backup og meta

ស្រីៗអាច​មាន​ផ្ទៃពោះភ្លាមៗក្រោយអស់ឈាមរដូវអត់?

ស្រីៗអាច​មាន​ផ្ទៃពោះភ្លាមៗក្រោយអស់ឈាមរដូវអត់?

តើ​ស្រីៗ​យើង​អាច​នឹង​មាន​ឱកាស​មាន​ផ្ទៃពោះ ក្រោយ​ឈប់​ធ្លាក់ឈាម​រដូវ​ភ្លាមៗ​ដែរ​ឬ​ទេ? ​បើ​តាម​ទ្រឹស្រ្តី គឺ​ស្រីៗ​យើង​​អាច​មានផ្ទៃ​ពោះ​បាន​​គ្រប់​ពេល​ក្នុង​វដ្ដ​រដូវ​របស់​ខ្លួន​។ នេះ​មាន​ន័យ​ថា​ស្រីៗ​យើង​អាច​មាន​ឱកាស​មាន​ផ្ទៃ​ពោះ​ទាំង​​មុន​ពេល​មក​រដូវ ពេល​កំពុង​មក​រដូវ​ និង​ភ្លាមៗ​ក្រោយ​មក​រដូវ​។

ស្រីៗ​យើង​ពិត​ជា​ដឹង​ហើយ​ថា​ការ​ធ្លាក់​ចុះ​មេជីវិត​ញី​ សម្រាប់​ស្រ្តី​ភាគ​ច្រើន​កើត​មាន​នៅ​ពាក់​កណ្ដាល​នៃ​វដ្ដ​រដូវ ប្រហាក់ប្រហែល​នឹង​ថ្ងៃទី​១៤ ឬ​មុន​ថ្ងៃទី​២០​នៃ​វដ្ដ​រដូវ​។ ថ្ងៃ​ទី​១ នៃ​ការ​មក​រដូវ គឺគេ​ចាប់​រាប់​ថា​ជា​ថ្ងៃ​ដំបូង​នៃ​វដ្ដ​រដូវ ហើយ​មនុស្ស​ស្រី​យើង​អាច​ធ្លាក់​មេជីវិត​ញី​នៅ​ប្រហែលជា​ពីរ​សប្ដាហ៍​បន្ទាប់​។​

សម្រាប់​មនុស្ស​ស្រី​មួយ​ចំនួន​ការ​ធ្លាក់​មេជីវិត​ញី​មាន​រយៈ​ពេល​ខ្លីជាង​នេះ​ទៅ​ទៀត ហើយ​ស្រីៗ​យើង​អាច​នឹង​មាន​ផ្ទៃ​ពោះ​បាន​ បើ​រួម​ភេទ​នៅ​ត្រឹម​ថ្ងៃ​ទី​៧​​នៃ​វដ្ដ​រដូវ ឬ​ពេល​ដែល​ឈាម​រដូវ​នៅ​មាន​ខ្លះៗ​ក៏​ដោយ​។ ដូច​នេះ សម្រាប់​គ្នា​យើង​ដែល​មិន​ទាន់​គិត​ចង់​បាន​កូន គួរ​តែ​ប្រើ​ថ្នាំ​ពន្យា​កំណើត ឬ​ស្រោម​អនាម័យ​ពេល​រួម​ភេទ។

មានផ្ទៃពោះ

យ៉ាងណា បើ​គ្នា​យើង​មាន​បំណង​ចង់​យក​កូន​ ពេ​ល​វេលា​ដែល​ល្អ​បំផុត​គឺ​ថ្ងៃទី​១២ ដល់​ទី​១៤ នៃ​វដ្ដ​រដូវ។ បើ​តាម​ការ​សិក្សា លើ​មនុស្ស​ស្រីចំនួន​៦សែន​នាក់​កាល​ពី​ឆ្នាំ​២០១៩ រក​ឃើញ​ថា​មនុស្ស​ស្រី​ដែល​មាន​វដ្ដ​រដូវ​ខ្លី អាច​មាន​ធ្លាក់​មេជីវិត​ញី​នៅ​អំឡុង​ថ្ងៃទី​១០​នៃ​វដ្ដ​រដូវ តែ​ថា​ករណីនេះ​មាន​តិច​ជាង​១ភាគរយ។

ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨ រក​ឃើញ​ថា​ពើ​ទោះ​បីជា​ស្រ្តី​មាន​សុខភាព​ល្អ​យ៉ាងណា​ក៏​ដោយ​ ក៏​ក្នុង​មួយ​ឆ្នាំ អាច​មាន​ការ​ប្រែ​ប្រួលវដ្ដ​រដូវ​​រហូត​ដល់​៩​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។ ដូច​នេះ​ហើយ បើ​ទោះ​បី​ជា​ស្រីៗ​ធ្លាប់​មាន​មេជីវិត​ទុំ​ធ្លាក់​នៅ​ថ្ងៃទី​១៧ ឬ​១៨ នៃ​វដ្ដ​រដូវ ក៏​នៅ​តែ​អាច​មាន​មេជីវិត​ទុំធ្លាក់​ក្នុង​​រយៈ​ពេល​ខ្លី​ជាង​នេះ​ដែរ។

មនុស្ស​ស្រី​អាច​មាន​ផ្ទៃពោះ​អំឡុង​ពេល ឬភ្លាមៗ​ក្រោយ​ពី​អស់​ឈាម​រដូវ អាច​មក​ពី៖

  • រួមភេទ​មិន​ប្រើ​វិធី​ការពារ​ញឹក​ញាប់
  • មាន​វដ្ដរដូវខ្លី ឬ​មិន​ទៀងទាត់
  • វ័យ​លើសពី​៤០​ឆ្នាំ ឬ​ជិត​ដល់​វ័យ​អស់​រដូវ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/can-you-get-pregnant-right-after-your-period#influential-factors

កំណែ​ប្រែបច្ចុប្បន្ន

22/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រោយ​រួមភេទ​រយៈពេល​ប៉ុន្មាន​ ទើប​មានការបង្កកំណើត?

ស្រាយចម្ងល់! ពេលមករដូវ អាចរួមភេទបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម