គ្នាយើងដែលចង់សម្រកគីឡូឲ្យបានឆាប់រហ័ស ភាគច្រើនតែងតែជ្រើសរើសទម្លាប់មិនញ៉ាំអាហារពេលល្ងាច ដោយមិនដឹងច្បាស់ថា ការបង្អត់អាហារ ទុកចោលក្រពះទំនេរពេញមួយយប់ ក៏ជាបញ្ហាដែលបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងស្មារតី។
ការទុកក្រពះឲ្យទំនេរចោលជាច្រើនម៉ោង រាប់ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកវិញ ដោយគ្មានអ្វីទាល់តែសោះ មិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះទេ។ ការសិក្សារបស់សាកលវិទ្យាល័យ North Carolina បង្ហាញថា អ្នកដែលជ្រើសរើសទម្លាប់បង្អត់អាហារពេលល្ងាច អាចបង្កបញ្ហាដល់សុខភាពខួរក្បាល និងសមត្ថភាពរាងកាយ ព្រោះថារាងកាយត្រូវការ ពពួកសាធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន B12 D3 ប៉ូតាស្យូម សម្រាប់បំពេញតម្រូវការថាមពល ទោះស្ថិតក្នុងកំលុងពេលសម្រាកក៏ដោយ។
ខ្លួនប្រាណត្រូវគ្រប់គ្រងដោយខួរក្បាល ហើយខួរក្បាលត្រូវការ ជាតិស្ករគ្លុយកូសចាំបាច់ដើម្បីបង្កើតថាមពល ហើយជាតិស្ករនេះគឺត្រូវទាញចេញពីសរសៃឈាម ដែលបំបែកចេញពីរបបអាហារដែលយើងញ៉ាំចូលទៅ។ ការកាត់ផ្ដាច់របបអាហារមួយពេល ស្មើនឹងកាត់ផ្ដាច់ជំនួយថាមពលខួរក្បាលមួយកម្រិត ខណៈដែលខួរក្បាលរបស់យើងត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ទោះរាងកាយសម្រាកក៏ដោយ។ អ្នកដែលទុកក្រពះចោលទទេពេញមួយយប់ ភាគច្រើនភ្ញាក់ពីគេង តែងមានអារម្មណ៍ថា អស់កម្លាំង ហេវហត់ មានពេលខ្លះអាច មានអារម្មណ៍ឆាប់ខឹង និងបាត់បង់ការប្រុងប្រយ័ត្ន ចុះខ្សោយការចងចាំទៀតផង។
គួរអាន៖
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- រូបមន្តធម្មជាតិបង្កើនសម្រស់ ៤យ៉ាង ដោយប្រើទឹកដោះគោ
- អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
- ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា
- រឿងគួរធ្វើ និងមិនគួរធ្វើ ក្នុងការលាបក្រែមការពារកម្ដៅថ្ងៃ
ដូចគ្នាដែរ អ្នកស្រីវេជ្ជបណ្ឌិត Haley Robinson អ្នកជំនាញផ្នែកសុខភាពអាហារូបត្ថម្ភ មានប្រសាសន៍ថា ខួរក្បាលរបស់យើងដែលមិនទទួលបានជាតិស្ករគ្លុយកូសគ្រប់គ្រាន់ ក៏នឹងប៉ះពាល់ទៅដល់ដំណើការរាងកាយ១០០%។
ការបង្អត់អាហារមួយពេលក៏ប៉ះពាល់ទៅដល់ ប្រព័ន្ធរំលាយអាហារ វាអាចធ្វើឲ្យចុះខ្សោយដំណើការមេតាប៉ូលីសក្នុងរាងកាយ។ ការថយចុះប្រព័ន្ធរំលាយអាហារ នឹងបង្កឲ្យប៉ះពាល់ដល់សមត្ថភាពបង្កើតម៉ាស់សាច់ដុំក្នុងរាងកាយ ព្រោះជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលគេង ដំណើការប្រព័ន្ធសរីរាង្គក្នុងរាងកាយមិនបានសម្រាកនោះទេ ត្រូវដំណើរការប្រើប្រាស់ថាមពលបំប្លែងប្រូតេអ៊ីន បង្កើតម៉ាស់សាច់ដុំ និងជួសជុលជាលិការ កោសិកា ដែលខូចខាត ដែលអ្វីទាំងនេះទាមទារ ថាមពលចេញពីអាហារពេលល្ងាចទាំងអស់។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ការណែរនាំរបស់អ្នកជំនាញបង្ហាញថា គួរតែអនុវត្ដវិធីសាស្ដ្រកាត់បន្ថយ មិនមែនកាត់ផ្ដាច់នោះទេ។ យើងត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ចន្លោះពី ម៉ោង ៥ល្ងាចទៅ ៧យប់ គឺជាពេលវេលាល្អបំផុត សម្រាប់ការញ៉ាំអាហារពេលល្ងាច។ បរិមាណអាច៥០% នៃរបបអាហារដែលធ្លាប់ញ៉ាំ ហើយជៀសចេញពីប្រភេទអាហារដែលមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ និងការបូអុីដ្រាតជាដើម។ ចំណុចចុងក្រោយ នោះគឺថា ត្រូវតែញ៉ាំអាហារឲ្យបានយ៉ាងហោច២ម៉ោង មុនពេលចូលគេង ធ្វើបែបនេះ គឺដើម្បីធានាបានថា ប្រព័ន្ធរំលាយអាហាររបស់យើង ធ្វើការបានល្អមុនពេលសម្រាក។
[embed-health-tool-bmi]