backup og meta

ទាំងនេះជាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣ មិនគួរមើលរំលង

ទាំងនេះជាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣ មិនគួរមើលរំលង

ហេតុអ្វីបានជាយើងត្រូវស្វែងយល់ពីគុណប្រយោជន៍របស់អាស៊ីតខ្លាញ់ អូមេហ្គា៣? ពីព្រោះថា អាស៊ីតខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយ របស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល នេះត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា៣។ ខាងក្រោម​​​នេះ គឺជាប្រភពអាហារ ដែលសម្បូរទៅដោយសារធាតុអាស៊ីដខ្លាញ់៖

១.ត្រីសាម៉ុន

ត្រីសាម៉ុន ជាប្រភពអាហារដែលសម្បូរទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣។ យើងអាចបន្ថែមមុខម្ហូបប្រភេទនេះក្នុងរបបអាហារ​ប្រចាំ​ថ្ងៃ​តាមលទ្ធភាព ព្រោះថា ក្នុងបរិមាណត្រីសាម៉ុន ១០០ ក្រាម មានផ្ទុកបរិមាណអាស៊ីតអូមេហ្គា៣ចំនួន ១,៨ក្រាម ស្មើនឹង ១៨% នៃបរិមាណាសាច់ត្រី។ ក្រៅពីនោះនៅមានប្រភេទត្រីសមុទ្រផ្សេងៗទៀតដូចជា ត្រីMackerel ត្រីHerring ត្រីSardines ត្រីTuna ត្រីLake Trout និង ពពួកត្រីល្អិតសម្បូរខ្លាញ់ច្រើន ក៏មានបរិមាណប្រភេទខ្លាញ់ប្រហាក់ប្រហែលគ្នា។

២. អយស្ទ័រ

បើនិយាយទៅដល់អយស្ទ័រជាប្រភេទអាហារដែលពេញនិយម ហើយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងទៀតផង នេះសម្រាប់អ្នកដែលចូលចិត្ដ។ ក្រៅពីរសជាតិ អយស្ទ័រក៏មានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ ប៉ុន្ដែក្នុងកម្រិតតិច មិនច្រើនដូច ពពួក​សាម៉ុននោះទេ។ ក្នុងបរិមាណអយស្ទ័រ ១០០ក្រាមមានផ្ទុកអូមេហ្គា៣តែ០,៧ក្រាមប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងក៏អាចញ៉ាំ វាដោយរីករាយ ជាមួយនឹងការផ្ដល់ឲ្យនូវជីវជាតិប៉ូវផ្សេងទៀត ដូចជា វីតាមីន B12 ស័ង្កសី និង ប្រូតេអ៊ីនផ្សេងៗជាច្រើនទៀត។

៣. សណ្ដែកសៀង

សម្រាប់ សណ្ដែកសៀងជឿជាក់ថា គ្នាយើងមិនសូវចាប់អារម្មណ៍ដឹងពីគុណប្រយោជន៍វានោះទេ។ ជាក់ស្ដែងណាស់ថា វាក៏មានលាក់ទុកនូវពពួកអាស៊ីដខ្លាញ់អូមេហ្គា៣ ប្រភេទ alpha-linolenic (ALA) ជាប្រភេទខ្លាញ់ផលិតឡើងដោយពពួករុក្ខជាតិ។ ក្នុងបរិមាណ ១០០ក្រាមនៃសណ្ដែកសៀង មានផ្ទុកអាស៊ីដ ខ្លាញ់ ១,៤ក្រាម។ ប្រភេទអាស៊ីដខ្លាញ់ផលិតចេញពីរុក្ខជាតិ ALA អាចធ្វើឲ្យរាងកាយរបស់យើង ពិបាកស្រូបយកជាងប្រភេទខ្លាញ់ដែលមាននៅក្នុងសាច់ ប៉ុន្ដែប្រសិនបើ យើងជាអ្នកដែលនិយមចូលចិត្ដញ៉ាំបន្លែ និងគ្រាប់ធញ្ញជាតិ នោះគឺជារឿងល្អវិញ ដោយមិនបាច់ញ៉ាំសាច់ក៏អាចទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ។

គួរអាន៖

៤.គ្រាប់ជីរ

គ្រាប់ជីក៏ជាធញ្ញជាតិដែលអាចផ្ដល់នូវប្រភេទអាស៊ីដខ្លាញ់ អូមេហ្គា៣ដល់សុខភាព។ មិនខុសគ្នានឹងសណ្ដែក​​សៀងប៉ុន្មានទេ ដែលសារធាតុខ្លាញ់ដែលមាននោះ គឺប្រភេទ alpha-linolenic។ គ្រាប់ជីរមានផ្ទុកបរិមាណអាស៊ីដខ្លាញ់ច្រើនជាង សណ្ដែកសៀង ដែលបរិមាណគ្រាប់ជី៣៣ក្រាម មានអាស៊ីដខ្លាញ់ដល់ទៅ ៥ក្រាមបាត់ទៅហើយ។ ដូចគ្នាទៅនឹងគ្រាប់ Walnuts អត្ថប្រយោជន៍ស្មើគ្នា។

គ្រាប់ជី

៥.ស៊ុត

រឿងមិននឹកស្មានដល់គឺថា ស៊ុតត្រូវបានសិក្សារកឃើញមានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ ក្នុងបរិមាណច្រើន​ទៀតផង។ ចំនួនស៊ុត២គ្រាប់មានផ្ទុកអាស៊ីដដល់ទៅ ១៨០មីលីក្រាម។ វាច្រើនស្ទើរតែមិននឹកស្មានដល់ មិនចាញ់​ពពួកត្រីសាម៉ុន។ យើងអាចសាកល្បងញ៉ាំស៊ុត បានយ៉ាងហោចចន្លោះពី២ទៅ ៤គ្រាប់ក្នុងមួយថ្ងៃ នោះក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់ សុខភាព។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ជារួមអាស៊ីដខ្លាញ់អូមេហ្គា៣ បែងចែកជា៣ប្រភេទសំខាន់ៗ មាន Alpha-Linolenic Acid (ALA) ប្រភេទខ្លាញ់ដែលបានមកពីពពួករុក្ខជាតិ និងគ្រាប់ធញ្ញជាតិ។ Eicosapentaenoic Acid (EPA) ជាប្រភេទអាស៊ីដខ្លាញ់ដែលបានមកពី ពពួកសាច់ សត្វ ដែលរស់នៅក្នុងតំបន់ទឹកត្រជាក់ ដូចជា ត្រីសាម៉ុន ជាដើម។ Docosahexaenoic Acid (DHA) ប្រភេទខ្លាញ់អាស៊ីដ ដែលបានមកពី ពពួកសត្វ រុក្ខជាតិ សត្វស៊ីស្មៅជាអាហារ និង មួយទៀត គឺបានមកពីស៊ុតតែម្ដង។ ការញ៉ាំអាហារ ដែលមានផ្ទុកនូវអាស៊ីដ​អូមេហ្គា៣ អាចជួយទ្រទ្រង់រាងកាយ ជំនួយដល់ ខួរក្បាល ស្មារតី បេះដូង សរសៃឈាម និងភ្នែក។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The most important of Omega-3 fatty acids https://www.mountsinai.org/health-library/supplement/omega-3-fatty-acids

Omega-3 Fatty Acids https://ods.od.nih.gov/factsheets/Omega3FattyAcids-Consumer/

Omega-3 Fatty Acids: An Essential Contribution https://www.hsph.harvard.edu/nutritionsource/what-should-you-eat/fats-and-cholesterol/types-of-fat/omega-3-fats/

Do Eggs Have Omega-3? https://www.australianeggs.org.au/nutrition/omega-3

Can Drinking Chia Water Help You Lose Weight? https://health.clevelandclinic.org/chia-seed-water/

កំណែ​ប្រែបច្ចុប្បន្ន

13/05/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ អឿ អ៊ុយ


អត្ថបទពាក់ព័ន្ធ

គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង

ម្ដងភ្លៀង ម្ដងក្ដៅ! ម៉ាក់ៗបំបៅដោះកូនត្រូវចេះការពារសុខភាពកុំឲ្យឈឺ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 13, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម