backup og meta

ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

ស្រប​ពេល​ដែល​គូស្នេហ៍​មួយ​ចំនួន​ អាច​​មាន​កូន​យ៉ាង​​ឆាប់​រហ័ស​ក្រោយ​ព្យាយាម​ត្រឹមតែ​ ២ ​ឬ​ ៣​ខែ​ ក៏​មាន​​គូស្នេហ៍​​ខ្លះ​ទៀត​ ព្យាយាម​រាប់​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ទាន់​មាន​កូន​ដូច​ក្ដី​ប្រាថ្នា។ ​ពិត​ណាស់ ​ការ​រង់ចាំ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​គ្នា​យើង ដែល​អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ឬ​បាក់​ទឹក​ចិត្ត​ជា​ដើម។

ហេតុ​នេះ​ហើយ​ ​​យើង​គួរ​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃ​ពោះ ដោយ​ការ​​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ ដូចជា​បែបបទ​រស់នៅ របប​អាហារ​ និង​សកម្មភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​​កត្តា​ទាំង​៥ ដែល​នាំ​ឲ្យ​យើង​ពិបាក​មាន​កូន​ ក៏​ដូចជា​តិចនិក​ដោះស្រាយ​​។

១. ស្រ្តេស​

បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ អាច​បង្ក​​​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​សុខភាព រួម​ទាំង​លទ្ធភាព​​នៃ​ការ​មាន​កូន​របស់​យើង។ ​នៅ​ពេល​ដែល​យើង​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត វា​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ពពោះ​ដូច​គ្នា​​​។ ​ចំណែក​ឯ​បញ្ហា​ស្រ្តេស​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​ទាំង​​​សុខភាព​ម្ដាយ​ និង​ទារក​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

២. គេង​មិន​គ្រប់គ្រាន់​

ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​ពេញ​មួយ​យប់​ មិន​ត្រឹម​តែ​​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ស្បែក​ និង​បំពេញ​ថាមពល​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​កាត់បន្ថយ​ស្រ្តេស​ និង​ជួយ​បង្កើន​ឱកាស​នៃ​ការ​ពពោះ​។ ផ្ទុយ​មក​វិញ បើ​យើង​គេង​មិន​គ្រប់គ្រាន់​ យើង​អាច​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ បង្កើន​​ឱកាស​ឆ្លង​មេរោគ​ផ្សេង​ៗ​ ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​សម្រាប់​បុរស និង​បញ្ហា​បាត់​រដូវ​សម្រាប់​ស្ត្រី។

[embed-health-tool-ovulation]

៣. លើស​ទម្ងន់​

ចំពោះ​ស្ត្រី​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ ក៏​អាច​ជួប​បញ្ហា​​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ខ្លាំង​ជាង​​​ស្ត្រី​​​ដែល​មាន​ទម្ងន់​ខ្លួន​សម​ល្មម​​​ ពីព្រោះ​ខ្លាញ់​ដែល​លើស​នៅ​ក្នុង​រាងកាយ​ អាច​បណ្ដាល​ឲ្យ​​​រដូវ​មិន​ទៀងទាត់ ឬ​ការ​បញ្ចេញ​ពង​អូវុល​មិន​ត្រឹមត្រូវ​។ កត្តា​ទាំង​ពីរ​នេះ សុទ្ធ​តែ​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​មាន​កូន ដែល​នាំ​ឲ្យ​ពិបាក​​មាន​ផ្ទៃពោះ។ មួយ​វិញ​ទៀត សូម្បី​តែ​ទម្ងន់​រាងកាយ​​ស្គម​ជ្រុល​​ ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​អ្នក​ដែល​ព្យាយាម​យក​កូន​​ដែរ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​ញ៉ាំ​អាហារ​ល្អ​ៗ និង​​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​​មាន​ភាព​សមសួន​ ទើប​ជា​ការ​ប្រសើរ។

៤. វដ្ដ​រដូវ​មិន​ទៀងទាត់

​​​​​​​​​​​ជាក់ស្ដែង មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​យើង​មាន​រដូវ​មិន​ទៀងទាត់​ ដូចជា​បញ្ហា​អ័រម៉ូន លើស​ទម្ងន់ ឬ​ស្រ្តេស​ជា​ដើម។ ​បញ្ហា​នេះ អាច​បង្ក​ជា​ការ​ពិបាក​ក្នុង​ការ​គណនា​ពេល​វេលា​​បញ្ចេញ​ពង​អូវុល ​ដូច្នេះ​ហើយ​​ទោះ​បី​ជា​យើង​ព្យាយាម​យូរ​ប៉ុន្មាន​​ ក៏​​ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​មាន​​កម្រិត​តិចតួច​ដែរ​។

៥. បញ្ហា​សុខភាព​

ក្នុង​ករណី​ដែល​គ្នា​យើង​ព្យាយាម​យក​កូន​​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ដើម្បី​​ស្វែង​យល់​ពី​បញ្ហា​​ដែល​​រារាំង​ដល់​​ការ​មាន​ផ្ទៃពោះ​។ លើស​ពី​នេះ យើង​ក៏​អាច​​ព្យាបាល​បញ្ហា​សុខភាព​នេះ ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​​។

ពិបាកមានកូន១

អត្ថបទគួរអាន៖

ចំណុចសំខាន់

កត្តា​ទាំង​ ៥ ​ដែ​ល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​មាន​កូន​ មាន​ដូចជា៖
  • ស្រ្តេស
  • គេង​មិន​គ្រប់គ្រាន់
  • លើស​ទម្ងន់​
  • រដ្តរដូវ​មិន​ទៀងទាត់
  • បញ្ហាសុខភាព

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Am I Not Getting Pregnant?

https://www.verywellfamily.com/why-cant-i-get-pregnant-if-im-healthy-1959936

Having trouble conceiving

https://www.jeanhailes.org.au/health-a-z/fertility-pregnancy/having-trouble-conceiving

Why can’t I get pregnant? 10 possible reasons you’re struggling to conceive

https://www.goodto.com/family/why-can-t-i-get-pregnant-67229

Why Can’t I Get Pregnant?

https://www.hopkinsmedicine.org/health/wellness-and-prevention/why-cant-i-get-pregnant

Infertility

https://www.nhs.uk/conditions/infertility/

កំណែ​ប្រែបច្ចុប្បន្ន

08/06/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយ

ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ-១៩ បាន ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 08, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម