ​ជំទង់ តែ​បើ​សិន​ជា​ស្រីៗ​មាន​ផ្ទៃពោះ​កើត ឬ​ឆ្លង​ជំងឺ​នេះ​រឹត​មាន​បញ្ហា​ធ្ងន់ធ្ងរ។ តើ​ស្អូច​មាន​រោគសញ្ញា​ដូចម្តេច​ខ្លះ? ម៉ាក់ៗមាន​ជំងឺ​ស្អូច​ក្នុង​អំឡុង​ពពោះ​ប៉ះពាល់​អ្វីខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ? ១- រោគសញ្ញាជំងឺស្អូច បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អ្នក​ឯកទេស​ជំងឺ​ទូទៅ ជំងឺ​ស្អូច​លេច​ចេញ​នូវ​រោគ​សញ្ញា​ជា​ច្រើន ដែល​រោគ​សញ្ញា​ដំបូងៗ​ស្រដៀង​នឹង​គ្រុនក្តៅ​ដែរ។ – ក្តៅ​ខ្លួន​ជាង ៣៨ អង្សារសេ – ក្អួត​ចង្អោរ – ភ្នែក​ក្រហម – ចេញ​កន្ទួល​ក្រហម​លើ​ស្បែក​មុខ ក និង​ដងខ្លួន – ឡើង​កូន​កណ្តុរ​នៅ​ក ក្រោយ​ត្រចៀក – ឈឺ​សន្លាក់ដៃជើង។ ២- ស្រីៗ​ពពោះ​ឆ្លង​ជំងឺ​ស្អូច​ប៉ះពាល់​អីខ្លះ? ស្អូច​អាច​ព្យាបាល​បាន​ក៏​ពិត​មែន ប៉ុន្តែ​បើ​ស្រីៗ​យើង​កើត​មាន​ជំងឺ​នេះ​អំឡុង​ពេល​ពពោះ មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​ម៉ាក់ៗ​នោះ​ទេ កូន​ក្នុង​ពោះ​​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន។ – អាច​ឲ្យ​កូន​ស្លាប់​ក្នុងពោះ – កូន​កើត​មក​មិន​គ្រប់​លក្ខណៈ ក្បាល​តូច ឬធំ – កូន​មាន​បញ្ហា​ត្រចៀក សួត បេះដូង – អាច​ថ្លង់ ឬមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ – កូន​អាច​កើត​ស្អូច​ពី​កំណើត។ ៣- ការព្យាបាល ស្អូច​ជា​ជំងឺ​ឆ្លង តែ​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​នោះទេ អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល ៤-៥ ថ្ងៃ ដោយ​គ្រាន់​តែ​ឲ្យ​កូនញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ផឹកទឹក​ឲ្យ​បាន​ច្រើន។ ក្នុង​ករណី​ដែល​កូនតូច​ក្តៅ​ខ្លួន​ខ្លាំង​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ៤- វិធីការពារជំងឺស្អូច ក្មេងៗ៖ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺស្អូច​នៅ​ពេល​អាយុ​បាន ៦ខែ និង ៩ខែ ហើយ​ត្រូវ​ចាក់​រម្លឹក​ឡើងវិញ​នៅ​ពេល​អាអូន​អាយុ​បាន […]


បញ្ហាផ្ទៃពោះ

ស្រីៗ​ពពោះ​តែង​ជួប​អាការៈ​ទាំង​នេះ​ញឹក​ញាប់ រឿង​ខ្លះ​មិន​ត្រូវ​ប្រហែស​ទេ

ចាប់​តាំង​ពី​ពពោះ​ដំបូង រហូត​ដល់​សម្រាល​កូន ស្រីៗ​គ្នា​យើង​តែង​ជួប​បញ្ហា​ជា​ច្រើន ដែល​មូលហេតុ​ចំបង​នៃ​បញ្ហា​ទាំងនោះ​បណ្តាល​មក​ការ​ប្រែប្រួល​អ័រម៉ូន។ ខាង​ក្រោម​នេះ​ជា​អាការៈ​ដែល​តែង​កើត​ញឹកញាប់​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​បញ្ហា​មួយ​ចំនួន​ជា រឿង​ធម្មតា ឯ​បញ្ហា​ខ្លះ​អាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ និង​បេប៊ី។ ១- ចង្អោរ-ក្អួត៖ អាការៈ​នេះ​ជា​ញឹក​ញាប់​កើត​ឡើង​ក្នុង​អំឡុង​ត្រីមាស១ នៃ​ការ​ពពោះ ដែល​យើង​ចំណាំ​ថា​ហៅ​ចាញ់កូននោះ។ ការ​ក្អួត​ចង្អោរ​នេះ​បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​អ័រម៉ូន ធ្វើ​ម៉ាក់ៗ​វិលមុខ​ធីងធោង ធុំ​អាហារ ញ៉ាំ​អ្វី​មិន​សូវ​បាន រក​​កល​ក្អួតចង្អោរ ឬ​ក្អួត​តែ​ម្តង ហើយ​ទូទៅ​បញ្ហា​នេះ​នឹង​ថមថយ ឬ​បាត់​តែម្តង​នៅ​ពេល​គភ៌​អាយុ​ចាប់ពី ៥ ខែ​ឡើង​ទៅ។ ២- ឡើងដោះ ការ​ប្រែប្រួល​អ័រម៉ូនអំឡុង​ពេល​ពពោះ​ធ្វើ​ឲ្យ​សុដន់​ស្រីៗ​យើង​ឡើង​តឹង សង្កៀរ អាច​ឈឺ​ខ្លាំង ឬតិច នេះ​ដោយ​សារ​អ័រម៉ូន​​កំពុង​រៀប​ចំ​ផលិត​ទឹក​ដោះ​សម្រាប់​អាអូន​ពេល​កើត​មក។ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ពាក់​អាវ​ទ្រនាប់ដែល​មាន​ទំហំ​ធំជាង​មុន​ហើយ​ សាច់ទន់ៗ​ងាយ​ស្រួល​ពាក់។ ៣- ហើមជើង ប្រមាណ​ជា ៩០% នៃ​ស្រីៗ​មាន​ផ្ទៃពោះ​តែង​ហើម​ជើង ពិសេស​ជិត​ដល់​ពេល​សម្រាល​អាកូន។ អាការៈនេះ​បណ្តាល​មក​ពីកត្តារួមផ្សំជាច្រើន ដូចជា​ការ​រីកធំ​នៃ​សរសៃ​វ៉ែន ដែល​ធ្វើ​ឲ្យ​សង្កត់​ទៅ​លើ​ពោះ ទម្ងន់​នៃ​គភ៌​ និងការ​អង្គុយ ឬ​ឈរ​ច្រើន​ពេក។ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើមជើង យើង​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ និង​ត្រូវ​គេង​ផ្អៀង​មក​ខាង​ឆ្វេង ឧស្សាហ៍​ដើរឲ្យ​បាន​ច្រើន បើ​សិន​ជាម៉ាក់ៗ​ហើម​ជើង ហើយ​មាន​ជំងឺ​លើស​ឈាម ឬ​ទឹកនោម​ប្រៃ​ទៀត​នោះ សូម​ប្រយ័ត្ន​ប្រយែង និង​ទៅ​ជួបពេទ្យ​បន្ទាន់ ព្រោះ​បញ្ហា​នេះងាយ​​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង។ ៤- ឈឺក្បាល ការ​ឈឺ​ក្បាល​ពេល​មាន​ផ្ទៃ​ពោះ​ជា​រឿង​ធម្មតា​ដោយសារ​តែ​បរិមាណ​ឈាម​កើន​ឡើង​ដល់​ទៅ ​៤០%​ -៥០% ​ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ផ្តល់​ផល​រំខាន និង​ផល​ប៉ះ​ពាល់​ដែរ បើ​យើង​ឈឺ​ក្បាល​ញឹក​ញាប់​ពេក។ បើ​ធ្លាប់​មាន​ប្រវត្តិ​ឈឺក្បាល​ប្រកាំង​ពី​មុន​មក ប្រាកដ​ណាស់​យើង​អាច​នឹង​ជួប​បញ្ហា​នេះ​ពេល​មាន​ផ្ទៃ​ពោះ​។ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​មួយ​ចំនួន​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​ដូច្នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បើ​ឈឺក្បាល​ខ្លាំង។ ៥-នោមញឹក ពេល​ស្បូន​កាន់​តែ​រីកធំ […]


បញ្ហាផ្ទៃពោះ

ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា ខ្លះស្រី១​ប្រុស១?

ស្រីៗ​គ្នា​យើង​មាន​មួយ​ចំនួន​តូច ស្រាប់​តែ​មាន​កូន​ភ្លោះ អ្នក​ខ្លះ​មិន​មែន​ពពោះ​កូន​២ទេ មាន ៣ ឬ​៤ នាក់​ឯណោះ។ តាម​វេជ្ជសាស្ត្រ តើ​មាន​កូនភ្លោះ​បណ្តាល​មក​អ្វី? ម៉ាក់ៗ​មាន​បេប៊ី​ភ្លោះ​ត្រូវ​ថែទាំ​គភ៌ដូចម្តេចខ្លះ? តាម​ធម្មតា ស្រីៗ​ក្នុង​វ័យ​បន្តពូជ មាន​ធ្លាក់​មេជីវិតញី១ រៀងរាល់ ១ ខែ ម្តង ដែល​ម្តង​នៅ​ខាងឆ្វេង ម្តង​នៅ​ខាង​ស្តាំ​នៃ​ស្បូន។ ការ​បង្ក​កំណើត​កើត​ឡើង​ដោយសារ​មេជីវិតញី និង​ឈ្មោល​ជួបគ្នា អំឡុង​​រួមភេទ បង្កើត​បាន​ជា​ពង។ បើតាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​ករណី​កូនភ្លោះ​នេះ​មក​ពី​កត្តា​តំណពូជ​ដែល​ក្រុម​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​មាន​កូនភ្លោះ និង​លក្ខខណ្ឌ​នៃ​ការ​បង្ក​កំណើត​ដែល​មាន ២ ករណី​សំខាន់ៗ។ កូន​ភ្លោះ​លើស​ចំនួន ករណី​ខ្លះ​អាច​មក​ពី​មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ជួបគ្នា​ហើយ បំបែក​ខ្លួន​ចេញ​ជា ២ ឬ ៣ ពង។ កូន​ភ្លោះ​បែប​នេះហៅថា កូនភ្លោះពិត បេប៊ី​ដែល​កើត​ចេញ​មក​មាន​​ភេទ និង​មុខមាត់ដូចគ្នាបេះបិទ ដែល​ពេលខ្លះ​​ស្ទើរ​តែរក​ចំណុច​ខុស​គ្នា​មិន​បាន។ ឯករណី​មួយ​ទៀត​កើត​ឡើង​ដោយ​សារ​មេជីវិតឈ្មោល ២ ចូល​ទៅ​ជួបគ្នា​ជាមួយ​មេជីវិត​ញី ១ ក្នុង​ពេល​ជាមួយគ្នា ដែល​កូនភ្លោះ​បែប​នេះហៅថា​កូនភ្លោះ​មិន​ពិត ព្រោះ​​មានមេជីវិត២​ផ្សេង​គ្នា ហ្សែនក៏ខុសគ្នា ដូច្នេះ​ការ​បង្ក​កំណើត​អាច​មាន​ភេទខុសគ្នា ឯ​មុខ​មាត់​ក៏​មិន​ដូច​គ្នា​ដែរ។ អត្ថប​ទពាក់ព័ន្ធ៖ អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន តើ​ម៉ាក់ៗ​ដែល​មាន​កូនភ្លោះ​លើក​ទី១ […]


បញ្ហាផ្ទៃពោះ

៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា

ធ្លាប់​តែ​ឮ​តគ្នា ធ្វើ​តគ្នា ហាម​នេះ ហាម​នោះ ធ្វើអញ្ចេះ​ល្អ កុំធ្វើអញ្ចេះ​ប៉ះពាល់​កូន ស្រីៗ​មាន​ផ្ទៃ​ពោះ​ណា​ខ្លះ អត់​ធ្លាប់​ឮ​ពាក្យ​ទាំង​នេះ? កុំចេះ​តែ​ធ្វើ​តាម​គេ ត្រូវ​គិត​អ្វី​ល្អ អ្វី​អាក្រក់ បើ​មិនដឹង ត្រូវ​ចេះ​ស្វែង​យល់ អាន​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​ខ្លះ​រឿង​យើង​​គិតថា​ល្អ អាច​ជារឿង​អាក្រក់​ក៏​ថាបាន។ ៨ ចំណុចខាង​ក្រោម​នេះ ជាអ្វី​ស្រី​ៗ​មាន​ផ្ទៃ​ពោះ តែង​ចង់​ដឹង​បំផុត។ ១- ស្រ្តី​មាន​ត្រគាក​ធំ​​ ផ្តល់​កំណើត​កូន​បាន​ស្រួល​ ត្រគាក​សាយ ឬ​ត្រគាក​ធំ​​ច្រើន​សំដៅ​លើ​​ ឆ្អឹង​ផ្នែក​ខាង​លើ​នៃ​​ត្រគាក។ ជា​ការ​ពិត ចម្ងាយ​រវាង​ទ្រនុង​​​ឆ្អឹង​ចង្កេះ​​នេះ​ ពុំ​មាន​អ្វី​ជា​ប្រយោជន៍​​ជួយ​ដល់​ទំហំ​ផ្លូវ​សម្រាល (មាត់ស្បូន) ​​ទេ​ គឺ​ទម្រង់​ និង​ទំហំ​​​ជុំ​វិញ​​ប្រហោង​កណ្តាល​នៃ​​ឆ្អឹង​ត្រគាក​​ទៅ​វិញ​ទេ ​​ជួយ​​ដល់​ការ​ឲ្យ​កំណើត​កូន ហើយ​​ទំហំ​នេះ​​ សុទ្ធ​តែអាច​មានកូន ​ឬ​អត់​​ដូច​គ្នា​ មិន​ថា​​ស្រ្តី​មាន​ត្រគាក​ធំ​ ឬ​តូច​។ ២- ទំហំ​ និង​​រាង​ក្បាល​ពោះ​អាច​បញ្ជាក់​កូន​ស្រី ឬ​កូន​ប្រុស​ ការសង្កេតតាម​វិធីនេះ អាច​ជា​ការ​ងាយ​ស្រួល​​ពេក​សម្រាប់​សម្គាល់​ភេទ​ថា​ ជា​កូន​ស្រី​ ឬ​ប្រុស​ ប៉ុន្តែ​វា​មិន​មែន​ដូច្នោះ​ទេ។ កត្តា​ពីរ​ ធ្វើ​ឲ្យ​​រូប​រាង​ និង​ទំហំ​គភ៌​ប្លែក​នោះ ​គឺទំហំ​ទារក​ក្នុង​​ផ្ទៃ និង​ទី​តាំងទារក​​នៅ​ក្នុង​​ស្បូន​។ ៣- ពិនិត្យ​អេកូ​ច្រើន​មិន​ល្អ​​សម្រាប់​ទារក​ ពុំ​មាន​ភស្តុ​តាង​វិទ្យាសាស្រ្ត​​ណា​​​បង្ហាញ​ថា​​​ការ​ពិនិត្យ​អេកូ​​អាច​​បង្ក​ទុក្ខ​ទោស​ដល់​ម៉ាក់ ឬ​បេប៊ីក្នុង​ផ្ទៃ​នោះ​ទេ។ អេកូ​ គឺ​ជា​រលក​សំឡេង​​ដែល​ពុំ​មាន​វិទ្យុសកម្ម​សម្រាប់​​តាម​ដាន​គភ៌​ និង​ផលិត​​ចេញ​ជា​រូប​ភាព​ ហើយកម្លាំង​រំញ័រ​របស់​វា​​ […]


បញ្ហាផ្ទៃពោះ

ស្រីៗ​គ្នា​យើង​ប្រយ័ត្ន ព​ពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ

ជា​ទូទៅ​ការ​ពពោះ​របស់​ស្រីៗ​យើង​មាន​រយៈពេល ៩ខែ ១០ថ្ងៃ ទើប​សម្រាល​កូន។ ក្នុង​ករណី​ខ្លះ​ម៉ាក់ៗ​សម្រាល​អាអូន​មុខខែ ដែលអាច​ឲ្យ​បេប៊ី​ស្លាប់ តើ​បញ្ហា​នេះ​បណ្តាល​មក​ពីមូលហេតុ​អ្វីខ្លះ? ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទី​ប្រឹក្សា​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​កក្តា​សរីរាង្គ​របស់​ម្តាយ និង​សកម្មភាព​ប្រចាំថ្ងៃ​ជាច្រើន​ទៀត​របស់​ស្រីៗ​យើង ដែល​ជំរុញ​ឲ្យ​ទារក​មិន​អាច​វិវត្ត​ត​ទៅ​ទៀត។ ១- កត្តាជំរុញឲ្យសម្រាលកូនមុនខែ – មាត់ស្បូន​ចំហ – ធ្វើការ​ធ្ងន់ៗ​ហួស​កំណត់ – ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយៗ – ឡើង​ជណ្តើរ​ខ្ពស់ៗ​ញឹក​ញាប់​ពេក – ប្រើថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា – ការ​បង្ក​រោគ​នៅទ្វារមាស។ ២- វិធីបង្ការមិនឲ្យសម្រាលកូនមុនខែ ទារក​ដែល​កើត​មុនខែ​ពិបាក​ក្នុង​​ការ​ថែទាំ និង​រស់រាន ដូច​ក្មេង​ដែល​កើត​គ្រប់ខែ​ ដូច្នេះ​ហើយ​ម៉ាក់ៗ​ត្រូវ​តែ​ទៅ​តាមដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ចៀស​ឲ្យ​បាន​នូវ​សកម្មភាព​មួយ​ចំនួន​ខាងលើ។ ប្រសិន​បើ​មាន​សញ្ញា​មិន​ប្រក្រតី​ណា​មួយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ពព័ន្ធ៖  ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស