backup og meta

គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 29, 2020

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី​ចំនួន​អ្នក​ផ្ទុក​នា​ឆ្នាំ ២០២០ នេះផងដែរ។ ក្នុង​នោះ​គ្រាន់តែ​ដើម​ឆ្នាំ ២០២០ កម្ពុជា​មាន​អ្នក​ផ្ទុក ២១៧២ ករណី​មក​ហើយ ដែរ​ចំនួន​ឈឺ​នេះ អាច​បន្ត​កើន​ឡើង​នៅ​តាម ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្ដាល​ខេត្ត​នា​ពេល​ខាង​មុខ។

    យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណកសាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​ បាណកសាស្ត្រ រួម​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា សត្វ​មូស​ខ្លា​ចូលចិត្ត​បង្ក​ពង​បង្កើត​ចៅ នៅ​ក្នុង​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូ​ចាស់​ៗ ១១ ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេង​ៗ។

    ដើម្បី​ការពារ​សុខភាព​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម ដោយសារ​មូល​ខ្លា​ញី ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អាណាព្យាបាល និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​កម្ចាត់​ដង្កូវ​ទឹក កន្លែង​មាន​ទឹក​ដក់ និង​លាង​សម្អាត​ពាង អាង​ទឹក ថូផ្កា ចាន​ទ្រជើង​តុ​ទូ ក្រឡ ធុង ខាប់ ព្រម​ទាំង​ប្រកាន់​ខ្ជាប់​ទម្លាប់​រស់នៅ​ស្អាត ដោយ​ធ្វើ​អនាម័យ​ផ្ទះ បើក​ទ្វារ​បង្អួច​ឲ្យ​ពន្លឺ​ចេញ​ចូល ទុក​ដាក់​របស់របរ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ លុប​បំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់​បន្ថយ​ជម្រក។ មួយ​វិញ​ទៀត​ត្រូវ​ឲ្យ​កូន​គេង​ក្នុង​មុង និង​ស្លៀកពាក់​ខោអាវ​ដៃ​វែង​ជើង​វែង​ទាំង​យប់​ទាំង​ថ្ងៃ។

    គ្រុនឈាម គ្រុនឈាម គ្រុនឈាម គ្រុនឈាម

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម