កម្មករនិយោជិតណាម្នាក់ឈប់សម្រាកពេលចូលឆ្នាំដោយឯកឯង ត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល ដោយឲ្យនៅដោយឡែក១៤ថ្ងៃ និងមិនទទួលបានប្រាក់ឈ្នួល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីវិធានការបង្ការជំងឺ COVID-19 នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។