មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

ឧបសគ្គការមានកូននិងការព្យាបាល

ស្រីៗពិបាកមានកូនអាចមកពីបញ្ហាសុខភាព ៧ មុខនេះ

ស្រីៗពិបាកមានកូន ឬអត់មានកូនអាចបណ្តាលមកពីរ​បៀបរស់នៅ ស្រ្តេស ការធាត់លើសគីឡូ ឬមានបញ្ហា​សុខ​ភាពមួយចំនួន។ តើជំងឺណាខ្លះអាចជះឥទ្ធិពល​ដល់ការមានគភ៌របស់ស្រ្តី? យោង​តាម​គ្រូពេទ្យជំនាញបានឱ្យដឹងថា ​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​អាច​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់ស្រីៗ។ ១. អូវែបញ្ចេញមេជីវិតញីមិនទៀងទាត់ លក្ខខណ្ឌនេះធ្វើឱ្យស្រីៗមានអាការៈដូចជាក្តៅក្រហល់ក្រហាយ ស្ងួតទ្វារមាស និងរាំងរដូវ ដែល​ស្រដៀងនឹងការអស់រដូវមុនអាយុ។ គ្រូពេទ្យអាច​ធ្វើការព្យាបាល​ដោយចេញ​វេជ្ជបញ្ជា​ថ្នាំជំនួយ​អ័រម៉ូន​​ វីតាមីន D និងកាល់ស្យូម។ ២. ជំងឺរលាកអាងត្រគាក លោកវេជ្ជបណ្ឌិត Corey Burke ឯកទេសសុខភាពបន្តពូជ បានលើកឡើងថា ជំងឺរលាកអាង​ត្រគាក​កើតឡើងនៅពេលស្បូន និងបំពង់ដៃស្បូនឆ្លង​រោគដោយសារ របួស កើតជំងឺប្រមេះទឹកបាយ ឬ​ជំងឺប្រមេះទឹកថ្លា។ បន្ទាប់មក បំពង់ដៃស្បូនមានសម្លាក ឬអាប់សែ និងបណ្តាល​ឱ្យ​ខូច​សរីរាង្គ​បន្តពូជ និងគ្មានកូន។ ប្រសិនបើស្រីៗរលាកអាងត្រគាកអាចមានអាការៈដូចជា ឈឺចាប់​ពេល​​រួមភេទ គ្រុនក្តៅ ឬគ្រុនរងា និងមករដូវច្រើន​ជាង​ធម្មតា​ជាដើម។ ជាទូទៅគ្រូពេទ្យធ្វើ​ការព្យាបាល​ជំងឺរលាក​អាង​ត្រគាកដោយប្រើថ្នាំផ្សះ។ ៣. ក្រពេញទីរ៉ូអ៊ីតអសកម្ម លោកស្រីវេជ្ជបណ្ឌិត Jolene Brighten ឯកទេសព្យាបាលរោគតាមធម្មជាតិ និងជាអ្នកនិពន្ធសៀវភៅ Beyond the Pill បានលើកឡើងថា ក្រពេញទីរ៉ូអ៊ីត​អសកម្ម​មិនត្រឹម​តែអាចធ្វើឱ្យពិបាកក្នុង​ការមាន​គភ៌​ប៉ុណ្ណោះ​ទេ ថែមទាំងបង្កើនហានិភ័យនៃការរលូតកូនទៀតផង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. ការរលាកក្នុងរាងកាយ លោកស្រីវេជ្ជបណ្ឌិត Brighten បានបន្ថែមថា ការរលាកក៏អាចធ្វើឱ្យស្រីៗពិបាកពពោះដែរ។ ការ​ធ្វើ​តេស្ដ C-Reactive Protein (CRP) […]


ឧបសគ្គការមានកូននិងការព្យាបាល

ស្រីៗមានបញ្ហាបង្កកំណើតអាចមកពីបញ្ហាសំខាន់ៗទាំងនេះ

ពេល​យើង​វិវត្ត​វ័យ​កាន់​តែ​ចាស់​ទៅ គោល​បំណង​ចាំ​បាច់​មួយ​ដែល​អាច​ផ្ដល់​សុភមង្គល​ដល់​ជីវិត​របស់​យើង​គឺ​ការ​បង្កើត​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ មានគ្រួសារ មានកូនតាមបំណង ប៉ុន្តែ មនុស្ស​ស្រី​មួយ​ចំនួន​មិន​អាច​បំពេញ​គោល​បំណង​នេះ​បាន​ដោយ​សារ​តែ​មាន​បញ្ហា​បង្ក​កំណើត ឬុមិន​មាន​ផ្ទៃ​ពោះ​បាន រហូតមានម៉ាក់ខ្លះអស់សង្ឃឹម ដើររកពេទ្យព្យាបាលដើម្បីសមបំណង។ បើម៉ាក់កំពុងស្ថិត​ក្នុងស្ថានភាពពិបាកនេះ កុំទាន់អាលបាក់ទឹកចិត្ត បើច្បាស់ថារៀបការហើយមិន​អាច​មាន​កូនបាន មកពីសុខភាព​ម៉ាក់​ពិតប្រាកដ ១០០% ខាងក្រោម​នេះ អាច​ជា​មូលហេតុ​រាំងស្ទះចម្បងៗ​ចំពោះ​ស្រីៗយើង។ ម៉ាក់ខ្លះ​គិត​ដំបូងបំផុត​គឺ បញ្ហា​ស្បូន ឬ​យើង​និយម​ហៅ​ភាសាអ្នកស្រុក​ថា អារអត់កូន​ជា​ដើម។ ក្រៅពីនេះ តើ​នៅ​មាន​បញ្ហាអ្វីខ្លះ​ទៀត ទើបបណ្ដាលឲ្យស្រីៗអត់កូន ឬពិបាកបង្កកំណើត? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​មិន​អាច​មាន​ផ្ទៃ​ពោះ ឬ​មាន​បញ្ហា​បង្ក​កំណើត​តាម​បំណង គឺ​ជា​ផល​រំខាន​យ៉ាង​ធំ​មួយ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​សុភមង្គល​គ្រួសារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ មូល​ហេតុ​ធម្មជាតិ​ខ្លះៗ ធ្វើ​ឲ្យ​មាន​បញ្ហា​បង្ក​កំណើត ឬ​ពិបាកពពោះ ១. វិបត្តិ​មិន​អាច​ទម្លាក់ស៊ុតញី៖ កត្តា​ស្ត្រី​មិន​អាច​ទម្លាក់​ពង​បាន ឬ​មាន​រដូវ​មិន​ទៀង​ទាត់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម​មូល​ហេតុ​ទាំង​នោះ ការ​មិន​មាន​តុល្យភាព​អ័រម៉ូន​គឺ​ជា កត្តា​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​បញ្ហា​បង្ក​កំណើត​ផ្សេងៗ​ទៀត។ ២. វិបត្តិ​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់៖ កត្តា​នេះ​បណ្ដាល​ឲ្យ​មិន​អាច​មាន​កូន​ប្រមាណ​ជា ២៥% ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ៗ​ដែល​ប៉ះពាល់​ទៅ​លើ​បុរស។ ៣. វិបត្តិ​ស្ទះ​ដៃ​ស្បូន៖ ដៃ​ស្បូន​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​កន្សោម​ពង​ទៅ​នឹង​តួ​ស្បូន​មាន​តួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ស៊ុត​របស់​ស្ត្រី​មក​កាន់​តួ​ស្បូន ដើម្បី​ទទួល​ការ​បង្ក​កំណើត។ ៤. កម្រាស់​ភ្នាស​ខាង​ក្នុង​ស្រទាប់​ស្បូន៖ គឺ​ជា​ការ​កើន​ឡើង​នៃ​កម្រាស់​ខាង​ក្នុង​ស្រទាប់​ស្បូន​ដែល​ដុះ​ក្រាស់​លើស​ធម្មតា […]


មុនមានផ្ទៃពោះ

ផ្លែ​ឈើ​ទាំង​៦​មុខ​នេះ ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​​ពពោះ

​ពេល​និយាយ​ដល់​របបអាហារ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ វា​ដូច​ជាតឹង​រឹង​បន្តិច​សម្រាប់​ម៉ាក់ៗ ដូច​ជាមិន​ត្រូវ​មានជាតិ​កាហ្វេអ៊ីន ប្រយ័ត្ន​គ្រឿង​សមុទ្រ និង​អាហារ​កែច្នៃ ជាដើម​។ ម៉ាក់​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​​ដែល​ត្រូវ​ញ៉ាំ ព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និងការ​វិវដ្ដ​របស់​កូន​នៅ​ក្នុង​ផ្ទៃ​។​ ប៉ុន្តែ​ផ្លែ​ឈើទាំងនេះ ​អាច​ផ្ដល់​ឱ្យ​ម៉ាក់ៗ​នូវ​វីតាមីន​ និង​សារ​ធាតុ​រ៉ែ​​​ល្អ​ៗ ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​កូន​ផង​ដែរ​។ អត្ថ​ប្រយោជន៍​របស់​ផ្លែឈើ ផ្លែ​ឈើ​ពិត​ជា​ផ្ដល់​នូវ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ​ដែល​អាច​ជួយ​ដល់​កូន​ក្នុង​ផ្ទៃ​។ ម៉ាក់ៗក៏​​ត្រូវ​ការ​អាហារ​ដែល​សម្បូរ​​ជាតិ​សរសៃ​ ប៉ូតាស្យូម ​វីតាមីន A និង C អាស៊ីត​ហ្វូលិក ​និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ដើម្បី​រក្សា​រាង​កាយ​ឱ្យ​រឹង​មាំ​រហូត​ដល់​ពេល​សម្រាល។ ទាំង​នេះ​គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​​ម៉ាក់ៗ និង​គួរ​​ញ៉ាំ​ពេល​កំពុង​ពពោះ៖ ១.ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​ក្នុង​ការ​រំលាយ​អាហារ​​ និង​ការពារ​ពី​ជំងឺ​ឫស​ដូង​បាត​ដែល​ជា​បញ្ហា​ទូទៅម៉ាក់ៗ​ភាគ​ច្រើន​​ជួប​ប្រទះ។ ២.ក្រូច ផ្លែ​ក្រូច​ដូច​ជា ​ក្រូច​ឆ្មារ ​និង​ផ្លែ​ក្រូច​ គឺ​សម្បូរ​ដោយ​វីតាមីន ​C ហើយ​វា​ក៏​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​របស់​ម៉ាក់ៗ ​និង​ជួយ​ទប់​ស្កាត់​ដល់​ការ​ចាញ់​កូន​ពេល​នៅ​ពេលមាន​ផ្ទៃ​ពោះ​​ផង​ដែរ។ ៣.ផ្លែ​ចេក ផ្លែ​ចេកទុំ​ គឺ​ជា​ប្រភព​ប៉ូតាស្យូម​ដ៏​អស្ចារ្យ ដែល​វា​អាច​ជួយ​យ៉ាង​ច្រើន​ដល់​ការ​គ្រប់​គ្រង​សារ​ធាតុ​រាវ​ និង​សម្ពាធ​ឈាម​នៅ​ក្នុង​រាង​កាយ​របស់​ម៉ាក់​ៗ និង​ការ​ពារ​ពី​ការ​រមួល​ក្រពើ​ ឬ​ការ​ឈឺ​ចាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ៤.គីវី ផ្លែ​គីវី​វា​មាន​ផ្ទុក​សារធាតុ​អាស៊ីត​ហ្វូលិក​កម្រិត​ខ្ពស់​ ហើយ​ក្រៅ​ពី​នេះ​វា​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ និង​អាច​រួម​ចំណែក​កាត់​បន្ថយ​ហានភ័យ​​ពិការ​ភាពរបស់​គភ៌​ពី​កំណ់ត​ផង​ដែរ​។ លើស​ពី​នេះ ​គីវី​អាច​ជួយ​ម៉ាក់ៗ​​ដែល​កំពុង​ពពោះ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដែល​​ចាំ​បាច់​សម្រាប់​ធានា​ថា​ឈាម​របស់​ម៉ាក់​មាន​ផ្ទុក​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ដល់​ទារក​ក្នុង​ផ្ទៃ។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ គណនាថ្ងៃសម្រាលកូន នៅទីនេះ ៥.ផ្លែ​ឪឡឹក ផ្លែ​ឪឡឹក​មាន​​វីតាមីន A  C និង B6 ក៏​ដូច​ជា ​ប៉ូតាស្យូម ​និង​ម៉ាញេស្យូម​ សម្រាប់​ការពារ​ពី​ការ​រមួល​ក្រពើ។ ម៉ាញ៉េស្យូម ​អាច​ជួយ​សម្រួល​ដល់​សាច់​ដុំ​ដែល​អាច​ការពារ​ពី​ការ​កន្ត្រាក់​ស្បូន​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ​ផ្លែ​ឪឡឹក​ក៏​អាច​ប្រឆាំង​នឹង​ការ​ចាញ់​កូន​ ដោយ​ជួយ​កាត់​បន្ថយ​ក្នុង​ការ​ក្រហាយ​ទ្រូង ​និង​ការពារ​ពី​ការ​ខ្សោះ​ជាតិ​ទឹក។ ៦.ផ្លែ​ប៊ឺរី ផ្លែ​ប៊ឺរី​ […]


ការត្រៀមយកកូន

ស្វាមីភរិយា ត្រៀមយកកូន មិន​អាចរំលង​វីតាមីនមួយប្រភេទនេះ

ស្វាមី​ភរិយា​កំពុង​ត្រៀម​យក​កូន និង​ចង់​បាន​កូន​ត្រូវ​ដឹង​ថា​ការ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹម​ត្រូវ សុខភាព​រាង​កាយ​ល្អ សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ការ​ចង់​បាន​កូន​របស់​យើង​។ ជាមួយ​​គ្នា​នេះ​ដែរ​វី​តាមីន​សំខាន់​មួយ​ដែល​ទាំង​ស្វាមី​ និង​ភរិយា​ត្រូវ​តែ​មាន​គ្រប់​គ្រាប់​សម្រាប់​ត្រៀម​យក​កូន​ដែរ​នោះ គឺ​អាស៊ីដ​ហ្វូលិក។ អាស៊ីត​ហ្វូលិក ជា​វីតាមីន​មួយ​ប្រភេទ​ស្ថិត​ក្នុង​ក្រុម​វីតាមីន B ដែល​ស្វាមី​ភរិយា​ទាំង​ឡាយ​អាច​រក​បាន​ក្នុង​របប​អាហារ​ជាក់​លាក់​មួយ​ចំនួន​។ អាស៊ីដ​ហ្វូលិក​ ត្រូវ​ការ​ដើម្បី​ជួយ​ដល់​ការ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ការ​ផលិត​DNA។ អាស៊ីដ​ប្រភេទ​នេះ ក៏​ដើរ​តួ​សំខាន់​ក្នុង​ការ​បែង​ចែក​កោសិកា​ផង​ដែរ។ ដូច​គ្នា​ដែរ បើ​សិន​ជា​មាន​កម្រិត​អាស៊ីដ​ហ្វូលិក​ក្នុង​ឈាម​ទាប ក៏​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​ជំងឺស្លេក​សាំង​ដែរ​។​​​ ១. អាស៊ីដហ្វូលិក​និង​សុខភាព​បង្ក​កំណើត​បុរស កន្លង​មក​គេ​ដឹង​ច្បាស់​ណាស់​ថា​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ​ត្រូវ​ការ​អាស៊ីដ​ហ្វូលិក ប៉ុន្តែ​អាស៊ីដ​នេះ មាន​ប្រយោជន៍ ឬចាំ​បាច់​សម្រាប់​បុរស​ក្នុង​វ័យ​បន្ត​ពូជ​ដែរ​ទេ? មុន​នឹង​មាន​ការ​បង្ក​កំណើត​បាន​ជា​អំប្រ៊ីយ៉ុង ចាំ​បាច់​ត្រូវ​មាន​ការ​រួម​គ្នា​រវាង​ស៊ុត​ញី និង​មេជីវិត​ឈ្មោល​។ ក្នុង​ដំណើរ​ការ​ចេញ​ពី​កោសិកា​បន្ត​ពូជ​ដើម​​ទៅ​ជា​កោសិកា​មេជីវិត​ឈ្មោល​គឺ​ត្រូវ​ការ​រយៈពេល​៦០​ថ្ងៃ​។ អាស៊ីដ​ហ្វូលិក​ជា​សារធាតុចិញ្ចឹម​សំខាន់ នៅ​ពេល​មាន​ការ​បែង​ចែក​កោសិកា​ និង​សំយោគ​DNA។​​​ កម្រិត​អាស៊ីដ​ហ្វូលិក​នៅ​ក្នុង​ទឹក​កាម​មាន​ទំនាក់​ទំនង​ទៅ​នឹង​ចំនួន​មេជីវិត​ឈ្មោល និង​សុខភាព​មេជីវិត​ឈ្មោល​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា កម្រិត​អាស៊ីដ​ហ្វូលិក​ទាប​ក្នុង​ទឹក​កាម​មាន​ទំនាក់​ទំនង​នឹង​ការ​ចុះ​ខ្សោយ​របស់​DNA​មេជីវិត​ឈ្មោល​។​ ដូច​នេះ​ហើយ បានជា​ប្រុសៗ​ក៏​ចាំ​បាច់​ត្រូវ​ការ​អាហ៊ីដហ្វូលិក​នេះ​ដែរ​ សម្រាប់​សុខភាព​មេជីវិត​ឈ្មោល​របស់​ខ្លួន។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ​២. អាស៊ីដហ្វូលិក​និង​សុខភាព​បង្ក​កំណើត​ស្រ្តី ​ស្រ្តី​ដែល​មាន​កម្រិត​អាស៊ីដហ្វូលិក​ទាប​ក្នុង​របប​អាហារ​មាន​ហានិភ័យ​ខ្ពស់​មាន​កូន​ខូច​ប្រព័ន្ធ​ប្រសាទ ទាក់ទង​នឹង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​។ ពេល​យើង​និយាយ​ដល់​ការ​ចាប់​ផ្ដើម​លូត​លាស់​របស់​ទារក​ វា​នឹង​មាន​ហេតុ​ផល​សមរម្យ​ដែល​យើង​និយាយ​ដល់​អាស៊ីដ​ហ្វូលិក​​អាច​ជួយ​ដល់​ការ​បែង​ចែក​កោសិកា ក៏​ដូច​ជា​ការ​លូត​លាស់​កូន​ក្នុង​ផ្ទៃ​។ ថ្វី​ត្បិត​ដែរ​អាស៊ីដ​ហ៊ូលិក​មិន​អាច​ការពារ​កូន​ពី​បញ្ហា​ខូច​ប្រព័ន្ធ​ប្រសាទ​បាន​ទាំង​ស្រុង តែ​ថា​អាស៊ីដ​ហ្វូលិក​បាន​រួម​ចំណែក​ដល់​ទៅ​៦០​ភាគរយ ការពារ​កូន​មិន​ឲ្យ​ជួប​បញ្ហា​​នៅ​ក្នុង​ផ្ទៃ​។ ក្រៅ​ពី​នេះ អាស៊ីដ​ហ្វូលិក​ក៏​អាច​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដូច​ជា​៖​ កាត់​បន្ថយ​ហានិភ័យ​ខូចបេះដូង​កូន​ក្នុង​ផ្ទៃ​ពីកំណើត កាត់​បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ និង​បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​គីឡូ​ បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​កាត់​បន្ថយ​បញ្ហា​វដ្ដ​រដូវ​មិន​ទៀងទាត់ នៅ​មាន​ហេតុ​ផល​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្រ្តី​កំពុង​ចង់​បាន​កូន ឬ​ព្យាយាម​យក​កូន​ត្រូវ​ប្រាកដ​ថា​បាន​ទទួល​កម្រិត​អាស៊ីដ​ហ្វូលិក​គ្រប់​គ្រាន់​។ ៣. ប្រភព​អាស៊ីដ​ហ្វូលិក​ ជា​ការ​ណែ​នាំ បរិមាណ​អាស៊ីដ​ហ្វូលិក​ត្រូវ​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ​​រួម​មាន​៖ ៤០០មីក្រូក្រាមសម្រាប់​បុរស […]


ការត្រៀមយកកូន

រឿងរ៉ាវ ៧យ៉ាង ប្តីប្រពន្ធគួរដឹងមុនសម្រេចចិត្តយកកូន

ការ​សម្រេច​ចិត្ត​យក​កូន មិន​មែន​ជា​រឿង​គួរ​ធ្វើ​ភ្លាម​ៗ​ទេ ប្ដី​ប្រពន្ធ​ត្រូវ​ពិភាក្សា និង​រៀប​ចំ​គម្រោង​យក​កូន​ឲ្យ​បាន​ហ្មត់ចត់ ទើប​ពេល​អា​អូន​កើត​មក យើង​មិន​បារម្ភ​មុខ​ក្រោយ។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ​ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ពី​រឿង​រ៉ាវ ៧យ៉ាង​ដែលប្ដី​ប្រព័ន្ធ​ត្រូវ​ដឹង​នៅ​ពេល​ចង់​បាន​កូន​ដូច​ជា៖ ទី១. ចំនួន​អូវុល​របស់​ស្ត្រី​មាន​កំណត់ ដើម្បី​បន្ត​ពូជ។ អត្រា​បង្ក​កំណើត​នឹង​ធ្លាក់​ចុះ​យ៉ាង​ច្រើន​នៅ​ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ។ ដល់​អាយុ​ ៣៧​ឆ្នាំ ស្ត្រី​ប្រើ​ប្រាស់​អូវុល​អស់​៩០% (នៅ​សល់​១០%​សម្រាប់​បន្ត​ពូជ) ខណៈ​នេះ​ដែរ បុរស​ចាប់​ផ្ដើម​ផលិត​ស្ពែម៉ាតូសូអ៊ីត នៅ​ពេល​ពេញ​វ័យ​រហូត​ដល់​ជីវិត​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​ណា គុណភាព​ស្ពែម៉ាតូសូអ៊ីត​នឹង​ថយ​ចុះ​ពេល​វ័យ​កាន់​តែ​ច្រើន។ ទី២. ក្នុង​ពេល​បញ្ចេញ​ទឹក​កាម​ម្ដង បុរស​បញ្ចេញ​ប្រហែល​ ១០០​លាន​ស្ពែម៉ាតូសូអ៊ីត។ ស្ត្រី​ភេទ​បញ្ចេញ​ពង​ទុំ (អូវុល) ក្នុង​១ខែ​ចំនួន​តែ​១​គត់។ ក្នុង​១​ជីវិត​មនុស្ស​ស្រី​មាន​ប្រហែល ៥០០​អូវុល។ ទី៣. បុរស និង​ស្ត្រី​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​សុខភាព​មុន​ពេល​កំណត់​ថា ​យក​បេប៊ី​ដូច​ជា ត្រូវ​មាន​គីឡូ​សម​ស្រប (BMI) មិន​ជក់​បារី កាត់​បន្ថយ​គ្រឿង​ស្រវឹង និង​កាហ្វេ ហាត់​ប្រាណ​ដើម្បី​បង្កើន​នូវ​លទ្ធភាព​មាន​កូន ទាំង​នេះ​ជា​កត្តា​សំខាន់​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​កើត​មក។ ទី៤. ពេល​វេលា​មាស (ពេល​វេលា​ល្អ​បំផុត) ដើម្បី​បង្ក​កំណើត​ក្នុង​១​ខែ មាន​ចំនួន​៦​ថ្ងៃ​គឺ ៥​ថ្ងៃ​មុន​និង​ថ្ងៃ​ពង​ទុំ (អូវុល​ជ្រុះ) (មាន​ន័យ​ថា ពី​ថ្ងៃ​ទី​៩-ទី១៤​នៃ​រដូវ សម្រាប់​វដ្ដ​រដូវ​ទៀង ២៤​ថ្ងៃ) រួម​ភេទ​រាល់​ថ្ងៃ ឬ​២​ថ្ងៃ​ម្ដង​នឹង​បង្កើន​ឱកាស​មាន​កូន។ ទី៥. […]


ការត្រៀមយកកូន

៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់

អ្នក​កំពុង​ព្យាយាម​យក​កូន​ ប្រហែល​ជា​មាន​ចម្ងល់​ដែរ​ថា គួរ​រួម​ភេទ​ពេល​ណា​ល្អ ក្រោយ​រួម​ភេទ​ប៉ុន្មាន​ថ្ងៃ​ទើប​មានការ​បង្ក​កំណើត ឬក៏​រួម​ភេទ​ញឹក​ញាប់​ប៉ុនណា​ទើប​មាន​កូន​ជា​ដើម។ បើ​គ្នា​យើង​កំពុង​ព្យាយាម​យក​កូន សូម​ស្វែង​យល់​ទាំងអស់​គ្នា​។ ១. ពេល​វេលា​ល្អ​សម្រាប់​ការ​បង្ក​កំណើត​ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត គឺ​ជា​ពេល​ដែល​ស្រ្តី​មាន​ស៊ុត​ញី​ទុំ​ធ្លាក់​។ ​អូវ៉ែ​ ជា​អ្នក​បញ្ចេញ​ស៊ុត​ញី​នេះ ហើយ​ស៊ុត​នេះ​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​កាន់​បំពង់​ដៃ​ស្បូន និង​អាច​រស់​នៅ​បាន​ពី​១២​ទៅ​២៤​ម៉ោង​។ ស្រ្តី​យើង​អាច​បង្ក​កំណើត​បាន​បើ​ក្នុង​រយៈ​ពេល​នេះ​មានការ​រួម​ភេទ ឬ​រួម​ភេទ​មុន​ពេល​ធ្លាក់​ស៊ុត​ញី​នេះ​មួយ​ថ្ងៃ​។ យ៉ាងណា ដោយ​សារ​តែ​មេ​ជីវិត​ឈ្មោល​អាច​រស់​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​ស្រ្តី​បាន​ពី​បី​ទៅ​ប្រាំ​ថ្ងៃ នោះ​ក៏​អាច​ដែរ​ថា​ការ​រួម​ភេទ​មុន​មេ​ជីវិត​ញី​ធ្លាក់​ប្រាំ​ថ្ងៃ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មេ​ជីវិត​ញី​ធ្លាក់​នៅ​ពេល​ណា?​ ​​ស្រ្តី​ជា​ច្រើន​យល់​ថា​មេ​ជីវិត​ញី​នឹង​ទុំ​ធ្លាក់​នៅ​ថ្ងៃ​ទី​១៤​​នៃ​វដ្ដ​រដូវ ប៉ុន្តែ​ការ​ពិត​ជា​ក់​ស្ដែង​មិន​ដូច​នោះ​ទេ ដោយ​ហេតុ​ថា​រយៈ​ពេល​នៃ​វដ្ដ​​របស់​ស្រ្តី​មិន​មាន​រយៈពេល​ដូច​គ្នា​ទេ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។​ ដូច​នេះ ហើយ​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​ក៏​មិន​ដូច​គ្នា​រាល់​ខែ​ដែរ​​។ ស្រ្តី​ខ្លះ​ទៀត​យល់​ថា​ ខ្លួន​អាច​ដឹង​ពី​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​បាន​ដោយ​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។ អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូច​ជា​ធ្លាក់​ស​អន្លាយ​ៗ​ដូច​ផ្នែក​ពណ៌​ស​របស់​ស៊ុត​ពីរ​បី​ថ្ងៃ​មុន​ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ធ្លាក់ ប៉ុន្តែ​មាន​ស្រ្តី​ជា​ច្រើន​បាន​គិត​ថា​​ការ​ធ្លាក់​ស​ធម្មតា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ទៅ​វិញ​។​​ ដើម្បី​ច្បាស់​លាស់​ជាង​នេះ​ អ្នក​ជំនាញ​ផ្នែកសុខ​ភាព​បន្ត​ពូជ​ ថា​គួរ​តែ​ប្រើ​ឧបករណ៍​ស្ទង់​មេ​ជីវិត​ញី​ ដែល​អាច​ផ្ដល់​ចម្លើយ​ជាក់​លាក់​ជាង​។ ៣. រួមភេទ​ញឹកញាប់​ប៉ុនណា​ទើប​ឆាប់​មាន​កូន​? ​អ្នក​ខ្លះ​គិត​ថា​កាត់​បន្ថយ​ការ​រួម​ភេទ ដើម្បី​ទុក​ឱកាស​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​សុខ​ភាព​ល្អ ឬ​រួម​ភេទ​តែ​ពេល​ធ្លាក់​មេ​ជីវិត​បាន​ហើយ។ ប៉ុន្តែ​ការ​ខក​ខាន​ក្នុង​ការ​រួម​ភេទ​យូរ​ពេក​ អាច​បាត់​បង់​ឱកាស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​ទៅ​វិញ​។ ជា​ការ​ពិត ការ​ផ្អាក​ការ​រួម​ភេទ​ខ្លះ​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត តែ​វា​ក៏​អាច​កាត់​​បន្ថយ​សមត្ថ​ភាព​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដែរ​។ ដូច​គ្នា​ដែរ គ្នា​យើង​នឹង​អាច​ខកខាន​មិន​បាន​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី បើ​គិត​តែថា​ចាំ​ដល់​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ចាំ​រួម​ភេទ​នោះ​។ ស្រ្តី​ខ្លះ​មាន​ការ​យល់​ច្រឡំ​ថា​មាន​មេ​ជីវិត​ញី​ទុំ​ធ្លាក់ តែ​ការ​ពិត​មិន​មែន​នោះ​ទេ​។ ដូច​គ្នា​ដែរ យើង​ក៏​មិន​ចាំ​បាច់​រួម​ភេទ​រាល់ថ្ងៃ ឬ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ការ​រួម​ភេទ​ញឹកញាប់​ពេក ឬ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​អារម្មណ៍​ហត់​នឿយ​ ឬ​ស្រ្តេស​​ទៅ​វិញ​​។ ៤. ពេល​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ​?​ ​បើ​សិន​ជា​គ្នា​យើង​ឆ្ងល់​ថា​ពេលវេលា​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ ដើម្បី​ជា​ឱកាស​ល្អ​ក្នុង​ការ​បង្ក​កំណើត នោះ​គឺ​​ពេល​ព្រឹក​ ឬ​ជាពិសេស​បន្ទាប់​ពី​ភាគី​ខាង​ប្រុស​​បាន​គេង​ស្កប់​ស្កល់​​។ […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ថែទាំសុខភាពបែបណាពេលពពោះ​?

​ប្រសិនបើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ និង​មាន​គម្រោង​ចង់​យក​កូន​ ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​មុន​ពេល​យក​កូន​ គឺ​ជា​រឿង​សំខាន់​មួយ ដើម្បី​ការពារ​ខ្លួន​ឯង​ និង​​កូន​​ឲ្យ​មាន​សុខភាព​ល្អ​ ​មិន​ថា​ទាំង​នៅ​មុន​ពេល​​មាន​គភ៌​ អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច​។ ​ការ​ថែទាំ​ខ្លួន​មុន​ពេល​មាន​គភ៌​ ​ពិត​ណាស់​ ការ​ថែទាំ​សុខភាព​ឲ្យ​រឹងមាំ​ មុន​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​សំខាន់​បំផុត​។​ ដូច​នេះ​ ស្រីៗ​យើង​គប្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​ និង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​អំពី​ប្រភេទ​ថ្នាំ​ដែល​យើង​កំពុង​ប្រើប្រាស់​​ជា​មុន​សិន​ ពីព្រោះ​ថា​ថ្នាំ​ និង​អាហារ​បំប៉ន​មួយ​ចំនួន​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អំឡុង​ពេល​ពពោះ​ឡើយ​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ អំពី​ប្រភេទ​ថ្នាំ​ និង​អាហារ​បំប៉ន​នីមួយ​ៗ​ជា​មុន​សិន​ មុន​ពេល​ដែល​យើង​សម្រេច​ចិត្ត​យក​កូន​។ ការ​ថែទាំ​ខ្លួន​អំឡុង​ពេល​មាន​គភ៌​ ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អំឡុង​ពេល​មាន​គភ៌ អាច​បណ្ដាល​ឲ្យ​កូន​​លូតលាស់​ជ្រុល​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការវិវត្តនៃ​សរីរាង្គ​ និង​​នាំ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​របស់​ទារក​​។​ យ៉ាង​ណា​មិញ​ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ក៏​អាច​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ​ដូច​គ្នា​ ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ក្នុង​ការ​តាមដាន​ពី​ផលវិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​អាច​ប៉ះពាល់​ដល់​​ការ​មាន​ផ្ទៃពោះ​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ភ្នែក និង​ជំងឺ​តម្រង​នោម​ជាដើម​។​ ហានិភ័យ​ដទៃ​ទៀត​រួម​មាន​៖ ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ភាព​ធន់​នឹង​អាំងស៊ុយលីន​ ការ​រលូត​កូន កូន​មាន​ទំហំ​ធំ​ជាង​ធម្មតា ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​ បន្ថែម​ពី​នេះ​ ស្រីៗ​យើង​គប្បី​យល់​ដឹង​អំពី​​ការ​ផ្លាស់ប្ដូរ​នៃ​តម្រូវ​ការ​អាំងស៊ុយ​លីន​។​ ជាក់​ស្ដែង ជាតិ​ស្ករ​ក្នុង​ឈាម​ទាប គឺ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។​ ហេតុ​នេះ​ហើយ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​បរិមាណ​អាំងស៊ុយលីន​ដែល​យើង​ត្រូវចាក់​​ ដើម្បី​​ជៀសវាង​ផលវិបាក​ផ្សេង​ៗ​។ ការ​ថែទាំ​ខ្លួន​ អំឡុង​ពេល​ និង​បន្ទាប់​ពី​សម្រាល​កូន​រួច​ អ្វី​ដែល​យើង​គួរ​ធ្វើ​អំឡុង​ពេល​នេះ​ គឺ​តាមដាន​​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយ​លីន​ ពីព្រោះ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​កើន​ឡើង​អំឡុង​ពេល​សម្រាល​ ប៉ុន្តែ​វា​អាច​ធ្លាក់​ចុះ​មុន​ពេល​សម្រាល​ ឬ​ភ្លាម​ៗ​ បន្ទាប់​ពី​សម្រាល​កូន​រួច​ មិន​ថា​យើង​សម្រាល​តាម​ធម្មជាតិ​ ឬ​វះ​កាត់​នោះ​ទេ។​ […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

អាហារ​​គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​ បន្ទាប់​ពី​រលូត​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ទាប់​ពី​រលូត​កូន​ ស្រីៗ​យើង​មិន​ត្រឹម​តែ​ត្រូវការ​កា​គាំទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ត្រូវការ​អាហារូបត្ថម្ភ​ល្អ​ៗ​ផង​ដែរ​ ពីព្រោះ​រាងកាយ​របស់​យើង​មាន​ភាព​ទន់​ខ្សោយ​ខ្លាំង​នៅ​អំឡុង​ពេល​នេះ​។ ជាក់​ស្ដែង​ ការ​រលូត​កូន បណ្ដាល​ឲ្យ​មាន​ធ្លាក់​ឈាម​ និង​វិល​មុខ​។​ ដូច្នេះ​ហើយ អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​នេះ​ ​នឹង​ជះឥទ្ធិពល​ដ៏​ធំ​ធេង​ចំពោះ​សុខភាព​របស់​យើង​។​ អាហារ​ដែល​ល្អ​បំផុត​បន្ទាប់​ពី​រលូត​កូន ១. អាហារ​សំបូរ​ដោយ​ជាតិ​ដែក ការ​ធ្លាក់​ឈាម​ខ្លាំង​ធ្វើ​ឲ្យ​បាត់បង់​បរិមាណ​ជាតិ​ដែក​នៅ​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​យើង​ស្លេកស្លាំង​។​ ជាក់​ស្ដែង​ ស្រី​ៗ​យើង​ប្រឈម​នឹង​ភាព​អស់​កម្លាំង​ ក៏​ដូចជា​​ទន់​ខ្សោយ​ ដែល​ជា​សញ្ញា​ទូទៅ​បន្ទាប់​ពី​រលូត​កូន​។​ ហេតុ​នេះ​ហើយ​ ការ​រក្សា​កម្រិត​ជាតិ​ដែក​តាម​រយៈ​របប​អាហារ​មាន​សារសំខាន់​ណាស់​។​ ពពួក​សាច់​ដែល​គ្មាន​ខ្លាញ់​ ​គឺ​ជា​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ​បំផុត​ ដែល​យើង​អាច​ញ៉ាំ​បាន​ បន្ទាប់​ពី​ចម្អិន​បាន​ត្រឹមត្រូវ។​ ប្រភព​ដទៃ​ទៀត​នៃ​ជាតិ​ដែក​រួម​មាន គ្រាប់​ល្ពៅ​ បន្លែ​ស្លឹក​បៃតង​ សណ្ដែក​ អង្ករ​សំរូប​ និង​សូកូឡា​ខ្មៅ​ជា​ដើម​។ ២. អាហារ​សំបូរ​ជាតិ​កាល់ស្យូម​ កាល់ស្យូម​ដែល​បម្រុង​ទុក​នៅ​ក្នុង​រាងកាយ​នឹង​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​មាន​គភ៌​។​ ដូចនេះ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូចជា​ ទឹក​ដោះ​គោ​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ត្រី​សាល់ម៉ុន​ ផ្លែឈើ​ក្រៀម​ និង​បន្លែ​ស្លឹក​បៃតង​​។ល។​ ៣. អាហារ​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ ​ការ​បាត់បង់​កូន​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​ភាគ​ច្រើន​ប្រឈម​នឹង​ការ​បាក់​ទឹក​ចិត្ត​។​ ប៉ុន្តែ​ ស្រីៗ​យើង​គប្បី​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ បន្ទាប់​ពី​រលូត​កូន​។ អាហារ​​ដែល​​ជា​ប្រភព​នៃ​​ម៉ាញេស្យូម​ និង​អាច​ជួយ​ដោះស្រាយ​អាការៈ​បាក់​ទឹក​ចិត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដែល​​រួម​មាន​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​សូកូឡា​​​។ ពិត​ណាស់​ ម៉ាញេស្យូម​មិន​ត្រឹម​តែ​ជួយ​ដោះស្រាយ​អាការៈ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ដល់​ការ​ផលិត​ថាមពល​នៃ​រាងកាយ​ ជួសជុល​កោសិកា​ ក៏​ដូចជា​មុខងារ​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ថែម​ទៀត​ផង​។ ៤. បន្លែ […]


ការត្រៀមយកកូន

ធ្វើម៉េចដឹងថា កូនក្នុងផ្ទៃមានជំងឺពកឆ្អឹងខ្នង? ចុះម៉ាក់ៗធ្វើបែបណាដើម្បីបង្ការ?

ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ​ពាក្យ​បច្ចេក​ទេស​ហៅ​ថា Spina Bifida ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង។ លោកស្រី​វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា​រូប​នេះ​បាន​បន្ត​ថា ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ Spina Bifida សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយ​ចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចំពោះ​វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ រយៈពេល​ ៣ ​ខែ​មុន​ពេល​មាន​កូន និង​ពេល​ពពោះ​នៅ ​៣ ​ខែ​ដំបូង ​ប្រសិន​បើ​ដឹង​ថា​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹង អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ទាំង​ម្តាយ​ទាំង​កូន។ [embed-health-tool-due-date] បន្ថែម​ពី​នោះ ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ឬ​កំពុង​ពពោះ ត្រូវ​ញ៉ាំ​អាហារ​​មាន​ជាតិហ្វូឡាត ដែល​សម្បូរ​នៅក្នុងស៊ុត ថ្លើមគោ […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​នំ​ឃេក​បាន​អត់​? ​មាន​ផល​ប៉ះពាល់​​អ្វី​ខ្លះ​?

​​​​​​​​​​​​​​​​​​ក្នុង​​អំឡុង​ពេល​ពពោះ​ ស្រី​ៗ​យើង​ប្រហែល​ជា​​​ចង់​ញ៉ាំ​អាហារ​ផ្អែម​ៗ​ដូចជា​នំ​ឃេក​ និង​ស្ករ​គ្រាប់​ជា​ដើម​។​ ពិត​ណាស់​ ការ​ញ៉ាំ​អាហារ​បែប​នេះ​ម្ដងម្កាល គឺ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ច្រើន​ជ្រុល​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​យើង​ និង​កូន​ក្នុង​ផ្ទៃ។​ ជាក់​ស្ដែង របប​អាហារ​​​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​គឺ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​តែ​ម្ដង​​ ប៉ុន្តែ​​នំ​ឃេក​ភាគ​ច្រើន​ផ្ដល់​តម្លៃ​អាហារូបត្ថម្ភ​តិច​តួច​បំផុត​។​ ​យ៉ាង​ណា​មិញ​ ​​យើង​អាច​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ឲ្យ​ដឹង​​ពី​បរិមាណ​សម​ស្រប​​ដែល​ស្ត្រី​ពពោះ​អាច​ញ៉ាំ​បាន​ និង​ពុំ​មាន​ផល​​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ​​​​​​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​គឺ​ខ្សោយ​​ជាង​ធម្មតា​។​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​មាន​ជំងឺ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​មួយ​ចំនួន​ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​​។ ពិត​ណាស់​ នំ​ឃេក​​វាយ​បញ្ចូល​ជាមួយ​នឹង​ស៊ុត​ឆៅ ដែល​អាច​បង្ក​ជា​បាក់តេរី​ដ៏​គ្រោះថ្នាក់​ដូចជា​ Salmonella។​ ចំណែក​ឯ​នំ​ឃេក​ធ្វើ​ដោយ​ខ្លួន​ឯង​ ដែល​ចម្អិន​មិន​បាន​ល្អ​ ក៏​អាច​មាន​ផ្ទុក​ពពួក​បាក់តេរី​ដូចជា​Toxoplasma និង​Listeria ដែល​អាច​ឆ្លងកាត់​សុក​របស់​ម៉ាក់​ៗ​​ និង​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​​​ក្លាយ​ទៅ​ជា​ឈឺ​​ផង​ដែរ​។​ ​សារធាតុចិញ្ចឹម អាហារ​សម្រន់​ដូចជា​នំ​ឃេក​ ដំឡូង​បំពង​ និង​​ទឹក​សូដា​ រួម​ចំណែក​ដល់​ការ​ឡើង​ទម្ងន់​​ជ្រុល ​ក្នុង​អំឡុង​ពេល​ពពោះ​ ហើយ​ក៏​ពុំ​មាន​ផ្ដល់​សារធាតុ​ចិញ្ចឹម​ណាមួយ​ដែល​ទារក​កំពុង​លូតលាស់​​ត្រូវការ​សោះ​ឡើយ​។​ ​ការ​ឡើង​ទម្ងន់​ចន្លោះ​១៤​​គី​ឡូ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ដោយ​សារ​តែ​​ម៉ាក់​ៗ​​ទទួល​បាន​ពី​ទម្ងន់​​ខ្លួន​របស់​ទារក​ បូករួម​ទាំង​​ទម្ងន់​ពី​ស្បូន​ ជាលិកា​សុដន់​រីក​ធំ​ ​បរិមាណ​ឈាម​ ទឹក​ភ្លោះ និង​សុក​។​ ប៉ុន្តែ​ ម៉ាក់​ៗ​​មិន​គួរ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ផ្អែម​ទាំង​ស្រុង​​ឡើយ​ ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ​ទាំង​នោះ​នៅ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ និង​ត្រូវ​​ធានា​ថា​​ម៉ាក់​ៗ​នៅ​តែ​​ទទួល​បាន​អាហារ​បំប៉ន​គ្រប់គ្រាន់​។​ ជាតិ​អាកុល​ ជាមួយ​គ្នា​នេះ​ដែរ​ នំ​ឃេក​ និង​សូកូឡា​មួយ​ចំនួន​ផ្ទុក​ជាតិ​អាល់កុល​ ដូចជា​Rum, Bourbon និង​Amaretto ដែល​មិន​មាន​សុវត្ថិភាព​ចំពោះ​​អ្នក​មាន​ទម្ងន់​ឡើយ​​។​ ទោះ​បី​ជា​ជាតិ​អាកុល​អាច​បន្ថែម​រសជាតិ​ដល់​នំ​ឃេក​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ឆ្លងកាត់​សុក​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស