backup og meta

សម្រាលកូនដោយវះកាត់ ម៉ាក់ៗអាចសម្រាលនៅសប្តាហ៍ ៣៧-៣៨ បានទេ?

សម្រាលកូនដោយវះកាត់ ម៉ាក់ៗអាចសម្រាលនៅសប្តាហ៍ ៣៧-៣៨ បានទេ?

សម្រាល​កូន​តាម​ធម្មជាតិ ម៉ាក់ៗ​មិន​អាច​ជ្រើស​រើស​ថ្ងៃ​សម្រាល​បាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បើ​ម៉ាក់ៗ​សម្រាល​ដោយ​វះកាត់​អាច​ជ្រើស​រើស​ថ្ងៃ​ខែ​ដែល​ខ្លួន​ចង់​បាន​បាន ឲ្យ​តែ​គ្រប់​ខែ។ ចុះ​បើ​បែប​នេះ ម៉ាក់ៗ​អាច​សម្រាល​នៅ​ក្នុង​អំឡុង​សប្តាហ៍​ទី៣៧ ឬ៣៨ នៃ​ការ​ពពោះ​បាន​ទេ?

សំណួរ​នេះ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បក​ស្រាយថា ត្បិត​តែ​ការ​ពពោះ​ចាប់​ពី​សប្តាហ៍​ទី៣៧​ទៅ ចាត់​ទុក​ថា​គ្រប់ខែ​មែន តែ​ស្ត្រី​មិន​អាច​ជ្រើស​រើស​យក​ការ​សម្រាល​នៅ​អំឡុង​សប្តាហ៍ទី៣៧ ឬ​៣៨​ បានទេ។ លោក​វេជ្ជបណ្ឌិត​បាន​បន្តថា ការ​សម្រាល​អំឡុង​ពេល​នេះ ទោះ​ជា​ការ​វះកាត់​ក្តី ប្រឈម​នឹង​បញ្ហា​ច្រើន ពិសេស​កូន​អាច​នឹង​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

ទោះ​បី​ជា​ការ​សម្រាល​កូន​ដោយ​វះកាត់ ស្ត្រី​ជា​ម្តាយ​មិន​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ​យូរ​ម៉ោង​ដូច​សម្រាល​តាម​ធម្មជាតិ និង​អាច​ជ្រើស​រើស​ថ្ងៃ​ល្អ ដែល​ខ្លួន​ចង់​បាន​ក្តី តែ​ក្រុម​គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌស្ត្រី​ជា​ម្តាយ និង​កូន​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។

បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា ការ​សម្រាល​កូន​ដោយ​វះកាត់​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន ជាង​ការ​សម្រាល​តាម​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា ១០-១៥% នៃ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​នឹង​ជួប​ផល​វិបាក​ដូច​ខាង​ក្រោម​នេះ។

– ធ្លាក់​ឈាម​ច្រើន​ក្រោយ​សម្រាល

– ឆ្លង​រោគ

– ខ្សោយ​ស្បូន

– សុក​ចាក់​ចូល​ជញ្ជាំង​ស្បូន

– ត្រូវ​ចាក់​ថ្នាំ​សណ្តំ ដែល​អាច​ឲ្យ​ឈឺ​ក្បាល​រាំរ៉ៃ

– ត្រូវ​សម្រាក​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល

– ស្លេក​ស្លាំង ព្រោះ​បាត់បង់​ឈាម​ច្រើន

– អាច​វះកាត់​កូន​ក្រោយៗ​ទៀត

– មាន​ស្នាម​នៅ​លើ​ពោះ។

ចំពោះ​ការ​សម្រាល​ដោយ​ធម្មជាតិ​ល្អ លោក​វេជ្ជបណ្ឌិត​ថា ​កាលណា​យើង​កើត​កូន​ដោយ​សុវត្ថិភាព តែ​ប៉ុន្មាន​ម៉ោង ឬ​យ៉ាង​យូរ​១​ថ្ងៃ ស្រីៗ​មួយ​ចំនួន​អាច​ដើរ​បាន ធ្វើ​សកម្មភាព​បាន មាន​ន័យថា​សុខភាព​ម៉ាក់ៗ​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ។

ពពោះ

 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម