ប្ដីប្រពន្ធខ្លះប្រឹងប្រែងរាប់ឆ្នាំ នៅតែគ្មានបេប៊ីគួរឲ្យស្រលាញ់ទៀត។ គ្នាយើងខ្លះព្យាយាមគ្រប់វិធី តាមបែបវិទ្យាសាស្ត្រ និងអប្បិយជំនឿ សុំឲ្យមានបេប៊ីម្នាក់ពីរ នៅតែអត់ទៀត។ បើអ៊ីចឹង “Hello គ្រូពេទ្យ” មានវិធីសាស្ត្រងាយៗ អាចមានកូនលឿន ប្រហែលជួយគ្នាយើងបាន។
១- សុខភាពនិងផែនការយកបេប៊ី
ដើម្បីមានបេប៊ីម្នាក់គួរឲ្យស្រលាញ់សុខភាពល្អ អាចថាមិនមែនជារឿងងាយទេ ហើយត្រូវមានផែនការ និងថែរក្សាសុខភាពជាមួយគ្រួពេទ្យ ដើម្បីទទួលបានដំបូន្មានល្អៗទាក់ទងនឹងអាហារ ការរក្សាទម្ងន់ (កុំបណ្ដោយឲ្យស្រក ឬឡើងគីឡូច្រើន) គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងត្រូវដឹងអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។

