អ្នកដែលចង់ឲ្យកូនមានសក់ក្រាស់តាំងពីនៅក្នុងពោះ គួរតែញ៉ាំអាហារ ឬផ្លែឈើមានជាតិខ្លាញ់ច្រើនដូចជាផ្លែ ប៊ើរ វ៉ល់ណាត់ ប្រេងបន្លែ បន្លែស្លឹកៗ សាច់ត្រី …។ អាហារទាំងនេះជួយឲ្យម៉ាក់ៗមានសុខភាពល្អ និងជួយឲ្យទារកលូតលាស់គ្រប់ផ្នែករួមទាំងសក់ច្រើន និងស្បែកទន់ រលោងទៀតផង។ វិធីនេះជាការចែករំលែកពីម៉ាក់ៗ សុផាឡេង។
៤- ពងទាកូន
នេះជាវិធីមួយដែលចាស់ៗពីមុនតែងនិយាយតគ្នា ហើយពេលញ៉ាំទៅមានប្រសិទ្ធិភាពចំពោះ លៀង សុភានី ព្រោះគាត់មានសក់ស្ដើងៗ ហើយខ្លាចកូនបែបនោះដែរ ទើបសាកញ៉ាំតាមចាស់ៗនិយាយ។ ម៉ាក់ៗរូបនេះបន្តទៀតថា ក្រៅពីពងទាកូន គាត់ក៏បានញ៉ាំបន្លែផ្លែឈើជាច្រើនប្រភេទ រួមផ្សំនឹងថ្នាំជំនួយដែលទៅពិគ្រោះជាមួយគ្រូពេទ្យ។
៥- ញ៉ាំថ្នាំវីតាមីន និងបន្លែផ្លែឈើ
ការញ៉ាំថ្នាំវីតាមីន និងបន្លែផ្លែឈើឲ្យបានច្រើន ជំនួយសុខភាពផង ឯស្បែក និងសក់កូនក៏ជួយបានច្រើនដែរ នេះជាបទពិសោធន៍របស់ អ្នកនាង ដាណេ រស់នៅខេត្តកណ្តាល។ ស្ត្រីកូន២នាក់រូបនេះ បញ្ជាក់ថា អ្នកស្រីបានញ៉ាំថ្នាំវីតាមីនតាំងពេលមានគម្រោងយកកូន រហូតដល់ សម្រាលក៏នៅតែញ៉ាំ បូកបន្ថែមនឹងការញ៉ាំបន្លែផ្លែឈើ អ៊ីចឹងហើយទើបកូនកើតមកមានសុខភាពល្អ ស្បែកក៏ស។
ចំពោះអាហារប្រភេទណាធ្វើឲ្យកូនដុះសក់ច្រើន ស្បែកស លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែកសម្ភព និងរោគស្រ្តីមន្ទីរពេទ្យកាល់មែត បានឲ្យដឹងថា ជំនឿទាក់ទិននឹងរបបអាហារនេះ គ្មាននៅក្នុងវេជ្ជសាស្ត្រឡើយ តែបើយើងចំណាំតគ្នាថា អាហារណាអាចជួយផ្នែកទាំងនោះបាន ម៉ាក់ៗអាចទទួលទានបាន។ មួយវិញទៀតម៉ាក់ៗក៏អាចញ៉ាំអាហារ ឬថ្នាំវីតាមីន C E B6 អាស៊ីដហ្វូលិក សារធាតុដែក ជាតិស័ង្កសី ដែលពពួកវីតាមីនអស់ទាំងនេះមាននៅក្នុងបន្លែ ផ្លែឈើ និងត្រី សាច់។
អត្ថបទពាក់ព័ន្ធ៖