បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

គ្រោះ​ថ្នាក់​ណាស់ បើ​កំពុងពពោះ លេប​ថ្នាំ​នេះ

មិន​ស្រួល​ទេ​អំឡុង​ពពោះ​សម្រាប់​ស្ត្រី។ មិន​ស្រួល​ខ្លួន​ហើយ ជួន​កាល​ឈឺ​នេះ ឈឺ​នោះ​មិន​ឈប់ ហើយ​ពេល​ខ្លះ​ត្រូវ​លេប​ថ្នាំ​ ដើម្បី​ទប់​ហ្នឹង​អាការៈ​មិន​សុខ ស្រណុក​ក្នុង​ខ្លួន។ ករណី​ជាក់​ស្ដែង​មួយ បើ​សិន​ជា​ម៉ាក់​អាអូន ឡើង អាលែកស៊ី តើ​គួរ​ប្រើ​ថ្នាំ​អត់? Phenylephrine ​ជា​ថ្នាំ​អាលែកស៊ី​មួយ​ប្រភេទ​សម្រាប់​បន្ថយ​អាការៈ​ ផ្ដាសាយ តឹងច្រមុះ​ អាលែកស៊ី​ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ​ រលាក​ច្រមុះ​ ឬ គ្រុន​តឹង​ច្រមុះ។ បើ​ប្រើ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ឬ​អត់? ១- #ឥទ្ធិពលថ្នាំphenylephrineចំពោះគភ៌៖ យោង​តាម​អង្គការ FDA អាមេរិក​បញ្ជាក់​ថា ​phenylephrine​ មាន​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ពពោះ​ក្នុង​អំឡុង​ត្រីមាស​ទី១ បើ​លេប​អំឡុង​នេះ ​ទារក​កើត​មក​អាច​មិន​គ្រប់​លក្ខណៈ។  លើស​ពី​នេះ​ទៀត អ្នកស្រាវជ្រាវ​ខ្លះ​អះអាង​ថា​បើ​ប្រើ​ថ្នាំ​គ្រាប់​លេប​ ឥទ្ធិពល​ថ្នាំ​អាច​​បញ្ចេញ​ប្រតិកម្ម​ទៅ​លើ​សរសៃឈាម ធ្វើ​ឲ្យ​(សរសៃឈាម) រួម​តូច បណ្ដាល​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​ទារក​មិន​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​បណ្ដាល​ឲ្យ​ទារក​មាន​បញ្ហា​បេះដូង​ទៀត​ផង។ តួយ៉ាង​ចំពោះ​ប្រភេទ​បាញ់​បញ្ចូល​ និង​ហិត (តាម​រន្ធ​ច្រមុះ) វិញ​ក៏​បង្ក​ផលប៉ះពាល់ ដូច​គ្នា។ ចឹង​ហើយ​មិន​ត្រូវ ប្រើ​លើស​ពី ​៣ថ្ងៃ ទេ។ ២- #ឥទ្ធិពលphenylephrineចំពោះម្ដាយ៖ ក្រោយ​ពេល​ដែល​ស្ត្រី​ពពោះ លេប ឬ បាញ់​បញ្ចូល​ក៏​ដោយ សុទ្ធ​តែ​បង្ក​រោគសញ្ញា​មួយ​ចំនួន រហូត​ពេល​ខ្លះ ពិបាក​ទ្រាំ​នឹង​អំណាច​ថ្នាំ​បាន។ អាការៈ​ត្រួសៗ ក្រោយ​ទទួល​ថ្នាំ  […]


បញ្ហាផ្ទៃពោះ

មាន​បញ្ហា​អី បាន​នោមញឹកពេល​មានគភ៌? ប៉ះពាល់​អី​ដល់​កូន​អត់?

