មុនមានផ្ទៃពោះ

មុនមានផ្ទៃពោះ – មុន​ឈាន​ដល់​ការ​មាន​កូន ពពោះ រហូត​ថ្ងៃ​សម្រាល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ច្រើន​ក្នុង​នាម​ជា​ឪពុកជាម្ដាយរបស់​កូន​ក្នុង​ក្ដីស្រមៃ រាប់ចាប់​តាំង​ពី​ចំណុច​នានាគួរ​ធ្វើ​និងមិន​គួរ​ធ្វើ​ក្នុង​ការ​ត្រៀមយកកូណ​ដែល​ណែនាំ​ឲ្យ​គ្រូពេទ្យ បញ្ហា​សុខភាព​នានាដែល​បង្កការ​រាំងស្ទះ​ដល់​ការ​បង្កកំណើត មូលហេតុ​មិន​អាច​មានកូនបាន ការ​ព្យាបាល​និង​ការ​ចែករំលែកបទពិសោធន៍​នានា​ពី​អ្នក​ម៉ាក់ផ្សេងទៀតជាច្រើន

ចំណេះដឹងទូទៅ

មុនមានផ្ទៃពោះ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

កំពូលអាហារប៉ូវៗ បង្កើនលទ្ធភាពមានកូន ល្អបំផុតសម្រាប់ប្ដីប្រពន្ធត្រៀមយកបេប៊ី

គ្រាន់​តែ​ញ៉ាំ​អាហារ​មួយ​ចំនួន​ពិត​ជា​អាច​បង្កើន​លទ្ធភាព​មាន​កូន​បាន​មែន​ឬ? ចម្លើយ​គឺ ពិត​ជា​បាន។ ប៉ុន្តែ វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចាំ​ថា គ្មាន​របប​អាហារ​វេទមន្ត​ណា​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ តែ​ការ​ជ្រើស​រើស​អាហារ និង​របៀប​របប​រស់​នៅ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​បន្ត​ពូជ​ទាំង​ស្ត្រី និង​បុរស។ កំពូល​អាហារ​គួរ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​លទ្ធភាព​មាន​កូន ១. ពពួក​សណ្ដែក ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ដែល​អាច​ជួយ​កែ​លម្អ​ការ​បញ្ចេញ​ពង​អូវុល​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ជំនួស​ប្រូតេអ៊ីន​សត្វ​ជាមួយ​នឹង​ប្រភព​ប្រូតេអ៊ីន​ពី​បន្លែ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​គ្មាន​កូន​របស់​អូវុល​បាន។ ពពួក​សណ្ដែក​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ហ្វូលីក​ដែល​ជា​សមាសធាតុ​សំខាន់​ជួយ​ដល់​ការ​មាន​គភ៌ និង​ជួយ​ដល់​ការ​លូតលាស់​របស់​អំប្រ៊ីយ៉ុង​ដែល​មាន​សុខភាព​ល្អ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ផ្លែឈើ អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា​ផ្លែឈើ និង​ពពួក​ផ្លែ​ប៊ឺរី សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាស៊ីដ​ហ្វូលិក ដែល​ផ្ដល់​នូវ​ការ​លូតលាស់​គភ៌​ល្អ​បន្ទាប់​ពី​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ​ពពួក​ផ្លែ​ប៊ឺរី សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ និង​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជា​សមាសធាតុ​ពីរ​ជួយ​បង្កើន​លទ្ធភាព​មាន​កូន​សម្រាប់​ទាំង​បុរស និង​ស្ត្រី។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​អាច​កាត់​បន្ថយ​ឱកាស​គ្មាន​កូន​បាន​យ៉ាង​ខ្លាំង។ ៣. ស៊ុត​ក្រហម ចំពោះ​មនុស្ស​មួយ​ចំនួន​បោះ​ស៊ុត​ក្រហម​ចោល ដើម្បី​កាត់​បន្ថយ​កាឡូរី ប៉ុន្តែ​ស៊ុត​មាន​ផ្ទុក​វីតាមីន B និង​អូមេហ្គា ៣ សំខាន់​ៗ។ស៊ុត​ក្រហម ក៏​មាន​អាស៊ីដ​ហ្វូលិក​ដែល​ជួយ​រាងកាយ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ជួយ​រក្សា​ការ​វិវត្ត​នៃ​អំប្រ៊ីយ៉ុង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ។ ៤. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​ផ្ដល់​នូវ​ប្រូតេអ៊ីន និង​អូមេហ្គា ៣ ដ៏​មាន​តម្លៃ​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​លូតលាស់​គភ៌​ពេញ​មួយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ បុរស​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​ត្រី​សាល់ម៉ុន​សម្រាប់​កម្រិត​ខ្ពស់​នៃ​វីតាមីន D និង​សេលេញ៉ូម ដែល​ជា​សមាស​ធាតុ​ពីរ​ជួយ​បង្កើន​កម្រិត​ទឹក​កាម។ ៥. យ៉ាអួរ​សុទ្ធ និង​ឈីស អាហារ​សម្បូរ​ជាតិ​ខ្លាញ់​គឺ​ល្អ​សម្រាប់​បង្កើន​លទ្ធភាព​មាន​កូន។ យ៉ាអួរ​សុទ្ធ និង​ឈីស​មាន​ផ្ទុក​ជាតិ​កាល់ស្យូម ប្រូបាយ​អូទិក និង​វីតាមីន […]


បញ្ហាមុនមានផ្ទៃពោះផ្សេងទៀត

ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

ស្រប​ពេល​ដែល​គូស្នេហ៍​មួយ​ចំនួន​ អាច​​មាន​កូន​យ៉ាង​​ឆាប់​រហ័ស​ក្រោយ​ព្យាយាម​ត្រឹមតែ​ ២ ​ឬ​ ៣​ខែ​ ក៏​មាន​​គូស្នេហ៍​​ខ្លះ​ទៀត​ ព្យាយាម​រាប់​ឆ្នាំ​ហើយ​ នៅ​តែ​មិន​ទាន់​មាន​កូន​ដូច​ក្ដី​ប្រាថ្នា។ ​ពិត​ណាស់ ​ការ​រង់ចាំ​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​គ្នា​យើង ដែល​អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ឬ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ហេតុ​នេះ​ហើយ​ ​​យើង​គួរ​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃ​ពោះ ដោយ​ការ​​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ ដូចជា​បែបបទ​រស់នៅ របប​អាហារ​ និង​សកម្មភាព​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​​កត្តា​ទាំង​៥ ដែល​នាំ​ឲ្យ​យើង​ពិបាក​មាន​កូន​ ក៏​ដូចជា​តិចនិក​ដោះស្រាយ​​។ ១. ស្រ្តេស​ បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ អាច​បង្ក​​​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​សុខភាព រួម​ទាំង​លទ្ធភាព​​នៃ​ការ​មាន​កូន​របស់​យើង។ ​នៅ​ពេល​ដែល​យើង​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត វា​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ពពោះ​ដូច​គ្នា​​​។ ​ចំណែក​ឯ​បញ្ហា​ស្រ្តេស​ធ្ងន់ធ្ងរ​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​ទាំង​​​សុខភាព​ម្ដាយ​ និង​ទារក​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. គេង​មិន​គ្រប់គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ស្កប់ស្កល់​ និង​គ្រប់គ្រាន់​ពេញ​មួយ​យប់​ មិន​ត្រឹម​តែ​​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ស្បែក​ និង​បំពេញ​ថាមពល​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​កាត់បន្ថយ​ស្រ្តេស​ និង​ជួយ​បង្កើន​ឱកាស​នៃ​ការ​ពពោះ​។ ផ្ទុយ​មក​វិញ បើ​យើង​គេង​មិន​គ្រប់គ្រាន់​ យើង​អាច​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ បង្កើន​​ឱកាស​ឆ្លង​មេរោគ​ផ្សេង​ៗ​ ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​សម្រាប់​បុរស និង​បញ្ហា​បាត់​រដូវ​សម្រាប់​ស្ត្រី។ [embed-health-tool-ovulation] ៣. លើស​ទម្ងន់​ ចំពោះ​ស្ត្រី​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ ក៏​អាច​ជួប​បញ្ហា​​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ខ្លាំង​ជាង​​​ស្ត្រី​​​ដែល​មាន​ទម្ងន់​ខ្លួន​សម​ល្មម​​​ ពីព្រោះ​ខ្លាញ់​ដែល​លើស​នៅ​ក្នុង​រាងកាយ​ អាច​បណ្ដាល​ឲ្យ​​​រដូវ​មិន​ទៀងទាត់ ឬ​ការ​បញ្ចេញ​ពង​អូវុល​មិន​ត្រឹមត្រូវ​។ កត្តា​ទាំង​ពីរ​នេះ សុទ្ធ​តែ​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​មាន​កូន ដែល​នាំ​ឲ្យ​ពិបាក​​មាន​ផ្ទៃពោះ។ […]


មុនមានផ្ទៃពោះ

អ្នកឧស្សាហ៍គេងមិនឆ្អែតឬមិនគ្រប់ពេលយប់ អាចពិបាកមានកូន

គ្នា​យើង​ដឹង​អត់​ថា​ គេង​មិន​គ្រប់​នៅ​ពេល​យប់​ អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​​បញ្ហា​អត់​មាន​កូន​? ពិត​ណាស់​ ​ទម្លាប់​គេង​មិន​លក់​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​ទៅ​នឹង​​ភាព​គ្មាន​កូន ហើយ​ស្ត្រី​ដែល​គេង​មិន​គ្រប់គ្រាន់​ មាន​អត្រា​មាន​កូន​កាន់​តែ​ទាប​ នេះ​បើ​យោង​តាម​American Society for Reproductive Medicine។ ការ​គេង​​អាច​បង្កើន​ឱកាស​នៃ​ការ​មាន​កូន​ដោយ​របៀប​ណា​? ​​​​ជាក់​ស្ដែង​ មាន​​គ្នា​យើង​ជា​ច្រើន​ដែល​ជួប​ប្រទះ​បញ្ហា​គេង​មិន​លក់​នៅ​ពេល​យប់​ ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ ដូចជា​ស្រ្តេស និង​ថប់បារម្ភ​ជា​ដើម​​។ នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង តួ​យ៉ាង​ដូចជា​អ័រម៉ូន និង​រំខាន​ដល់​វដ្ដ​រដូវ។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​គេង​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៧ ​ទៅ​ ៨ ​ម៉ោង​ក្នុង​មួយ​យប់​ ដើម្បី​ជំរុញ​កម្រិត​អ័រម៉ូន​Progesterone, Oestrogen, Leptin និង​FSH ​ដែល​សុទ្ធ​សឹង​ជា​អ័រម៉ូន​ដែល​មាន​ប្រយោជន៍​ដល់​ការ​​មាន​ផ្ទៃពោះ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! មួយ​វិញ​ទៀត យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ពន្លឺ​ពណ៌​ខៀវ​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក​ អាច​រំខាន​ដល់​គុណភាព​ដំណេក និង​ប៉ះពាល់​ដល់​ការ​​មាន​កូន​ ពីព្រោះ​​វា​រារាំង​អ័រម៉ូន​Melatonin ដែល​ជា​អ័រម៉ូន​ជួយ​​ឲ្យ​គេង​លក់​ស្កប់ស្កល់​ និង​ការពារ​ស៊ុត។ ប្រសិនបើ​គ្មាន​ការ​ផលិត​អ័រម៉ូន​ប្រភេទ​នេះ​គ្រប់គ្រាន់​ទេ​នោះ គុណភាព​ស៊ុត​របស់​ស្រី​ៗ​យើង​ក៏​អន់ថយ​ទៅ​តាម​នោះ​ដែរ​។ គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ ពិសេស​សម្រាប់​អ្នក​ចង់​បាន​កូន គេង​ឲ្យ​បាន ​៧ ​ទៅ ​៨​ ម៉ោង​ក្នុង​មួយ​យប់ ដាក់​កុំព្យូទ័រ ទូរស័ព្ទ និង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ […]


មុនមានផ្ទៃពោះ

មូលហេតុ​​​ធំ​ៗ​ ៥​យ៉ាង ធ្វើឲ្យ​​ស្រី​ៗ​មួយ​ចំនួនមិន​​ចង់​មាន​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ ​ក៏​មាន​ប្រទេស​រីក​ចម្រើន​ខ្លះ​ទៀត បែរ​ជា​​​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​​អត្រា​កំណើត​ទៅ​វិញ​ តួ​យ៉ាង​ដូចជា​ប្រទេស​កូរ៉េ​ខាង​​ត្បូង​​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​មួយ​។ យោង​តាម​ស្ថិតិ​នៅ​ក្នុង​ប្រទេស​កូរ៉េ ប្រមាណ​១៨%​នៃ​ប្ដី​ប្រពន្ធ​ចំនួន​២១៦ ០០៨ ​នាក់​​ដែល​រៀប​ការ​រួច​នៅ​ឆ្នាំ​២០១៥​ នៅ​​មិន​ទាន់​មាន​កូន​ ហើយ​នៅ​ឆ្នាំ​២០១៩​ អត្រា​កំណើត​ជា​មធ្យម​នៅ​ត្រឹម​០,៩២%​ ប៉ុណ្ណោះ។ រី​ឯ​ប្រទេស​ជប៉ុន​ក៏​កំពុង​ព្យាយាម​បង្កើន​អត្រា​កំណើត​ដូច​គ្នា​ ដោយ​ចំនួន​ទារក​កើត​ក្នុង​ឆ្នាំ​២០១៩​មាន​ការ​ធ្លាក់​ចុះ​ប្រហែល​៥,៩​% ដែល​បង្ក​ជា​កង្វល់​ដល់​ធំ​មួយ​ដល់​រដ្ឋាភិបាល​។ តើ​ហេតុអ្វី​បាន​ជា​ស្ត្រី​មួយ​ចំនួន​ ជ្រើសរើស​មិន​ចង់​មាន​កូន​?​ ​១. កត្តា​ការងារ​ ពិត​ណាស់ ស្រី​ៗ​មួយ​ចំនួន​​បាន​ចំណាយ​ពេល​ច្រើន​ជា​មួយ​ការងារ ក៏​ដូចជា​ខិតខំ​ប្រឹងប្រែង​សម្រេច​កិច្ចការ​សំខាន់​ៗ​។ ដូច្នេះ​ហើយ​ ពួក​គេ​​អាច​ជ្រើស​រើស​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ ជា​ជាង​ចំណាយ​ពេល​មើល​ថែ​ទាំ​កូន​។ ២. កត្តា​​សេដ្ឋកិច្ច​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ រួម​មាន​ការ​ស្នាក់​នៅ អាហារ​ សំលៀកបំពាក់​ ការ​ថែទាំ​សុខភាព និង​ការ​អប់រំ ឬ​ការ​ធ្វើ​ដំណើរ​ជា​ដើម​ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​មាន​ការ​បារម្ភ​ពី​ការ​ចំណាយ​ដ៏​ច្រើន​នេះ​។ ៣. សុខភាព​ម្ដាយ​ ​មួយ​វិញ​ទៀត ការ​មាន​កូន​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​​ម្ដាយ​ផង​ដែរ​ ពីព្រោះ​ស្ត្រី​ខ្លះ​ជួប​ប្រទះ​បញ្ហា​សុខភាព​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​​ និង​កូន​ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ថែម​ទៀត​ផង​។ លើស​ពី​នេះ ប៉ា​ម៉ាក់​ខ្លះ​មិន​ចង់​ឲ្យ​កូន​​កើត​ជំងឺ​តំណពូជ​ពី​ខ្លួន​ ទើប​ជ្រើសរើស​មិន​យក​កូន​តែ​ម្ដង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. បែបបទ​នៃ​ការ​រស់នៅ​ ការ​ចំណាយ​ពេល​ស្ងៀមស្ងាត់​​ និង​ធ្វើ​អ្វី​​ដែល​ខ្លួន​ពេញ​ចិត្ត ក៏​ដូចជា​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែទាំ​​សត្វ​ចិញ្ចឹម​ គឺ​ជា​រឿង​ដែល​ស្រី​ៗ​មួយ​ចំនួន​​​មិន​អាច​ខ្វះ​បាន​​ឡើយ​។ ដូច្នេះ​ហើយ​ ទើប​អ្នក​ខ្លះ​សុទ្ធ​​ចិត្ត​រស់​នៅ​តែ​ម្នាក់​ឯង ​​ដោយ​មិន​ចង់​បាន​កូន​។ អត្ថបទ​គួរ​អាន៖ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ […]


មុនមានផ្ទៃពោះ

​ស្រី​ៗ​មិន​ទាន់​ចង់​បាន​កូន​នៅ​វ័យ​ក្មេង​ វិធី​បង្កកស៊ុត​អាចជា​ជម្រើស​មួយ​

ពិត​ណាស់​ នៅ​ពេល​បច្ចុប្បន្ន​​នេះ មាន​គូ​ស្នេហ៍​ជា​ច្រើន​ព្យាយាម​យក​កូន​នៅ​អាយុ​កាន់​តែ​​ច្រើន ហេតុ​នេះ​ហើយ​​​ ការ​បង្កក​ស៊ុត​ដើម្បី​ទុក​បង្ក​កំណើត​ទៅ​ថ្ងៃ​ក្រោយ​​ បាន​ក្លាយជា​​រឿង​ដែល​កើត​ច្រើន​ដែរ​នៅ​បណ្ដាប្រទេស​មួយ​ចំនួន​​។ ជាក់​ស្ដែង ស្រី​ៗ​យើង​មួយ​ចំនួន​បាន​ជ្រើសរើស​ការ​បង្កក​ និង​រក្សា​ទុក​ស៊ុត ពីព្រោះ​ថា​ឱកាស​មាន​កូន​​នឹង​ត្រូវ​ថយ​ចុះ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ទៅ​។ តើ​​យើង​គួរ​បង្កក​ស៊ុត​នៅ​វ័យ​ណា​ល្អ​? ​​ជាក់​ស្ដែង លទ្ធភាព​មាន​កូន​ត្រូវ​បាន​​ថយ​ចុះ​​ចាប់​ពី​អាយុ​ ៣០​ឆ្នាំឡើង ហើយ​នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ក្រោយ​អាយុ​៤០​ឆ្នាំ។ ដូច្នេះ​ហើយ​ វ័យ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្កក​​ស៊ុត​​គឺ​នៅ​អាយុ​២០​ឆ្នាំ​ជាង​។ យ៉ាង​​ណា​មិញ ស្រី​ៗ​យើង​ក៏​អាច​បង្កក​ស៊ុត​នៅ​អាយុ​៣០​ឆ្នាំ ទៅ​៣៥​ឆ្នាំ​ផង​ដែរ​។ ចំណែក​អ្នក​ដែល​មាន​អាយុ​៤០​ឆ្នាំ ឬ​លើស​ពី​នេះ​ នៅ​តែ​អាច​បង្ក​ស៊ុត​បាន​ ប៉ុន្តែ​​ដោយ​សារ​តែ​ចំនួន​ស៊ុត​ដែល​រាងកាយ​ផលិត​ត្រូវ​បាន​កាត់​បន្ថយ​ ការ​បង្កក​ក៏​មាន​ចំនួន​តិចតួច​ដូច​គ្នា។ អត្រា​មាន​ផ្ទៃពោះ​​​នឹងមាន​កម្រិត​ទាប​ ​នៅ​ពេល​ដែល​យើង​បង្កក​ស៊ុត​ក្រោយ​អាយុ​៣៥​ឆ្នាំ​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​យើង​គួរ​បង្កក​ស៊ុត​ចំនួន​ប៉ុន្មាន​? មាន​អត្រា​ជោគជ័យ​ប៉ុន្មាន​ភាគរយ​? ចំនួន​ស៊ុត​ដែល​អាច​បង្កក​បាន​គឺ​​ផ្អែក​លើ​អាយុ​ស្ត្រី​​ផ្ទាល់​។ ជា​ទូទៅ ស៊ុត​​៦​ក្នុង​ចំណោម​៨ អាច​រស់រាន​មាន​ជីវិត​ក្នុង​ដំណាក់កាល​នៃ​ការ​​បង្កក និង​​ការ​រលាយ​ ហើយ​ឱកាស​នៃ​កំណើត​គឺ​នៅ​ចន្លោះ​៣២% និង​១៨%។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​​បង្កក​​ស៊ុត​ប្រមាណ​៣០-៤០ ដើម្បី​​ទទួល​បាន​អត្រា​មាន​កូន​​។ ទោះ​​បី​ជា​ស៊ុត​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​មិន​អាច​ធានា​​អត្រា​មាន​កូន​បាន​​ឡើយ​។ អត្ថបទ​គួរ​អាន៖ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? […]


មុនមានផ្ទៃពោះ

មុនប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ គួរដឹងពីផល​ប៉ះពាល់​ ៤ ​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ជា​ជម្រើស​តែ​មួយ​គត់​ ដើម្បី​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​ដោយចៃដន្យ នៅ​ពេល​ដែល​យើង​​ខកខាន​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ ឬ​វិធីសាស្ត្រ​ពន្យារ​កំណើត​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ​ តើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ មាន​សុវត្ថិភាព​ចំពោះ​គ្នា​យើង​ដែរ​ឬ​អត់​? ១. ប្រែប្រួល​វដ្ដ​រដូវ​ ​​​​ផល​ប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​​ មិន​ថា​ប្រើ​លើក​ដំបូង ឬ​ប្រើ​​ច្រើន​​លើក​នោះ​ទេ យើង​អាច​​ប្រឈម​នឹង​ការ​ប្រែប្រួល​វដ្ដ​រដូវ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ផ្ទុក​សារធាតុ​ដែល​រារាំង​អ័រម៉ូន​ភេទ​ស្រី និង​ការពារ​ការ​បញ្ចេញ​ពង​អូវុល​។ អាស្រ័យ​តាម​ស្ថានភាព​សុខភាព​ស្រី​ៗ​យើង​ វដ្ដ​រដូវ​ខ្លះ​អាច​មក​យឺត ឬ​លឿន​ជាង​ធម្មតា​។ ​ក្នុង​ករណី​វដ្ដ​រដូវ​មក​យឺត​​ប្រហែល​១​សប្ដាហ៍ ​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និង​ប្រើ​តេស្ត​ពិនិត្យ​ផ្ទៃពោះ​ ឬ​តេស្ត​ឈាម​ ​ដើម្បី​ដឹង​ថា​យើង​មាន​ផ្ទៃពោះ​ឬ​អត់​។ ២. ​ការ​​ធ្លាក់​​ឈាម​តាម​​ស្បូន​មិន​ធម្មតា ទន្ទឹម​នឹង​នេះ​ដែរ មាន​ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​​​ ក្រោយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ ដែល​នេះ​ជា​ផល​ប៉ះពាល់​ដ៏​ចម្បង​មួយ​។ យ៉ាង​ណា​មិញ គ្នា​យើង​មិន​គួរ​បារម្ភ​ពេក​ឡើយ​ ពីព្រោះ​ករណី​នេះ​មិន​​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ បើ​​យើង​​ធ្លាក់​ឈាម​​លើស​ពី​​២​ថ្ងៃ​ ក្រោយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​​ធ្វើការ​ព្យាបាល​ ពីព្រោះ​​វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ៣. វិល​មុខ​ និង​ក្អួត​ ប្រមាណ​៥០​%​ នៃ​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​បន្ទាន់​ អាច​មាន​អាការៈ​ចង្អោរ។ ផល​ប៉ះពាល់​មួយ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្រោយ​រយៈពេល​ ១​ទៅ ​២​សប្ដាហ៍ ឬ​អាច​ឆាប់​រហ័ស​ជាង​នេះ។ ​ប៉ុន្តែ បើ​អាការៈ​ចង្អោរ​​​នៅ​តែ​បន្ត គ្នា​យើង​គួរ​​ផ្លាស់ប្ដូរ​របប​អាហារ ទើប​ជា​ការ​ប្រសើរ​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. អស់​កម្លាំង មួយ​វិញ​ទៀត ​ការ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដូច​គ្នា​។ […]


ការត្រៀមយកកូន

ហេតុ​អ្វីការ​សម្រកទម្ងន់មុនពេល​យកកូន ល្អសម្រាប់​ស្រ្តី?

ការលើសទម្ងន់ ឬធាត់មុនពេលពពោះអាចប៉ះពាល់ដល់ការមានផ្ទៃពោះ សុខភាព​​ទារក​ក្នុងផ្ទៃ សុខភាព​ម៉ាក់ៗ​ពេលពពោះ និងក្រោយពេលសម្រាល។ តើការ​សម្រក​ទម្ងន់​មុនយកកូនផ្តល់ប្រយោជន៍អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ? នៅពេលយើងមានសន្ទស្សន៍ម៉ាស់រាងកាយ ឬហៅកាត់ថា BMI ចាប់ពី ២៥​ ឡើងទៅចាត់ទុកថាយើងធាត់ហើយ។ ដូច​នេះ ការ​សម្រក​ទម្ងន់​មុន​ពេល​យក​កូន អាច​ជួយ​ម៉ាក់ៗ និងកូនក្នុងផ្ទៃ​ចៀស​ផុត​​ពី​​ផលវិបាកមួយ​ចំនួន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. ឱកាសមានកូនតិច ការមាន BMI ខ្ពស់ប៉ះពាល់ដល់មុខងារអូវែ ដែលបណ្តាលឱ្យស្រីៗមករដូវមិន​ទៀង និង​ជាហេតុអាច​រារាំង​ដល់​ការបញ្ចេញមេជីវិតញី។ លើសពីនេះទៅទៀត ជាតិខ្លាញ់ដែលកកនៅក្នុងពោះ​របស់ស្រីៗអាចផលិត​អ័រម៉ូន​ដែល​រារាំងដំណើរទុំរបស់ផូលីគុល (ថង់តូចៗស្ថិតក្នុងអូវែ​ដែលជាកន្លែង​​មេជីវិត​ញី​លូតលាស់) ដែលបណ្តាលឱ្យការបញ្ចេញមេជីវិតញីមានការថយចុះ។ ស្រីៗដែលមាន BMI កាន់តែខ្ពស់ កាន់តែពិបាកមានកូន។ BMI ដែលល្អចំពោះ​សុខភាព និងការមានផ្ទៃពោះគឺនៅចន្លោះពី ១៨,៥ ទៅ ២៤,៩។ [embed-health-tool-vaccination-tool] ២. ផលវិបាកពេលពពោះ ការមាន BMI ខ្ពស់អំឡុងពេលមានផ្ទៃពោះ​បង្កើនហានិភ័យ​ម៉ាក់ៗមាន​ផល​វិបាក​ពេល​ពពោះដូចជា៖ រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ មានជំងឺទឹកនោមផ្អែមពេលពពោះ ​សម្ពាធ​ឈាម​ខ្ពស់ (ជំងឺបម្រុងក្រឡាភ្លើង) ខូច​ថ្លើម និង​តម្រងនោម ខ្សោយបេះដូង គេងបាត់ដង្ហើម ត្រូវសម្រាលដោយវះកាត់ ដុំកំណកឈាមក្នុងសរសៃឈាមវ៉ែន ឈឺពោះសម្រាលយូរ ធ្លាក់ឈាមច្រើនបន្ទាប់ពីសម្រាល ៣. […]


ការត្រៀមយកកូន

ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន

ប្រសិន​បើ​គ្នា​យើង​ណា​ទើប​រៀប​ការ​ថ្មីថ្មោង និង​កំពុង​ត្រៀម​យក​កូន អត្ថបទ​នេះ​ជា​ជំនួយ​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រាកដ​ថា គ្នា​យើង​មាន​គភ៌​ប្រកប​ដោយ​សុវត្ថិភាព សុខភាព​ល្អ​ទាំង​ម្ដាយ និង​កូន។ ខាង​ក្រោម​នេះ ជា​ដំបូន្មាន​ល្អៗ អ្នក​ទើប​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ក្ដៅៗ អាច​អនុវត្ត​តាម។ គណនាថ្ងៃសម្រាលកូន ១. សុខភាព​ទូទៅ ការ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ក្នុង​កម្រិត​មធ្យម​មួយ គឺ​ជា​រឿង​សំខាន់​មួយ ដែល​ស្ត្រី​ត្រៀម​យក​កូន​គួរ​ធ្វើ​ជា​ប្រចាំ។ ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​មុន​ពេល​ពពោះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​រូបរាង​សមរម្យ​ពេល​ពពោះ មាន​កម្លាំង​គ្រប់​គ្រាន់​ត្រៀម​សម្រាប់​ពេល​សម្រាល និង​ថែ​ទាំ​ទារក។ គ្នា​យើង​ក៏​គួរ​តែ​មាន​របប​អាហារ​ល្អ និង​មាន​តុល្យភាព​ដោយ​ព្យាយាម​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​ច្រើន។ ពិសេស​ យើង​គួរ​បន្លែ​ស្លឹក​បៃតង ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន​ដូច​ជា នំបុ័ង Pasta អង្ករ និង​ដំឡូង ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូច​ជា សាច់​គ្មាន​ខ្លាញ់ សាច់​មាន់ ត្រី ស៊ុត និង​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ផលិត​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ ឈីស និង​ទឹកដោះគោជូរ ដែល​មាន​ជាតិ​កាល់ស្យូម។ មួយ​វិញ​ទៀត យើង​គួរចៀសវាង​អាហារ​កែច្នៃ និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់ ឬ​អាហារ​ផ្អែម​ខ្លាំង។ ២. ទម្ងន់​រាងកាយ ទម្ងន់​ដែល​បញ្ជាក់​ថា​មាន​សុខភាព​ល្អ​ត្រូវ​បាន​កំណត់​ដោយ BMI ។ ទម្ងន់​ដែល​មាន​សុខភាព​ល្អ​គឺ BMI​គឺ​មាន​ចន្លោះ​ពី ២០ ទៅ ២៥ ។ ការ​មាន​ផ្ទៃ​ពោះ អាច​ចំណាយ​ពេល​យូរ ប្រសិន​បើ​ស្ត្រី​ស្គម​ពេក […]


ការត្រៀមយកកូន

ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ

ចំពោះ​ស្រីៗ​គ្នា​យើង អ្វី​ដែល​យើង​ញ៉ាំ​អាច​ជះ​ឥទ្ធិពល​ដល់​ឱកាស​នៃ​ការ​មានផ្ទៃពោះ ហើយ​អាហារ​ដែល​ល្អបំផុត​សម្រាប់​ស្ត្រី​កំពុង​ព្យាយាម​យក​កូន គឺ​មិន​ខុស​គ្នា​នឹង​អាហារ​សម្រាប់​យើង​ញ៉ាំ​ទូទៅដែរ​។ ចុះ​អាហារ​ល្អ​សម្រាប់​គ្នា​យើង​ព្យាយាម​យក​កូន​មាន​អ្វី​ខ្លះ? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ យោង​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាល​ពី​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា សម្រាប់​ស្ត្រី​ដែល​ព្យាយាម​យក​កូន​ដោយ​ធម្មជាតិ (ដោយ​មិន​ប្រើ បច្ចេកវិទ្យា​ជំនួយ​បន្ត​ពូជ​វេជ្ជសាស្ត្រ) វីតាមីន និង​សារធាតុចិញ្ចឹម​ខាងក្រោម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការ​មាន​កូន​ដូច​ជា៖ អាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា ៣ ឬDHA ។ ឬ​អាច​អនុវត្ត​ជ្រើស​អាហារ​តាម​ដំបូន្មាន​ដ៏​ល្អ​បំផុត​ខាង​ក្រោម​រួម​មាន៖ ១. ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ (ដូចជា​នំបុ័ង គ្រាប់​ធញ្ញជាតិ អង្ករ​សម្រូប និង Pasta) ២. ញ៉ាំ​ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ពិសេស​គឺ​ពពួក​សណ្ដែក ៣. ចៀសវាង​អាហារ​ខ្លាញ់​អាក្រក់​ដូច​ជា អាហារ​បំពង ឬ​នំ​ខេក​ជាដើម ៤. ញ៉ាំ​ខ្លាញ់ ល្អ បាន​កាន់​តែ​ច្រើន​ដូចជា​ផ្លែបឺរ គ្រាប់​ធញ្ញជាតិ ឬ​ត្រី​ខ្លាញ់ ៥. ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ ​បង្អែម នំខេក និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស។ ចុះ​ត្រូវ​បន្ថែម​ថ្នាំ​បំប៉ន​មុន​ពេល​មាន​ផ្ទៃពោះ​ទេ? ប្រសិន​បើ យើង​កំពុង​ព្យាយាម​យក​កូន ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ ពិសេស​គឺ​របប​អាហារ​ចម្រុះ​គ្រប់​មុខ​នឹង​ជួយ​ឲ្យ​គ្នា​យើង​ទទួល​បាន​វីតាមីន […]


ការត្រៀមយកកូន

មិនចង់ឱ្យកូនមានពិការពីកំណើត គួរដឹងវិធីការពារ!

ពិការភាពពីកំណើត ឬកូនកើតមកពិការអាចប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយទារកដូចជា បេះដូង ខួរក្បាល ឬជើង​ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់រូបសម្បត្តិ និងសុខភាពទារក។ ម៉ាក់ៗគួរធ្វើបែបណា​ដើម្បី​កាត់​បន្ថយ​​ហានិភ័យកូនពីពិការភាព​ពី​កំណើត? ពិការភាពពីកំណើតមានដូចជាមាត់ឆែប ជើងខ្វេរ បេះដូងចំហ គថ្លង់ ឆ្អឹង​ខ្នងបិទមិនជិត ទារកអត់​លលាដ៏​ក្បាល ឬខ្សោយបញ្ញាជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពិការភាពពីកំណើតមួយចំនួនអាចបង្ការបាន ខណៈពិការភាពពីកំណើត​មួយចំនួនទៀត​មិនអាច​បង្ការ​បានទេ ព្រោះអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុបង្កនៅឡើយ។ យ៉ាង​ណាមិញ មានរឿង​មួយ​ចំនួនដែលម៉ាក់ៗអាច​ធ្វើបាន ដើម្បីគ្រប់គ្រងសុខភាព និងកាត់បន្ថយហានិភ័យ​កូនពី​ពិការភាព​ពីកំណើត៖ ១. ញ៉ាំអាហារ​សម្បូរ​អាស៊ីដហ្វូលិក អាស៊ីដហ្វូលិកគឺជាវីតាមីន B9 ។ ប្រសិនបើម៉ាក់ៗមានជាតិអាស៊ីដហ្វូលិក​គ្រប់គ្រាន់នៅក្នុងខ្លួន​យ៉ាង​ហោចណាស់មួយខែមុន និងអំឡុងពេលមានផ្ទៃពោះ នោះជាតិអាស៊ីដហ្វូលិក​អាចជួយការពារ​ទារក​ពីពិការភាពខួរក្បាល និងឆ្អឹងខ្នងដូចជា ការអត់លលាដ៏ក្បាល និងជំងឺពកឆ្អឹងខ្នង។ អាហារ​សម្បូរអាស៊ីដ​ហ្វូលលិក​មាន​ដូច​ពពួកសណ្ដែក ស្ពៃក្ដោប ខាត់ណាខៀវ និង​ថ្លើម​សត្វ(គួរ​ញ៉ាំមាន​កម្រិត​សម្រាប់​ស្រ្តីមាន​ផ្ទៃពោះ) ​ជា​ដើម​។ ដូច​គ្នា​ដែរ ស្រី​ៗយើង​ត្រៀម​យក​កូន​ក៏​អាច​ពិភាក្សាជាមួយ​គ្រូ​ពេទ្យ​ដើម្បី​បាន​ឱសថ​បំប៉ន​អាស៊ីដហ្វូលិក​ផង​ដែរ​។​ ២. គ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ស្រីៗដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬជំងឺលើសឈាមគួរ​ទៅជួបគ្រូពេទ្យ​ជំនាញ​​​ដើម្បីពិគ្រោះ​ពីរបៀប​រស់នៅ ឬការផ្លាស់ប្តូរថ្នាំដើម្បីជួយគ្រប់គ្រងស្ថានភាពជំងឺ មុនពេលព្យាយាមមានផ្ទៃពោះ។ ម៉ាក់ៗ​ដែលមានជំងឺទឹកនោមផ្អែម​ដែល​មិន​អាច​គ្រប់​គ្រង​បាន​មាន​ហានិភ័យ​ខ្ពស់ក្នុងការមានកូន​ដែល​មានពិការពីកំណើត។​ លើសពីនេះទៅទៀត ម៉ាក់ៗដែលមានសម្ពាធឈាម​ខ្ពស់មានហានិភ័យ​ខ្ពស់ក្នុងការធ្វើឱ្យលំហូរឈាមក្នុងសុករត់មិនល្អ ដែលអាចប៉ះពាល់ដល់ការលូតលាស់​​សរីរាង្គ​ខាងក្នុង​មួយចំនួនរបស់គភ៌។ [embed-health-tool-vaccination-tool] ៣. ចាក់វ៉ាក់សាំងកញ្រ្ជិល ស្អូច និងអុតស្វាយមុនពេលពពោះ ជំងឺកញ្រ្ជិល ស្អូច និងអុតស្វាយអាចបណ្តាលឱ្យទារកមានគ្រោះថ្នាក់ ឬពិការ​ពីកំណើត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស