ពេលពពោះជាវេលាដ៏សំខាន់ដែលស្រីៗចាំបាច់ត្រូវថែទាំសុខភាពឲ្យល្អ សម្រាកឲ្យគ្រប់គ្រាន់ ជាពិសេសត្រូវចេះជ្រើសរើសអាហារបំប៉នណាល្អៗ ដើម្បីទ្រទ្រង់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃឲ្យបានលូតលាស់ល្អ កើតមកឆ្លាតវាងវៃ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពេលពពោះជាវេលាដ៏សំខាន់ដែលស្រីៗចាំបាច់ត្រូវថែទាំសុខភាពឲ្យល្អ សម្រាកឲ្យគ្រប់គ្រាន់ ជាពិសេសត្រូវចេះជ្រើសរើសអាហារបំប៉នណាល្អៗ ដើម្បីទ្រទ្រង់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃឲ្យបានលូតលាស់ល្អ កើតមកឆ្លាតវាងវៃ។
លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា អាហារដែលមាន DHA ដើរតួនាទីសំខាន់ជួយឲ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់។
DHA មកពីពាក្យថា Docosahexaenoic Acid វាជាអាស៊ីដខ្លាញ់ល្អ ហើយអាស៊ីដខ្លាញ់អូមេហ្គា ៣ ជាប្រភពដើមផ្តល់នូវ DHA។
អាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលជាប្រភពដើមផ្តល់នូវ DHA សម្បូរនៅក្នុងខ្លាញ់ត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ ដូចជា ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ និងមួយផ្នែកតូចនៅក្នុងសាច់ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។ ក្រៅពីអាហារមុខនេះ ស្រីៗពពោះក៏អាចបន្ថែមនូវសារធាតុ DHA តាមរយៈការញ៉ាំថ្នាំវីតាមីនដែលមានសារធាតុ DHA បំប៉នសុខភាព។
បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងទារកនៅក្នុងផ្ទៃ គឺជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដែលជាប្រភពដើមនៃ DHA ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ ហើយយើងត្រូវប្រើវាដើម្បីឲ្យទារកលូតលាស់បានល្អ បែបនេះទើបតម្រូវឲ្យស្ត្រីពពោះបំពេញបន្ថែមនូវអាស៊ីដខ្លាញ់អូមេហ្កា ៣ តាមរយៈអាហារ ឬអាហារបំប៉នផ្សេងៗ។ នៅពេលដឹងថាមានផ្ទៃពោះភ្លាម ស្ត្រីត្រូវញ៉ាំ DHA ជាពិសេសនៅត្រីមាសទី៣ ស្ត្រីត្រូវការបរិមាណ DHA ច្រើន ដោយកូនក្នុងផ្ទៃចាប់ផ្តើមបឺតស្រូបយក DHA តាំងពីពេលនោះ រហូតដល់ពេលកូនកើត បន្តដល់កូនអាយុបាន ២ ឆ្នាំ។ បរិមាណ DHA ដែលស្ត្រីពពោះត្រូវការប្រចាំថ្ងៃ ប្រមាណ ២០០ មិល្លីក្រាម។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