មានការ​ប្រែ​ប្រួល​ជា​ច្រើន​ក្នុង​ខ្លួន ពេល​មាន​ផ្ទៃពោះ។ ​ប្រែប្រួល​លើ​ការ​បន្ទោ​បង់ ​ជា​ការ​ប្រែប្រួល​មួយ​ក្នុង​ចំណោម​នោះ​។ ​ម៉ាក់​​អាច​ពិបាក​ទ្រាំ ពេល​​​​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ពេក ទោះ​ពេល​កំពុង​រវល់ ឬ​​​យប់​អធ្រាត្រ។ ម៉េច​បាន​ពោះ​ធំនោម​ញឹក? អាច​មាន​រោគសញ្ញា ឬ​ប៉ះពាល់​អី​ដល់​កូន​អត់? ហើយ​ព្យាបាល​យ៉ាង​ម៉េច? "Hello គ្រូពេទ្យ" បកស្រាយខាងក្រោម៖ ១- ម៉េចបាននោមញឹកពេលពោះធំ? នោម​ញឹក មក​ពី​ការ​កើន​ឡើង​អ័រម៉ូន ប្រូចេសស្តេរ៉ូន (Progesterone) និង​យូមេន ក្រូនិក​ ហ្គូណាដូត្រូពីន ​(Human chorionic gonadotropin)។ ត្រីមាស​ទី២ ពោះ​ចាប់​ផ្ដើម​ធ្លាក់ ហើយ​ស្បូន ​ក៏​​ខ្ពស់​ជាង​មុន (រីកធំ) ដែលបន្ថែម​សម្ពាធ​ក្នុង​ប្លោក​នោម។ ​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​​​​ចាប់​ផ្តើម​ឡើង​ជាតិ​ទឹក ហើយកម្រិត​ទឹក​នោម​ ក៏​​ឡើង​តាម​ហ្នឹង​ដែរ។ ពេល​កូន​ចាប់​ផ្ដើម​លូត​លាស់កាន់តែធំ​ ប្លោក​នោម​កាន់​តែ​រង​សម្ពាធ​បន្ថែម ​ធ្វើឲ្យ​នោម​ញឹក។ ២- រោគសញ្ញាមានអីខ្លះ? យ៉ាងណាក៏ដោយ ទឹក​នោម​ដែល​​​បាន​បញ្ចេញ​មាន​តិចតួច​ប៉ុណ្ណោះ ឬសឹង​តែ​គ្មាន​ផង។ ពេល​មាន​គភ៌ ស្ត្រី​ខ្លះ​មាន​បទ​ពិសោធ​​លេច​នោម ពេល​​ក្អក ហាត់​ប្រាណ សើច ឬកណ្ដាស់។ ៣- ធ្វើរោគវិនិច្ឆ័យយ៉ាងម៉េច? ​នោម​ញឹក និង​បន្ទាន់ អាច​ធ្វើ​រោគវិនិច្ឆ័យ​តាម​រោគ​សញ្ញា។ បើ​អាច ​​​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​៖ - វិភាគ​ទឹក​នោម ដើម្បី​តាម​ដាន​មើល​បាក់តេរី​ក្នុង​ទឹកនោម - អេកូ (Ultrasound) អាច​កំណត់​ភាព​មិន​ប្រក្រតី​ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ គួរ​ហាត់​ប្រាណ​អត់? បើ​ហាត់ ​បាន​ប្រយោជន៍​អីមក​វិញ?

ហាត់​ប្រាណ​ពេល​ពពោះជា​រឿង​ល្អគួរ​ធ្វើ។ សំខាន់​ត្រង់​ថា គួរ​ហាត់​របៀប​ម៉េច​ ទើប​អត់​ប៉ះពាល់​កូន។ បើ​ចង់​មាន​កូន ស្រីៗ​យើង​គួរ​បង្កើត​ទម្លាប់​ហាត់​ប្រាណ មុន​យក​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន។ ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ហាត់មុនមានផ្ទៃពោះ បើ​ទម្លាប់​ហាត់​ប្រាណ​មុន​មាន​ផ្ទៃពោះ ធ្វើឲ្យ​ការ​ពពោះ​មាន​សុវត្ថិភាព និង​ធ្វើ​ឲ្យ​មាន​កម្លាំង ដើម្បី​ទ្រាំទ្រ​ពេល​ប្រឹង និង​បង្កើត​កូន​បាន​យ៉ាង​ល្អ ហើយ​ម៉ាក់ៗ​នឹង​ស្រក​ទម្ងន់​លឿន ពេល​សម្រាល​កូន​រួច។ ចំពោះ​ស្រីៗមាន​បញ្ហា​អត់​កូនដោយសារ​តែ​លើស​ទម្ងន់ ឬ​គីសដៃ​ស្បូន (Polycystic ovarian syndrom= PCOS) ការ​ហាត់ប្រាណ​អាច​ជួយ​បាន។ ២- ដាក់ផែនការហាត់ភ្លាម មនុស្ស​ជា​ច្រើន​ជ្រើសរើស​កម្មវិធី​ហាត់​ប្រាណ បន្ទាប់​ពីដឹង​ថា​មាន​ផ្ទៃពោះ។ ម៉ាក់ៗ​គួរ​ដឹង​ថា សុខភាព​ម្ដាយ​មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​សុខភាព​កូន​ក្នុង​ផ្ទៃ ដូចនេះ​ចាប់ផ្ដើម​កាន់តែ​លឿន​កាន់តែ​ប្រសើរ។ បើហាត់​ប្រាណ​ក្លាយ​ជា​ទម្លាប់ យើង​នឹង​យល់ថា វាកាន់​តែ​មាន​ភាព​ងាយស្រួល ពេល​ពពោះ។ ៣- គម្រោងសាកួរ ផែនការ​ដាក់​ហើយ ការ​តាំងចិត្ត​មាន​ហើយ តែ​មិន​ឈ្នះ​ការ​រវល់​សោះ ដូច្នេះ​ត្រូវ​មាន​គម្រោង​សាកួរ ត្រូវ​ធ្វើម៉េច​កុំឲ្យ​រំលង​ការ​ហាត់។ វា​សំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ការ​ហាត់ប្រាណ​បាន​ជោគជ័យ។ ៤- ហាត់ជួយសាច់ដុំខ្នង និងពោះ ពេលកូន​ក្នុង​ផ្ទៃ​លូតលាស់ ពោះ និង​សុដន់​ម្ដាយ​កាន់តែ​រីកធំ​ឡើងៗ ធ្វើឲ្យ​បង្កើន​ទម្ងន់​ចំ​ចំណុច​កណ្ដាល ហើយ​ចេះ​តែ​ជំរុញ​ទៅមុខ។ ជា​លទ្ធផល​ផ្នែក​ផ្សេងៗ​តឹង ហើយ​រឹង។ ដូច្នេះ ការ​ពង្រឹង​សរសៃ​ពួរ​ពិត​ជា​សំខាន់​ណាស់។ យោងតាម​អ្នក​ជំនាញ ស្រីៗ​ដែល​មាន​សាច់ដុំ​ពោះរឹង និង​សាច់ដុំ​ខ្នង​ខ្លាំង មិន​សូវ​ចេះ​ឈឺ​ខ្នង […]


បញ្ហាផ្ទៃពោះ

ស្រីៗមានផ្ទៃពោះ​ បើប្រើ​ស្ព្រាយបាញ់ ឬឡេលាបការពារមូស ប៉ះពាល់កូនអត់?

នៅផ្ទះ ឬ​ពេល​ទៅញ៉ាំអី​នៅ​កន្លែងរ៉ូមែនទិក ងងឹតៗ ដើរលេង ឬ​ទៅ​បោះតង់ ប្រាកដ​ជាស​ម្បូរមូស សត្វ​ល្អិត​មិន​ខាន។ គ្នា​យើ​ងខ្លះ ប្រាកដ​ជា​ប្រើ​ស្ព្រាយ​បាញ់​ដៃជើង ឬ​ឡេ​លាប​ការពារ​មិន​ឲ្យ​មូសខាំ។ សំណួរ​សួរថា បើ​គ្នា​យើង​ស្រីៗ​កំពុង​មាន​ផ្ទៃពោះ ប្រើ​ស្ព្រាយ ឬ​ឡេ​ការពារ​មូស ប៉ះពាល់​កូន​ក្នុង​ពោះ​ដែរ​អត់? "Hello គ្រូពេទ្យ" នឹង​បកស្រាយ​ខាងក្រោម! ១- ម៉េចមូសចូលចិត្តខាំអ្នកពោះធំ? តាម​ការ​ពិសោធឃើញ​ថា ​បើ​ធៀប​អ្នក​មិន​មានផ្ទៃពោះ ស្រីៗ​​មាន​ផ្ទៃ​ពោះ​ងាយ​​មូស​ខាំ​ជាង ដល់ទៅ ២ ដង។ មូស​ចូលចិត្តឧស្ម័ន​⁣កាបូនិចដែល​អ្នកមាន​ផ្ទៃពោះ​​បញ្ចេញ​​ញឹកញាប់​តាម​ការ​ដក​ដង្ហើម។ ពួក​គេ​បញ្ចេញខ្យល់​ច្រើន​ជាង​មុន ២១% និងបញ្ចេញ​ឧស្ម័ន​កាបូនិច​ដែល​សត្វ​ល្អិត​ចូលចិត្ត​​ទៀត។ ​​ហេតុ​ផល​ផ្សេង​ទៀត គឺ​មូស​ចូលចិត្តអ្នកមាន​កម្ដៅ។ ស្រីៗ​​កំពុង​មាន​គភ៌ ​មាន​កម្ដៅ​ក្នុង​ខ្លួន​ខ្ពស់​ជាង​អ្នក​ធម្មតា។ ២- មូសខាំបង្កបញ្ហាអីខ្លះ? បើ​មូស​ខាំ ​មិន​ត្រឹមតែ​រមាស់​អេះ​មិន​ឈប់​ទេ គឺ​​មាន​ផ្ទុក​ជំងឺ​ក្នុង​ខ្លួន​វាទៀត។ ខាំ​តែ​មួយ​ទ្រនិច​​ធ្វើ​​ឲ្យម៉ាក់ៗ និង​ទារក​អាច​​គ្រោះថ្នាក់បាន​ដោយសារ​មេរោគ​មួយ​ចំនួន មាន ឈីកូងនីយ៉ា (Chikungunya) ជំងឺ​គ្រុនឈាម ឬហ្ស៊ីកា (Zika)។ ៣- គ្រោះថ្នាក់ម៉េចខ្លះ? គ្រោះថ្នាក់​មានច្រើន ហើយមេរោគហ្ស៊ីកា ជា​បិសាច​ដែលធ្វើឲ្យ​ម៉ាក់ៗ និងឲ្យ​ទារក​មាន​ជំងឺ​មិន​ប្រក្រតី (Microcephaly) ដូច​ជា ធ្វើ​ឲ្យ​ក្បាល​តូច​។ Microcephaly មិន​ត្រឹម​តែធ្វើ​ឲ្យ​ទារក​កើត​មក​តូច​ជាង​ធម្មតា​ទេ និង​ធ្វើឲ្យ​ទារក​លូតលាស់​យឺត​ទៀតផង។ ពេល​ខ្លះ មិន​​ប៉ះពាល់​ទារក​ពេល​កើត​ភ្លាមៗ​ទេ​ តែ​វា​​បង្ក​ពេល​ក្រោយ​ម្តង​បន្តិចៗ។ អង្គការ​សុខភាព​ពិភពលោក […]


បញ្ហាផ្ទៃពោះ

​មានផ្ទៃពោះ​ ហើយ​ពិនិត្យឃើញ​អ័រម៉ូន​ទីរ៉ូអ៊ីត ខ្សោយ​ កូន​ប៉ះពាល់​ម៉េច​ខ្លះ?

អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​​សំខាន់​ត្រូវ​ថែទាំ​សុខភាព​ទាំងម៉ាក់ និងបេប៊ី។ មាន​ចម្ងល់​មួយ​ចោទ​ថា បើ​អ័រម៉ូន​ក្រពេញទីរ៉ូអ៊ីតចុះ​ទាប មាន​បញ្ហា​អី​ដល់​កូន? ចុះ​ក្រពេញទីរ៉ូអ៊ីតហ្នឹង​អី​គេ ហើយ​សំខាន់​ប៉ុនណា? មាន​ពាក់ព័ន្ធ​អី​ជាមួយអ័រម៉ូន​នេះ? ១- ក្រពេញទីរ៉ូអ៊ីតខ្សោយមានន័យថាម៉េច? ក្រ​ពេញ​ទីរ៉ូអ៊ីត (ស្ថិត​នៅ​ម្ដុំ​ក)​ ដែល​ដំណើរ​ការ​ខ្សោយ​ជាង​ធម្មតា​ ឬ​ហៅ​ថា​ ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ ជា​ស្ថាន​ភាព​មួយ​ក្នុងក្រពេញ​ទីរ៉ូអ៊ីត​អ្នក​ជំងឺ​មិន​ដំណើរ​ការ ​បំពេញ​មុខ​ងារមិន​បាន​ល្អ​។ អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត​ ជះ​ឥទ្ធិពល​សឹង​គ្រប់​ចំណែក​នៃ​រាងកាយ​ពី​បេះ​ដូង​ ខួរក្បាល​ សាច់​ដុំ​ រហូត​ដល់​ស្បែក។ ដោយ​សារ​តែ​ក្រពេញ​ទីរ៉ូអ៊ីត ​គ្រប់​គ្រង​មេតាប៉ូលីស​រាង​កាយ​ កង្វះ​​អ័រម៉ូន​ទីរ៉ូអ៊ីត​បាន​ពន្យឺត​ល្បឿន​ដំណើរ​ការ​​​ក្នុង​ខ្លួន​។ សម្រាប់​ស្ត្រីមាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​អាច​មានការរំខាន​ដល់​ការ​ទុំ​ជ្រុះ​ពង​មេ​ជីវិត​ញី​ និង​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​លទ្ធភាព​មាន​កូន។ ២- ជំងឺខ្វះអ័រម៉ូនទីរ៉ូអ៊ីត និងអារ នៅ​អាមេរិក ​ស្ត្រី​ប្រហែល​ ៣% ​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត។ បើគ្មាន​ការ​ព្យាបាល​ឲ្យបាន​ឆាប់​ និង​ត្រឹម​ត្រូវ​​អំឡុង​ពេល​មាន​គភ៌​ទេ អាចប្រឈម​នឹង​ហានិភ័យ​ខ្ពស់​មុន​ពេល​សម្រាល​ ដូចជា៖ - ​​រលូត​​ - បម្រុង​ក្រឡា​ភ្លើង​ (លើសឈាម ជាតិប្រៃក្នុងទឹកនោម ហើមដៃហើមជើង) - កូន​កើតអត់គ្រប់​ខែ។ ឥទ្ធិពល​អវិជ្ជមាន ក៏អាចកើតលើទារក​​ដែរ។ គេ​រក​ឃើញ​ថា​ ទារក​​កើត​ពី​ម្ដាយដែល​មាន​ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ​​ពេល​មាន​គភ៌ មាន​កម្រិត​ឆ្លាតវៃ (IQ) ទាប។ អ្នក​ឯក​ទេស​ជឿ​​ថា​ ​​ដោយ​សារ​តែ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក។ ប្រហែល​ ៥-១៥%​ ​ស្ត្រី​ក្នុង​វ័យ​បង្កើត​កូន​ មាន​ជំងឺ​ខ្វះ​ជាតិ​អ័រម៉ូន​ទីរ៉ូអ៊ីត ​ដោយ​សារ​រាង​កាយ​ពួក​គេ​គ្មានប្រព័ន្ធភាពសុំាប្រឆាំង​នឹង​អ័រម៉ូន​ទីរ៉ូអ៊ីត​ ដែល​ធ្វើ​ចរាចរ​ណ៍ក្នុង​ឈាម។ […]


បញ្ហាផ្ទៃពោះ

ស្រីៗឡើង​កន្ទាល​ត្រអាក ​​ពេល​ពោះត្រូវ​ធ្វើ​ម៉េចទើបល្អ?​

ស្រីៗមាន​ផ្ទៃពោះ ២៥% ជួប​​ការ​ប្រែប្រួល​​ស្បែក ​ពេល​មាន​គភ៌ ដូចជា មានមុន ស្បែក​ឡើង​ក្រមៅ​ជាង​មុន សង្វារ និង​កន្ទាលត្រអាក។ កន្ទាលត្រអាក​ កើត​ដោយ​សារ​ប្រតិកម្ម អាលែកហ្ស៊ី ប្រតិកម្ម​ឱសថ ឬ​សត្វ​ល្អិត​ខាំ។ បម្រែបម្រួល​អ័រម៉ូន​​ ពេល​មាន​គភ៌ ​​ក៏អាច​​បង្កើត​ឲ្យ​មាន​កន្ទាលត្រអាក​​ដែរ។ ១- ម៉េចបានកើតកន្ទាលត្រអាកពេលមានគភ៌? ប្រតិកម្ម​អាលែកហ្ស៊ី ​ជា​មូល​ហេតុ​​​នាំ​ឲ្យមាន​កន្ទាលត្រអាក។ ប្រតិកម្ម​នេះ​ អាច​មក​ពីអាហារ មូស​ខាំ លម្អងផ្កា កម្ទេច​សំណក​ស្បែក​ស្រកា​សត្វ ឱសថ ឬ​ផលិត​ផល​សម្ផស្ស (សាប៊ូ​កក់​សក់ ដុសខ្លួន...) ដាក់​សម្ពាធ​​លើ​ស្បែក ឬ​​ភាព​តាន​តឹង​ចិត្ត​។ ពេល​មាន​គភ៌ ពោះ​​​ចេះ​តែ​រីក​ធំ ស្បែក​កាន់​តែ​ស្ងួត​ឡើងៗ ធ្វើ​ឲ្យ​អ្នក​ម្ដាយ​​កាន់​តែ​ងាយ​នឹង​កើត​កន្ទាលត្រអាក។ ម្តាយម្នាក់​ក្នុង​ចំណោម ១៥០ នាក់​ បាន​វិវត្ត​​ទៅជាកើត​មាន​​​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​មួយ ឬ​ហៅ​ថា PUPP ។ ២- បញ្ហាអីខ្លះបានហៅថាធ្ងន់? PUPP ជាកន្ទួល​កន្ទាលត្រអាក និង​ប្រេះ​ស្បែក ​រមាស់។ ស្ត្រី​ពពោះដែល​កើត​ PUPP ​ស្បែកឡើង​ក្រហម​ធំៗ និង​ហើម​​​លើ​ស្បែក ហើយវាកើត​​នៅ​លើ​ពោះ។ ក្រោយ​មក​ទៀត ​រាល​ដាល​ទៅ​​ដៃ និង​ជើង។ ការ​ស្រាវជ្រាវ​​បង្ហាញ​ថា PUPP មាន​ទំនាក់ទំនង​ជាមួយ​ហ្សែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់ដឹង​​ប្រាកដ​ថា​ជាអ្វី​ដែលបង្ក​ឲ្យ​មាន […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?

ពពោះ ហើយ​កើត​ផ្ដាសាយ​ទៀត ជា​រឿង​គ្រោះថ្នាក់ ព្រោះ​ការ​ប្រើថ្នាំ​ផ្ដេសផ្ដាស នឹង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ទារក​នៅ​ក្នុង​ផ្ទៃ។ ចាំ "Hello គ្រូពេទ្យ" ប្រាប់​វិធី​ដោះ​ស្រាយ! ១- វិធីការពារងាយៗ ផ្ដាសាយ ងាយ​ឆ្លង​ណាស់ ជា​ពិសេស​អ្នកពពោះ។ ស្រីៗ​មាន​ផ្ទៃពោះ គួរយល់​ដឹង​ពី​វិធី​ការពារ កុំឱ្យ​ផ្ដាសាយ៖ - លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹក - បើ​ដឹង​អ្នក​ផ្ទះ ឬ​ពួកម៉ាក​ផ្ដាសាយ កុំ​ទៅជិត - នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ច្រើននាក់​ផ្ដុំគ្នា​នៅ​មួយ​កន្លែង ដែល​អាច​ចម្លង​ផ្ដាសាយ​បាន​លឿន​បំផុត - បើដឹង​ថា ដៃ​មិន​ស្អាត កុំ​យក​ទៅ​ប៉ះ​នឹង​ភ្នែក ច្រមុះ និង​មាត់ ព្រោះ​មេរោគ​ផ្ដាសាយ​ងាយ​ឆ្លង​ណាស់។ ២- វិធីព្យាបាលតាមធម្មជាតិ អាច​សាកល្បង​ព្យាបាល​ផ្ដាសាយ​ដំបូង​តាម​ធម្មជាតិ​សិន មុន​ទៅ​ពេទ្យ៖ - ញ៉ាំទឹក ឬ​ទឹកផ្លែឈើ​ស្រស់​សម្បូរ​វីតាមីន C ឱ្យ​ច្រើន - គេង​ឱ្យ​ច្រើន ពេល​មាន​ផ្ដាសាយ​តិចៗ (ឈឺក្បាល វិលមុខ -ល-) - ប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធ ឬ​ផលិត​ខ្យល់ (គេ​តែង​ដាក់​ក្នុង​បន្ទប់​ម៉ាស្សា ដើម្បីផ​លិត​ក្លិន​ឈ្ងុយ​ក្នុង​បន្ទប់) ដែល​មាន​ក្លិន​ក្រូចឆ្មារ ឬ​ក្លិន​ផ្សេងៗ​ដែល​ត្រូវ​នឹង​ច្រមុះ។ ៣- វិធីព្យាបាលតាមវេជ្ជសាស្ត្រ បើ​ព្យាបាល​តាមធម្មជាតិ នៅ​តែ​មិន​ជា ហើយ​មាន​លក្ខណៈធ្ងន់ ដោយ​សារវីរុស ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ និង​ព្យាបាល ព្រោះ​រាល់​ការ​ប្រើថ្នាំ​ពេទ្យ​តាម​ចិត្ត​​ចង់ ឬ​ទិញផ្ដេសផ្ដាស​នៅ​ខាងក្រៅ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាផ្ទៃពោះ

កុំ​ថា​មិន​អី! កូន​ចាស់​ខែ​ហើយ ក៏​អាច​រលូត​ដែរ

រឿង​សោកសៅ​មួយ​នេះ គ្រួសារ​ណា​ក៏​អត់​ចង់​ជួប​បញ្ហា​នេះ​ដែរ។ ជាទូទៅ​ករណី​រលូតកូន ច្រើន​តែ​កើន​ឡើង ពេល​ទារក​នៅ​ខ្ចី​ខែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ម្ដាយ​គ្រប់រូប​នៅ​តែ​អាច​បាត់បង់ កូន​បាន​គ្រប់​ពេលវេលា ទោះ​អាអូន​ច្រើន​ខែ​ក៏​ដោយ។ ១- រលូតកូនពេលគ៌ភចាស់ខែជាអ្វី? សំដៅ​ដល់​ការ​រលូត​កូន​ក្រោយ​ ៣ ខែ ឬមុន ៦ ខែ។ ប៉ុន្តែ​បើ​រលូត​នៅ ឬ​ចាប់​ពី​ខែទី៦ទៅ ​គេ​ហៅថា​កូន​ស្លាប់ (ក្នុងផ្ទៃ)។ ករណី​គភ៌​ចាស់​ខែ​ហើយ មាន​បញ្ហា​ឈប់​លូតលាស់​នេះ គឺ​ ជា​ករណី​កម្រ​មែន​ទែន។ ២- ធ្វើម៉េចបានដឹងថាកូនរលូត? សញ្ញា​សាមញ្ញ​បំផុត​គឺ​ការ​ហូរ​ឈាម​ពី​ទ្វារ​មាស និង​ចុក​រមួល​ខ្លាំង ដូច​សម្រាល​កូន។ ​ ការ​ហូរ​ឈាម​អាច​នឹង​ប្រែ​ជា​ច្រើន​ខ្លាំង​ដោយ​មាន​កំណក​ឈាម។ ករណី​ខ្លះ ទឹកភ្លោះ​ក៏​អាច​បែក ហើយ​ទារក (ដែល​ខូច) ក៏​អាច​ចេញ​មក​ក្រៅ​ដែរ។ ស្រីៗ​មួយ​ចំនួន​កត់​សម្គាល់​ថា​ទារក​ក្នុង​ផ្ទៃ ​មិន​កម្រើក​​មួយ​រយៈ ឬ​ចលនា​កម្រើក​ថយ​យឺត​ចុះ ​ឬ​ផ្លាស់​ប្តូរ ខុស​ជាង​សព្វដង។ ៣- មូលហេតុអាចឲ្យរលូត មក​ពី​មាត់ស្បូន (កស្បូន) ​ទន់ខ្សោយ ឬ​មាត់ស្បូន​មួយ​ដែល​រីក​ធំ​រហ័ស​ខ្លាំង​ពេក​អាច​នាំ​ទៅ​ដល់​ការ​រលូត​កូន​បាន។ ប្រសិន​បើ​គ្រូពេទ្យគិត​ថាយើង​អាច​នឹង​ជួបប្រទះ​នូវ​ការ​រលូត​កូន​ដោយ​សារ​តែ​បញ្ហា​នេះ​ ពេទ្យ​អាច​ធ្វើ​តេស្ត វាស់​ប្រវែង​មាត់​ស្បូន​អ្នក។ - ការបង្ករោគ៖ ឆ្លង​រោគ​ពេល​សម្រាល​លើក​មុន តែ​ប្រការ​នេះ​កម្រ​ណាស់។ - បញ្ហាសុខភាព៖ សម្ពាធ​ឈាម​ខ្ពស់​ខ្លាំង ​ជំងឺ​តម្រង​នោម ក្រពេញ​ថាយរ៉យ ដែល​សកម្ម​ ឬ​​អសកម្ម​ខ្លាំង ជំងឺ​រលាក​ពោះវៀន​តូច ឬ​ជំងឺ​ទឹកនោមផ្អែម​ សុទ្ធ​តែ​ជា​កត្តា​គំរាមកំហែង ដល់​ការ​បាត់បង់​កូន ទោះ​ចាស់​ខែ​ក្ដី។ - ការព្យាបាលមិនត្រឹមត្រូវ៖ […]


បញ្ហាផ្ទៃពោះ

រឿងដ៏ចម្រូងចម្រាស! ពិតអត់​ដែល​ថា​ ញ៉ាំ​ម្នាស់ រលូត​កូន?

ទោះ​ម្នាស់​សម្បូរ​ដោយ​វីតាមីន​ក្តី ប៉ុន្តែ​វា​មាន​ផ្ទុកអង់ហ្ស៊ីម Bromelain ជា​សារធាតុ​មាន​ទំនាក់​ទំនង​ជាមួយ​ការ​កន្ត្រាក់​ស្បូន។ ហេតុ​នេះ​ហើយ ទើប​ចាស់ៗ​ពី​ដើម​ជឿ​ថា បើ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​ម្នាស់ អាច​រលូត​កូន។ មិន​ថា​តែ​ស្រីៗ​គ្នា​យើង​ទេ សូម្បី​តែ​ប្រុសៗ គ្រាន់​តែ​ឮ​ក៏​បារម្ភ​ជំនួស​ដែរ មិន​អ៊ីចឹង? ឈប់! បើ​ចង់​ដឹង​ម្នាស់ និង​ការ​រលូត​កូន ទាក់​ទង​គ្នា​យ៉ាងណា អានអត្ថបទ “Hello គ្រូពេទ្យ” សិនទៅ។ តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា គ្មាន​ហេតុផល​សមរម្យ​ណាមួយ​បង្ហាញ​ថា ម្នាស់​នាំ​ឲ្យ​រលូត​អូនៗ​ក្នុង​ផ្ទៃ​ម៉ាក់ៗ​នោះ​ទេ ដូច្នេះ​ចម្លើយ គឺ «អត់ទេ»! ផ្ទុយ​ទៅ​វិញ ម្នាស់​នៅ​តែ​ជា​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​សុខភាព។ ១- គុណប្រយោជន៍ម្នាស់ គាំទ្រប្រព័ន្ធភាពស៊ាំក្នុងរាងកាយ៖ ម្នាស់​មាន​ផ្ទុកវីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ផ្តល់​ការ​ការពារ​សម្រាប់​គ្នា​យើង​មាន​ផ្ទៃពោះ។ បន្ថែម​ពី​លើ​នេះ អង់ហ្ស៊ីម Bromelain ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​ជំងឺ​ផ្តាសាយ។ មាន​ន័យ​ថា បើ​ម៉ាក់ៗ​កើត​ផ្តាសាយ ឬ​ឈឺ​បំពង់ក ម្នាស់​មួយ​ដុំ​អាច​នឹង​ធ្វើ​ឲ្យ​ម៉ាក់ៗ​មានអារម្មណ៍​ប្រសើរ​ឡើង​វិញ។ ពង្រឹងឆ្អឹងឲ្យរឹងមាំ៖ ម្នាស់​មាន​ផ្ទុក​ជាតិ ម៉ង់កាណែស យ៉ាង​ច្រើន ជា​សារធាតុ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឆ្អឹង និង​ជាលិកា​សន្ធាន។ បង្ការករណីទល់លាមក៖ ម្នាស់​មាន​ជាតិ​កាក​សរសៃ​ច្រើន ជួយ​បង្ការ​ការ​ទល់​លាមក​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ។ លើស​ពី​នេះ អង់ហ្ស៊ីម Bromelain ពង្រឹង​បង្កើន​ដំណើរ​ការ​រំលាយ​អាហារ​ឲ្យ​ខ្លាំងក្លា។ កាត់បន្ថយអាការៈចាញ់កូន៖ ក្នុង​ករណីខ្លះ ញ៉ាំ​ម្នាស់​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ចាញ់​កូន​បាន។ ២- ស្រីៗមានផ្ទៃពោះគួរញ៉ាំម្នាស់ដែរអត់? តាម​ជំនឿមិន​ពិតតៗ​គ្នា​ថា ញ៉ាំ​ម្នាស់​នឹង​បណ្តាល​ឲ្យ​រលូត​កូន។ ការ​ភាន់​ច្រឡំ​នេះ […]


បញ្ហាផ្ទៃពោះ

បើកូនបញ្ច្រាសជើង ត្រូវសង្គ្រោះយ៉ាងម៉េច?

ពពោះ​ជា​រឿង​ពិបាក​ទៅ​ហើយ កូន​ក្នុង​ផ្ទៃ​បញ្ច្រាស​ជើង (អត់​បង្វិល​ក្បាល) ទៀត កាន់​តែ​គួរ​ឲ្យ​ខ្លាច។ ករណី​នេះ ស្រីៗ​គ្នា​យើង​ត្រូវ​ដឹង ព្រោះ​អាច​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ពេល​សម្រាល អាច​សម្រាល​មិន​ចេញ ឬ​ត្រូវ​វះកាត់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​​សង្គ្រោះ​កូន​បញ្ច្រាស​ជើង មុន​ថ្ងៃ​សម្រាល​ចូល​មក​ដល់ ដែល​ភាសា​បច្ចេកទេស​ថា ECV ។ ១- ECVជាអ្វី? ECV ពាក្យ​ពេញគឺ External Cephalic Version ជា​ការ​បង្វិល​ប្ដូរ​ទីតាំង​កូន​ក្នុង​ផ្ទៃ ពេល​មាន​ករណី​មិន​ប្រក្រតី ដើម្បី​សម្រួល​ការ​សម្រាល​កាន់​តែ​ងាយ។ ករណី​កូន​បញ្រ្ចាសជើង ឬ​នៅ​ចំហៀង ត្រូវ​តែ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​សុវត្ថិភាព​ទាំងម៉ាក់ៗ និង​កូន។ ទម្រង់ ECV ចាំបាច់ ត្រូវ​ធ្វើ​មុន​ពេល​ឈឺ​ពោះ​កើត​កូន អាច​នៅ​ចន្លោះ​សប្ដាហ៍ទី ៣៧។ សម្រាប់​កូន​ស្ថិត​ក្នុង​​ស្ថានភាព​នេះ ម៉ាក់ៗ​អាច​នឹង​សម្រាល​ដោយ​វះកាត់ ពេល​ទម្រង់​បង្វិល​កូន​បរាជ័យ។ ២- កត្តាចាំបាច់ត្រូវពិនិត្យផ្ទៃពោះ  - ឆ្លុះអេកូ៖ ជា​រឿង​ចាំបាច់ ព្រោះ​អាច​ដឹង​ស្ថានភាព​កូន​ក្នុង​ផ្ទៃ ទីតាំង​សុក និង​បរិមាណ​ទឹកភ្លោះ។  - តាម​ដាន​បេះដូង​កូន៖ គ្រូពេទ្យ​នឹង​ប្រើ​ឧបករណ៍​អេឡិច​ត្រូនិក ដើម្បី​តាម​ដាន​មើល​ចង្វាក់​បេះដូង​កូន​ក្នុង​ផ្ទៃ មុន និង​ក្រោយ​ពេលប​ង្វិល ព្រោះ​អំឡុង​ពេល​បង្វិល​ក្បាល​កូន បើ​ចង្វាក់​បេះដូង​លោត​នៅ​ចន្លោះ​ពី ១២០-១៦០ ដង/នាទី បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ ប៉ុន្ដែ​បើ​ចង្វាក់​បេះដូង​ប្រែប្រួល​មិន​ធម្មតា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស