បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្ត្រីមាន​ផ្ទៃពោះ ​ភាគ​ច្រើន​ "រាក" ដោយ​សារ​មូលហេតុ​សំខាន់​នេះ

ស្រីៗពពោះ​ភាគច្រើន​ទទួល​ផល​លំបាក​ច្រើន ព្រោះ​មិន​ទម្លាប់ ក្រោយ​ពេល​មិន​មែន​ជា​ខ្លួន​មួយ​ទៀត ដូចជា ​ការ​គេង ការ​ញ៉ាំ និង​ឥរិយាបថ​ផ្សេង​ទៀត ក្នុង​នោះ​មាន​​បញ្ហា​រំខាន​មួយ​គឺ "រាក"។ ម៉េច​បាន​ "រាក" ក្នុង​ដំណាក់​កាល​ពពោះ? “Helloគ្រូពេទ្យ” នឹង​វែកញែក​ពី​មូលហេតុ ការ​ព្យាបាល និង​ប្រការ​គួរ​ធ្វើ​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ម្ដាយ។ "រាក" ភាគ​ច្រើន​​ដោយសារ​វីរុស ​ឬ​ពុល​ចំណី។ "រាក" អាច​អូស​បន្លាយ​ច្រើន​ថ្ងៃ។ ប៉ុន្តែ​ ស្ត្រី​ពពោះ​រាករូស គឺ​ដោយ​សារ​តែ "ការ​ផ្លាស់​ប្ដូរ​របប​អាហារ" ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​ច្រើន​ដល់​កូន​ក្នុង​ផ្ទៃ។ មូលហេតុ​មួយ​ទៀត គឺ​បម្រែបម្រួលអ័រម៉ូន​ពេល​មាន​ផ្ទៃពោះ។ ​បើ​រាក កើត​ក្នុង​ត្រីមាស​ទី៣​ បាន​សេចក្ដី​ថា​ជា​សញ្ញាជិត​គ្រប់​ខែដល់​ពេល​សម្រាល។ វិធី​ដោះស្រាយ​ទល់​ការ​រាក​ អំឡុង​ពពោះ ម្ដាយ​ទូទៅ គិត​គូរ​ច្រើន​ណាស់​ដល់​សុខភាព​ម្ចាស់​ជីវិត (កូន) ក្នុង​ពោះ ហើយ​ប្រហែល​ជា​មិន​ចង់​ប្រើ​ថ្នាំ​ទេ ​ដោយសារ​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ប៉ះ​​ទារក​ក្នុង​ផ្ទៃ។ ​កុំ​បារម្ភ​អី រាក​អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល បើ​មិន​ធ្ងន់ធ្ងរ។ ​ក្នុង​ករណី​មិន​ធូរ​ស្បើយ ឬ​បាត់​យឺត​ អាច​សាកល្បង​វិធី​ជំនួយ​ទាំង​ប៉ុន្មាន​ខាងក្រោម៖ ១- ផឹក​ទឹក​ឲ្យ​ច្រើន រាក គឺ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​​អស់​កម្លាំង។ ផឹកទឹកចន្លោះ​ពី ៨-១០ កែវ ក្នុង​មួយ​ថ្ងៃ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​រក្សា​លំនឹង​ជាតិទឹក​ក្នុង​ខ្លួនទល់​នឹង​ការ​រាក។ ក្រៅ​ពី​ទឹក​ស្អាត អាច​ផឹក​ទឹក​ផ្លែ​ឈើស្រស់ ទឹក​ដូង ទឹក​ផ្លែឈើ​ក្រឡុក ​ឬ​ទឹកដោះគោ ជា​ដើម។ ២- […]


បញ្ហាផ្ទៃពោះ

បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ

ស្រីៗ​ទើបមាន​កូន​ដំបូង អំឡុង​ពពោះ ត្រូវការ​សុខភាព​ល្អ ដើម្បី​ជួយ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ មិន​ថា​ចាក់​វ៉ាក់សាំង និង​ញ៉ាំអាហារ​ប៉ូវៗ​ជំនួយ។ កុំ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន "ជំងឺ​កង្វះ​គ្រាប់​ឈាម" ឲ្យ​សោះ។ គ្រាប់​ឈាម​អត់​គ្រប់ ដោយសារ​ខ្វះ​ជាតិដែក មាន​ន័យ​ថា សារពាង្គកាយ ខ្វះ​គ្រាប់​ឈាម​ក្រហម​ល្អ​ដែល​មាន​នាទី​សំខាន់​ដឹកជញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​ជាលិកា​​នានា​ពេញ​សារពាង្គកាយ។ ពេលមាន​ផ្ទៃពោះ​​ជា​ឱកាស​ងាយ​ប្រឈម​បញ្ហា​ខ្វះ​គ្រាប់​ឈាម ព្រោះ​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​មិន​គ្រប់។ តាម​ដាន​ការ​ពន្យល់​របស់ "Hello គ្រូពេទ្យ” ខាង​ក្រោម៖ ១- ម៉េចបានខ្វះគ្រាប់ឈាមពេលមានផ្ទៃពោះ? រាងកាយ​ត្រូវការ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីន (hemoglobin) ដែល​ជា​ប្រូតេអ៊ីន​ដ៏​សំខាន់​ក្នុង​គ្រាប់​ឈាម​ក្រហម។ ពេល​ពពោះ ខ្លួន​ប្រាណ​ម្ដាយ ត្រូវការ​ចំនួន​អេម៉ូក្លូប៊ីន ទ្វេ​ដង​ជាង​ធម្មតា ព្រោះ​វា​ចាំបាច់​បំផុត​ដើម្បី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ។ រឿង​សាមញ្ញ​បំផុត បើ​គ្មាន​ជាតិ​ដែក​គ្រប់​តម្រូវ​ការ​ទេ យើង​​នឹង​ខ្វះ​គ្រាប់​ឈាម ដោយ​ស្វ័យប្រវត្តិ។ ២- បើខ្វះគ្រាប់ឈាមបែបនេះ អាចប៉ះពាល់កូនអត់? ច្បាស់ណាស់ ប៉ះ​ពាល់​ច្រើន​រហូត​ដល់​អាច​ឲ្យ​កូន​មិន​គ្រប់​គីឡូ កើត​មុន​កំណត់ (អត់​គ្រប់​ខែ) និង​ផ្នែក​សតិអារម្មណ៍ (បាក់ទឹក​ចិត្ត) ជា​ដើម។ បញ្ហា​ធំ​មួយ​ទៀត គឺ​មាន​អត្រាមរណភាព​ទារក​ភ្លាមៗ​មុន និង​ក្រោយ​សម្រាល។ ៣- អ្នកណាអាចមានបញ្ហានេះ? - មាន​ផ្ទៃពោះ​ញឹក និង​ច្រើន​ដង - ចាញ់​កូន​ធ្ងន់ធ្ងរ - ខ្វះ​ជាតិ​ដែក - ធ្លាប់​មាន​ប្រវត្តិ​ខ្វះ​គ្រាប់​ឈាម​ពី​មុន - មករដូវច្រើនៗមុនពេលមានផ្ទៃពោះ។ ៤- ធ្វើម៉េចទើបដឹងថាមានបញ្ហាកង្វះគ្រាប់ឈាមក្រហម? រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​មាន​ដូចជា៖ - អស់​កម្លាំង ហើយ​ខ្សោយ - វិលមុខ […]


បញ្ហាផ្ទៃពោះ

ដឹង​អត់! ក្រោយ​កើត​អាអូន ​ម៉ាក់ៗ​អាច​គេង​នោម​ដាក់​ពូក​... ម៉េច​បាន​អ៊ីចឹង?

ក្រោយ​សម្រាល​បេប៊ី​គួ​រឲ្យ​ស្រលាញ់ រាងកាយ​ម៉ាក់ៗ​មិន​ទាន់​អាច​វិល​មក​រក​សភាព​ដើម​វិញ​ភ្លាមៗ​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​ជួប​បញ្ហា​មួយ​ចំនួន។ ស្រីៗ​គ្នា​យើង​ភាគ​ច្រើន មាន​បញ្ហា​គេង​នោម​ដាក់​ពូក​ថែម​ទៀត។ បើ​ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” សិន​ទៅ។ ករណី​នោម​ដាក់​ពូក​ក្រោយ​សម្រាល​​កូន ដោយសារ​បញ្ហា​អសមត្ថភាព​ទប់​​ទឹកនោម ដែល​កើត​ឡើង នៅ​ពេល​កណ្ដាស ក្អក សើច លោត លើក​របស់​ធ្ងន់ ឬ​ចលនា​ណាមួយ​ដែល​សង្កត់​លើ​ប្លោក​នោម។ ១- អសមត្ថភាពទប់ទឹកនោម មិនមែន​ស្រីៗ​ជាម្ដាយ​ទាំងអស់​សុទ្ធ​តែ​មាន​បញ្ហា​នេះ​ទេ តែ​ភាគ​ច្រើន ជួប​បញ្ហា​នេះ ក្រោយ​សម្រាល​កូន។ ជាទូទៅ អសមត្ថភាព​ទប់​ទឹក​នោម កើត​លើ​ម៉ាក់ៗ​សម្រាល​កូន​តាម​ធម្មជាតិ ជាង​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់។ ការ​សិក្សា​បង្ហាញ​ថា ម៉ាក់ៗ​សម្រាល​បេប៊ី​តាម​ធម្មជាតិ ងាយ​មាន​បញ្ហា​ផ្លូវ​ទឹកនោម រីឯ​ការ​​សិក្សា​ផ្សេង​ទៀត បញ្ជាក់​ដែរ​ថា គ្នា​យើង​ខ្លះ​សម្រាល​តាម​ធម្មជាតិ​រយៈពេល​យូរ ឬ​មាន​បេប៊ី​ក្នុង​ផ្ទៃ​ថ្លោស​ពេក ក៏​ប្រឈម​បញ្ហា​អសមត្ថភាព​ទប់​ទឹក​នោម​ដូចគ្នា ហើយ​មូលហេតុ​បង្ក​មាន​ដូចជា៖ - បេប៊ី​ក្នុង​ផ្ទៃ​ថ្លោស​លើស​ទម្ងន់ - ជក់​បារី​ពេល​ពពោះ - មាន​កូន​ច្រើន និង​សម្រាល​តាម​ធម្មជាតិ។ ២- កត្តាបង្កឲ្យអសមត្ថភាពទប់ទឹកនោម ករណីនេះ​បង្ក​ឡើង​ដោយសារ​សាច់ដុំ​ជុំវិញ​ប្លោក​នោម និង​ឆ្អឹង​ត្រគាក​ចុះ​ខ្សោយ អំឡុង​មាន​ផ្ទៃ​ពោះ និង​ក្រោយ​សម្រាល។ ជា​លទ្ធផល គ្នា​យើង​នឹង​ពិបាក​គ្រប់គ្រង​ទឹក​នោម ដូចជា ពេល​បង្ហូរនោម ឬ​ឈប់​ពាក់​កណ្ដាល​ផ្លូវ។ ក្រោយ​សម្រាល​កូន ទំហំ​ស្បូន​នឹង​រួមតូច​នៅ​សប្ដាហ៍​ដំបូង ធ្វើ​ឲ្យ​សាច់ដុំ​បាត​ឆ្អឹង​ត្រគាក​ផ្លាស់ទី ជា​ហេតុពិបាក​ឃាំង​ទឹក​ក្នុង​ប្លោកនោម និង​បិទ​បំពង់​បង្ហួរនោម។ ការ​ប្រែប្រួល​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​លេច​នោម មិន​អាច​គ្រប់គ្រង​បាន។ ៣- […]


បញ្ហាផ្ទៃពោះ

ជា​ប្តី​ល្អ ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ប្រពន្ធ​ក្រោយ​បាត់​បង់​ធំ​នេះ

ស្រីៗ​គ្រប់គ្នា ម្នាក់​ណា​មិន​ស្រក់​ទឹក​ភ្នែក មិន​ឈឺ​ចាប់? ចំណាយ​ពេល​ពពោះ​រាប់ខែ អត់ធ្មត់ ឈឺ​ថ្កាត់​មិន​រួញរា រស់នៅ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម ប៉ុន្តែ​ចុង​បញ្ចប់​គ្រប់​យ៉ាង​ត្រូវ​រលាយ។ កាលៈទេសៈ​នេះ មនុស្ស​សំខាន់​បំផុត​សម្រាប់​លើក​ទឹកចិត្ត​ម៉ាក់ៗ គឺប៉ាៗ គ្រួសារ សាច់ញាតិ និង​មិត្តភក្ដិ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​ខ្លះៗ​ដើម្បី​លើក​ទឹកចិត្ត​ម៉ាក់ៗ​ក្រោយ​បាត់បង់​បេប៊ី​ជាទី​ស្រលាញ់។ ១- អ្វីគួរធ្វើ ភាគ​ច្រើន​ពេល​ដោះស្រាយ​បញ្ហា​ជាមួយ​ស្រីៗ​ទើប​តែ​រលូត​បេប៊ី ទាំង​ប្តី ទាំង​ក្រុម​គ្រួសារ​សាច់​ញាតិ តែង​ព្យាយាម​មិន​និយាយ​ពី​រឿង​នេះ បង្វែរ​ទៅ​រឿង​ផ្សេង ប៉ុន្តែ​ដឹង​អត់? ធ្វើចឹង​ដូច​ជា​សម្លាប់​ប្រពន្ធ​បន្ដិច​ម្ដងៗ អាច​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​ជំងឺ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​ថែម​ទៀត ព្រួយ​បារម្ភ​កាន់​តែ​ច្រើន ក្រោម​ហេតុផល​គ្មាន​នរណា​ម្នាក់​យល់ ឬ​ខ្វាយ​ខ្វល់​ពី​គាត់។ ដើម្បី​បញ្ចៀស​ហានិភ័យ គួរ​ដោះស្រាយ​បញ្ហា​តាម​វិធីសាស្ត្រ​ដូចជា៖ ស្ដាប់ និង​និយាយ​ជាមួយ​ប្រពន្ធ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប្រពន្ធ​តឹង​តែង​ខ្លាំង អាច​នឹង​មាន​អារម្មណ៍​ខឹង​សម្បារ អស់​សង្ឃឹម ឬ​អាម៉ាស់ យ៉ាង​ហោចណាស់​ជា​ប្តី​ល្អ ព្យាយាម​នៅ​ក្បែរ​ប្រពន្ធ ស្តាប់​ប្រពន្ធ​និយាយ​រឿង​ក្នុង​ចិត្ត​ទាំង​អស់ ដែល​មិន​ធ្លាប់​និយាយ​ពីមុន។ បើ​ប្រុសៗ​គ្នា​យើង​ចង់​និយាយ​អ្វីមួយ ត្រូវ​រៀប​ពាក្យ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ប៉ះពាល់​អារម្មណ៍​ម៉ាក់ៗ​ទើប​បាត់បង់​អូនៗ ហើយ​ត្រូវ​ដឹង ពេល​នេះ ប្រពន្ធ​យើង​ច្បាស់​ជា​ចង់​មាន​កន្លែង​ស្ងៀម​ស្ងាត់​មួយ និង​ពេលវេលា​ដើម្បី​ធ្វើ​ចិត្ត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដឹង​ពី​បញ្ហា ប្រពន្ធ​យើង​ក្នុង​អំឡុង​ពេលនេះ​អាច​មិន​នឹក​នា​ឃ្លាន​អ្វី​ទាំងអស់ គេង​មិន​លក់ អស់​កម្លាំង មាន​បញ្ហា​ឈឺចាប់​ផ្សេង​ទៀត​ដែល​ប្តី​មិន​ដឹង។ ផ្អែក​លើ​បញ្ហា​សតិអារម្មណ៍ ប្រពន្ធ​យើង​ឆាប់​ភ័យ​ខ្លាច ខ្វាយខ្វល់ […]


បញ្ហាផ្ទៃពោះ

គ្រោះ​ថ្នាក់​ប៉ុនណា ​ក្រោយ​សម្រាលកូន​ហើយ នៅ​តែ​ធ្លាក់​ឈាម?

ជា​ការ​ព្រួយបារម្ភ និង​គ្រោះ​ថ្នាក់​មួយ ចំពោះ​ការ​ធ្លាក់ឈាម ក្រោយ​សម្រាល​រួច។ ពេល​ឆ្លង​ទន្លេ ស្ត្រី​ជាម្ដាយ​បាត់បង់​ឈាម​ច្រើន​ណាស់ ពេល​សុក​ផ្ដាច់​ចេញ​ពី​ស្បូន ឬ​សុក​ពាំង​មាត់​ស្បូន។ ការ​បាត់បង់​ឈាម​ច្រើន ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដែល​បង្ក​ការ​គំរាមកំហែង​ដល់​ម្ដាយ និង​កូន ប៉ុន្តែ​គួរ​ឲ្យ​សរសើរ​ដល់​ធម្មជាតិ ដែល​ឈាម​ក្នុង​រាងកាយ​កើន​ជាង ៥០% អំឡុង​ពពោះ ​សម្រាប់​ទប់ទល់​នឹង​ថ្ងៃ​សម្រាល (វះកាត់ក៏ដោយ កើត​បែប​ធម្មជាតិ​ក៏​ដោយ) មក​ដល់។ ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ឬ​ភាសា​បច្ចេកទេស​ហៅថា​ Postpartum Hemorrhage។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១- បញ្ហាដែលបណ្ដាលឲ្យឈាមធ្លាក់ − រហែកមាត់ស្បូន − ច្រឹបទ្វារមាសធំពេក − ដាច់រហែកស្បូន ​ឬ​ស្បូន​នៅ​ខុស​ទីតាំង − ដាច់រហែកទ្វារមាស​ជ្រៅ ឬ​តំបន់​ជុំវិញ​មាត់​ស្បូន − មានជម្ងឺកំណកឈាម (ជំងឺ​កំណក​ឈាម​អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន ឬកើត​​ឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដោយសារ​តែ ការ​ដាច់​សុក​ចេញ​ពី​ស្បូន ​ជំងឺ​បម្រុង​ក្រឡាភ្លើង ឬជំងឺ​ក្រឡាភ្លើង)។ ២- របៀបព្យាបាល សាច់ដុំ​ស្បូន​បាត់បង់​កម្លាំង ទើប​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ច្រើន។ ដំណោះស្រាយ​ពី​គ្រូពេទ្យ​អាច៖ − ប្រើ​ថ្នាំ​អុកស៊ីតូស៊ីន − ម៉ាស្សាស្បូន ​ដើម្បី​ឲ្យ​កន្ត្រាក់​ឡើង​វិញ − សុងទឹកនោម៖ ព្រោះ​នៅ​ពេល​ដែល​ប្លោកនោម​ទទេ​ស្អាត វា​នឹង​បង្ក​ភាព​ងាយស្រួល​ឲ្យ​ស្បូន​កន្ត្រាក់​ឡើង​វិញ។     ក្រៅពី​នេះ បើ​សុក​មិន​ទាន់​ជ្រុះ​ចេញ​ពី​ស្បូន​ទេ គ្រូពេទ្យ​អាច​សម្អាត​សុក​ចេញ (លូក​បារ​ទាញ​សុក​ចេញ​ពី​ស្បូន) បន្ទាប់​ពី​ចាក់ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ហើយ។ បើ​នៅ​តែ​ធ្លាក់ឈាម បន្ទាប់​សម្អាត​សុក​ចេញ​ហើយ គ្រូពេទ្យ​នឹង​បន្ដ​ម៉ាស្សា អំឡុង​ពេល​​ចាក់​ថ្នាំ Oxytocin ព្រោះ​ករណី​ភាគ​ច្រើន​ពេល​ដែល​ស្បូន​កន្ត្រាក់ ការ​ហូរ​ឈាម​នឹង​លែង​មាន​ទៀត។ […]


បញ្ហាផ្ទៃពោះ

ពពោះផង ធ្វើការផង ពិបាកក្នុងខ្លួន គួរធ្វើម៉េច?

មាន​ផ្ទៃពោះ​មិនមែន​ជា​រឿង​ងាយស្រួល ពិសេស​ស្រីៗ​គ្នា​ធ្វើការ កាន់​តែ​មិន​ងាយ​ស្រួល​ទៀត។ អារម្មណ៍​នេះ​គ្នា​យើង​យល់​ច្បាស់​ជាងគេ។ រឿង​ដែល​ពិបាក​បំផុត គឺ​ត្រូវ​ធ្វើការ​ធម្មតា ទាំង​ពពោះ ព្រោះ​មិនទាន់​ដល់​ពេល​ដាក់​ច្បាប់​កើត​អាអូន។ បើចឹង “Hello គ្រូពេទ្យ” សូម​ណែនាំ​អត្ថបទ​ចំណេះដឹង​មួយ ដើម្ប​ងាយស្រួល​ដល់​ស្រីៗ​គ្នា​យើង​ធ្វើការ​ផង រង់ចាំ​សម្រាល​អូនៗ​ផង។ ១- កុំលាក់ គ្នា​យើង​ភាគច្រើន​មិនសូវ​ជា​ចង់​ប្រាប់​ក្រុមហ៊ុន ឬមិត្តភ័ក្ដិ ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ប៉ុន្មាន​ទេ ព្រោះ​ចង់​ពិនិត្យ​ជាក់​ច្បាស់​សិន និង​ចៀសវាង​ការ​រើសអើង​នៅ​កន្លែង​ការងារ។ យ៉ាងណា ទោះ​គ្នា​យើង​ចង់​លាក់​ដំណឹង​នេះ​ជាមួយ​មិត្ត​រួម​ការងារ ប៉ុន្តែ​ត្រូវ​ជូន​ដំណឹង​មាន​ផ្ទៃពោះ​ទៅមេ ឬ​ក្រុមហ៊ុន​ជាមុន ព្រោះ​កាន់តែ​ប្រាប់​មនុស្ស​ជុំវិញ​ខ្លួន​​ឆាប់ យើង​នឹង​ទទួល​ការ​គាំទ្រ លើក​ទឹកចិត្ត យក​ចិត្ត​ទុក​ដាក់ នាំ​ឲ្យ​អារម្មណ៍​អំឡុង​មាន​ផ្ទៃពោះ​កាន់​តែ​ល្អ មិន​ស្ត្រេស ងាយស្រួល និង​ធ្វើការ​កាន់តែ​ល្អ ឬ​ទទួល​ជំនួយ​រឿងខ្លះ​ដែល​មិន​ល្អ​សម្រាប់​សកម្មភាព​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ជាដើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២- កាត់បន្ថយក្អួតចង្អោរ ការ​ប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​គ្នា​យើង​ជិត​ក្លាយ​ជា​ម៉ាក់ៗ នាំ​ឲ្យ​ភាគច្រើន​ជួប​ប្រទះ​រឿង​ចាញ់​កូន ពិសេស​នៅ​ដំណាក់កាល​ត្រីមាសទី១ ឬទី២។ ដើម្បី​ការពារ​ចង្អោរ និងក្អួត គួរ​ជួប​ពេទ្យ​រក​វិធី​ដោះស្រាយ។ ចៀសវាង​អាហារ​ណា​មានក្លិន ឬ​ញ៉ាំ​ទៅធ្វើឲ្យ​ចង់ក្អួត​ចង្អោរ ញ៉ាំ​អាហារសាប អាហារ​មានខ្ញី​អាច​ជួយ​កាត់បន្ថយអាការៈ​ចាញ់​កូន និង​ចង់ក្អួត​ជាដើម។ ៣- ចេះ​តែអស់កម្លាំង គ្នា​យើង​កំពុង​ពពោះ ច្រើន​ត្រូវ​ណែនាំឲ្យ​ក្រោក​ឈរ ពត់ដៃ​ពត់ជើង​ស្រាលៗ ក្រោយ​អង្គុយ​ចាប់ពី ១-៣ ម៉ោងដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា ប្រព័ន្ធរបត់​​ឈាម​រត់​បាន​ល្អ។ សំខាន់​បំផុត ញ៉ាំទឹក​ឲ្យ​បាន​គ្រប់គ្រាន់ រក្សា​របប​អាហារ​ឲ្យ​មានតុល្យភាព ហាត់ប្រាណ​ទៀង​ទាត់ គេង​គ្រប់គ្រាន់​​ពេល​មាន​ផ្ទៃពោះ។ អស់​កម្លាំង​ញឹក​ញាប់ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗដឹងអត់ថា ស្រ្ដេស​អាច​ធ្វើ​ឲ្យ​រលូត​កូន?

ស្រីៗ​គ្នា​យើង​មិន​តិច​ទេ​ឥឡូវ​នេះ កំពុង​មាន​បញ្ហា​មាន​កូន​ហើយ​អត់​នៅ។ រលូត​កូន មាន​កត្តា​ជា​ច្រើន​ ក្នុង​នោះ​រួម​ទាំង​ភាព​តាន​តឹង​អារម្មណ៍ ឬ​ហៅ​ថា​ភាសា​អ្នក​ក្រុង​ថា ស្ត្រេស។ អ៊ីចឹង "Hello គ្រូពេទ្យ" សូម​បកស្រាយ។ ការ​ស្រាវជ្រាវ​ថ្មី​នៅ​អាមេរិក​រក​ឃើញ​ថា ស្រីៗ​កើត​ស្ត្រេស អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន គុណ​នឹង ៣ ដង អំឡុង​ពេល​មាន​ផ្ទៃពោះ (៣ សប្ដាហ៍​ដំបូង) ធៀប​ទៅ​នឹង​ស្រីៗ​ធម្មតា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១- រលូតកូន និង​អ័រម៉ូន ករទីសុល ក្នុង​ការ​សិក្សា​ថ្មី លោក​វេជ្ជបណ្ឌិត Pablo A. Nepomnaschy មក​ពី​វិទ្យាស្ថាន​សុខាភិបាល​ជាតិ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ខាង​ជើង បាន​ពិនិត្យ​កម្រិត​អ័រម៉ូន​ក្នុង​ទឹក​នោម​ស្ត្រី ១៦ នាក់ (អាយុ ១៨-៣៤ ឆ្នាំ)។ ក្នុង​ការ​ស្រាវជ្រាវ​រយៈ​ពេល ១ ឆ្នាំ​នោះ ទឹក​នោម​របស់​ស្រ្ដី​ទាំង​នេះ ត្រូវ​បាន​ពិនិត្យ ៣ដង/សប្ដាហ៍ ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក​អ័រម៉ូន​ធ្វើ​ឲ្យ​ស្ត្រេស ហៅ​ថា ករទីសុល (Cortisol)។ នេះ ជា​ការ​សិក្សា​ដំបូង​បង្អស់ ដើម្បី​រក​ទំនាក់ទំនង​រវាង​អត្រា​កើន​ឡើង​កម្រិត​អ័រម៉ូន​ករទីសុល និង​ការ​រលូត​កូន អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ។ វេជ្ជបណ្ឌិត Nepomnaschy អះអាង​ថា ការ​រលូត​កូន​ភាគ​ច្រើន […]


បញ្ហាផ្ទៃពោះ

៦ ចំណុចសំខាន់បំផុត ស្រីៗគួរដឹងពីរឿងរលូតកូន​

ទោះមិនទាន់ឆ្លងកាត់ ឬឆ្លងកាត់ហើយក្តី ស្រីៗគួរដឹងខ្លះៗជុំវិញ​បញ្ហា​កូន​មិន​នៅ ឬ​រលូត​កូន គ្រាន់ការពារថ្ងៃមុខ ព្រោះ​ការ​រលូត​កូនអាចជាការបាត់បង់ធ្ងន់ធ្ងរបំផុតមួយសម្រាប់ស្រីៗយើង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាល និងបង្ការករណីរលូតកូន។ បញ្ហារលូត ភាគច្រើនកើតឡើងក្រោមសប្តាហ៍ទី២០ ក្រោយពពោះ។ ចំណោមស្រីៗមានផ្ទៃពោះ ១០ នាក់ គឺមាន ១-២ ករណី ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសតិអារម្មណ៍ម៉ាក់ៗ។ ១- មូលហេតុបង្ក មនុស្សភាគច្រើនយល់ថា ករណីនេះជាកំហុសស្រីៗ តែការរលូតពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរាងកាយ និងប្រព័ន្ធភាពស៊ាំ។ រាងកាយយើងអាចទទួលសញ្ញាមិនប្រក្រតី ដោយសារកូនក្នុងផ្ទៃពោះភាគច្រើនបង្កឡើងដោយក្រូម៉ូសូមមិនធម្មតា។ សប្តាហ៍​ទី៨ ក្រោយពពោះ ជាដំណាក់កាលគ្រោះថ្នាក់បំផុត បើលទ្ធផលឆ្លុះអេកូឃើញថា ចង្វាក់បេះដូងកូនខ្សោយ ឱកាសរលូតមានកាន់តែខ្ពស់ដូចគ្នា។ អ័រម៉ូនក៏ជាកត្តាបង្កឲ្យរលូត ក្នុងនោះមានស្រីៗមួយចំនួនមានភ្នាសស្បូនស្តើង ដោយសារអតុល្យភាពអ័រម៉ូន។ ករណីនេះ ត្រូវការព្យាបាលដោយថ្នាំអ័រម៉ូន​ប្រូហ្គេសស្ដេរ៉ូន (Progesterone) ហើយ​ភាគរយជាសះស្បើយទាប។ ក្រៅពីនេះ ភាពមិនប្រក្រតីប្រព័ន្ធភាពស៊ាំបំផ្លាញ​កោសិកាឈាមក្រហម ក៏អាចរលូតដូចគ្នា។ តាម​រយៈ​ធ្វើតេស្ត​ឈាម គ្រូពេទ្យអាចរកឃើញហានិភ័យរលូតកូន ជួយស្រីៗយើងការពារជាមុន ហើយការព្យាបាល គឺត្រូវចាក់ថ្នាំ អាស្ពីរីន ឬ​ហេប៉ារិន។ រីឯការធ្វើការងារ ហាត់ប្រាណ ឬប្រើថ្នាំពន្យារកំណើត មិនអាចធ្វើឲ្យស្រីៗរលូតកូនទេ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន គណនា​ទម្ងន់ស្ត្រីពពោះ ចុចទីនេះ   ២- អាការៈបែបណាខ្លះ? ធ្លាក់ឈាម រមួលក្រពើ ជាសញ្ញាគ្រោះថ្នាក់សម្រាប់ស្រីៗយើង […]


បញ្ហាផ្ទៃពោះ

បើម៉ាក់កំពុងពពោះ ហាមធ្វើ​ការងារផ្ទះ​ទាំង​នេះ

ស្រីៗ​គ្នា​យើង​អំឡុង​ពេល​ពពោះ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ជាពិសេស​ការងារ​ផ្ទះ​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ ការងារ​ផ្ទះ​ប៉ុន្មាន​មុខ​ខាង​ក្រោម បើ​ចៀស​បាន​ចៀស​ទៅ ព្រោះ​អាច​ប៉ះ​ពាល់​សុខភាព​ទាំងម្ដាយ និង​គភ៌។ ១- ប្រើប្រាស់​សារធាតុ​គីមី សារធាតុ​គីមី​ដែល​មាន​ក្នុង​ផ្ទះ អាច​ជា​ថ្នាំ​បាញ់​មូស ទឹក​សម្អាត ឬ​ផលិតផល​សម្អាត​មាន​ជាតិ​គីមី​ខ្ពស់។ បើចង់​សម្អាត​បន្ទប់​ទឹក​ដែល​កខ្វក់ ឬ​កម្ចាត់​មេរោគ យើង​ត្រូវសុំ​ជំនួយ​ពី​ប្ដី ឬអ្នកផ្ទះ។ ផលិត​ផល​សម្អាត​បែប​ធម្មជាតិ ដូច​ជា ទឹក​ខ្មេះ ក្រូច​ឆ្មារ អាច​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព និង​មិន​ប៉ះ​ពាល់​សុខ​ភាព។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន ២- លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ ត្រូវ​ចាំ​ថា ការ​លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ អាច​បង្កើន​ហានិភ័យ​សាច់ដុំ ឈឺ​ចុក​ចាប់ ឬ​មាន​គ្រោះ​ថ្នាក់ ព្រោះ​ពេល​មាន​ផ្ទៃពោះ ជាលិកា​ឈ្នាប់ និង​សន្លាក់​ ប្រហែល​ជា​ចុះ​ខ្សោយ។ ដោយ​ទម្ងន់​រាង​កាយ​យើង​កើន​ឡើង អាច​នឹង​បង្កើត​ការ​បាត់បង់​តុល្យភាព បង្កើន​ឱកាស​​រង​របួស​ផ្សេងៗ​បាន​យ៉ាង​ងាយ។ ក្រៅ​ពី​នេះ​ ការ​រុញ​គ្រឿង​សង្ហារិម​ធ្ងន់ៗ ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សាច់ដុំ​ដូច​គ្នា ហេតុនេះ​យើង​គួរ​ឲ្យ​ប្ដី​យើង ឬ​នរណា​ម្នាក់​ក្នុង​ផ្ទះ ជួយការ​ងារ​នេះ​ជំនួស​វិញ។ ៣- សម្អាត​ទ្រុង​សត្វ​ចិញ្ចឹម ជំងឺ Toxoplasmosis ជា​ជំងឺ​ឆ្លង ដែល​អាច​ឆ្លង​ពី​លាមក​ឆ្មា និង​ត្រូវ​គ្រូពេទ្យ​អះ​អាងថា​មាន​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​គភ៌​ក្នុង​ផ្ទៃ។ ​យើង​ក៏​អាច​នឹង​ប៉ះ​ជាមួយ​ប៉ារាស៊ីត ឬមេរោគ​ ពេល​ដែលសម្អាត​អាចម៍​ឆ្កែ ឆ្មា។ បើ​ចាំ​បាច់​ត្រូវ​ធ្វើ​រឿង​នេះ ​ត្រូវ​ពាក់​ស្រោម​ដៃ និង​លាង​សម្អាត​ដៃឲ្យ​បាន​ស្អាត​បន្ទាប់​ពី​ធ្វើ​រួច ឬ​ប្រាប់​នរណា​ម្នាក់​ធ្វើ​ជំនួស។   ៤- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស