ស្រីៗជាធម្មតា ពពោះប្រមាណ ៣៨-៤០ សប្តាហ៍ ដល់ថ្ងៃកំណត់ត្រូវសម្រាលហើយ។ អារម្មណ៍ច្បាស់ជារំភើប ភ័យខ្លាច ព្រួយបារម្ភច្រើននៅអំឡុងពេលនោះ។ ប៉ុន្តែ ដល់ថ្ងៃកំណត់ត្រូវសម្រាល ស្រាប់តែគ្មានសញ្ញាឈឺពោះ ឬសញ្ញាអ្វីមួយបញ្ជាក់ថាកូនកំពុងចង់ចេញមកក្រៅ អាចកាន់តែបារម្ភខ្លាំងថែមទៀត។
យ៉ាងណា កុំទាន់ភិតភ័យ កាលៈទេសៈនេះ ពេទ្យនៅតែអាចជួយបាន ដោយប្រើវិធីសាស្ត្រមួយចំនួនដើម្បីជំរុញឲ្យកូនឆាប់ចេញមកក្រៅ ដូចជា៖
១- ប្រើថ្នាំ
គ្រូពេទ្យអាចនឹងដាក់បញ្ចូលថ្នាំគ្រាប់ ឬជែល ចូលទៅក្នុងទ្វារមាស ឬចាក់តាមសរសៃ ដើម្បីជួយឲ្យមាត់ស្បូនបើកធំជាងមុន ងាយឲ្យកូនក្នុងផ្ទៃសម្រាលចេញមកក្រៅ ដោយថ្នាំទាំងនោះរួមមាន៖
– ថ្នាំ Oxytocin៖ តាមធម្មជាតិ រាងកាយនឹងបង្កើតអ័រម៉ូនអុកស៊ីតុស៊ីន (Oxytocin) ដើម្បីជួយពន្លឿនការកើត។ Pitocin និង Syntocinon ជាម៉ាកយីហោរបស់ថ្នាំដែលមានជាតិ Oxytocin នេះ អាចត្រូវចាក់តាមសរសៃក្នុងកម្រិតទាប ដើម្បីជំរុញការកន្ត្រាក់។
– ថ្នាំ Prostaglandin៖ ជាថ្នាំម្យ៉ាងត្រូវបញ្ចូលតាមទ្វារមាសនៅពេលល្ងាច ដើម្បីជំរុញឲ្យស្បូនបើកនៅព្រឹកបន្ទាប់។ អត្ថប្រយោជន៍ពីវិធីមួយនេះ គឺជួយឲ្យម៉ាក់អាចដើរបានធម្មតានៅក្នុងបន្ទប់សម្រាល។
២- វិធីសាស្ត្រចោះបំបែកថង់ទឹកភ្លោះ (AROM)
វិធីនេះគេស្គាល់ថា Artificial rupture of membranes ជាការចោះបំបែកថង់ទឹកភ្លោះ(Amniotomy) ធ្វើឡើងដោយឆ្មប ឬគ្រូពេទ្យឯកទេសផ្នែកសម្ភព ដើម្បីបង្កើនល្បឿនឲ្យឆាប់សម្រាល។ ពេលថង់ទឹកភ្លោះបែក ឬដាច់ ការផលិតអ័រម៉ូន Prostaglandin កើនឡើង ល្បឿនកន្ត្រាក់ក៏កើនឡើងដូចគ្នា។ ក្នុងករណីភាគច្រើន ទាមទារជំរុញឲ្យឆាប់សម្រាល គ្រូពេទ្យប្រហែលជាស្នើចោះបំបែកថង់ទឹកភ្លោះ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- វិធីសាស្ត្រធម្មជាតិ
បើមិនចង់ជំរុញការកើតដោយប្រើថ្នាំជំនួយនោះទេ យើងអាចធ្វើតាមវិធីធម្មជាតិមួយចំនួន ដូចជា៖
– រំញោចចុងសុដន់៖ នេះជាទម្រង់ធម្មជាតិ អាចជំរុញការសម្រាលដោយស្រួលៗ អាចធ្វើបានដោយខ្លួនយើងផ្ទាល់ ជាមួយនឹងម៉ាស៊ីនបូមទឹកដោះអេឡិចត្រូនិក។ រំញោចចុងសុដន់ ឬការម៉ាស្សាសុដន់អាចនឹងបញ្ចេញអ័រម៉ូន Oxytocin ជំរុញឲ្យមានការកន្រ្តាក់ស្បូន។ វិធីនេះ គឺដូចគ្នានៅពេលកូនទើបកើត ដែលធ្វើឲ្យរំញោចការកន្ត្រាក់ស្បូន និងបន្ថយការហូរឈាម។
– លំហាត់ប្រាណ៖ ការដើរ ឬឡើងចុះជណ្តើរ អាចជួយឲ្យឆាប់សម្រាល វិធីនេះជួយបង្វិលក្បាលកូនឆាប់វិលចុះក្រោម។ ពេលក្បាលកូនបង្វិលចុះ ហើយសង្កត់មាត់ស្បូន ការសម្រាលនឹងកាន់តែងាយស្រួលជាងមុន។ ព្យាយាមដើរ ១៥-២០ នាទី ឬឡើងជណ្តើរ ១-២ ជាន់រៀងរាល់ថ្ងៃ ដើរទៅខាងក្រៅកន្លែងមានខ្យល់អាកាសល្អ ក៏ជាប្រយោជន៍មួយដែរ។ ហាត់ប្រាណរបៀបនេះ នឹងជួយបង្កើនថាមពលដល់យើងទៀតផង។
– ឱសថជំនួយបែបធម្មជាតិ៖ ប្រេងផ្កា Evening Primrose ដែលជាផលិតផលមានការអនុញ្ញាតត្រឹមត្រូវ គឺអាចញ៉ាំមួយថ្ងៃ ៣ដង ឬអាចលាបផ្ទាល់ទៅក្នុងមាត់ស្បួន ដោយគេជឿថានឹងជួយមាត់ស្បូនទន់ ហើយត្រៀមជាស្រេចសម្រាប់ការសម្រាល។ ទន្ទឹមគ្នានេះដែរ តែពីដើម Raspberry ក៏ត្រូវណែនាំឲ្យញ៉ាំមុនថ្ងៃសម្រាលមកដល់ដូចគ្នា។
មុនពេលប្រើប្រាស់វិធីធម្មជាតិណាមួយ សូមប្រាកដថា យើងបានពិគ្រោះជាមួយនឹងឆ្មបជំនាញ ឬ វេជ្ជបណ្ឌិតជាមុន។
ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឫព្យាបាលជូនទេ៕
អត្ថបទពាក់ព័ន្ធ៖
- ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល
-
ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន
- ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ
ចំណុចសំខាន់
- ប្រើថ្នាំ
- វិធីសាស្ត្រចោះបំបែកថង់ទឹកភ្លោះ (AROM)
- វិធីសាស្ត្រធម្មជាតិដូចជា រំញោចចុងសុដន់ ហាត់ប្រាណ និងប្រើឱសថជំនួយបែបធម្មជាតិ
[embed-health-tool-due-date]